បន្តសុក្រិដ្ឋពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២

បន្តសុក្រិដ្ឋពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ - ảnh 1
ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានធ្វើអធិបតីកិច្ចប្រជុំលើកទី៤គណៈបញ្ជាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២


       VOV-ការធ្វើវិសោធនកម្មបំពេញបន្ថែមរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២នៅ​វៀតណាម​ត្រូវបានដំណើរការតាមគោលការណ៍ឯកភាពបន្តរាល់ការកំណត់របស់
រដ្ឋធម្មនុញ្ញឆ្នាំ១៩៩២និងរដ្ឋធម្មនុញ្ញមុននេះដែលនៅសមស្រប។ ដំណើរការ
ធ្វើវិសោធនកម្ម​បំពេញបន្ថែមរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ត្រូវបានអនុវត្តតាម
គោលការណ៍ប្រមូលផ្ដុំ​ប្រជាធិបតេយ្យ ជាពិសេសយកចិត្តទុកដាក់ដល់ការ យកមតិរបស់ប្រជាជនដូច​ជា​ការអះអាងរបស់ប្រធានរដ្ឋសភាវៀតណាម​
Nguyen Sinh Hung ប្រធាន​គណៈ​បញ្ជាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ នៅសម័យប្រជុំលើកទី១របស់គណៈ​កម្មាធិការ៖

        “ការងារធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញគឺសំខាន់ណាស់។ ប្រមូលផ្ដុំប៉ុន្តែ​
ប្រជាធិបតេយ្យ។ ប្រជាធិបតេយ្យប៉ុន្តែប្រមូលផ្ដុំ។ យើងត្រូវធានាកិច្ចដឹកនាំ​
របស់​បក្ស ត្រូវប្រជាធិបតេយ្យយកមតិដ៏ទូលាយរបស់ប្រជាជន អ្នក
វិទ្យាសាស្ត្រ​អ្នក​គ្រប់គ្រង។”

        រហូតដល់ឥឡូវនេះ ពង្រាងរដ្ឋធម្មនុញ្ញវិសោធនកម្មត្រូវបានគណៈកម្មាការ
និពន្ធ​ពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ដាក់ជូននៅកិច្ចប្រជុំរបស់គណៈ​កម្មាធិការបញ្ជាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២រៀបចំនៅក្រុងហាណូយនា
ថ្ងៃទី២៧សីហាឆ្នាំ២០១២។ ពង្រាងរួមមានចំនួន១១ជំពូកមាត្រាចំនួន១៤០ក្ដាប់
ជាប់​ បណ្ដាទស្សនៈគោលមាគ៌ាទឹសដៅស្រាវជ្រាវធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវ បានបញ្ជាក់នៅសេចក្តីសំរេចចិត្តមហាសន្និបាតលើកទី១១បក្សកុម្មុយនីស្តវៀត
ណាម សេចក្តីសំរេចចិត្តសន្និបាតមជ្ឈឹមលើកទី២និងសន្និបាតមជ្ឈឹមលើកទី៥
នីតិកាលទី១១។ ជាមួយបញ្ហាសារវ័ន្តចំនួន៩ត្រូវបានស្រាវជ្រាវធ្វើវិសោធនកម្ម
តាមការបញ្ជា​របស់គណៈកម្មាធិការពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២
ពង្រាងបាន​បង្ហាញច្បាស់នូវទ្រង់ទ្រាយក្របខ័ណ្ឌធ្វើវិសោធនកម្មអំពីខ្លឹមសារនៃ
បណ្ដាជំពូក​មាត្រាសំដៅរបបបនីយកម្មកម្មវិធីកសាងប្រទេសទេសជាតិក្នុង អន្តរកាលឈានឡើងលិទ្ធិសង្គមនិយម ឆ្លើយតបនឹងសំណូមពរនិងសមស្របនឹង
ស្ថានភាព​ថ្មី​របស់ប្រទេសជាតិ។ ​សិទ្ធិមនុស្សក្នុងពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ
ជាដំបូង​មានការផ្លាស់ប្តូថ្មីយ៉ាងខ្លាំងក្លាជាមួយអំណាចភាវូបនីយកម្មគ្រប់គ្រាន់និង ស៊ីជំរៅគោលមាគ៍ារ គោលនយោបាយ ថ្មីរបស់បក្សរដ្ឋវៀតណាមលើវិស័យសិទ្ធិ
មនុស្ស ដែលសម្តែងចេញយ៉ាងត្រឹមត្រូវនិងល្អប្រសើរជាងតួនាទីជាមូលដ្ឋាននៃ រដ្ឋធម្មនុញ្ញក្នុងការធានាការពារសិទ្ធិមនុស្ស សិទ្ធិពលរដ្ឋក្នុងកំណត់គោលការណ៍ មួយចំនួននិងសិទ្ធិមនុស្សជាក់ស្ដែងក្នុងសន្ធិសញ្ញាអន្តរជាតិអំពីសិទ្ធិមនុស្សដែល
វៀតណាមជាសមាជិក។

      បណ្ដាចំណុចថ្មីនេះនឹងត្រូវបានគណៈកម្មាធិការពង្រាងធ្វើវិសោធនកម្មនិង​បំពេញបន្ថែមរដ្ឋធម្មនុញ្ញ​ឆ្នាំ ១៩៩២ ពិនិត្យមើលនិងផ្តល់យោបល់។ ក្រៅពីនោះ
ខ្លឹមសារជា ច្រើន អំពីការរៀបចំក្បាលម៉ាស៊ីនរដ្ឋ បណ្ដាសិទ្ធិសារវន្តរបស់
ប្រជាពលរដ្ឋ ដូចជា សិទ្ធិរស់នៅ សិទ្ធិសីរេភាព ជាដើមនឹងត្រូវបានផ្តល់មតិដើម្បី
ឈាន​ទៅ​ឯកភាព។ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធ៍មវៀតណាម Hoang The Lienបាន
អះអាងថា៖

      “ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមិនត្រឹមតែជាភារកិច្ចរបស់គណៈកម្មាធិការ ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនិងបណ្ដាស្ថាប័នទាក់ទិន ប៉ុណ្ណោះទេថែមទាំងគឺជា​
ភារកិច្ច​របស់ប្រជាជនទាំងអស់។ ដោយសារ រដ្ឋធម្មនុញ្ញគឺច្បាប់សារវន្ត ដោយ
ឈរ​លើគោលបំណងរបស់ប្រជាជនទាំងស្រុង សង្គមទាំងស្រុង។ អ្នកណា
អង្គការណា សុទ្ធតែមានសិទ្ធិផ្តស់មតិ​យោបល់របស់ខ្លួន។ ដូច្នេះនេះគឺជាជីវភាព
នយោបាយដ៏​សែនសំខាន់។”

       តាមគំរោង ពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាដំបូងនឹងត្រូវបានសុក្រិត
ត​ទៅទៀត ដើម្បីជូនរដ្ឋសភាផ្តល់មតិក្នុងសម័យប្រជុំនាខែតុលាឆ្នាំ ២០១២។
បន្ទាប់នោះ ពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវបានយកមតិយោបល់ដ៏ទូលំ​
ទូលាយក្នុងមហាជន មុនពេលរដ្ឋសភាអនុម័ត្តក្នុងសម័ប្រជុំនាថុងឆ្នាំ ២០១៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ