ធ្នារខ្យល់ថ្មីនៅលើឆាកនយោបាយបារាំង។

(VOVWORLD)-មុនពេលក្បាលម៉ាស៊ីននៃគណះរដ្ឋមន្រ្តីថ្មីបង្ហាញមុខ
ជាផ្លូវការ នាយករដ្ឋមន្រ្តីថ្មីJean-Marc- Ayrault និងប្រធានាធិបតី​ François
Hollandeបានដំណើរការពិភាគ្សាអំពីបណ្តាថានះក្នុងក្បាលម៉ាស៊ីនរដ្ឋាភិ-
បាលក្នុងរយះពេល៤ម៉ោង។ត្រូវនឹងអ្វីៗដែល ប្រធានាធិបតី​François
Hollandeបានសន្យាគឺ នារីស្មើពាក់កណ្តាលក្នុងអាសនះក្នុងគណះរដ្ឋមន្រ្តី។
ក្នុងអាសនះរដ្ឋមន្រ្តីចំនួន៣៤នោះមានអាសនះចំនូន១៧ត្រូវបានប្រគល់
ជូននារីក្នុងនោះមានវិស័យយុត្តធម៏ វប្បធម៏​ បរិស្ថាននិងកីឡា។ថានះមួយ
ចំនូនទៀតក្នុងគណះរដ្ឋមន្រ្តីក៍បានលៃទុកអោយទីប្រឹក្សាជិតស្និទរបស់
ប្រធានាធិបតី​ថ្មី François Hollande។នាយកយុទ្ឋនាការរកសំលេងឆ្នោត
លោក PierreMoscovici ត្រូវបានតែងតាំងធ្វើជារដ្ឋមន្រ្តីហិរញ្ញវត្ថុ​និងអតីត
នាយករដ្ឋមន្រ្តី Laurent Fabius ត្រូវបានតែងតាំងធ្វើជារដ្ឋមន្រ្តីការបរទេស។
ថ្លែងមតិលើទូរទស្សន៍​បារាំង២ នាយករដ្ឋមន្រ្តីថ្មីJean-Marc- Ayraultបានអះ
អាងថារដ្ឋាភិបាលរបស់លោកនឹងជារដ្ឋាភិបាលកែទម្រង់ដ៍ជ្រាលជ្រៅនិង
នោះជាការផ្លាសប្តូរដែលប្រទេសបារាំងសង្ឃឹមចង់បាន។ធ្លាប់ប្រកៀកស្មា
ជាមួយ​ប្រធានាធិបតី​ថ្មី François Hollandeក្នុងអំឡុងយុទ្ឋនាការរកសំលេង
ឆ្នោតក្នុងថានះជាទីប្រឹក្សាពិសេស  លោកJean-Marc- Ayraultមានទស្សនះ
រួមជាមួយប្រធានាធិបតី​ François Hollandeលើវិស័យជាច្រើន។នោះគឺការផ្តើម
គំនិតសាមគ្គីភាពផ្ទៃក្នុង ការសម្រុះសម្រួលជាតិការស្តារខឿនសេដ្ឋកិច្ច
របស់បារាំង​និងការដោះស្រាយវិបត្តិក្នុងដំបន់។

                    
ធ្នារខ្យល់ថ្មីនៅលើឆាកនយោបាយបារាំង។ - ảnh 1
(Image: Internet)

លោកJean-Marc- Ayraulបានចូលរួមសកម្មភាពនយោបាយពីកាលជា
និស្សិត។នាឆ្នាំ១៩៧៧​លោកក្លាយទៅជាអភិបាលក្មេងបំផុតរបស់ប្រទេស
បារាំងពេលជាប់ឆ្នោតជាអភិបាលទីក្រុង​ Saint- Herblain។  នាឆ្នាំ១៩៨៦
លោកក្លាយទៅជាសមាជិកសភា។នាឆ្នាំ១៩៨៩មកលោកត្រូវបានជ្រើស
តាំងធ្វើជាអភិបាលទីក្រុង Nantes។តាំងពីពេលនោះមកលោកត្រូវបាន
ជ្រើសតាំងធ្វើជាសមាជិកសភាផងនិងអភិបាលផង។ទំនាក់ទំនងរវាង
លោកFrançois HollandeនិងលោកJean-Marc- Ayraulត្រូវបានបង្កើតឡើង
កាលពីឆ្នាំ១៩៩៧ពេលដែលលោកFrançois Hollandeចាប់ផ្តើមទទួល
ដំណែងជាអ្នកប្រមុខគណះបក្សសង្គមនិយម។មជ្ឈដ្ឋានអ្នវិភាគពិនិត្យ
ថាចំពោះលោក​Jean-Marc-Ayraulប្រធានាធិបតី​ François Hollandeអាចពឹង
ទៅលើទីបង្អែកដ៍រឹងមាំ១។ពីព្រោះថានាយករដ្ឋមន្រ្តីថ្មីJean-Marc- Ayrault
អាចជួយឧបត្ថម្ភប្រធានាធិបតី​ François Hollandeក្នុងបញ្ហាផ្ទៃក្នុងនិងធ្វើឲ្យ
ទំនាក់ទំនងParis-Berlin ងាយស្រួលជាងក្នុងកាលះទេសះភាគីទាំង២មាន​
ទស្សនះខុសពីគ្នាក្នុងការដោះស្រាយវិបត្តិប្រាក់បំណុលសាធារណះនៅ
ទ្វីបអឺរ៉ុប។

ការផ្តើមគំនិតរបស់នាយករដ្ឋមន្រ្តីJean-Marc- Ayraultគឺរដ្ឋអំណាចរបស់
ប្រធានាធិបតី​ François Hollandeត្រូវអនុវត្តបណ្តាប្រការដែលបានសន្យា
មុនការបោះឆ្នោតប្រធានាធិបតី។ប៉ុន្តែសាធារណតិចាត់ទុកថា  កំណាត់
ផ្លូវខាងមុខរបស់លោកJean-Marc- Ayraultមិនមែនជាផ្លូវក្រាលព្រំក្រហមទេ។
ជាច្បាស់ណាថាការសាកល្បងចំពោះគណះរដ្ឋមន្រ្តីថ្មីរបស់ប្រទេសបារាំង
នាពេលខាងមុខគឺមិនតូចតាចទេ។ចំពោះអ្វីដែលកំពុងប្រព្រឹត្តទៅនៅបារាំង​
សាធារណះមតិមានក្តីសង្ឃឹមថាធ្នារខ្យល់ថ្មីនៅលើឆាកនយោបាយបារាំង
នឹងផ្តល់មកការផ្លាស់ប្តូរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ