ផ្លាស់ប្តូរការងារប្រឡង់ប្រណាំងប្រកបដោយជាក់ស្ដែងនិងប្រសិទ្ធិភាពជាង

 

(VOV)_មហាសន្និបាតប្រឡងប្រណាំងស្នេហារជាតិ ដែលកំពុងប្រព្រឹត្តទៅ
នៅទីក្រុងហាណូយ នេះគឺជាព្រឹត្តការណ៍សំខាន់ លើកសរសើរគំរូឆ្នើមក្នុងប្រជា​
ជនទាំងមូល។ នេះក៏ជាសញ្ញាសំខាន់ដើម្បីផ្លាស់ប្តូរថ្មីការងារប្រឡងប្រណាំង ​
លើកសរសើរ អោយបានខ្លាំងក្លាបន្ថែមទៀត ពង្រីកទឹកចិត្តស្នេហារជាតិ តស៊ូ
 ​ពលកម្ម ក្នុងប្រជាជនគ្រប់ស្រទាប់។ 

ផ្លាស់ប្តូរការងារប្រឡង់ប្រណាំងប្រកបដោយជាក់ស្ដែងនិងប្រសិទ្ធិភាពជាង - ảnh 1
ផ្លាស់ប្តូរការងារប្រឡង់ប្រណាំងប្រកបដោយជាក់ស្ដែងនិងប្រសិទ្ធិភាពជាង

ថ្ងៃទី១១ មិថុនា ឆ្នាំ ១៩៤៨ លោកប្រធានហូជីមិញ បានចេញសេចក្ដីអំពាវនាវ
ប្រឡងប្រណាំងស្នេហារជាតិ បំផុសចលនាប្រឡងប្រណាំងស្នេហារជាតិក្នុងប្រជា
ជន។ ចាប់ពីនោះមក ចលនាទាំងនេះជាកម្លាំងចលករខ្លាំងក្លា រួមចំណែក​សំខាន់
 ក្នុងការសម្រេចភារកិច្ចនានា កសាងនិងការពារមាតុប្រទេសវៀតណាម។

          ផ្តើមពីសេចក្ដីអំពាវនាវរបស់លោកប្រធានហូជីមិញ

        ក្នុងរយពេលមហាសន្និបាតប្រឡងប្រណាំងស្នេហារជាតិ លើកទី៩ ប្រព្រឹត្ត
ទៅ លោក Lai Van Nghiem នៅទីក្រុងហាណូយ នៅចងចាំជានិច្ចរាល់ពាក្យ​សំដី
 ​អក្សរនិមួយៗ ក្នុងសេចក្ដីអំពាវនាវអោយប្រឡងប្រណាំងស្នេហារជាតិ របស់​លោកប្រធានហូជីមិញ នាឆ្នាំ ១៩៤៦៖ ប្រជាជនវៀតណាមម្នាក់ៗ ទោះបីជាចាស់ឬ ក្មេង 
ជាបុរសឬស្ត្រី​ ជាអ្នកមានឬអ្នក​ក្រ ត្រូវតែក្លាយទៅជាយុទ្ធជនមួយនាក់នៅក្នុងរណ
សិរ្យ៖យោធា សេដ្ឋកិច្ច នយោបាយ និងវប្បធម៌។ សេចក្ដីអំពាវនាវនេះ បានជំរុញ
អោយលោក-យុវជនអាយុ២០ឆ្នាំ បានចូលបំរើកងទ័ព ​ក្លាយ​ទៅជាយុទ្ធជនបាញ់កាំ
ភ្លើងធំ ប្រយុទ្ធនៅលើសមរភូមិភាគខាងជើង និងភាគ​កណ្ដាលវៀតណាម។ លោក 
Nghiem នឹករលឹកថា៖ មិនគ្រាន់តែមានរូបលោកទេ​ ថែមទាំងប្រជាជនទាំងមូលនៅ
គ្រានោះ សុទ្ធតែសកម្មជួយជ្រោមជ្រែងសេចក្ដី​អំពាវនាវនេះរបស់លោកប្រធានហូ
ជីមិញ។ លោក Lai Van Nghiem បានអោយ​ដឹងថា៖

          “ សេចក្ដីអំពាវនាវរបស់លោកប្រធានហូជីមិញ ជាសេចក្ដីអំពាវនាវខាង​នយោ
បាយសំខាន់។ ពិសេស សម្ដីរបស់លោកប្រធានដ៏សាមញ្ញ ប៉ុន្តែជ្រាលជ្រៅ ជះឥទ្ធិ
ពលដល់មនុស្សគ្រប់រូប។ ក្នុងពេលលោកប្រធានហូជីមិញមកទស្សនាអង្គការរបស់
យើងខ្ញុំនេះ លោកប្រធានបាននិយាយច្បាស់ថា៖ ការប្រឡងប្រណាំង ស្នេហារជាតិ
របស់ក្មួយៗនាបច្ចុប្បន្ននេះគឺប្រយុទ្ធអោយបានល្អ សម្រេចភារកិច្ចប្រយុទ្ធ​របស់ខ្លួន។
 នេះគឺជាការប្រកួតល្អបំផុតរបស់យុទ្ធជន។”

          សេចក្ដីអំពាវនាវរបស់លោកប្រធានហូជីមិញ ៖មនុស្សគ្រប់រូបប្រឡងប្រ​ណាំង
 ផ្នែក ស្ថាប័នទាំងឡាយប្រឡងប្រណាំង បានក្លាយទៅជាចលនាខ្លាំងក្លា​ក្នុងជីវភាព
រស់នៅសង្គម លើកទឹកចិត្តប្រជាជនគ្រប់ស្រទាប់សកម្មធ្វើផលិតកម្ម ​ក្លាហាន ប្រយុទ្ធប្រឆាំង ដណ្ដើមឯករាជ្យ ឯកភាពប្រទេសជាតិ។ ចលនាប្រឡងប្រណាំងជាច្រើន
 ត្រូវបានអនុវត្ត ដូចជា៖ កំទេចសត្រូវស្រេកឃ្លាន កំទេចសត្រូវឈ្លានពាន និងចលនា
យុវជនសម្រេចប្រការចំនួន៣…លៗ

          ការផ្លាស់ប្តូរថ្មីបណ្ដាចលនាប្រឡងប្រណាំងស្នេហារជាតិ

        ក្នុងដំណាក់កាលតស៊ូ​សង្គ្រោះជាតិ  បណ្ដាចលនាប្រឡង​ប្រណាំងស្នេហារជាតិ
បានបង្កើតប្រសិទ្ធិភាពជាក់ស្ដែង​។ ចាប់ពីពេល​ប្រទេសចូលក្នុងដំណាក់កាលផ្លាស់ប្តូ
រថ្មី សំណូមពរចាំបាច់គឺត្រូវផ្លាស់ប្តូរថ្មី ​ចលនាប្រឡងប្រណាំងស្នេហារជាតិ និងការងារ
ប្រឡងប្រណាំង លើកដម្កើង អោយសមស្របជាមួយភារកិច្ចអភិវឌ្ឍន៍ និងធ្វើសមាហរ
ណកម្មប្រទេសជាតិ។ ឆ្នាំ ២០១៤ ការិយាល័យនយោបាយ គណៈកម្មាធិការមជ្ឈឹម
បក្សកម្មុយនីស្ត​វៀតណាម បានចេញសារាចរលេខ ៣៤ ស្ដីអំពីការផ្លាស់ប្តូរថ្មីការងារ
ប្រឡង​ប្រណាំងស្នេហារជាតិ ដែលក្នុងនោះសង្កត់ធ្ងន់ទៅលើការផ្លាស់ប្តូរថ្មីខ្លឹមសារ
 ​របៀបរៀបចំចលនាប្រឡងប្រណាំងស្នេហារជាតិនានា តាមទិសជាក់ស្ដែង និងប្រ
សិទ្ធិភាព។ តាមសាស្ត្រាចារ្យរង បណ្ឌិត Nguyen Ngoc Bao ថា៖​ចលនាទាំង​នេះ​ត្រូវ
មានខ្លឹមសារជាក់ស្ដែង ក្តាប់ជាប់ស្ថានភាពជាក់ស្ដែងរបស់តំបន់និមួយៗ។

          “ ទីមួយគឺត្រូវចេះលើកទឹកចិត្ត និងបំផុសស្មារតីស្នេហារជាតិ។ទីពីរគឺគោល​ការណ៍ គោលមាគា៍របស់បក្ស រដ្ឋ ត្រូវលើកច្បាស់នូវគោលការណ៍ ប្រឡង​ប្រណាំង
ស្នេហារជាតិ ត្រូវផ្សាភ្ជាប់ជាមួយការយកចិត្តទុកដាក់ ដល់ផល​ប្រយោជន៍របស់ប្រ
ជាជនដូចម្តេច? ទីបីគឺ ប្រឡងប្រណាំងស្នេហារជាតិត្រូវ​ផ្សាភ្ជាប់ជាមួយការច្នៃប្រ
ឌិតរបស់សមូហភាព តំបន់ តាមស្ថានភាពជាន់ស្ដែងនៅតំបន់និមួយៗ ផ្នែកនិង
ស្ថាប័ននិមួយៗ ដើម្បីជំរុញចលនានេះឈានទៅមុខ។”

          ៦៧ឆ្នាំកន្លងទៅ សេចក្ដីអំពាវនាវប្រឡងប្រណាំងស្នេហារជាតិ ក៏ដូចជា ​បណ្ដា
ឧត្តមគតិរបស់លោកប្រធានហូជីមិញ ស្ដីអំពីការប្រឡងប្រណាំងនៅរក្សា​តំលៃដ
ដែល។ ផ្លាស់ប្តូរថ្មីការងារប្រឡងប្រណាំងគឺដើម្បីការងារប្រឡងប្រណាំង និងលើក
ដម្កើងប្រកបដោយប្រសិទ្ធិភាពជាង ជាក់ស្ដែងជាង ដើម្បីការប្រឡង​ប្រណាំងស្នេ
ហារជាតិនេះក្លាយជាំកម្លាំងចលនាខាងស្មារតី រួមកម្លាំងជាច្រើន ក្នុងបុព្វហេតុ
កសាងនិងការពារមាតុប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ