ធ្វើវិសោធនកម្មច្បាប់ដីធ្លីដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍នៃប្រទេសជាតិ

ធ្វើវិសោធនកម្មច្បាប់ដីធ្លីដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍នៃប្រទេសជាតិ - ảnh 1
ធ្វើវិសោធនកម្មច្បាប់ដីធ្លីដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍នៃប្រទេសជាតិ (VOV)

        Vovworld-រដ្ឋសភាបានលៃទុកសម័យប្រជុំចំនួន៣ដើម្បីពិភាគ្សាអំពី
គំរោង​ច្បាប់ដីធ្លីធ្វើ​វិសោធនកម្ម៖

        គំរោងច្បាប់ដីធ្លីធ្វើវិសោធនកម្មជាគំរោងច្បាប់មានសារសំខាន់ពិសេស ជះឥទ្ធិពលក្របដណ្ដប់ដ៏ទូលាយផ្ទាល់ដល់សន្តិសុខនយោបាយ​សណ្ដាប់​ធ្នាប់​សង្គមនិងជីវភាពរស់នៅរបស់ប្រជាជនគ្រប់រូប។ ដោយហេតុនេះ ក្រោយរយៈ
ពេល២លើកពិភាគ្សានៅរដ្ឋសភា (សម័យប្រជុំលើកទី៤និងលើកទី៥ រដ្ឋសភា
នីតិកាលទី១៣)និងយកមតិរបស់ប្រជាជនទាំងមូល១លើក រដ្ឋសភានៅមិនទាន់​អនុម័តលើគំរោងច្បាប់នេះនិងលៃទុកពេលពិភាគ្សាមួយលើកទៀតសំរាប់សម័យ
ប្រជុំលើកទី៦។

        តាមការពិនិត្យមើលរបស់អ្នកជំនាញការជាច្រើនថា ពង្រាងច្បាប់ត្រូវបាន
កសាង​តាមដំណើរការម៉ត់ចត់វិទ្យាសាស្ត្រនិងមានការទទួលខុសត្រូវ។ ចែករំលែក​ជាមួយការពិនិត្យមើលនេះ នៅពិធីប្រារព្ធសម័យប្រជុំលើកទី៦ រដ្ឋសភាវៀតណាម​
នីតិកាលទី១៣ ប្រធានរដ្ឋសភាលោក Nguyen Sinh Hung បានអះអាងថា៖

        “គំរោងច្បាប់ដីធ្លី(ធ្វើវិសោធនកម្ម)មានក្របខ័ណ្ឌកែសម្រួលទូលាយជះឥទ្ធិពល​ផ្ទាល់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ស្ថិរភាពនយោបាយ។​ នេះជាច្បាប់ទទួលបាន​ការ​យកចិត្តទុកដាក់រួមមតិពីប្រជាជនគ្រប់ស្រទាប់។ រដ្ឋសភាបានលៃទុកសម័យ​ប្រជុំ
ចំនួន៣ដើម្បីពិភាគ្សានិងផ្ដល់មតិ​ទន្ទឹមនឹងនោះបញ្ជាណែនាំស្រាវជ្រាវ​ប្រមូល​ដោះស្រាយមតិរបស់ប្រជាជន មតិរបស់សមាជិកសមាជិការសភានៅសម័យ​ប្រជុំ​លើកទី៥និងសន្និសីទដំណាងរដ្ឋសភាឯកទេសដើម្បីសុក្រិតគំរោងច្បាប់នេះ។”

ច្បាប់ដីធ្លីត្រូវបានធ្វើវិសោធនកម្មធានាផលប្រយោជន៍ជាតិផងនិងប្រជាជន
ផង។

        អំពីខ្លឹមសារ គំរោងច្បាប់ដីធ្លីត្រូវបានធ្វើវិសោធនកម្មជាសារវន្តលើគ្រប់
វិស័យនិងប្រមូល​ផ្ដុំទៅក្នុងបញ្ហាធំៗដូចជាកម្មសិទ្ធិដីធ្លី សិទ្ធិរបស់រដ្ឋជាមួយ
តួនាទីជា​ដំណាង​ម្ចាស់​កម្មសិទ្ធិអំពីដីធ្លី សិទ្ធិនិងកាតព្វកិច្ចរបស់អ្នកប្រើប្រាស់
ដីធ្លី បណ្ដាការកំណត់​អំពី​គ្រប់គ្រងរៀបចំផែនការប្រើប្រាស់ដីធ្លីនិយាយរួម
ប្រភេទដីធ្លីនីមួយៗនិយាយ​ដោយ​ឡែក។ រដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថាន
វៀតណាមលោក Nguyen Minh Quang បានឲ្យដឹងថា៖

        “ច្បាប់ដីធ្លីលើកនេះមានចំណុចថ្មីជាច្រើន ពិសេសគឺទាក់ទិនដល់គោល​នយោបាយប្រមូលយកដីធ្លី គោលនយោបាយសង់សំណងតំលៃដីធ្លី។​ នេះជា
បញ្ហាថ្មី។ បណ្ដាបញ្ហានេះបានឯកភាពលើស្មារតីដើម្បីផលប្រយោជន៍ជាតិ ផល
ប្រយោជន៍​របស់ប្រជាជន។ នាពេលមុននេះ ការប្រមូលយកដីដើម្បីគោលដៅ​
អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គមបានរួមចំណែកដ៏ធំធេងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច
ប្រទេស​ជាតិក្នុងប៉ុន្មានឆ្នាំកន្លងមក។ លើកនេះការប្រមូលយកដីធ្លីត្រូវបានកំណត់
ដ៏ម៉ត់ចត់។”

        ត្រៀមរៀបចំមូលដ្ឋានកត្តិយុតដើម្បីអនុវត្តច្បាប់។

        រួមជាមួយការធ្វើវិសោធនកម្មអំពីខ្លឹមសារ លក្ខណៈកត្តិយុតដើម្បីច្បាប់ដីធ្លីធ្វើ​វិសោធនកម្មត្រូវបានអនុវត្តយ៉ាងងាយស្រួលក៏បានត្រៀមជាស្រេចក្នុងពេលដែល
គំរោងច្បាប់ត្រូវបានរដ្ឋសភាអនុម័ត។ រដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានលោក
Nguyen Minh Quang បានឲ្យដឹងថា៖

        “ការងារត្រៀមរៀបចំត្រូវបានអនុវត្តយ៉ាងបន្ទាន់ណាស់។ ដល់ឥឡូវនេះ
ស្ថាប័នមានសមត្ថកិច្ច​បាន​បញ្ជូនឲ្យសមាជិកសភានូវពង្រាងសេចក្តីសំរេចចិត្ត
ចំនួន៥ ក្នុងនោះមានសេចក្តី​សំរេចចិត្តដោយឡែកអំពីតំលៃដីធ្លី។ បណ្ដាឯកសា
រនេះទោះបីជាត្រូវការពេល​វេលាដើម្បីធ្វើវិសោធនកម្មក្តី ប៉ុន្តែក្នុងរយៈពេល
ពាក់កណ្ដាលឆ្នាំទៀតនឹងសំរេច។”

        ដីធ្លីជាបញ្ហាធំធេង ស្មុគស្មាញនិងរសើប។ លទ្ធផលបូកសរុប​១០​ឆ្នាំអនុវត្ត
ច្បាប់ដីធ្លីឆ្នាំ២០០៣បានបានបង្ហាញការនៅសេសសល់កំហិតរបស់ប្រព័ន្ធច្បាប់
អំពីដីធ្លី​ទន្ទឹមនឹងនោះការធ្វើស្ថិតិក៏សឲ្យឃើញថា ពាក្យប្តឹងតវ៉ាប្រមាណ៧០
ដល់​៨០%​ក្នុងរយៈពេលកន្លងទៅទាក់ទិនដល់វិស័យនេះ។ ដោយហេតុនេះ ការ
ដែល​រដ្ឋ​សភាពិភាគ្សាដ៏លំអិតអំពីគំរោងច្បាប់ដីធ្លីធ្វើវិសោធនកម្មជាការចាំបាច់
 បង្កើត​របៀងកត្តិយុតសុក្រិដ្ឋជាងដើម្បីដោះស្រាយការជំពាក់ជំពិននាបច្ចុប្បន្ន
ធានាការ​អភិវឌ្ឍន៍​ចីរភាពរបស់ប្រទេសជាតិក្នុងដំណាក់កាលសមាហរណកម្ម
អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ