ទំនាក់ទំនងអាល្លឺម៉ង-ក្រិក៖រាល់ការសាកល្បងគង់វង្ស


ទំនាក់ទំនងអាល្លឺម៉ង-ក្រិក៖រាល់ការសាកល្បងគង់វង្ស - ảnh 1
ទំនាក់ទំនងអាល្លឺម៉ង-ក្រិក៖រាល់ការសាកល្បងគង់វង្ស (Getty)

        Vovworld-មួយថ្ងៃមុននឹងដំណើរទស្សនកិច្ចនៅអាល្លឺម៉ង់ជាលើកដំបូង​របស់
​នាយករដ្ឋមន្ត្រីក្រិកលោក Alexis Tsipras នាថ្ងៃទី២២មិនារដ្ឋមន្ត្រី​ការ​បរទេសក្រិក
លោក Nikos Kotzias បានទៅកាន់ក្រុងប៉ែកឡាំងដើម្បីពិភាគ្សា​ជាមួយសមភាគី
ប្រទេសម្ចាស់ផ្ទះលោក Frank Walter Steinmeier។ ថ្លែងមតិ​បន្ទាប់ពីជំនួបសន្ទនា
លោក Steinmeier បានអះអាងថា ភាគីទាំងពីរនឹងមិនទុកឲ្យបញ្ហាដែលត្រូវដោះ
ស្រាយនៅកំរិតទ្វីបអឺរ៉ុបជះឥទ្ធិពលទៅលើគ្រឹះស្ថានដ៏ល្អប្រសើរនៃទំនាក់ទំនង
ទ្វេភាគីឡើយ។

សេចក្តីថ្លែងការណ៍មានចរិតលក្ខណៈការទូត

        នៅសន្និសីទកាសែតរួមនាថ្ងៃទី២៣មិនាបន្ទាប់ពីការចរចាររវាងនាយករដ្ឋ​មន្ត្រី
នៃប្រទេសទាំងពីរនោះ សាធារណៈមតិមិនបានឃើញថា ភាគីទាំងពីរ​ប្រកាស​ទឹស
ដៅសហប្រតិបត្តិការជាក់ស្ដែងមានចរិតលក្ខណៈម៉ាក្រូនាពេល​ខាង​មុខឡើយ។
អធិការបតីអាល្លឺម៉ង់លោកស្រី Merkel ត្រឹមតែសង្កត់ធ្ងន់ទៅលើសារសំខាន់នៃទំនាក់
ទំនងមិត្តនិងជិតស្និទ្ធរវាងប្រទេសទាំងពីរតែប៉ុណ្ណោះ អះអាងនូវបំណង់សហប្រតិប
ត្តិការរវាងអាល្លឺម៉ង់និងក្រិកដោយផ្អែកទៅលើមូលដ្ឋានជឿជាក់គ្នាទៅវិញទៅមក។
រីឯនាយករដ្ឋមន្ត្រីក្រិកលោក Tsipras ក៏សង្កត់​ធ្ងន់ទៅលើសារសំខាន់នៃដំណើរទស្សន
កិច្ចចំពោះការបង្កើនការយល់ដឹងរវាង​រដ្ឋាភិបាលនៃប្រទេសទាំងពីរ។

        លទ្ធផលនេះមិនធ្វើឲ្យសាធារណៈមតិងឿឆ្ងន់ទេពីព្រោះថា មុននឹង​ដំណើរទស្សន
កិច្ច លោកស្រី Angela Merkel បានអះអាងថា ការជួបសន្ទនាទ្វេភាគីនេះមិនអាចជំនួស
ឲ្យកិច្ចព្រមប្រៀងដែលបានប្រទេសនានាក្នុងដំបន់ចាយប្រាក់អឺរ៉ូ (Eurozone) បាន
ឯកភាពឡើយ។

        មុននោះសាធារណៈមតិមិនទាន់បំភ្លេចថា ទំនាក់ទំនងរវាងអាល្លឺម៉ង់និង​ក្រិកមាន
ភាពតានតឹងបន្ទាប់ពីគណបក្ស Syriza របស់នាយករដ្ឋមន្ត្រី Tsipras ដណ្ដើមបានជ័យ
ជំនះនិងបង្កើតសម្ព័ន្ធភាពកាន់អំណាចនៅក្រិកក្នុងការបោះ​ឆ្នោតសកលនាដើមឆ្នាំ។
ក្នុងការថ្លែងមតិនាពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ក្រិកលោក Yanis Varoufakis
បានសាកល្បងអាល្លឺម៉ង់ខណៈដែល​ថ្លែងថា​ ក្រិកអាចប្រកាសធុនក្ស័យដូចជាអាហ្សាំង
ទីនដែលធ្លាប់ធ្វើ។

ការខ្វែងគំនិតបានកើនឡើង

        នៅចំពោះមុខមន្ត្រីនៃប្រទេសទាំងពីរនិងមជ្ឈដ្ឋានអ្នកសារព័ត៌មាន​អន្តរជាតិនៅ
សន្និសីទកាសែតនាថ្ងៃទី២៣មិនា នាយករដ្ឋមន្ត្រីក្រិកលោក Tsipras បានអះអាងថា
កម្មវិធីជួយសង្គ្រោះសំរាប់ក្រិកដែលបាន​អនុវត្ត​ក្នុងអំឡុង៥ឆ្នាំកន្លងមកដោយមាន
ការគាំទ្ររបស់មជ្ឈដ្ឋានអ្នកនយោបាយ​អាល្លឺម៉ង់មិនទាន់ទទួលបានជោគជ័យនៅ
ឡើយ។        ដោយមិនអើពើរដល់សេចក្តីថ្លែងការណ៍របស់សមភាគី អាល្លឺម៉ង់នៅតែ​
បង្ហាញ​ទស្សនៈតឹងរឹងរបស់ខ្លួនខណៈដែលលោកស្រីអធិការបតី Angela Merkel បាន
​សង្កត់ធ្ងន់នៅសន្និសីទកាសែតថា ប៉ែកឡាំងនឹងបន្តដាស់តឿនក្រិកដំណើរការ​កែ
ទម្រង់សំដៅជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច ឆ្ពោះទៅកំណើននិងដោះស្រាយ​គ្រោះបាត់
អាជីពនៅកំរិតខ្ពស់។ មុននោះលោកស្រីក៏បានប្រកាសយ៉ាង​ច្បាស់​លាស់នូវគោល
ដៅនយោបាយរបស់អាល្លឺម៉ង់គឺរក្សាក្រិកនៅដំបន់ចាយប្រាក់អឺរ៉ូ ប៉ុន្តែក្រិកត្រូវគោរព
កិច្ចសន្យាមុននោះសិន។

        មុននឹងដំណើរទស្សនកិច្ចនៅអាល្លឺម់ង់របស់លោក Tsipras ការលំអិតក្នុង​កញ្ចប់
សំណើរកំណែទម្រង់របស់ក្រិកដើម្បីជៀសផុតគ្រោះអាសន្នធុនក្ស័យនៃខឿនសេដ្ឋកិច្ច
ក្នុងប៉ុន្មានថ្ងៃខាងមុខត្រូវបានសារព័ត៌មានអាល្លឺម៉ង់ធ្លាយដូចជាការគ្រោងទុកបង្កើន
ពន្ធ ដំណើរការឯកជនបនីយកម្មជាដើម។ ប៉ុន្តែដំណោះ​ស្រាយទាំងអស់ពោលខាង
លើហាក់ដូចជាមិនគ្រប់គ្រាន់ខណៈដែលប៉ែកឡាំងនិង​ប្រទេស EU ស្ទើរតែទាំងអស់
មានបំណង់faក្រិកត្រឡប់មកនឹង​គោល​នយោបាយ​រិតត្បិតរបស់រដ្ឋាភិបាលអាណត្តិ
មុនដើម្បីជួយសង្គ្រោះខឿន​សេដ្ឋកិច្ច។ មើលទៅការលំបាកជាច្រើននៅតែរង’ចាំនៅ
ចំពោះមុខដើម្បីសាក​ល្បងទំនាក់ទំនងរវាងអាល្លឺម៉ង់និងក្រិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ