បក្សកុម្មុយនិស្តវៀតណាមស្ថិតស្ថេរគងវង្សចីរភាពជាមួយនិទាឃរដូវរបស់ប្រទេសជាតិ

(VOVWORLD) -   មហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមបានដាក់បញ្ចូលក្នុងដំណើរការប្រវត្តិសាស្ត្ររបស់ប្រទេសជាតិនូវសញ្ញាសម្គាល់ ដ៏ត្រចះត្រចង់នៅចំពោះមុខឆ្នាំថ្មី ឆ្នាំឆ្លូវត្រីស័ក ២០២១។ ម្លោះហើយ ទោះបីជាត្រូវប្រឈមមុខនឹងការវិវឌ្ឍយ៉ាងស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ ១៩ រួមទាំងបញ្ហាលំបាកសាកល្បងថ្មីៗនៃសេដ្ឋកិច្ចក៏ដោយ  ប៉ុន្តែក្នុងជីវភាពវប្បធម៌និងស្មារតីរបស់បក្សទាំងមូល ប្រជាជនទាំងមូល កងទ័ពវៀតណាមទាំងមូលនោះ បុណ្យចូលឆ្នាំថ្មី ឆ្នាំឆ្លូវត្រីស័ក ២០២១ ខាងមុខនេះគឺជាបុណ្យតេតមួយពោរពេញទៅដោយអត្ថន័យដ៏ធំធេង ពីព្រោះក្នុងដួងចិត្តរបស់ប្រជាជនគ្រប់រូបតែងតែមានបក្សគងវង្សជានិច្ច។

បក្សកុម្មុយនិស្តវៀតណាមស្ថិតស្ថេរគងវង្សចីរភាពជាមួយនិទាឃរដូវរបស់ប្រទេសជាតិ - ảnh 1ប្រភពរូបថត៖ vov.vn

អស់រយៈពេល ៩១ ឆ្នាំកន្លងមក ក្រោមការដឹកនាំរបស់បក្សនិងលោកប្រធានហូជីមិញ ប្រជាជនវៀតណាមបានជំនះពុះពាររាល់ការលំបាកនិងឧបសគ្គជាច្រើន ពោលគឺ ពីឋានៈតូចតាចនៃប្រជាជាតិអាណានិគម ពីឋានៈជាទាសករ ប៉ុន្តែប្រជាជនបានគ្រោកឈរឡើង ធ្វើជាម្ចាស់ប្រទេសជាតិ ដោយបញ្ជាក់ពីឋានៈរបស់ប្រទេសជាតិឯករាជ្យនិងសេរីភាព។ ចាប់តាំងពីថ្ងៃដែលប្រជាជនវៀតណាមមានបក្សនោះ ព្រឹត្តិការណ៍ដ៏អធឹកអធមជាច្រើនរបស់បក្សកុម្មុយនិស្តវៀតណាមនិងប្រទេសជាតិ សុទ្ធតែផ្សាភ្ជាប់ជាមួយនិទាឃរដូវផងដែរ។

នោះគឺថ្ងៃបង្កើតបក្ស ទី ៣ ខែ កុម្ភះឆ្នាំ ១៩៣០ (ចំនឹងថ្ងៃទី ៥ ខែទី១ ឆ្នាំមមែទោស័ក តាមច័ន្ទគតិ) ដែលគូសសញ្ញានៃការផ្លាស់ប្តូរថ្មីរបស់ប្រទេសជាតិទៅកាន់ទំព័រថ្មី និងជាការចាប់ផ្តើមនិទាឃរដូវថ្មីរបស់ប្រទេសជាតិ។ រយៈពេល ១៥ ឆ្នាំក្រោយមក បក្សកុម្មុយនិស្តវៀតណាមបានដឹកនាំប្រជាជនទាំងមូល អនុវត្តន៍ប្រកបដោយជោគជ័យ បដិវត្តខែសីហា ចាប់បដិសន្ធិវៀតណាមសាធារណរដ្ឋប្រជាធិបតេយ្យ នៅថ្ងៃទី ២ ខែកញ្ញាឆ្នាំ ១៩៤៥ ។ បុណ្យតេត ឆ្នាំចអដ្ឋស័ក ១៩៤៦ គឺជាបុណ្យតេតដើមដំបូង ដែលប្រជាជនវៀតណាមទាំងមូល បានអំណរដោយក្តីមោទនភាពដែលជាម្ចាស់ប្រទេសជាតិ។ បុព្វហេតុស្ថាបនាប្រទេសជាតិ និងការស៊ូទ្រាំយូរអង្វែងពោរពេញដោយក្តីលំបាករបស់ប្រជាជនវៀតណាម ដែលត្រូវប្រឈមមុខនឹងមហាអំណាចយោធានិងសេដ្ឋកិច្ចចំនួនពីរគឺពួកអាណានិគមបារាំងនិងចក្រពត្តិនិយមអាមេរិក និទាឃរដូវនៅតែបន្តបង្អួតសម្រស់ក្នុងភ្លើងសង្គ្រាមជានិច្ច។ ជាមួយគ្នានោះ ជ័យជំនះ Dien Bien Phu នានិទាឃរដូវ ឆ្នាំមមីឆត្វាស័ក ១៩៥៤ បានបង្កើត “ការរញ្ជួយ” ភ្លូកទឹកភ្លូកដី ដោយដាក់សញ្ញា “ចប់” សម្រាប់នឹមត្រួតត្រារបស់អាណានិគមបារាំងនៅវៀតណាម។ ដល់ឆ្នាំវកសំរឹទ្ធិស័ក  ១៩៦៨ បានគូសសញ្ញាយ៉ាងខ្លាំងក្នុងប្រវត្តិសាស្រ្តនៃការតស៊ូរំដោះប្រទេសជាតិ តាមរយៈការក្រោកឈរឡើងវាយប្រហារជាទូទៅរបស់កងទ័ពទាំងមូលនិងប្រជាជនទូទាំងប្រទេស។ រយៈពេល ៧ ឆ្នាំក្រោយមក គឺនៅនិទាឃរដូវ ឆ្នាំ ថោះតប្តហ៌ស័ក ១៩៧៥ ប្រជាជាតិវៀតណាមទាំងមូល បានសប្បាយរីករាយច្រៀងបទចម្រៀងមហាជ័យជំនះទាំងស្រុងលើសង្គ្រាមប្រឆាំងនឹងសហរដ្ឋអាមេរិក សង្គ្រោះប្រទេស បើកចេញទិវាបុណ្យអំណរប្រទេសជាតិឯកភាព។

បក្សកុម្មុយនិស្តវៀតណាមស្ថិតស្ថេរគងវង្សចីរភាពជាមួយនិទាឃរដូវរបស់ប្រទេសជាតិ - ảnh 2វិថីនៃទីក្រុងហាណូយនៅមុនចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ ឆ្លូវត្រីស័ក ២០២១ (រូបថត៖ hanoimoi.com.vn)

នារដូវផ្ការីក ឆ្នាំថោះនព្វស័ក ១៩៨៧ ប្រទេសវៀតណាមបានឈានដល់ដំណាក់កាលផ្លាស់ប្តូរថ្មី ដោយអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ៦ របស់បក្ស (ខែធ្នូឆ្នាំ ១៩៨៦)។ ក្នុងរយៈពេល ៣៥ ឆ្នាំនៃការអនុវត្តកិច្ចការផ្លាស់ប្តូរថ្មី ជំរុញការធ្វើសមាហរណកម្មអន្តរជាតិ ការអភិវឌ្ឍប្រទេសជាតិ ក្រោមការដឹកនាំរបស់បក្សប្រជាជនវៀតណាមបានបោះជំហានយ៉ាងខ្លាំង ជំនះរាល់ការលំបាកនិងឧបសគ្គជាច្រើន ដើម្បីបង្កើតបានសមិទ្ធិផលដ៏រុងរឿង។ ទន្ទឹមជាមួយគ្នានោះ វៀតណាមបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសជិត ២០០ នៅជុំវិញពិភពលោក ហើយកាន់តែអះអាងពីឋានៈនិងជាដៃគូសំខាន់ជាមួយមិត្តភក្តិអន្តរជាតិ។ ដោយភាពអោនលំទោន ប្រជាជនវៀតណាមនៅតែបញ្ជាក់បានថា ប្រទេសវៀតណាមមិនដែលមានបុព្វហេតុ សក្តានុពល ឋានៈនិងកេរ្តិ៍ឈ្មោះអន្តរជាតិដូចបច្ចុប្បន្ននេះឡើយ។

ចំពោះមុខនិទាឃរដូវថ្មី ឆ្នាំឆ្លូវត្រីស័ក ២០២១ ជាថ្មីម្តងទៀត ស្មារតីនៃភាពសុខសាន្តត្រាណ បានរួមបញ្ចូលគ្នាជាមួយស្មារតីឆន្ទៈរបស់បក្ស ទឹកចិត្តរបស់ប្រជាជន ធ្វើឱ្យសេចក្តីរីករាយនិងមោទនភាពរបស់បក្សកាន់តែកើនឡើងទ្វេដង។ មហាសន្និបាតទូទាំងប្រទេសលើកទី ១៣ របស់បក្ស គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់របស់បក្សរបស់ប្រទេសនិងរបស់ប្រជាជនវៀតណាម ដែលគូសសញ្ញាសម្គាល់ពិសេស ក្នុងដំណើរការរបស់បក្ស បន្តដឹកនាំប្រជាជនដើម្បីជំរុញឲ្យខ្លាំងក្លាថែមទៀត កិច្ចការផ្លាស់ប្តូរថ្មី ធ្វើសមាហរណកម្មអន្តរជាតិ និងអភិវឌ្ឍន៍ប្រទេសជាតិ។ កម្មាភិបាលម្នាក់ៗ បក្ខជនម្នាក់ៗ និងប្រជាជនវៀតណាមតែងតែមានក្តីជឿជាក់ជានិច្ច លើគោលមាគ៌ាឆ្ពោះទៅរកសុភមង្គល ភាពរុងរឿងនិងវិបុលភាពដែលបក្សបានជ្រើសរើស។

ក្នុងប្រវត្តិសាស្ត្រដ៏រុងរឿងរបស់ប្រជាជាតិវៀតណាម នៅពេលដែលបុណ្យតែតមកដល់ម្តងៗ និទាឃរដូវកោះទ្វារគ្រប់គ្រួសារវៀតណាមនោះ ជនរួមជាតិទាំងអស់ យុទ្ធជននិងអាណិជនវៀតណាមមកពីគ្រប់ទិសទីលើពិភពលោក តែងតែសម្របខ្លួនជាមួយនឹងក្តីសប្បាយរីករាយអំណរនិទាឃរដូវ អំណរបក្ស។ ឆ្លងកាត់និទាឃរដូវរយៈពេល ៩១ ឆ្នាំ ចាប់តាំងពីថ្ងៃដែលប្រជាជនវៀតណាមមានបក្ស មនោសញ្ចេតនាស្ថិតរក្នុងដូងចិត្តរបស់ជនរួមជាតិគ្រប់ជំនាន់ កាន់តែស៊ីជម្រៅ ដើម្បីបក្សនៅតែស្ថិតគងវង្សចីរភាពជាមួយនិទាឃរដូវរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ