ទំនាក់ទំនងអាមេរិក-គុយបា៖បើកទំព័រប្រវត្តិសាស្ត្រថ្មី

(VOVworld)- ថ្ងៃទី២០កក្កដាឆ្នាំ២០១៥​ កន្លងទៅ បានគូសសញ្ញានូវទំព័រប្រវត្តិ
សាស្រ្តថ្មីក្នុងទំនាក់ទំនងរវាងអាមេរិកនិងគុយបា ដែលជាលើកដំបូងក្រោយ
រយៈ៥៤ឆ្នាំ ទង់ជាតិរបស់គុយបាបានបក់រវិចៗនៅមុខស្ថានទូតរបស់ខ្លួនប្រចាំ
នៅវ៉ាស៊ីនតោន។ ក៏ស្របពេលជាមួយគ្នានោះ នៅក្រុងឡាហាវ៉ាន ផ្លាក់សញ្ញា
ធ្វើពីសំរឹទ្ធមានឈ្មោះថា  “ការិយាល័យតំណាងផលប្រយោជន៍អាមេរិក” ត្រូវ
បានដកចេញ ជំនួសដោយផ្លាក់សញ្ញាមានឈ្មោះថា “ស្ថានទូតអាមេរិក”។ ការបើកស្ថានទូតជាផ្លូវការឡើងវិញរវាងអាមេរិកនិងគុយបានៅវ៉ាស៊ីន តោន និងឡាហាវ៉ានជាព្រឹត្តិការណ៍សំខាន់ក្នុងទំនាក់ទំនងទ្វេភាគីនិងអន្តរជាតិ។

        ព្រឹកថ្ងៃទី២០កក្កដា បានក្លាយទៅជាពេលវេលាដែលបានឆ្លាក់ទុកក្នុងប្រ
វត្តិសាស្ត្រ ខណៈដែលទង់ ជាតិរបស់គុយបាបានបង្ហូតឡើងដ៏មហោឡារឹត រួមជាមួយទង់ជាតិនានានៃប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិក នៅមុខស្ថានទូត
ថ្មីរបស់ La Habana ប្រចាំក្រុងវ៉ាស៊ីនតោន ។ ពិធីបង្ហូតទង់ជាតិ បានប្រព្រឹត្តទៅ ដោយមានការចូលរួមរបស់ភ្ញៀវជាងប្រាំពាន់នាក់ ក្នុងនោះមានវត្តមានថ្នាក់ដឹក
នាំជាន់ខ្ពស់នៃប្រទេសទាំងពីរជាច្រើនរូបទៀត ។ ស្របពេលជាមួយគ្នានោះ
នៅក្រុង La Habana ស្ថានទូតអាមេរិកក៏ បានបើកទ្វាឡើងវិញ ប៉ុន្តែភាគីទាំងពីរ
បានព្រមព្រៀងថាពន្យាពិធីបង្ហូតទង់ជាតិ រហូតដល់ខែក្រោយ ចំពេលដែលរដ្ឋ
មន្ត្រីការបរទេសអាមេរិក John Kerry អញ្ជើញមក បំពេញទស្សនកិច្ចនៅគុយបា។

ទំនាក់ទំនងអាមេរិក-គុយបា៖បើកទំព័រប្រវត្តិសាស្ត្រថ្មី - ảnh 1
ទង់ជាតិគុយបាបក់រវិចៗនៅមុខស្ថានទូតរបស់ខ្លួនប្រចាំនៅក្រុងវ៉ាស៊ីនតោន
(រូបថតៈAFP )

         ការបរាជ័យនៃគោលនយោបាយហួសសម័យ

        សធារណមតិ ជាពិសេសនៅតំបន់អាមេរិកឡាទីន និងសាធារណជនស្រ ឡាញ់សន្តិភាពលើពិភពលោក សុទ្ធតែប្រើពាក្យពេជ្រដ៏ល្អប្រសើបំផុតសម្រាប់
ព្រឹត្តិការណ៍នេះ ហើយចាត់ទុក នេះជាពេលវេលាគូសសញ្ញានូវការលុបចោល
ស្លាក់ស្នាមដែលបន្សលទុកក្រោយសម័យសង្គ្រាមត្រជាក់។

        ការពិតជាក់ស្តែងសរឲ្យឃើញថា ទំនាក់ទំនងរវាងគុយបានិងអាមេរិកក្នុង រយៈពេលរាប់សិបឆ្នាំកន្លងទៅជានិច្ចកាលជាចំណុចស្នូលក្នុងទំនាក់ទំនង
អន្តរជាតិ។ គោលនយោបាយអមិត្ត ហ៊ុំព័ទ្ធសេដ្ឋកិច្ចអូសបន្លាយ ជាឧបស័គ្គ
សម្រាប់ ការអភិវឌ្ឍន៍របស់ប្រទេសកោះការីបេនេះ នឹងក្លាយទៅជាការគិតមមៃ
យ៉ាងធ្ងន់ធ្ងរក្នុងអារម្មណ៍របស់ប្រជាជនច្រើនជំនាន់នៃប្រទេសទាំងពីរ។ ប៉ុន្តែ
រយៈពេលជាង៥ ទសវត្សកន្លងទៅ ដោយមិនអើពើដល់ការហ៊ុំព័ទ្ធរបស់រដ្ឋអំ
ណាច អាមេរិ ប្រជាជនគុយបាស្រឡាញ់សន្តិភាព សេរីភាពនិងយុត្តិធម៌ នៅ
តែសាមគ្គី ភាព ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តគុយបា ជាពិសេសគឺ
អគ្គមគ្គុទេស Fidel  Catro និងលោកប្រធាន Raul Catro។​បក្ស រដ្ឋនិងប្រជាជន
គុយបា បានប្តេជ្ញាចិត្តឆ្លងកាត់រាល់ការលំបាក សាកល្បង និងការពាររឹងមាំសមិទ្ធិ
ផលបដិវត្តន៍។ ប្រការនេះ សរឲ្យឃើញថា គោលនយោបាយអមិត្តរបស់អាមេរិក
សំដៅឯកោគុយបា តាមពិត បង្ហាញនូវការហូសសម័យក្នុងជីវភាពរស់សម័យ
កាលថ្មីនេះ។

        នៅមានឧបស័គ្គជាច្រើននាពេលខាងមុខ

        អាចអះអាងបានថា ទំនាក់ទំនងរវាងអាមេរិកនិងគុយបា បានបើកចេញទំព័រ ប្រវត្តិសាស្ត្រថ្មីក្រោយថ្ងៃទី២០កក្កដា។ តាមដំណើរការប្រក្រតីទំនាក់ទំនង ហើយ ឈានទៅដល់ការលុបចោលបទហ៊ុំព័ទ្ធសេដ្ឋកិច្ចនោះ ជាដំណាក់កាលពោរពេញ ទៅដោយឧបស័គ្គនិងភាពស្មុគ្រស្មាញ។ ជាពិសេស ច្បាប់ហ៊ុំព័ទ្ធមុននេះ ដោយ
រដ្ឋសភាអាមេរិកអនុម័ត ដូច្នេះ ពេលនេះចង់លុបចោលវា គឺតម្រូវឲ្យមានការ
អនុម័តពីរដ្ឋសភាផងដែរ។ ចំណុចពិបាកបំផុតគឺការដែល នៅសល់២ឆ្នាំទៀត ប្រធានាធិបតីអាមេរិក Barack Obama ត្រូវបញ្ចប់អណត្តិ ខណៈដែល គណៈបក្ស សាធារណរដ្ឋកំពុងស្រូបយកភាគច្រើននៅសភាទាំងពីរ។ ប៉ុន្តែ យោងតាមការ អនុវត្តគោលនយោបាយកិច្ចការបរទេសនាពេលថ្មីៗនេះរបស់រដ្ឋអំណាចអាមេរិក ក្នុងនោះមានការដកគុយបាចេញពីបញ្ជីប្រទេសជួយឧបត្ថម្ភភេរវកម្ម ជាលក្ខខ័ណ្ឌ ចំាបាច់ក្នុងដំណើរការចរចារប្រក្រតីទំនាក់ទំនងការទូត ហើយប្រជាពលរដ្ឋរបស់ គុយបានិងអាមេរិក អាចមានសុទិដ្ឋិនិយមអំពីការវិវឌ្ឍន៍នៃទំនាក់ទំនងរវាងប្រ ទេសទាំងពីរនាពេលខាងមុខ។

        ការដែលអាមេរិកនិងគុយបា ស្តារទំនាក់ទំនងការទូត មិនត្រឹមតែបញ្ចប់ជំពូក ចុងក្រោយនៃសង្គ្រាមត្រជាក់ប៉ុណ្ណោះទេ ថែមទាំង បើកចេញជំពូកថ្មីសម្រាប់ សន្តិ
ភាព ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់និងលើពិភពលោកទៀតផង។ អតីត សត្រូវទាំងពីរនៃគ្រាសង្គ្រាមត្រជាក់មុននេះ បានចាប់ផ្តើមទំនាក់ទំនងឡើងវិញ ក្រោយពាក់កណ្តាលសតវត្សន៍បង្កកនេះ គឺបានផ្ញើរសារជាប្រវត្តិសាស្ត្រខ្លាំងក្លារមួយ
នោះ គឺជួបសន្ទនាថ្នូរឲ្យការប្រឈមមុខ រួមរស់សន្តិភាព គោរពភាពខុសប្លែករបស់
គ្នា នេះជានិន្នាការរួមរបស់សម័យកាលថ្មី៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ