បទដាក់ទណ្ឌកម្មអាចដោះស្រាយភាពតានតឹងនៅលើឧបទ្វីបកូរ៉េ?

(VOVWORLD) -ក្នុងសភាពការណ៍ដែលភាពតានតឹងរវាងភាគីនានានៅលើឧបទ្វីបកូរ៉េមិនទាន់មានសញ្ញាបន្ធូរស្រាលនៅឡើយនោះ សាធារណះរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េបានបន្តបាញ់មីស៊ីលឆ្លងទ្វីប ហើយនេះជាការបាញ់មីស៊ីលលើកទី៧ចាប់ពីដើមឆ្នាំនេះ មក។  

  (VOV)_ក្នុងសភាពការណ៍ដែលភាពតានតឹងរវាងភាគីនានានៅលើឧបទ្វីបកូរ៉េមិនទាន់មានសញ្ញាបន្ធូរស្រាលនៅឡើយនោះ សាធារណះរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េបានបន្តបាញ់មីស៊ីលឆ្លងទ្វីប ហើយនេះជាការបាញ់មីស៊ីលលើកទី៧ចាប់ពីដើមឆ្នាំនេះមក។ បញ្ហាស្មុគស្មាញរបស់បណ្ដាចារបុរសអាមេរិក និងកូរ៉េខាងត្បូង ក៏ដូចជាអ្នកវិភាគនយោបាយនាបច្ចុប្បន្ន នោះគឺស្វែងរកចម្លើយសំរាប់សំនួរថា៖មូលហេតុពិតរបស់ព្យុងយ៉ាង ក្នុងការបាញ់មីស៊ីលទាំងនេះគឺជាអ្វីដែលមិនអើពើដល់បទដាក់ទណ្ឌកម្មទាំងឡាយ?

បទដាក់ទណ្ឌកម្មអាចដោះស្រាយភាពតានតឹងនៅលើឧបទ្វីបកូរ៉េ? - ảnh 1

បទដាក់ទណ្ឌកម្មអាចដោះស្រាយភាពតានតឹងនៅលើឧបទ្វីបកូរ៉េ?

ការបាញ់មីស៊ីលត្រូវបានអនុវត្តនៅក្នុងតំបន់មួយមានចំងាយពីទីក្រុងព្យុងយ៉ាងចំនួន១០០គីឡូម៉ែត្រ ដែលគ្រាប់មីស៊ីលនេះអាចហោះបានក្នុងរយៈចម្ងាយ៧០០គីឡូម៉ែត្រ និងធ្លាក់ចំឆ្នេរសមុទ្រកូរ៉េខាងជើងនិងជប៉ុន។នេះជាការបាញ់មីស៊ីលលើកទី៧ ចាប់ពីដើមឆ្នាំ២០១៧មក ហើយក៏ជាលើកទី២០ដែរ ចាប់ពីឆ្នាំ ២០១២មក បន្ទាប់ពីពេល លោក Kim Jong – Un ទទួលដំណែងជាថ្នាក់ដឹកនាំកូរ៉េខាងជើង។

ដោះកូដបាញ់មីស៊ីលរបស់សាធារណះរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ

  បន្ទាប់ពីពេលបាញ់មីស៊ីល កូរ៉េខាងត្បូង បានប្រតិកម្មភ្លាម ហើយហៅថានេះជាសកម្មភាពគ្រោះថ្នាក់ គំរាមកំហែងសន្តិភាពនៅលើឧបទ្វីបកូរ៉េ ក៏ដូចជានៅលើពិភពលោកទាំងមូល។ អាមេរិកក៏បានកោះហៅប្រជុំបន្ទាន់ជាមួយសម្ព័ន្ធមិត្តក្នុងតំបន់ ដើម្បីពិភាក្សាអំពីវិធានការណ៍តបតវិញ ហើយនាំចេញបទដ្ឋាក់ទណ្ឌកម្មថ្មីចំពោះប្រទេសនេះ។ ក៏ដូចលើកមុនដែរ អាមេរិកនិងកូរ៉េខាងត្បូងបានអំពាវនាវអោយអង្គការសហប្រជាជាតិនិង សហគមន៍ អន្តរជាតិបង្កើនកម្លាំងសម្ពាធ ដើម្បីកូរ៉េខាងជើងលុបចោលកម្មវិធីនុយគ្លេអ៊ែរ និងកាំជ្រូច។ទន្ទឹមនឹងនោះ Seoul ក៏បានដាក់កងទ័ពក្នុងស្ថានភាពការពារជាស្រេច កងទ័ពអាមេរិក រួមជាមួយនាវាចម្បាំង បំពាក់សព្វវុធទំនើបៗ មានវត្តមាននៅតំបន់ឧបទ្វីបកូរ៉េ បានបង្កើតឡើងរូបភាពអាចឈានទៅដល់ថ្ងៃមានសង្គ្រាម។

 រហូតមកដល់ពេលនេះ សាធារណះមតិបានដាក់សំនួរថា៖ហេតុអ្វីកូរ៉េខាងជើងបន្តបាញ់មីស៊ីល ដោយមិនអើពើរដល់ការគំរាមកំហែង ក៏ដូចជាកម្លាំងសម្ពាធពីអាមេរិក។ ការបាញ់មីស៊ីលនាថ្ងៃទី១៦ឧសភា បានប្រព្រឹត្តទៅក្នុងសភាពការណ៍ដែល វេទិកាជាន់ខ្ពស់អន្តរជាតិ “ ខ្សែក្រវាត់ និងផ្លូវ” កំពុងប្រព្រឹត្តទៅនៅទីក្រុង ប៉េកាំង (ប្រទេសចិន) ដែលកំពុងប្រមូលផ្តុំមន្ត្រីជាន់ខ្ពស់របស់ប្រទេសជាច្រើនចូលរួម។ ជាងនោះទៅទៀត ការបាញ់មីស៊ីលនេះបានចាត់ទុកជាការសាកល្បងមួយចំពោះប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង លោក Moon Jae – in។ជាពិសេស ការបាញ់មីស៊ីលនេះបានប្រព្រឹត្តទៅមុននឹងជំនួបកំពូលរវាងប្រធានាធិបតីអាមេរិក លោក  Donald Trump និងប្រធានរដ្ឋចិន លោក Xí Jìnpíngដោយប្រមូលផ្តុំពិភាក្សាអំពីការបង្កើនកម្លាំងសម្ពាធទៅលើកូរ៉េខាងជើង ដើម្បីទាមទារអោយប្រទេសនេះលុបចោលកម្មវិធីអភិវឌ្ឍន៍សព្វវុធ។

         បទដាក់ទណ្ឌកម្មអាចជាដំណោះស្រាយសំរាប់ភាពតានតឹងនាបច្ចុប្បន្ន?

          ជាច្បាស់លាស់ណាស់ថា សកម្មភាពបាញ់មីស៊ីលរបស់កូរ៉េខាងជើង បានបង្កើនភាពតានតឹងនៅក្នុងតំបន់ បំផ្លាញចោលដំណើការលុបចោលសព្វវុធនុយគ្លេអ៊ែរនៅឧបទ្វីបកូរ៉េ។ ជិត៥ឆ្នាំកន្លងទៅ ឧបទ្វីបកូរ៉េនៅបន្តប្រព្រឹត្តទៅសកម្មភាពដដែល គឺការបាញ់មីស៊ី រករឿង និងដាក់ទណ្ឌកម្ម។ បទដាក់ទណ្ឌកម្មទាំងនោះ មិននាំមកនូវលទ្ធផលជាក់ស្ដែងណាមួយឡើយ ថែមទាំងជំរុញតំបន់នេះចូលក្នុងការប្រកួតសព្វវុធលើគ្រប់វិស័យទៀតផង។

         នាបច្ចុប្បន្ន បណ្ដាអ្នកឃ្លាំមើលបានចាត់ទុកថា៖សហគមន៍អន្តរជាតិត្រូវគិតគូយ៉ាងម៉ត់ចត់ អំពីដំណោះស្រាយសំរាប់បញ្ហានុយគ្លេអ៊ែរនេះ។ ប្រសិនបើបន្តសកម្មភាពបង្កើនភាពតានតឹង និងមិនធ្វើសម្បទានទេនោះគឺស្ថានភាពនេះមិនអាចប្រែក្លាយទៅជាវិជ្ជមានបានឡើយ។ ប្រសិនបើគ្មានភាគីណាបង្ហាញឆន្ទះ និងធ្វើសម្បទាន គឺមិនអាចស្វែងរកបានសម្លេងរួមដើម្បីវិលត្រឡប់មកតុកចរចារវិញនោះទេគឺឧបទ្វីបនៅមានវឹកវរជាច្រើនដដែល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ