ប្រសិទ្ធភាពដើមដំបូងរបស់កម្មវិធីជួយឧត្ថម្ភគ្រួសារក្រីក្រអំពីផ្ទះ​នៅរបស់រដ្ឋាភិបាលមានអត្ថន័យនយោបាយ-សង្គម​ធំធេញ

          ក្រោយរយះពេល ៣ ឆ្នាំ អនុវត្ត​មក កម្មវិធីជួយឧត្ថម្ភ​គ្រួសារក្រីក្រ អំពីផ្ទះ​នៅ  របស់រដ្ឋាភិបាលវៀតណាម បានសម្រេចហួសផែនការ ​ដោយមានផ្ទះនៅ  ជាង  ៥០០ ០០០ ខ្នងសំរាប់​អ្នកក្រីក្រត្រុវបានកសាងថ្មី។​ សូមអញ្ចើញលោកអ្នកនាង តាមដានស្ដាប់បទសរសេរ ៖ ប្រសិទ្ធភាពដើមដំបូង ​របស់កម្មវិធីជួយឧត្ថម្ភ គ្រួសារ
ក្រីក្រអំពីផ្ទះ​នៅ របស់រដ្ឋាភិបាល មានអត្ថន័យនយោបាយ -សង្គម​ធំធេញ របស់​
Ngoc Anh អ្នកយកព័ត៍មាន​នៃ​វិទ្យុ​សម្លេងវៀតណាម។

ប្រសិទ្ធភាពដើមដំបូងរបស់កម្មវិធីជួយឧត្ថម្ភគ្រួសារក្រីក្រអំពីផ្ទះ​នៅរបស់រដ្ឋាភិបាលមានអត្ថន័យនយោបាយ-សង្គម​ធំធេញ - ảnh 1
ប្រសិទ្ធភាពដើមដំបូង ​របស់កម្មវិធីជួយឧត្ថម្ភ គ្រួសារ ក្រីក្រអំពីផ្ទះ​នៅ របស់រដ្ឋាភិបាល មានអត្ថន័យនយោបាយ -សង្គម​ធំធេញ(http://daidoanket.vn)

          កម្មវិធី ជួយឧបត្ថម្ភ គ្រួសារក្រីក្រអំពីផ្ទះ​នៅ ត្រូវបានអនុវត្តតាម​សេចក្ដីសម្រេច  ចុះថ្ងៃទី ១២ ធ្នូ ឆ្នាំ ២០០៨ របស់នាយករដ្ឋមន្ត្រី រដ្ឋាភិបាល​វៀតណាម និងលាតត្រ
ដាងក្នុងរយះ ពេល ៤​ឆ្នាំ ពី ឆ្នាំ ២០០៩ ដល់ ឆ្នាំ ​២០១៣ ក្នុងបំណងកសាង​ផ្ទះថ្មី​ចំនួន ៥០០ ០០០ ខ្នង។​ ប៉ុន្តែ ក្រោយពីពេលអនុវត្ត​ កាលពីឆ្នាំ ២០០៩មក កម្មវិធី​សម្រេច  ហួសផែនការបាន១ឆ្នាំ ។ អំពី​គុណភាពផ្ទះ​នៅ ផ្ទះភាគច្រើន សុទ្ធតែ ហួសការកំណត់
អំពីផ្ទៃ និង​គុណភាព។ 

          តាមរដ្ឋមន្ត្រីក្រសួងសំណង់ Trinh Dinh Dung អនុប្រធាន​គណះកម្មាធិការ
អចិន្ត្រៃយ៍  នៃគណះកម្មាធិការ មជ្ឈឹមទទួលបន្ទុក​គោល​នយោបាយផ្ទះ​នៅ  និង ទីផ្សារអចលនវត្ថុ ថា កម្មវិធីនេះ​ជាកម្មវិធី​ជួយឧបត្ថម្ភធំ​បំផុត ​ប្រសិទ្ធ​ភាពខ្ពស់ បំផុត តាំងពីពេលប្រទេសអនុវត្តគោលមាគា៍ផ្លាស់ប្តូរថ្មីមក៖

“កម្មវិធីបានសម្ដែងការប្តេជ្ញាចិត្ត នយោបាយ របស់បក្ស រដ្ឋ រដ្ឋាភិបាល ក្នុងការថែទាំ
ជីវភាពរស់នៅខាងសម្ភារះ និងស្មារតីរបស់ប្រជាជន  និង​ជាកម្មវិធី​មិនត្រឹមតែមាន អត្ថន័យអំពីសេដ្ឋកិច្ច -សង្គមតែប៉ុណ្ណោះទេ ​ថែមទាំងមានអត្ថន័យ អំពីមនុស្សសាស្ត្រ  និងនយោបាយយ៉ាងជ្រាលជ្រៅទៀតផង។  ”  

រីឯភាគីរដ្ឋាភិបាល នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ទៅលើជោគជ័យ
របស់ កម្មវិធីជួយ ឧបត្ថម្ភគ្រួសារក្រីក្រអំពីផ្ទះនៅរបស់រដ្ឋាភិបាលគឺដោយសារមាន
ការយកចិត្ត ទុកដាក់ ការចូលរួមយ៉ាងដាច់ខាត​របស់​ប្រព័ន្ធនយោបាយទាំងមូល ពី មជ្ឈឹមដល់ដំបន់អង្គភាពអាជីវកម្មនិងការខំ​ប្រឹង​ប្រែងរបស់ប្រជាជន។ នាយករដ្ឋមន្ត្រី
បានអះអាងថា​បក្សរដ្ឋជានិច្ចកាល​យកចិត្តទុកដាក់ជួយឧបត្ថម្ភផ្ទះនៅ សំរាប់ មុខសញ្ញា គោលនយោបាយសង្គម ជនក្រីក្រមានការលំបាកអំពីផ្ទះនៅ។

​          “កម្មវិធីជួយឧបត្ថម្ភផ្ទះនៅសំរាប់គ្រួសារក្រីក្ររួមចំណែកបង្កើនបន្ថែម​ជំនឿជាក់ របស់ប្រជាជនទៅលើកិច្ចដឹកនាំរបស់បក្សរដ្ឋ បង្ហាញភាពផូផង់​របស់របបសង្គមនិយម។ តាមរយៈកម្មវិធីនេះយើងបន្តពង្រីកប្រពៃណី​ដ៏​ល្អ​ប្រសើរនៃប្រជាជាតិ នោះគឺជួយឧបត្ថម្ភ ទៅវិញទៅមក ជួយឧបត្ថម្ភ​ជនក្រីក្រ។”

          រីឯភាគីដំបន់ លោក Dang Viet Thuan អនុប្រធាន​គណៈកម្មា​ធិ​ការ​ប្រជាជនខេត្ត
Thai Nguyen បានចាត់ទុកថា៖

          “នេះជាកម្មវិធីទទួលជោគជ័យច្រើនបំផុតពីមុនមកដែលយើងខ្ញុំត្រូវបានបញ្ជានៅ​ដំបន់យើងខ្ញុំ។ ជោគជ័យនៅទីនេះ គឺលឿនបំផុត ត្រូវបានប្រជាជន​ជឿ​ទុក​ចិត្ត​បំផុត។​ ការដែលថ្នាក់ដឹកនាំគណៈកម្មធិការបក្ស​រដ្ឋអំណាចបានចូលរួម​យ៉ាងដាច់​ខាត​បំផុត​បានបង្ករូបភាពល្អក្នុងប្រព័ន្ធនយោបាយទាំងមូល ក្នុងការយល់​ដឹង​របស់ប្រជាជន។”

          សង្គមទាំងមូលបានចូលរួមរួមវិភាគទានដើម្បីកសាងផ្ទះនៅសំរាប់​គ្រួសារក្រីក្រ។​
ជាក់ស្តែងគឺ រដ្ឋបានជួយឧបត្ថម្ភទុនប្រមាណ១ភាគ៣ ធនាគារ​គោលនយោបាយ សង្គម ឲ្យខ្ចីទុន១ភាគ៣ជាមួយការប្រាក់អនុគ្រោះ បរិមាណ​ទុននៅសេសសល់គឺការរួមវិភាគ ទានរបស់សហគមន៍ អង្គភាពអាជីវកម្ម ភូមិ ឃុំនិងត្រកូលរបស់គ្រួសារក្រីក្រ។

ប្រសិទ្ធភាពដើមដំបូងរបស់កម្មវិធីជួយឧត្ថម្ភគ្រួសារក្រីក្រអំពីផ្ទះ​នៅរបស់រដ្ឋាភិបាលមានអត្ថន័យនយោបាយ-សង្គម​ធំធេញ - ảnh 2
ប្រសិទ្ធភាពដើមដំបូង ​របស់កម្មវិធីជួយឧត្ថម្ភ គ្រួសារ ក្រីក្រអំពីផ្ទះ​នៅ របស់រដ្ឋាភិបាល មានអត្ថន័យនយោបាយ -សង្គម​ធំធេញ(http://daidoanket.vn)

          ជាមួយជោគជ័យរបស់កម្មវិធីជួយឧបត្ថម្ភគ្រួសារក្រីក្រអំពីផ្ទះនៅរបស់​រដ្ឋាភិបាល នៅដំណាក់កាល២០០៩-២០១២​រដ្ឋាភិបាលបានបញ្ជា​ឲ្យក្រសួង​សំណង់​ធ្វើអធិបតី សហការជាមួយក្រសួងស្ថាប័នទាក់ទិនសំរេច​គំរោងការ​កម្មវិធីជួយឧបត្ថម្ភផ្ទះនោសំរាប់ គ្រួសារក្រីក្រដំណាក់កាលទី២ (២០១៣-២០១៥)​យ៉ាងចាប់រហ័សដើម្បី ដាក់ជូន នាយក រដ្ឋមន្ត្រីរដ្ឋាភិបាលពិនិត្យសំរេចចិត្ត​នា​ចុងឆ្នាំ២០១២និងអនុវត្តនាដើមឆ្នាំ២០១៣។​គោល
ដៅ នៅជាមានកន្លែង​ស្នាក់នៅសំរាប់គ្រួសារក្រីក្រតាមបទដ្ឋានថ្មី ខំប្រឹងប្រែង​កសាង​ថ្មី​
ផ្ទះ​នៅ​ប្រមាណ​៥សែនខ្នង ក្នុងនោះបើកទូលាយបន្ថែមមុខសញ្ញាក្រីក្រដ៏ដែល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ