ប្រទេសអង់គ្លេសមុននឹងថ្ងៃបោះប្រជាមតិ

(VOVworld)-នៅសល់តែជិតមួយសប្តាហ៍ទៀត ពោលគឺថ្ងៃទី២៣មិថុនា អ្នកបោះ
 ឆ្នោតអង់គ្លេសនឹងទៅបោះឆ្នោតសម្រេចថា​ប្រទេសនេះបន្តនៅឬចាកចេញ ពី
សហភាពអឺរ៉ុប។ រាល់ការស្ទាបស្ទង់មតិមុននឹងការបោះប្រជាមតិ នោះ សរឲ្យ
ឃើញនូវសម្លេងភាគច្រើនដែលគាំទ្រឲ្យអង់គ្លេសចាកចេញពី EU ។ ទោះបីជា
អត្រា​នេះមិនសូវខុសគ្នាប៉ុន្មានក្តី ប៉ុន្តែនេះជាប្រការគួរឲ្យព្រួយ បារម្ភ ដែលជម្រុញ
ឲ្យមជ្ឈដ្ឋាននយោបាយអង់គ្លេសនិងថ្នាក់ដឹកនាំ EU ដាក់ ចេញកាយវិការជាច្រើន
ដើម្បីអ្នកបោះឆ្នោតអង់គ្លេសឃើញច្បាស់នូវអត្ថប្រយោជន៍និងផលវិបាកប្រសិន
បើអង់គ្លេសចាកចេញពីEU។

ប្រទេសអង់គ្លេសមុននឹងថ្ងៃបោះប្រជាមតិ - ảnh 1
នាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron ថ្លែងមតិក្នុងកិច្ចប្រជុំមួយនាថ្ងៃទី៧មិថុនា


        ការបោះប្រជាមតិនាថ្ងៃទី២៣មិថុនាខាងមុខ គឺសំដៅអនុវត្តនូវការសន្យា
​​ក្នុងការដណ្តើមសន្លឹកឆ្នោតដែលនាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron
 បានដាក់ចេញ​បន្ទាប់ពីគណៈបក្សអភិរក្សទទួលបានជ័យជម្នះក្នុងការបោះឆ្នោត
សកលនាខែឧសភាឆ្នាំ២០១៥កន្លងទៅ។ ធ្វើការឆ្លើយតបទៅនឹងសេចក្តីអំពាវនាវ
 របស់គណៈបក្សអភិរក្សនិងគណៈបក្សឯករាជ ដែលជាគណៈបក្សមិនយល់ស្រប
នឹងការដែលអង់គ្លេសចូលរួមEUនោះ នាយករដ្ឋមន្ត្រីអង់គ្លេស David Cameron ក្នុង
យុទ្ធនាការដណ្តើមសន្លឹកឆ្នោតពេលនោះបានសន្យាថា ប្រសិនបើលោក ទទួល
បានជ័យជម្នះក្នុងការបោះឆ្នោតនាឆ្នាំ២០១៥នោះ លោកនឹងដំណើរការ ការបោះ
ប្រជាមតិមួយស្តីពីបញ្ហាប្រទេសអង់គ្លេសនឹងបន្តនៅឬចាកចេញពី EU។ ប៉ុន្តែ
ខ្លួនគាត់ផ្ទាល់មិនចង់អនុវត្តការបោះប្រជាមតិនៅឡើយដោយសារ ហានិភ័យនិង
ផលវិបាកនៃការបោះប្រជាមតិនេះ។

        លទ្ធផលពីការស្ទាបស្ទង់មតិអ្នកបោះឆ្នោត

        លទ្ធផលនៃការស្ទាបស្ទង់មតិជាបន្តបន្ទាប់នាប៉ុន្មានថ្ងៃកន្លងទៅសុទ្ធតែសរ
ឲ្យឃើញនូវជ័យជម្នះរបស់យុទ្ធនាការចលនាអង់គ្លេសចាកចេញពី EU (ឬហៅថា
Brexit) ។ តាមលទ្ធផលរបស់ក្រុមហ៊ុន YouGov (ដែលចុះផ្សាយលើ The Times នា
ថ្ងៃទី១០មិថុនា) គឺ Brexit ទទួលបានសម្លេងគាំទ្រចំនួន៤៦% ដែលនាំមុខ៧ ពិន្ទុ
បើប្រៀបនឹងសម្លេងគាំទ្រចំនួន ៣៩% នៃយុទ្ធនាការចលនាឲ្យអង់គ្លេសបន្ត នៅ
EU។ និន្នាការស្រដៀងគ្នាក៏បានទទួលស្គាល់ពីការបោះប្រជាមតិដោយ កាសែត
Independent របស់អង់គ្លេសអនុវត្ត។​តាមនោះអត្រាអ្នកបោះឆ្នោតអង់ គ្លេសគាំទ្រ
Brexit កើនឡើង ៥៥%​គឺខ្ពស់ជាង១០%ប្រៀបនឹងអត្រាអ្នកប្រឆាំង។  ក្នុងពេល
ជាមួយគ្នានោះ លទ្ធផលនៃការស្ទាបស្ទង់មតិសាធារណរបស់ក្រុមហ៊ុន ពិគ្រោះ
យោបល់មួយចំនួនដូចជា ORB​និង ICM សុទ្ធតែសរឲ្យឃើញថា អត្រា ប្រជាជន
អង់គ្លេសចង់ឲ្យប្រទេសនេះចាកចេញពីអង់គ្លេសគឺកំពុងនាំមុខ។

        អង់គ្លេសធ្លាប់បោះប្រជាមតិអំពីការចាកចេញពី EEC នាឆ្នាំ១៩៧៥

        ការដែលអ្នកបោះឆ្នោតអង់គ្លេសធ្វើព្រងើយកណ្តើយជាមួយនឹង EU គឺមាន
ប្រភពពីប្រវត្តិសាស្ត្រនៃភាគីទាំងពីរ។​ហើយការបោះប្រជាមតិនាថ្ងៃទី២៣មិថុនា
នោះ មិនមែនជាការបោះប្រជាមតិលើកដំបូងរបស់អង់គ្លេសអំពីការបន្តនៅឬ ចាក
ចេញពី EU របស់អង់គ្លេសឡើយ។ ទោះបីជាអង់គ្លេសជាមួយសហគមន៍ សេដ្ឋកិច្ច
អឺរ៉ុប (EEC) ពីមុននិងបច្ចុប្បន្នជាសហភាពអឺរ៉ុប EU មានទំនាក់ ទំនងនឹងគ្នារយៈ
ពេល៤០ឆ្នាំ ប៉ុន្តែ គួរឱ្យកត់សម្គាល់គឺអង់គ្លេសពុំមែនជាប្រទេស ស្ថាបនិកនៃ EU
ទេ។ ក្រោយរយៈពេល២០ឆ្នាំចាប់បដិសន្ធិនោះ នាឆ្នាំ១៩៧៣ រដ្ឋា ភិបាលអង់គ្លេស
ទើបចូលរួមសហគមន៍សេដ្ឋកិច្ចនេះក្នុងនាមជាសមាជិក។ បន្ទាប់ មកដល់ឆ្នាំ១៩៧៥
 ការបោះប្រជាមតិមួយស្តីពីការចាកចេញពី EEC  បានរៀបចំ ឡើងនៅអង់គ្លេស។
លទ្ធផលគឺអ្នកបោះឆ្នោត៦៧,២%មិនគាំទ្រការចាកចេញ។

        សម្រេចអនាគតរបស់អង់គ្លេសនិងការស្ថិរភាពរបស់ EU

        ខណៈដែលលទ្ធផលនៃការស្ទាបស្ទង់មតិសាធារណនៅតែបានប្រកាស នោះ
ក៏ចំពេលដែលមជ្ឈដ្ឋាននយោបាយអង់គ្លេស ថ្នាក់ដឹកនាំ EU និងប្រទេស ជាសមាជិក
មួយចំនួនទៀត បានមានកាយវិការអូសទាញការគាំទ្ររបស់អ្នក បោះឆ្នោត។ ក្នុងការជជែកវែកញែកនាថ្ងៃទី១៤មិថុនា រវាងបណ្តា អ្នកនយោបាយ នាំមុខនៅអង់គ្លេស
ដែលបានផ្សាយផ្ទាល់លើបណ្តាញអ៊ីនធ្វើណែតនោះ អ្នក នយោបាយគាំទ្រនូវនិន្នា
ការនាំអង់គ្លេសចាកចេញពី EU និងចាត់ទុកថា សេចក្តី កំណត់រួមរបស់ EU កំពុងរាំង
ស្កាត់ការអភិវឌ្ឍន៍របស់ប្រទេសនេះ។ នាយករដ្ឋ មន្ត្រីអង់គ្លេស David Cameron បាន
អះអាងថា ឥទ្ធិពលរបស់អង់គ្លេសក្នុង EU នឹងខ្លាំងជាងប្រសិនបើអ្នកបោះឆ្នោតគាំទ្រ
ប្រទេសនេះបន្តនៅ EU ។ រីឯ​ភាគី EUវិញ ប្រធានក្រុមប្រឹក្សាអឺរ៉ុប Donald Tusk បាន
ព្រមានការដែលអង់គ្លេសចាក ចេញពីEU អាចជាការចាប់ផ្តើមដំណើរការបំផ្លាញចោល
មិនត្រឹមតែ EU ប៉ុណ្ណោះ ថែមទាំងខឿនអរិយធម៌នយោបាយលោកខាងលិចទាំងមូល
ទៀតផង។

        ច្បាស់លាស់ណាស់ថា អនាគតរបស់អង់គ្លេសនិយាយដោយឡែកនិង ស្ថិរភាព
របស់ EU និយាយរួមគឺអាស្រ័យទៅលើលទ្ធផលនៃការបោះប្រជាមតិ នាថ្ងៃទី២៣មិថុនា
ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ