បក្សកុម្មុយនីស្តវៀតណាមប្តេជ្ញាចិត្តអនុវត្តរាល់ការងារចាំបាច់ដើម្បីអភិវឌ្ឍន៍ប្រទេស

បក្សកុម្មុយនីស្តវៀតណាមប្តេជ្ញាចិត្តអនុវត្តរាល់ការងារចាំបាច់ដើម្បីអភិវឌ្ឍន៍ប្រទេស - ảnh 1
សន្និបាតលើកទី៥គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម

VOV-ការបូកសរុបការងារធ្វើវិសោធនកម្មបំពេញបន្ថែមរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២
ជាខ្លឹមសារ ធំមួយដ៏សែនសំខាន់​របស់សន្និបាតលើកនេះ។ តាមអគ្គលេខា
Nguyen Phu Trong ថា ដល់ឥឡូវនេះរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២បានឆ្លងកំណាត់
ផ្លូវ២០ឆ្នាំ។​ មហាសន្និបាត​លើក​ទី១១របស់បក្សបានអនុម័ត្តលើកម្មវិធី នយោបាយកសាងប្រទេសជាតិក្នុងដំណាក់កាលឈានឡើងលិទ្ធិសង្គម
និយម (បំពេញបន្ថែម អភិវឌ្ឍន៍ឆ្នាំ២០១១)។ រហូតមកដល់ពេលនេះ មាន
បញ្ហា​ថ្មីជាច្រើនត្រូវបានដាក់ចេញមានការកំណត់របស់រដ្ឋធម្មនុញ្ញឆ្នាំ១៩៩២
មិន​សម​ស្របជាមួយស្ថានភាពជាក់ស្តែងនាបច្ចុប្បន្នទៀត។ ដូច្នេះការធ្វើ
វិសោធនកម្មបំពេញ​បន្ថែមរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២គឺជាសំណូមពរបរានុម័ត្ត
ចាំបាច់។​ អគ្គលេខា Nguyen Phu Trong បានលើកច្បាស់ថា៖
 “នៅសន្និបាតលើកនេះ​មជ្ឈឹមបានពិនិត្យមើល ពិភាគ្សាអំពីរបាយការណ៍
របស់គណៈ​កម្មាការពង្រាងវិសោធនកម្មបំពេញបន្ថែមរដ្ឋធម្មនុញ្ញ ជាសារវន្ត
យល់ព្រមលើ​ខ្លឹមសារ​ជាច្រើនរបស់របាយការណ៍។ ទន្ទឹមនឹងនោះបន្តសង្កត់
ធ្ងន់ថា ការធ្វើ​វិសោធនកម្ម​បំពេញបន្ថែមរដ្ឋធម្មនុញ្ញជាការងារដ៏សែនសំខាន់
រសើប​ត្រូវមាន​ទស្សនៈលើគ្រប់វិស័យ មានរបៀបធ្វើវិទ្យាសាស្ត្រហ្មត់ចត់។ បណ្ដាមតិស្ដីពីការវិសោធនកម្ម​បំពេញបន្ថែមត្រូវផ្អែកលើលទ្ធផលបូកសរុប ការងនុវត្តរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២និង​បណ្ដាច្បាប់ទាក់ទិនព្រមទាំងជ្រួតជ្រាប
យ៉ាង​គ្រប់​គ្រាន់នូវសំណូមពរនៃកម្មវិធីនយោបាយកសាងប្រទេសជាតិក្នុង
ដំណាក់​កាល​ឈានឡើងលិទ្ធិសង្គមនិយម (បំពេញបន្ថែមនិងអភិវឌ្ឍន៍ឆ្នាំ
២០១១) និងសេចក្តី​សំរេចចិត្តមហាសន្និបាតលើកទី១១របស់បក្ស បន្តរាល់
ការកំណត់របស់​រដ្ឋធម្មនុញ្ញឆ្នាំ១៩៩២និងរដ្ឋធម្មនុញ្ញមុននេះដែលនៅតែ
សមស្រប។”
បក្សកុម្មុយនីស្តវៀតណាមប្តេជ្ញាចិត្តអនុវត្តរាល់ការងារចាំបាច់ដើម្បីអភិវឌ្ឍន៍ប្រទេស - ảnh 2
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម Nguyen Phu Trong

អគ្គលេខា Nguyen Phu Trong ក៏បានសង្កត់ធ្ងន់បណ្តាសំណូមពរធ្វើ វិសោធនកម្ម​
រដ្ឋធម្មនុញ ស្តីអំពីរបបនយោបាយ របបសេដ្ឋកិច្ចនៅវៀតណាម។ តាមនោះ របប​ប្រជាធិបតេយ្យនៅវៀតណាមគឺ ប្រជាធិបតេយ្យសង្គមនិយម។ រដ្ឋវៀតណាម​ជា​នីតិរដ្ឋសង្គមនិយមរបស់ប្រជាជន ដោយសារប្រជាជន និងដើម្បី​ប្រជាជន។​បក្សកុម្មុយនិស្តវៀតណាមជាកម្លាំងដឹកនាំរដ្ឋនិងសង្គម។ វៀតណាមមានការ​ផ្តួចផ្តើមគំនិតអភិវឌ្ឍន៌ខឿនសេដ្ឋកិច្ចតាមទិសង្គមនិយម។        
ស្តីអំពីគោលនោបាយ ច្បាប់ដីធ្លី អគ្គលេខា Nguyen Phu Trong ឲ្យដឹងថា​៖ សន្និបាតបានបន្តអះអាងថា ដីធ្លីគឺចំណុះកម្មសិទ្ធរបស់ប្រជាជនទាំងមូល ដោយ
រដ្ឋ​ជាតំណាងម្ចាស់កម្មសិទ្ធ និងឯកភាពគ្រប់គ្រង។ ចំណុចថ្មីលើកនេះ គឺ​មជ្ឈឹម
យល់​ច្បាស់លាស់​ និងកំណត់ក្បោះក្បាយជាងនូវការខុសគ្នារវាងកម្មសិទ្ធដីនិង
សិទ្ធ​​​ ប្រើប្រាស់ដី។ សិទ្ធនិងការទទួលសុខត្រូវរបស់រដ្ឋជាមួយសិទ្ធនិងភារកិច្ច
របស់អ្នក​ប្រើប្រាស់ចំពោះប្រភេទដីនីមួយៗ។ អគ្គលេខា Nguyen Phu Trong
សង្កត់ធ្ងន់ថា៖
“មមាញឹកស្រាវជ្រាវ​ធ្វើ់វិសោធនកម្ម​នឹងបំពេញបន្ថែម​ច្បាប់ដីធ្លី​​ដើម្បីជំនះពុះពារ
លើការអន់ខ្សោយ​ឆ្លើយតបល្អជាងនឹងសំណូមពរអំពីការរៀបចំសមហេតុសមផល ការប្រើប្រាស់ដីធ្លី ត្រូវតាមគោលដៅ​ធានាផលប្រយោជន៏​ការពារបរិស្ថាន​។ ​លើក
​កំពស់គុណភាព​ នឹងការពារដីស្រែ​​ ធានាសន្តិសុខស្បៀងអាហារជាតិ​ រក្សាភ្ជាប់​ស្ថិរភាពនយោបាយសង្គមនឹងអភិវឌ្ឌ្យដោយចីរភាព។”         ស្តីពីការងារប្រយុទ្រប្រឆាំងអំពើពុករលួយ​ ការខ្ជះខ្ជាយ​ អគ្គលេខាNguyen Phu
Trong អះអាងថា៖ស្ថានភាពអំពើពុករលួយ​ការខ្ជះខ្ជាយនៅតែធ្ងន់ធ្ងរណាស់ នឹងជាការសាកល្បងធំ១ ចំពោះតួរនាទីជាអ្នកដឹកនាំរបស់បក្ស​នឹងការគ្រប់គ្រង​
របស់រដ្ឋ។​អគ្គលេខាបញ្ជាក់ថា៖ ​​       
“មជ្ឈឹមសង្កត់ធ្ងន់ថា៖ត្រូវស្វិតស្វាញ​នឹងជំរុញខ្លាំង​​ភារកិច្ចតស៊ូប្រយុទ្រប្រឆាំង​អំពើ
ពុករលួយ​ ការខ្ជះខ្ជាយ​ តាមស្មារតីនៃសេចក្តីសំរេចចិត្តមហាសន្និបាតលើកទី​១១
​របស់បក្ស​នឹងសេចក្តីសំរេចចិត្តសន្និបាតមជ្ឈឹមលើកទី​៤​​នីតិកាលទី​១១។​ បន្ត​ជ្រួត
ជ្រាប​អនុវត្តយ៉ាងទៀងទាត់​បណ្តាទស្សនះ​សតិអារម្មណ៏​ដឹកនាំ​ នឹងភារកិច្ច ដំណោះ​ស្រាយនៃសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី​៣​នីតិកាល​ទី​១០ ដោយផ្សាខ្ជាប់​ជាមួយ ការអនុវត្តសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី​៤ នីតិកាលទី​១១។ ​យកចិត្តទុក​ដាក់​ដល់ទាំងការងារបង្ការនឹងប្រយុទ្រប្រឆាំង។​ លើកកំពស់តួរនាទី​ការទទួល​ខុសត្រូវ របស់គណះកម្មាធិការបក្សគ្រប់ជាន់ថ្នាក់​ រដ្ឋអំណាចនឹងអ្នកនាំមុខ។​ ពង្រីក​តួរនាទី ជាអ្នកឃ្លាំមើលរបស់រដ្ឋសភា ក្រុមប្រឹក្សាប្រជាជន​រណសិរ្សមាតុភូមិ​ប្រជាជន នឹង
សាធារណះមតិ។”        
ចំពោះបញ្ហា១ចំនួនអំពីគោលនយោបាយសង្គមនឹងប្រាក់ខែ​ពីឥឡូវនេះដល់​ឆ្នាំ​
២០២០ អគ្គលេខា​ Nguyen Phu Trong​ បានសំណូមពរ​ថា៖ ត្រូវជ្រួតជ្រាបដោយ ទៀងទាត់នូវទស្សនះសតិអារម្មណ៍ដឹកនាំរបស់បក្ស​​ដោយ ចាត់ទុក​ការកែលំអរ​ការ លើកស្ទុយជីវភាពខាងសំភារះនឹងស្មារតី​ដល់អ្នកមាន គុណូបការ​នឹងការធានា
សុខុមាលភាពសង្គម​​ គឺជាភារកិច្ចប្រចាំ​នឹងសំខាន់។ ទន្ទឹមនឹងនោះ​ត្រូវស្រាវជ្រាវ​កសាងយ៉ាងមមាញឹកគំរោងកែទម្រង់របបប្រាក់ខែ​ដំណាក់កាល ២០១៣​-២០២០​​ រួមជាមួយបណ្តាគំរោងពាក់ព័ន្ធ​ បង្កឲ្យមានការបោះជំហានធំ​១ ក្នុងការបង្កើតប្រភព​ធានាឲ្យការកែទម្រង់ប្រាក់ខែទទួលបានលទ្ធផលល្អ៕
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ