បង្កើនការទាក់ទាញវិនិយោគដើម្បីតំបន់ Tay Nguyen អភិវឌ្ឍន៍

(VOV)_នៅក្នុងសន្និសីទជំរុញវិនិយោគ តំបន់ Tay Nguyen ឆ្នាំ ២០១៧ ​ដែល
បានប្រព្រឹត្តទៅនាថ្ងៃទី១១មិនា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc
 បានរួមជាមួយថ្នាក់ដឹកនាំរបស់ ក្រសួង​ស្ថាប័ន ច្រើនសុទ្ធតែអះអាង​ថា៖បង្កគគ្រប់
លក្ខណះងាយស្រួល ដើម្បីតំបន់ Tay Nguyen មានការអភិវឌ្ឍន៍ខ្លាំងក្លា ក្លាយទៅ​ជា​
ទីបង្អែកសំខាន់ជំរុញតំបន់ភូមិភាគកណ្ដាល តំបន់ប៉ែកខាងកើតនិងខាងលិចភូមិ
ភាគខាងត្បូងវៀតណាម។ ក្នុងពេលជាមួយគ្នានោះ តំណាងវិនិយោគិនបាន​សន្យារួម
ដំណើរជាមួយរដ្ឋអំណាច ប្រជាជនបណ្ដាខេត្តTay Nguyen ក្នុងបុព្វហេតុ​អភិវឌ្ឍន៍រួម។

បង្កើនការទាក់ទាញវិនិយោគដើម្បីតំបន់ Tay Nguyen អភិវឌ្ឍន៍ - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាន

          ក្នុងរយៈពេលកន្លងទៅ បណ្ដាខេត្តក្នុងតំបន់ Tay Nguyen បាន​ជំរុញ​ខ្លាំង​ការ
វិនិយោគ ធ្វើអាជីវកម្មសក្ដានុភាព ឧត្តមភាពរបស់តំបន់។ ក្នុងដំណាក់កាល​ពីឆ្នាំ ២០១១ - ២០១៥  ទុនវិនិយោគអភិវឌ្ឍន៍សរុបចំនួន២២៦ពាន់លានដុង ​គិតជា​មធ្យម
ក្នុងមួយឆ្នាំ កើន១១,៣%។ អត្រាទុនវិនិយោគឯកជនបង្កើនពី​៥៣,៤% ដល់
៦៩,២៨%។ គិតដល់នាបច្ចុប្បន្ន មានគំរោងការណ៍វិនិយោគផ្ទាល់​ពីបរទេស (FDI)
 ចំនួន១៤០ដោយមានទុនវិនិយោគចំនួនជិត៨០០លានដុល្លារអាមេរិក។ 

          បង្កើតយន្តការវិនិយោគងាយស្រួល ផ្គត់ផ្គង់ទុនគ្រប់គ្រាន់ដើម្បីផលិតកម្មអាជីវកម្ម

        រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាម លោក Nguyen Chi Dung បាន
ចាត់ទុកថា៖ ប្រសិនបើមុនេះយក​បញ្ហា៖ស្ថិរភាពជាចម្បងដើម្បី ​អភិវឌ្ឍន៍​នោះ​ គឺនា
បច្ចុប្បន្ន ត្រូវផ្លាស់ប្តូរ​​ទស្សនះគឺ​៖អភិវឌ្ឍន៍​ដើម្បីស្ថិរភាព។​ រដ្ឋមន្ត្រី​ក្រសួង​ផែនការនិង
វិនិយោគ​លោក Nguyen Chi Dung បានសង្កត់ធ្ងន់ថា​៖ក្រសួង​ផែនការនិង​វិនិយោគ
នឹងរួម​ដំណើរជាមួយបណ្ដាខេត្ត ​Tay Nguyen ដើម្បីអនុវត្ត​គោលដៅនេះ។

          “ ក្រសួងផែនការនិងវិនិយោគ​ត្រូវជំរុញថែមទៀតការងារសេនាធិការជួយ​
អោយ​រដ្ឋាភិបាលបង្កើតឡើងជំហានលោតផ្លោះ ក្នុងដំណើការផ្លាស់ប្តូរថ្មី​បរិយា​កាស
វិនិយោគអាជីវកម្ម។​ទន្ទឹមនឹងនោះ ក្រសួង នឹងរួមជាមួយក្រសួងស្ថាប័ន​ទាក់ទិន​
នានា នៅខេត្ត Tay Nguyen ក្នុងកិច្ចការកសាងគោលនយោបាយ​ពិសេសដោយឡែក 
ផ្សព្វផ្សាយព័ត៍មាន អំពីបរិយាកាសវិនិយោគ ដោះស្រាយ​ការជំពាក់ជំពិនដើម្បីតំ
បន់ Tay Nguyen អភិវឌ្ឍន៍ខ្លាំងនិងចីរភាព។”


បង្កើនការទាក់ទាញវិនិយោគដើម្បីតំបន់ Tay Nguyen អភិវឌ្ឍន៍ - ảnh 2
បង្កើនការទាក់ទាញវិនិយោគដើម្បីតំបន់ Tay Nguyen អភិវឌ្ឍន៍

ស្ដីអំពីការធា​នាប្រភពទុនសំរាប់សកម្មភាពផលិតកម្ម អាជីវកម្ម ទេសា​ភិបាល
ធនាគារជាតិវៀតណាម លោក Le Minh Hung បានអោយដឹងថា៖​ធនាគារជាតិសន្យា
បន្តរួមសហការជាមួយគ្រប់ក្រសួង ស្ថាប័ន និងតំបន់សុក្រិតយន្តការ គោលនយោ
បាយឥណទានអោយសមស្របជាមួយការតម្រង់ទិស​អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ច
នៅតំបន់ Tay Nguyen រួមចំណែកជំរុញ​គោល​នយោបាយធំៗ របស់បក្សរដ្ឋចំពោះតំ
បន់នេះក្លាយទៅជាការពិតជាក់ស្ដែង។ លោក Le Minh Hung បានអោយដឹងថា៖

“ យើងខ្ញុំនឹងបញ្ជាណែនាំបណ្ដាអង្គការឥណទាន ជំរុញខ្លាំងការប្រមូលផ្តុំ​ទុន​នៅ​នឹង
តំបន់ និងផ្គត់ផ្គង់ទុនគ្រប់គ្រាន់អោយតំបន់។ ប្រព័ន្ធធនាគារនឹងបង្ក​លក្ខណះ
ងាយ​ស្រួលសំរាប់សហគ្រាស និង ប្រជាជន បានខ្ចីទុន វិនិយោគក្នុង​វិស័យសក្ដានុ
ភាព​ ឧត្តមភាពក្នុងតំបន់។ បណ្ដាអង្គការឥណទានបានសន្យាផ្តល់ទឹកប្រាក់ចំនួន 
២៩ពាន់លានដុងសំរាប់គំរោងការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចនៅក្នុងតំបន់។”

បង្កើនការទាក់ទាញវិនិយោគដើម្បីតំបន់ Tay Nguyen អភិវឌ្ឍន៍ - ảnh 3
បង្កើនការទាក់ទាញវិនិយោគដើម្បីតំបន់ Tay Nguyen អភិវឌ្ឍន៍

បង្កលក្ខណះងាយស្រួលសំរាប់ការវិនិយោគពីបរទេស

ការទាំក់ទាញវិនិយោគផ្ទាល់ពីបរទេស នៅតំបន់Tay Nguyen នៅមាន​កំហិតនៅ
ឡើយ។ គិតដល់នាបច្ចុប្បន្ន ទុនវិនិយោគពីបរទេសនៅក្នុងតំបន់នេះស្មើនឹង0,៦៥% 
អំពីបរិមាណគំរោងការណ៍ និង0,២៥% អំពីបរិមាណទុនចុះបញ្ជី ក្នុងបរិមាណទុនវិនិ
យោគសរុបនៅវៀតណាម។ ផ្តួចផ្តើមគំនិតចំពោះដំណោះស្រាយមួយចំនួនចំពោះ Tay
 Nguyen ​រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ​លោក Nguyen Chi Dung បានសង្កត់
ធ្ងន់ថា៖ត្រូវផ្លាស់ប្តូរថ្មីរបៀបទាក់ទងវិនិយោគិន។

លោក Shinya Ezima អនុប្រធានស្ថាប័នសហប្រតិបត្តិការ​អន្តរជាតិជប៉ុន​ (JICA)
 អង្គការមានគំរោងការណ៍និវិនិយោគមួយចំនួន​នៅតំបន់ Tay Nguyen បានជឿ
ជាក់ថា៖ Tay Nguyen នៅមានសក្តានុភាពធំធេង និងជះឥទ្ធិពលជា​ច្រើនចំពោះ
សក្ដានុភាពរបស់ប្រទេសផ្សេងៗក្នុងតំបន់។ JICA នឹងបន្ត​វិនិយោគនៅ​តំបន់ Tay
 Nguyen នាពេលខាងមុខនេះ។

“ JICA នឹងរួមសហការជាមួយរដ្ឋាភិបាលវៀតណាម និងដៃគូអភិវឌ្ឍន៍​នានា
លើពិភពលោក បន្តជួយឧបត្ថម្ភតំបន់ Tay Nguyen ។ ចាប់ពីចុងខែនេះ​ JICA នឹង
ប្រមូលផ្តុំទិន្នន័យនៅខេត្តចំនួន៥ នៅ Tay Nguyenដើម្បីកំណត់តម្រូវ​ការ​អំពីហេដ្ឋា
រចនាសម្ព័ន្ធនៅក្នុងតំបន់។”

Tay Nguyenត្រូវខំប្រឹងប្រែងក្លាយទៅជាតំបន់សម្បូរធូធារ។​នេះជាភារកិច្ច​ដែល
បាននាយករដ្ឋមន្ត្រីប្រគល់អោយតំបន់នេះ។ បណ្ដាកិច្ចសន្យាបានដាក់ចេញនៅក្នុង
សន្និសីទជំរុញវិនិយោគនៅតំបន់ Tay Nguyen នឹងរួមចំណែកជំរុញការ​អនុវត្ត​គោល
​ដៅដែលនាយករដ្ឋមន្ត្រីបានដាក់ចេញ ដើម្បី Tay Nguyen អភិវឌ្ឍន៍​លឿននិងចីរ
ភាព ក្លាយទៅជាតំបន់សេដ្ឋកិច្ចមុខព្រួញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ