ទួរគីនិងបណ្ដាការលំបាកសាកល្បងបន្ទាប់ពីការបោះឆ្នោត

          (VOV)_ការបោះឆ្នោតរដ្ឋសភានៅទួរគីត្រូវបានបិទបញ្ចប់ នាពេលថ្មីៗនេះ 
ដោយជ័យជំនះបានទៅលើគណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍របស់ប្រធានាធិបតី
 លោក Tayyip Erdogan ។ តាមបណ្ដាអ្នកសង្កេតការណ៍ថា៖ ​លទ្ធផលនៃ​ការ​បោះ
ឆ្នោត​នេះ​បង្ហាញនូវគោលបំណងរបស់អ្នកបោះឆ្នោតប្រទេសនេះ ​អំពី​បរិយាកា
ស​មួយប្រកបដោយស្ថិរភាពនិងអភិវឌ្ឍន៍ ជឿជាក់ទៅលើគណបក្ស​កាន់អំណាច
បន្តដឹកនាំប្រទេសជាតិ។

ទួរគីនិងបណ្ដាការលំបាកសាកល្បងបន្ទាប់ពីការបោះឆ្នោត - ảnh 1
ទួរគីនិងបណ្ដាការលំបាកសាកល្បងបន្ទាប់ពីការបោះឆ្នោត

នាថ្ងៃទី១វិច្ឆិកា ក្នុងចំណោម​សន្លឹកឆ្នោត​ចំនួន ៩៧% ​ គណបក្សយុត្តិធម៌​និងអ
ភិវឌ្ឍន៍ AKP ដឹកនាំដោយប្រធានាធិបតី លោក Tayyip Erdogan ទទួល​បាន​សម្លេង
គាំទ្រជាង ៤៩,៤% ស្មើនឹង ៣១៥/៥៥០​អាសនះសភា។ ក្នុង​ពេល​ជាមួយគ្នានោះ
ធិបតេយ្យ ប្រជាជន ទទួលបាន១០% និងគណបក្សចលនាជនជាតិ​ទទួលបាន
១១%។ ដោយមានលទ្ធផលនេះ AKPមានសិទ្ធិបង្កើតរដ្ឋាភិបាល​មួយដោយខ្លួនឯង​។

ហេតុអ្វី AKP ទទួលបានការគាំទ្រពីអ្នកបោះឆ្នោត?

        ការបោះឆ្នោតលើកនេះ ជាការបោះឆ្នោតសំខាន់បំផុត នៅទួរគី ក្នុងរយៈពេល
ច្រើនឆ្នាំកន្លងទៅ។ បានប្រព្រឹត្តទៅ ក្នុងសភាពការណ៍ដែលរដ្ឋាភិបាលប្រទេសនេះ
 ទទួលរងការបំបែកបំបាក់ជាច្រើន ដោយការវាយប្រហារបង្ហូរឈាមរបស់ក្រុមជី
ហាដ និងការខ្វែងគំនិតជាមួយគណបក្សកម្មករជន Kurd ( PKK)។ មុនពេល​បោះ
​ឆ្នោត​ អ្នកវិភាគជាច្រើនបានព្រួយបារម្ភថា៖ ការបោះឆ្នោតលើកនេះ​មិនអាច​ដោះ
ស្រាយបាយភាពទាល់ច្រក់ខាងនយោបាយនាបច្ចុប្បន្នបានឡើយ។ តាមលទ្ធ​ផល
នៃការស្ទង់មតិ មុនពេលបោះឆ្នោត អាត្រាគាំទ្រគណបក្សរបស់​ប្រធានាធិបតី​លោក 
Tayyip Erdogan នៅកំរិត ៤០-៤៣%តែប៉ុណ្ណោះ ទាបជាងកំរិតចាំបាច់​ដើម្បីបង្កើត
រដ្ឋាភិបាល។ នាពេលនោះ បណ្ដាគណបក្សជិតស្និទ្ធ Kurd ទទួលបាន​ការ​គាំទ្រជា
ច្រើនពីប្រជាជន។ ប៉ុន្តែ លទ្ធផលនៃការបោះឆ្នោតលើកនេះ បាន​ហួសពីការព្យា
ករណ៍របស់គណបក្ស AKP ដោយមានអាត្រាសម្លេងគាំទ្រចំនួន​៤៩,៤% ហើយ
អាចបង្កើតរដ្ឋាភិបាលថ្មី ដែលមិនត្រូវការចងសម្ព័ន្ធជាមួយគណ​បក្សណាមួយឡើយ។

          ជ័យជំនះ របស់ AKP ក្នុងការបោះឆ្នោតរដ្ឋសភាលើកនេះ ត្រូវបានវាយ​តំលៃ
​ជា​លទ្ធផលមួយដ៏គួរអោយភ្ញាក់ផ្អើល។ មុននោះ បណ្ដាអ្នកបោះឆ្នោតរបស់ទួរគី
ត្រូវទៅ​បោះឆ្នោតជា​លើកទី២ ក្នុងរយៈពេល៥ខែកន្លងទៅនៅប្រទេសនេះ។ ក្នុង
ការបោះឆ្នោតខែមិថុនា កន្លងទៅ គណបក្ស AKP បានបាត់អាសនះជាច្រើន​ ក្នុង
រដ្ឋសភា​ ហើយ​ក្នុងពេលចរចារជាមួយគណបក្សផ្សេងៗដើម្បីបង្កើតរដ្ឋាភិបាលក៏
ទទួល​បរាជ័យ​។ បានជា ទួរគីត្រូវរៀបចំការបោះឆ្នោតឡើងវិញ តាមការកំណត់
របស់រដ្ឋធម្មនុញ្ញ។

          ប្រការអ្វីបានជួយ AKP ទទួលបានសម្លេងគាំទ្រច្រើនដូច្នេះ? ចម្លើយគឺ​ដោយ
​​សារភេរវកម្ម និងការព្រួយបារម្ភអំពីអស្ថិរភាព។ ការក្រោកឈរឡើងរបស់​គណបក្ស
កម្មករជន Kurd ( PKK) សង្គ្រាមនៅប្រទេសជិតខាងស៊ីរី ​និងក្រុម​ភេរវកម្ម​ រដ្ឋឥ
ស្លាម ( IS) បានក្លាយទៅជាចំណុចសំខាន់ ទទួលបានការយកចិត្ត​ទុកដាក់ច្រើន
ពីអ្នកបោះឆ្នោតក្នុងទូទាំងប្រទេស។ ស្ថានភាពអស្ថិរភាពបានអូស​បន្លាយក្នុង
រយៈពេលវែង នៅទួរគីជាមូលហេតុ ជំរុញអោយអ្នកបោះឆ្នោតមាន​គោលបំ
ណងចង់វិលទៅរកដំណាក់កាល ដែលប្រទេសត្រូវបានគ្រប់គ្រងដោយគណ
បក្សតែមួយ។​ទន្ទឹមនឹងនោះ ក្នុងរយៈពេលកន្លងទៅ រដ្ឋាភិបាលបាន​បង្កើត​ឡើង
ការផ្លាស់ប្តូរថ្មីជាច្រើន ក្នុងជីវភាពរស់​នៅ សេដ្ឋកិច្ចនិងនយោបាយ សង្គម។​ 
ដោយមានយុទ្ធសាស្ត្រ និងកំណែទម្រង់ច្បាស់លាស់ AKP ប្រមូលផ្តុំបានការ
​គាំទ្រ​ពីអ្នកបោះឆ្នោត ​ដើម្បីបញ្ចប់ស្ថានភាពអស្ថិរភាពដែលបានអូសបន្លាយ​
ក្នុង​រយៈពេល៥ឆ្នាំ នៅប្រទេសនេះ។

ការលំបាកសាកល្បងបន្ទាប់ពីការបោះឆ្នោត

        ប៉ុន្តែ ដើម្បីអនុវត្តបានគោលបំណងនានារបស់អ្នកបោះឆ្នោត គណបក្ស
កាន់អំណាច AKP ក៏ជួបការលំបាកជាច្រើនដែរ។ នោះគឺស្ថានភាពបែកបាក់
គ្នារវាង​គណបក្សផ្សេងៗ ស្ថានភាពសេដ្ឋកិច្ចជួបការលំបាកជាច្រើន និងជាពិ
សេសគឺការលំបាកក្នុង​វិស័យសន្តិសុខ។

          លទ្ធផលនៃការបោះឆ្នោតនាពេលថ្មីៗនេះនៅទួរគី បានបង្ហាញថា៖ប្រជា
ជនប្រទេសនេះបានគាំទ្រឯកភាព បូរណភាពដែនដី និងមានគោលបំណង
បានរស់នៅក្នុងបរិយាកាសស្ថិរភាព សន្តិភាព។ ប៉ុន្តែ គោលបំណងទាំងនេះ 
អាចក្លាយទៅជាការពិតជាក់ស្ដែងបានឬទេ? ចម្លើយនេះត្រូវតែរងចាំនាពេល
ខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ