ផ្តល់អាទិភាពទប់ស្កាត់អតិផលរណាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច រក្សាកំណើនសមស្រប

(VOVworld)-ក្នុងរបាយការស្តីអំពីស្ថានភាពសេដ្ឋកិច្ចសង្គមឆ្នាំ២០១២និងភារកិច្ច
ឆ្នាំ២០១៣ដែលបានថ្លែង​នៅក្នុងពិធីបើកសម័យប្រជុំលើកទី៤ រដ្ឋសភាវៀតណាម
នីតិកាលទី១៣ នាថ្ងៃទី២២តុលានាយករដ្ឋមន្រ្តី Nguyen Tan Dung បានអះអាង
ថា វៀតណាមនឹងខំប្រឹងប្រែងដើម្បីទទួលលទ្ធផលខ្ពស់បំផុតក្នុងការអនុវត្តរាល់
ភារកិច្ចនៅសេសសល់ របស់ឆ្នាំ២០១២។ អ្នកនិពន្ធនៃវិទ្យុសម្លេងវៀតណាមសូម
ឧទ្ទេសនាមជាមួយលោកអ្នកនាងអំពីខ្លឹមសារសំខាន់មួយចំនួនក្នុងរបាយការណ៌
របស់រដ្ឋាភិបាលដែលនាយករដ្ឋមន្រ្តី Nguyen Tan Dung ថ្លែងក្នុងឱកាសនេះ។

ផ្តល់អាទិភាពទប់ស្កាត់អតិផលរណាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច រក្សាកំណើនសមស្រប - ảnh 1
ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung ថ្លែងមតិ
បើកសម័យប្រជុំលើទី៤ រដ្ឋសភានីតិកាលទី១៣
(រូបថតៈ VGP)

        នាយករដ្ឋមន្រ្តីរដ្ឋាភិបាល Nguyen Tan Dung បានអះអាងថា ស្ថានភាព សេដ្ឋកិច្ចពិភពលោកដែលប្រែប្រួលយ៉ាងស្មុគ្រស្មាញ បានដាក់ចេញការសាក
ល្បងជាច្រើនក្នុងការជ្រើសរើសគោលនយោបាយ និងចាត់ចែងផែនការ អភិវឌ្ឍន៌សេដ្ឋកិច្ចសង្គមឆ្នាំ២០១២។ ដោយហេតុនេះ រដ្ឋាភិបាលបានប្តេជ្ញា
លាតត្រដាងអនុវត្តន៌វិធានការព្រមៗគ្នាជាច្រើនដើម្បីអនុវត្តន៌គោលដៅដែលបាន
ដាក់ចេញក្នុងសេចក្តីសម្រេចចិត្ត របស់រដ្ឋសភាគឺ ផ្តល់អាទិភាពទប់ស្កាត់អតិផល
រណា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច រក្សាកំណើននៅកម្រិតសមស្រប ផ្សាភ្ជាប់ជាមួយ
ការផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើននិងរៀបចំ រចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើង
វិញលើកកំពស់គុណភាព​​ ធានាសុខុមាលភាពសង្គម កែលំអជីវភាពរស់នៅរបស់
ប្រជាជន។ល។លទ្ធផលគឺក្នុងរយៈពេល៩ខែដើម ឆ្នាំ២០១២នេះសេដ្ឋកិច្ចទទួល
បាន ៤,៧៣% GDP របស់ប្រទេសទាំងមូលអាចទទួលបាន 5,2%។ នាយករដ្ឋ
មន្រ្តីបានអនុម័ត និងបញ្ជាណែនាំលាតត្រដាងអនុវត្តរាល់គំរោងការរៀបចំឡើង
វិញរចនាសម្ព័ន្ធអង្គភាព​អាជីវកម្មរដ្ឋ ទីផ្សារហិរញ្ញវត្ថុ និងអនុវត្តព្រមៗគ្នារាល់កម្ម
វិធី គោលនយោបាយ សង្គមដែលសំខាន់គឺបង្កើតការងារធ្វើ និងកាត់បន្ថយភាព
ក្រីក្រ។​ការងារ​បង្ការនិងប្រឆំាងអំពើពុករលួយនៅតែបានយកចិត្តទុកដាក់ដោយ
ការផ្សារភ្ជាប់ ជាមួយការអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី៤ ស្តីអំពីបញ្ហា
ចាំបាច់មួយ ចំនួនក្នុងការកសាងបក្ស។ នាយករដ្ឋមន្រ្តី Nguyen Tan Dung
អះអាងថា៖

ផ្តល់អាទិភាពទប់ស្កាត់អតិផលរណាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច រក្សាកំណើនសមស្រប - ảnh 2
នាយករដ្ឋមន្រ្តី Nguyen Tan Dung ថ្លែងមតិក្នុងសម័យប្រជុំ
(រូបថតៈ Internet)

        “មើលជាទូទៅ ក្នុងលក្ខណៈត្រូវប្រឈមនិងការសាកល្បងជាច្រើន។
ការងារដឹកនាំ អនុវត្តភារកិច្ចអភិវឌ្ឍន៌សេដ្ឋកិច្ចសង្គមឆ្នាំ២០១២ ច្បាមជាប់
គោលដៅ​ភារកិច្ចដែលបានដាក់ចេញក្នុងសេចក្តីសម្រេចចិត្តរបស់បក្សនិង
រដ្ឋសភា ទទួលបាននិងហួសពី១០ដល់១៥គោលដៅនៃផែនការ។ អតិផល
រណាត្រូវ បានរាំងស្កាត់ម៉ាក្រូសេដ្ឋកិច្ចប្រែប្រួលតាមទិសស្ថិរភាពកសិកម្ម
មានកំណើនខ្ពស់ដែលជាការអះអាងពីតួនាទីសំខាន់ក្នុងការស្ថិរភាពនិងអភិ
វឌ្ឍន៌ប្រទេសជាតិ”។

        តាមនាយករដ្ឋមន្រ្តី Nguyen Tan Dung ថាឆ្នាំ២០១៣ជាឆ្នាំដ៏សែនសំខាន់នៃ
ផែនការ៥ឆ្នាំ ២០១១ដល់២០១៥។ ក្នុងឆ្នាំ២០១៣ រដ្ឋាភិបាលស្នើរដ្ឋសភា ពិនិត្យ
រាល់គោលដៅទូទៅដូចជា៖

        "បង្កើនស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចុ។​ធានាសុខុមាលភាពសង្គមនិង
ផលប្រយោជន៌សង្គម។ លើកកំពស់ប្រសីទ្ធភាពនៃការងារកិច្ចការបរទេស
និងធ្វើសមាហរណកម្ម អន្តរជាតិ។ បង្កើនកិច្ចការពារជាតិ សន្តិសុខ និងធា
នាស្ថិរភាពនយោបាយ សង្គម។ បង្កើតគ្រឹះស្ថានអភិវឌ្ឍន៌ចីរភាពជាង
សម្រាប់បណ្តាឆ្នាំបន្តៗ"។

        តាមនោះ រាល់គោលដៅស្នូលរបស់ឆ្នាំ ២០១៣គឺ ផលិតផលក្នុងស្រុក
​សរុប (GDP) កើន ៥,៥%។ តំលៃប្រាក់នាំចេញកើន ១០% ។ ​កាត់បន្ថយ​អត្រាគ្រួសារក្រីក្រថយចុះ ២% បង្កើតការងារធ្វើសម្រាប់ពលករចំនួន ១,៦​លាននាក់។ នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏បានលើកច្បាស់នូវ​ក្រុម​ដំណោះស្រាយចំនួន ៩ ដើម្បីអនុវត្តគោលដៅពោលខាងលើដែលក្នុងនោះ មាន
ការ បន្តអនុវត្ត រាល់ដំណោះស្រាយព្រមៗគ្នា ដើម្បីបង្កើនស្ថិរភាពម់ាក្រូសេដ្ឋកិច្ច
 រាំងស្កាត់​អតិផរណា ដោះស្រាយការលំបាក ដើម្បីជំរុញការអភិវឌ្ឍន៍ផលិតកម្ម ​អាជីវកម្ម…ជាដើម។

ផ្តល់អាទិភាពទប់ស្កាត់អតិផលរណាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច រក្សាកំណើនសមស្រប - ảnh 3
ទិដ្ឋភាពនៃសម័យប្រជុំ (រូបថតៈ Internet)

        ក្នុងរបាយការណ៍របស់រដ្ឋាភិបាលវៀតណាម នាយករដ្ឋមន្ត្រី Nguyen Tan
Dung ក៏បានលើកច្បាស់ថា៖ក្នុងតួនាទីជាសមាជិកការិយាល័យនយោបាយ
និងជានាយករដ្ឋមន្ត្រីរដ្ឋាភិបាល នាយករដ្ឋមន្ត្រីបានទទួលខុសត្រូវខ្ពស់ចំពោះ 
រដ្ឋសភា បក្សទាំងមូល  ប្រជាជនទាំងមូល អំពីរាល់កំហិត អន់ខ្សោយ​របស់ រដ្ឋាភិបាល ក្នុងការដឹកនាំ គ្រប់គ្រង បញ្ជាណែនាំ ពិសេសគឺ រាល់ភាព អន់ ខ្សោយ គុណវិបត្តិក្នុងការពិនិត្យ ឃ្លាំមើលសកម្មភាពរបស់ សម្ព័ន្ធ​ក្រុមហ៊ុន សេដ្ឋកិច្ច អគ្គក្រុមហ៊ុនរដ្ឋ។ នាយករដ្ឋមន្ត្រី រដ្ឋាភិបាល Nguyen Tan Dung ក៏
បានអះអាងថា៖​រដ្ឋាភិបាល នាយករដ្ឋមន្ត្រីរដ្ឋាភិបាល ​និងសមាជិករដ្ឋាភិបាល
គ្រប់រូប នឹងអនុវត្តយ៉ាងម៉ឹងម៉ាត់ តឹងរឹងចំពោះខ្លួន សាមគ្គីភាពេកភាព ធ្វើអស់ពី
កម្លាំងកាយចិត្តរបស់ខ្លួន ដើម្បីលើកកំពស់ការទទួលខុសត្រូវខំប្រឹងប្រែងជំនៈ
ពុះពារលើភាពអន់ខ្សោយនិងបំពេញល្អរាល់ភារកិច្ចដែលបានប្រគល់ជូន ដើម្បី
មាតុប្រទេស ដើម្បីបក្ស ដើម្បីរបប ដើម្បីស្ថិរភាព និងការអភិវឌ្ឍន៍រឹងមាំរបស់
ប្រទេសជាតិ៕​  

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ