បង្កើតមូលដ្ឋានច្បាប់សម្រាប់ការរៀបចំឡើងវិញក្បាលម៉ាស៊ីនដឹកនាំ

(VOVWORLD) - វៀតណាមកំពុងដំណើរការកិច្ចការបង្រួមក្បាលម៉ាស៊ីន និងរៀបចំអាជ្ញាធរមូលដ្ឋានពីរកម្រិត។ ដើម្បីបម្រើដល់បដិវត្តន៍កំណែទម្រង់ក្បាលម៉ាស៊ីនដឹកនាំ និងបង្កើតមូលដ្ឋានច្បាប់សម្រាប់ការងារនេះ គឺការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ជាអាទិភាពកំពូល ហើយចាំបាច់ត្រូវអនុវត្តជាបន្ទាន់។

បង្កើតមូលដ្ឋានច្បាប់សម្រាប់ការរៀបចំឡើងវិញក្បាលម៉ាស៊ីនដឹកនាំ - ảnh 1វិសោធនកម្មរដ្ឋធម្មនុញ្ញគឺជាអាទិភាពក្នុងសម័យប្រជុំរដ្ឋសភាលើកទី៩ (ប្រភព៖ daibieunhandan.vn)

ចាប់តាំងពីបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម រហូតមកដល់ពេលនេះ វៀតណាមមានរដ្ឋធម្មនុញ្ញចំនួន ៥ ហើយ។ ពោលគឺ រដ្ឋធម្មនុញ្ញឆ្នាំ ១៩៤៦ រដ្ឋធម្មនុញ្ញឆ្នាំ ១៩៥៩ រដ្ឋធម្មនុញ្ញឆ្នាំ ១៩៨០ រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២ និងរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣។

វិសោធនកម្មរដ្ឋធម្មនុញ្ញនេះ ក្រោយរយៈពេលជាង ១០ ឆ្នាំ ទាមទារចក្ខុវិស័យជាយុទ្ធសាស្ត្រ សំដៅធ្វើបច្ចុប្បន្នភាពមូលដ្ឋានច្បាប់ខ្ពស់បំផុតរបស់ប្រទេសជាតិឱ្យសមស្របនឹងស្ថានភាពថ្មី ជាពិសេស បង្កើតមូលដ្ឋានរដ្ឋធម្មនុញ្ញ សម្រាប់ការរៀបចំបង្រួមក្បាលម៉ាស៊ីន និងកំណែទម្រង់សំខាន់ៗ ផ្សេងទៀត។

វិសោធនកម្មរដ្ឋធម្មនុញ្ញគឺជាអាទិភាពក្នុងសម័យប្រជុំរដ្ឋសភាលើកទី៩

សម័យប្រជុំលើកទី៩ នៃរដ្ឋសភា នីតិកាលទី១៥ គ្រោងនឹងបើកនៅថ្ងៃទី ៥ ខែឧសភា មុនកាលវិភាគ ២ សប្តាហ៍។ ខ្លឹមសារមួយដែលត្រូវបានលើក យកមកពិភាក្សាដំបូងបង្អស់ គឺការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣។

អញ្ជើញថ្លែងមតិក្នុងសន្និបាតទូទាំងប្រទេស សំដៅជ្រួតជ្រាប និងអនុវត្តសេចក្តីសម្រេចចិត្តនៃសន្និបាតមជ្ឈិមលើកទី ១១ នីតិកាលទី ១៣ ដែលប្រព្រឹត្តទៅនាថ្ងៃទី ១៦ មេសា ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន បានបញ្ជាក់យ៉ាងច្បាស់អំពីការរួមបញ្ជូលអង្គភាពរដ្ឋបាលថ្នាក់ខេត្ត មិនរៀបចំថ្នាក់ស្រុក រួមបញ្ចូលគ្នាថ្នាក់ឃុំ និងកសាងទម្រង់អាជ្ញាធរថ្នាក់មូលដ្ឋានចំនួន ២ កម្រិត; រៀបចំអង្គការនយោបាយសង្គម និងអង្គការមហាជនដែលត្រូវបានបក្សនិងរដ្ឋប្រគល់ភារកិច្ច ចូលក្នុងរណសិរ្សមាតុភូមិវៀត ណាម ... បើកចេញស្ថានការណ៍ថ្មីសម្រាប់ការអភិវឌ្ឍប្រទេសជាតិក្នុងយុគសម័យថ្មីដោយមានចក្ខុវិស័យវែងឆ្ងាយ។

ដើម្បីបំពេញតាមតម្រូវការដូចពោលខាងលើ វិសាលភាពនៃវិសោធនកម្មនេះ និងបំពេញបន្ថែមលើរដ្ឋធម្មនុញ្ញលើកនេះគឺផ្តោតលើខ្លឹមសារពីរក្រុមជាអាទិ៍៖ “ទីមួយ រាល់បទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ទាក់ទងនឹងរណសិរ្សមាតុភូមិវៀតណាម និងអង្គការនយោបាយសង្គម ដើម្បីបំពេញតាមតម្រូវការរៀបចំ និងបង្រួមក្បាលម៉ាស៊ីន  លើកកម្ពស់តួនាទី ទំនួលខុសត្រូវ និងភាពម្ចាស់ការរបស់រណសិរ្សមាតុភូមិវៀតណាម តួនាទីប្រមូលផ្តុំ ដោយតម្រង់ទិសយ៉ាងខ្លាំងក្កាឆ្ពោះទៅតំបន់លំនៅដ្ឋាន ជិតស្និទ្ធិជាមួយប្រជាជន និងទៅកាន់គ្រួសារនីមួយៗ។  ទីពីរគឺបទប្បញ្ញត្តិសម្រាប់ការអនុវត្តទម្រង់ អាជ្ញាធរមូលដ្ឋានពីរកម្រិត”។

ធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធ

ទន្ទឹមនឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ នៅពេលកសាងទម្រង់រៀបចំអាជ្ញាធរមូលដ្ឋានពីរកម្រិត វៀតណាមត្រូវកែសម្រួលច្បាប់ជាច្រើន និងឯកសារក្រោមច្បាប់។

របាយការណ៍របស់រដ្ឋាភិបាលបានឲ្យដឹងថា ឯកសារជាង ១៩ពាន់ច្បាប់ ដែលចេញនៅថ្នាក់មជ្ឈិម និងមូលដ្ឋានចេញផ្សាយជាធរមាន ត្រូវបានប៉ះពាល់ដោយផ្ទាល់ និងជះឥទ្ធិពលដោយការអនុវត្តគោលនយោបាយដើម្បីបន្តរៀបចំក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយឡើងវិញ។

តាមនោះ វៀតណាមនឹងធ្វើវិសោធនកម្មខ្លឹមសារពាក់ព័ន្ធក្នុងច្បាប់ដូចជា៖ ច្បាប់ស្តីពីការរៀបចំអាជ្ញាធរមូលដ្ឋាន ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកសភា និងសមាជិកក្រុមប្រឹក្សាប្រជាជន ច្បាប់ស្តីពីការរៀបចំតុលាការប្រជាជន ច្បាប់ស្តីពីការរៀបចំអយ្យការណ៍ប្រជាជន ច្បាប់ស្តីពីកម្មាភិបាល និយោជិក ច្បាប់ស្តីពីការចេញផ្សាយឯកសារគតិយុត្ត ... ទាក់ទងផ្ទាល់ជាមួយស្ថាប័ន ក្បាលម៉ាស៊ី  សិទ្ធិនិងផលប្រយោជណ៍មូលដ្ឋានរបស់ប្រជាជន អង្គការ សហគ្រាស សមត្ថិកិច្ចរបស់មូលដ្ឋាន និងឥទ្ធិពលផ្ទាល់ទៅលើការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ការពារជាតិ និងសន្តិសុខ។ ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន មានប្រសាសន៍ថា៖

“គិតត្រឹមថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ក្នុងសម័យប្រជុំលើកទី៩ រដ្ឋសភានឹងផ្តល់យោបល់ និងអនុម័តសេចក្តីព្រាងច្បាប់ចំនួន ៣១ និងសេចក្តីសម្រេចចំនួន១២; ផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ចំនួន១០ (មិនរាប់បញ្ចូលសេចក្តីសម្រេចចិត្តស្តីពីការរៀបចំអង្គភាពរដ្ឋបាលថ្នាក់ខេត្ត និងឃុំ សង្កាត់ ដែលត្រូវលើកយកមកពិចារណា និងសម្រេចក្នុងអំឡុងពេលដំណើរការសម័យប្រជុំ)។ នេះជាបន្ទុកការងារដ៏ធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិ សាស្ត្រនៃសម័យប្រជុំរដ្ឋសភាឡើយ”។

នៅពេលដំណើរការធ្វើវិសោធនកម្ម និងបំពេញបន្ថែម រដ្ឋសភានឹងយកចិត្តទុកដាក់ជាពិសេសលើការជំរុញវិមជ្ឈការ វិសហមជ្ឈការ   កំណត់យ៉ាងច្បាស់នូវសិទ្ធិអំណាចរវាងថ្នាក់មជ្ឈិម និងថ្នាក់មូលដ្ឋាន រវាងថ្នាក់ខេត្ត និងឃុំ សង្កាត់ កំណត់ឱ្យច្បាស់លាស់នូវភារកិច្ចណាគឺសម្រាប់អាជ្ញាធរថ្នាក់ស្រុក ដែលត្រូវផ្ទេរទៅអាជ្ញាធរថ្នាក់ឃុំ ឬប្រគល់ឱ្យអាជ្ញាធរថ្នាក់ខេត្ត ដើម្បីសម្រួលដល់មូលដ្ឋានក្នុងដំណើរការអនុវត្ត។

វិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់  រួមទាំងសេចក្តីសម្រេចចិត្តពាក់ព័ន្ធ ត្រូវតែបញ្ចប់មុនថ្ងៃទី ៣០ ខែមិថុនានៃឆ្នាំនេះ ហើយចូលជាធរមានចាប់ពីដើមខែកក្កដា ឆ្នាំដដែល។

ការងារទាំងអស់ដើម្បីបម្រើបដិវត្តន៍ក្នុងការរៀបចំក្បាលម៉ាស៊ីន កំពុងប្រព្រឹត្តទៅយ៉ាងបន្ទាន់ និងយ៉ាងខ្លាំងក្លា។ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ សុក្រិតរបៀបរបប និងបទប្បញ្ញត្តិ បានបោះជំហានមុនទៅមុខ នឹងបង្កើតច្រករបៀងខាងច្បាប់ដ៏រឹងមាំសម្រាប់អង្គការនានាដើម្បីអនុវត្តបដិវត្តន៍នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ