ប្រជាជនដើរតួនាទីសំខាន់ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ

ប្រជាជនដើរតួនាទីសំខាន់ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ - ảnh 1
ប្រជាជនដើរតួនាទីសំខាន់ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ


        VOV-សារាចរណ៍របស់ការិយាល័យនយោបាយដោយអគ្គលេខាបក្ស​កុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានចុះហត្ថលេខាផ្សព្វផ្សាយ
នា​ថ្ងៃទី​២៨ធ្នូឆ្នាំ២០១២និងសេចក្តីសំរេចចិត្តរបស់រដ្ឋសភាដោយប្រធាន
រដ្ឋសភា Nguyen Sinh Hung ចុះហត្ថលេខាផ្សព្វផ្សាយនាថ្ងៃដ៏ដែលសុទ្ធតែបាន
អះអាងថា ការរៀបចំ​យកមតិប្រជាជនអំពី ពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ
ឆ្នាំ១៩៩២ជាវគ្គជីវភាព​នយោបាយសំខាន់ដ៏ទូលំទូលាយក្នុងបក្សទាំងមូល
ប្រជាជនទាំងមូលនិងប្រព័ន្ធ​នយោបាយទាំងមូល។ ការងារនេះគឺសំដៅ
ពង្រីកសិទ្ធិធ្វើជាម្ចាស់បញ្ញាទឹកចិត្ត​ របស់ប្រជាជន ព្រមទាំងលើកកំពស់
ការយល់ដឹងនិងការទទួលខុសត្រូវរបស់បុគ្គល​ម្នាក់ៗ​ស្ថាប័នអង្គការចំពោះ
ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ការអនុវត្តរដ្ឋធម្មនុញ្ញ ច្បាប់​និងរួមចំណែក
កសាងនីតិរដ្ឋសង្គមនិយមវៀតណាម។

        តាមលោក Phan Trung Ly ប្រធានគណះកម្មាធិការច្បាប់រដ្ឋសភាវៀតណាម
និងជាប្រធានគណះកម្មការតាក់តែងសេចក្ដីព្រាង ធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ 
ឆ្នាំ ១៩៩២ ថា÷​ការ ធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២  ជាលទ្ធផលនៃ 
ដំណើការធ្វើពលកម្ម ចូលរួមរបស់បណ្ដាអ្នកជំនាញការ អ្នកវិទ្យាសាស្ត្រ ពីមជ្ឈឹម
ដល់មូលដ្ឋាន តាមរយះបណ្ដាវគ្គបូកសរុប ការអនុវត្តរដ្ឋធម្មនុញ្ញ និងបណ្ដាការ
បោះប្រជាមតិ ជាពិសេសគឺមតិរបស់សមាជិកសភានានានៅសម័យប្រជុំកន្លង
ទៅ។ លោក Phan Trung Ly ក៏បានអះអាងថា÷​ប្រជាជនដើរតួនាទីដ៏សែនសំខាន់
 ក្នុងការកសាង និងធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ។ សាស្ត្រាចាររង បណ្ឌិត Nguyen
Viet Thong សមាជីកគណះកម្មការតាក់តែង ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឆ្នាំ 
១៩៩២ថា÷​ការយកមតិរបស់ប្រជាជនគ្រាប់ស្រទាប់ ជារបៀបដើម្បីអះអាងនូវ
សិទ្ធិអំណាចរបស់ប្រជាជន ក៏ដូចជា អត្តចរិតរបស់រដ្ឋធម្មនុញ្ញ÷

        “ក្នុងការពិតជាក់ស្ដែង ច្បាប់រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៤៦ ដោយលោកប្រធាន
ហូជីមិញដឹកនាំតាក់តែង បានកំណត់ថា÷​ប្រជាជនមានសិទ្ធិរួមមតិពិភាគ្សាអំពី ខ្លឹមសារនៃរដ្ឋធម្មនុញ្ញ។ មាត្រាទី២ របស់រដ្ឋធម្មនុញ្ញ នាបច្ចុប្បន្ន បានអះអាងថា÷​សិទ្ធិទាំងឡាយរបស់ រដ្ឋគឺចំណុះប្រជាជន។”

ប្រជាជនដើរតួនាទីសំខាន់ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ - ảnh 2
ប្រជាជនរួមមតិ តាមរយះការផ្តល់មតិផ្ទាល់ឬជាឯកសារផ្ញើដល់ស្ថាប័ន អង្គការនិងពិភាក្សានៅសន្និសីទ សិក្ខាសាលា តាមគេហទំព័រ http://duthaoonline.quochoi.vn និងបណ្ដាមធ្យោបាយសារព័ត៍មានមហាជន

        តាមគណះកម្មការតាក់តែង ការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ថា÷​ប្រជាជនរួមមតិ តាមរយះការផ្តល់មតិផ្ទាល់ឬជាឯកសារផ្ញើដល់ស្ថាប័ន អង្គការ
និងពិភាក្សានៅសន្និសីទ សិក្ខាសាលា តាមគេហទំព័រ http://duthaoonline.quochoi.vn និងបណ្ដាមធ្យោបាយសារព័ត៍មានមហាជនជាដើម។ តាមអនុប្រធាននិងជា
អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Vu
Trong Kim ថា រណសិរ្សមាតុភូមិវៀតណាមនឹងអនុវត្តផែនការយក​មតិ​របស់
ប្រជាជនក្នុង ពង្រាងធ្វើ​វិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ ជាមួយ​របៀប​ដ៏​សម្បូបែបដូចជារៀបចំសិក្ខាសាលាសន្ទនាជាមួយប្រធានបទខ្លឹមសារជា​ច្រើនចលនាប្រជាជនគ្រប់ស្រទាប់បញ្ញាវន្តមន្ត្រីសាសនាជនវៀតណាមនៅ​ឯបរទេសរួមមតិដោយស្មោះត្រង់ចំពោះខ្លឹមសារ នៃពង្រាងធ្វើវិសោធនកម្ម​រដ្ឋ​
ធម្មនុញ្ញ​ឆ្នាំ១៩៩២។

        បានអូសបន្លាយក្នុងរយៈពេល៣ខែ (ចាប់ពីថ្ងៃទី២មករាដល់ថ្ងៃទី​៣១មិនា
ឆ្នាំ​២០១៣) ការរៀបចំរួមមតិរបស់ប្រជាជនអំពី ពង្រាងធ្វើវិសោធនកម្មរដ្ឋ
ធម្មនុញ្ញឆ្នាំ១៩៩២​ត្រូវបានសង្ឃឹមថាជាវគ្គជីវភាពនយោបាយ-កត្តិយុតដ៏សំខាន់
ទូលំទូលាយក្នុង​ប្រជាជន​ដើម្បីជនគ្រប់រូបចូលរួមកសាងនីតិរដ្ឋសង្គមនិយម
របស់ប្រជាជនដោយ​ប្រជាជននិងដើម្បីប្រជាជន៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ