ទំនាក់ទំនងវៀតណាម-អាមេរិកឆ្ពោះទៅអនាគត។
HONG VAN+NHAT QUYNH -  
(VOV) /  
|
ទំនាក់ទំនងវៀតណាម-អាមេរិកឆ្ពោះទៅអនាគត។ (vov.vn) |
VOV-មុននេះ១៨ឆ្នាំ នាថ្ងៃទី១២កក្កដាឆ្នាំ១៩៩៥ ប្រធានាធិបតីអាមេរិក
ពេលនោះលោក Bill Clinton និងនាយករដ្ឋមន្ត្រីវៀតណាមលោក Vo Van Kiet
បានប្រកាសស្ដារទំនាក់ទំនងការទូតប្រក្រតីឡើងវិញ ដាក់របត់សំខាន់សំរាប់
ទំនាក់ទំនងវៀតណាមនិងអាមេរិក។គិតតាំងពីពេលនោះមក ជាមួយស្មារតី ទុកជាដោយឡែកអតីតកាល ឆ្ពោះទៅអនាគតទំនាក់ទំនងរវាងប្រទេសទាំង
ពីរបានមានការបោះជំហានវែងលើផ្លូវសហប្រតិបត្តិការ។ ឯកអគ្គរដ្ឋទូតវៀត
ណាមប្រចាំនៅអាមេរិកលោក Nguyen Quoc Cuong បានចាត់ទុកថា៖
“ក្នុងរយៈពេល២ទស្សវត្សគិតតាំងពីពេលដែលប្រទេសទាំងពីរស្ដារ
ទំនាក់ទំនងការទូតប្រក្រតីឡើងវិញ ភាគីទាំងពីរបានកសាងគ្រឹះស្ថានដ៏រឹងមាំ ជាមួយរាល់យន្តការសហប្រតិបត្តិការស្ថិរភាពសំរាប់ទំនាក់ទំនងទ្វេភាគី។ នាបច្ចុប្បន្នប្រទេសទាំងពីរបានបង្កើតបានយន្តការសហប្រតិបត្តិការសន្ទនា
អំពីនយោបាយ សន្តិសុខ ការពារជាតិ សេដ្ឋកិច្ច អំពីសន្តិសុខអភិវឌ្ឍន៍របស់
ដំបន់អាស៊ី-ប៉ាស៊ីហ្វិក។”
រួមជាមួយទំនាក់ទំនងនយោបាយដ៏ល្អប្រសើរទំនុកទុកចិត្តគ្នាទៅវិញទៅ
មក ទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មក៏បានអភិវឌ្ឍន៍យ៉ាងខ្លាំង
ដែរ ពិសេសគឺតាំងពីពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីវៀតណាម-អាមេរិក
(BTA) មានសុពលភាពពីឆ្នាំ២០០១មក។ តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីកើនពី៤
រយលានដុល្លារអាមេរិកនាឆ្នាំ១៩៩៥បានកើនឡើងប្រមាណជាង២៥ពាន់លាន
ដុល្លារអាមេរិកនាបច្ចុប្បន្ន។ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យ
ផ្សេងៗសុទ្ធតែកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំង។ ទន្ទឹមនឹងនោះ ក៏ត្រូវនិយាយដល់កិច្ច
សហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងប្រទេសទាំងពីរលើបណ្ដាវេទិការ
ដំបន់និងអន្តរជាតិ ពិសេសគឺវេទិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) វេទិការ
សន្តិសុខទ្វីបអាស៊ី (ARF) ជាន់ខ្ពស់អាស៊ីបូព៌ា (EAS) ជាដើម។
ក្នុងកាលៈទេសៈដែលវៀតណាមខំប្រឹងប្រែងក្លាយទៅជាប្រទេស
ឧស្សាហកម្មតាមទិសទំនើបនាឆ្នាំ២០២០ អាមេរិកជានិច្ចកាលចាត់ទុកវៀតណាម
ជាដៃគូសំខាន់ក្នុងដំបន់។ វៀតណាមនិងអាមេរិកសុទ្ធតែកំពុងខំប្រឹងប្រែងបន្តការ
កសាងនិងពង្រឹងទំនាក់ទំនងដៃគូមិត្តភាពសហប្រតិបត្តិការលើច្រើនវិស័យ។
ដូច្នេះដំណើរទស្សនកិច្ចអាមេរិកលើកនេះរបស់ប្រធានរដ្ឋ Truong Tan Sang គឺសំ
ដៅកំណត់ទិសដៅសហប្រតិបត្តិការថ្មី។ ចំណុចសំខាន់មួយក្នុងចំណោមចំណុច
សហប្រតិបត្តិការធំៗគឺកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចអន្តរប៉ាស៊ីហ្វិក (TPP) ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសំខាន់មួយជាមួយការចូលរួមរបស់ប្រទេសចំនួន
១០នៅជុំវិញប៉ាស៊ីហ្វិក។ ឯកអគ្គរដ្ឋទូត Nguyen Quoc Cuong បានឲ្យដឹងបន្ថែម
ទៀតថា៖
“ប្រទេសទាំងពីរកំពុងសកម្មចូលរួមការចរចារកិច្ចព្រមព្រៀងដៃគូអន្តរ
ប៉ាស៊ីហ្វិក (TPP) រួមជាមួយប្រទេសចំនួន១០ផ្សេងៗ និងប្រសិនបើអាចឈានទៅ
ការចុះហត្ថលេខានាចុងឆ្នាំនេះ TPP នឹងបើកចេញឱកាសដ៏ធំធេងសំរាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងក្របខ័ណ្ឌទីផ្សារធំទូលាយមួយដោយ
មានចំនួនប្រជាជន៨រយលាននាក់និងស្រូបយកប្រមាណ៤០%នៃពាណិជ្ជកម្ម
ក៏ដូចជា GDP ពិភពលោកទាំងមូល។”
ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេរិកលើកនេះ ប្រធានរដ្ឋវៀតណាម
លោក Truong Tan Sang នឹងមានកម្មវិធីជួបសន្ទនាជាមួយប្រធានាធិបតីអាមេរិក
លោក Barack Obama ផ្លាស់ប្តូរមតិអំពីរាល់ទិសដៅធំៗក្នុងទំនាក់ទំនងរវាង
ប្រទេសទាំងពីរ។ ប្រធានរដ្ឋក៏នឹងជួបសន្ទនាជាមួយដំណាងរដ្ឋអំណាច រដ្ឋសភា អង្គការអន្តរជាតិមួយចំនួន មជ្ឈដ្ឋានអ្នកប្រាជ្ញា អង្គភាពអាជីវកម្មអាមេរិកនិងសហគមន៍ជនវៀតណាមនៅអាមេរិក។ តាមរយៈនោះបង្កើនថែមទៀតទំនាក់ទំនងវៀតណាមអាមេរិកលើគ្រប់វិស័យ រាប់ទាំងបណ្ដាបញ្ហានៅមានការខ្វែងគំនិតគ្នាអំពី
ទស្សនៈទាក់ទិនដល់ប្រជាធិបតេយ្យសិទ្ធិមនុស្សសាសនា។
ដំណើរតស្សនកិច្ចនៅអាមេរិកលើកនេះរបស់ប្រធានរដ្ឋវៀតណាមលោក
Truong Tan Sang បន្តអនុវត្តការផ្ដួចផ្ដើមគំនិតគោលមាគ៌ាកិច្ចការបរទេសពហុភាគីពហុបែបភាវូបនីយកម្មឯករាជ្យម្ចាស់ការបង្កើនសមាហរណកម្មអន្តរជាតិ។ តាមនោះវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ទំនាក់ទំនងជាមួយអាមេរិកនិងបន្តអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការជាមួយអាមេរិកលើគោលការណ៍គោរពឯករាជ្យអធិបតេយ្យភាព មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់គ្នាសមភាពនិង
មានផលប្រយោជន៍រួម។ ដំណើរទស្សនកិច្ចពិតប្រាកដនឹងជារបត់សំខាន់នាំទំនាក់ទំនងវៀតណាម-អាមេរិកបន្តអភិវឌ្ឍន៍ឡើងកំពស់ថ្មី៕
HONG VAN+NHAT QUYNH
-VOV