ផ្លាស់ប្តូរថ្មីសកម្មភាពនីតិបញ្ញត្តិរបស់រដ្ឋសភាក្នុងឆ្នាំ២០១២

          VOV-សកម្មភាពរបស់រដ្ឋសភាវៀតណាម​ នីតិកាលទី១៣ក្នុង​ ឆ្នាំ២០១២​បាន
មាន ចំណុចលេចធ្លោជាច្រើន ពិសេសគឺក្នុងកិច្ចការនីតិបញ្ញត្តិ។ សកម្មភាពនីតិ បញ្ញត្តិរបស់រដ្ឋសភាត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព​។ គំរោងច្បាប់ជាច្រើន  ដែលត្រូវបានអនុម័តបាន​ឆ្លើយតបកាន់តែល្អ​បណ្ដាការទាមទានៃជីវភាពរស់នៅ ពិសេសគឺបំរើឲ្យបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកសាងនីតិរដ្ឋសង្គមនិយ​ម។

ផ្លាស់ប្តូរថ្មីសកម្មភាពនីតិបញ្ញត្តិរបស់រដ្ឋសភាក្នុងឆ្នាំ២០១២ - ảnh 1
សកម្មភាពរបស់រដ្ឋសភាវៀតណាម​ នីតិកាលទី១៣ (internet)

          VOV-ក្នុង​ការងារនីតិបញ្ញត្តិរបស់រដ្ឋសភាវៀតណាម​ ឆ្នាំ២០១២ក្រុមប្រឹក្សាជន
ជាតិ គណៈកម្មាធិការរបស់រដ្ឋសភារឺអចិន្ត្រៃយ៍ក្រុមប្រឹក្សាជនជាតិ អចិន្ត្រៃយ៍គណៈ
កម្មាធិការ របស់រដ្ឋសភាវៀតណាម​ ចូលរួមត្រួតពិនិត្យនិងរួមមតិជាឯកសារជាលាយ ល័ក្ខអក្សរចំពោះសេចក្តីស្នើរអំពីច្បាប់ បទបញ្ញាត្តិ បណ្ដាគោលនយោបាយច្បាប់
ដែលគ្រោងនឹងបញ្ជូលក្នុងកម្មវិធីកសាងច្បាប់ បទបញ្ញាត្តិ ក្នុងអាណត្តិនិងជារៀង
រាល់ឆ្នាំរបស់រដ្ឋសភា តាមវិស័យត្រូវបានប្រគល់ទទួលខុសត្រូវ។ គណៈកម្មាធិការ
ច្បាប់ ធ្វើអធិបតីត្រួតពិនិត្យ​និងជួយឲ្យគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បង្កើត
ពង្រាង កម្មវិធីកសាងច្បាប់ បទបញ្ញាត្តិ។ ក្រុមប្រឹក្សាប្រជាជនគណ់កម្មាធីការរបស់ រដ្ឋសភាឃ្លាំមើលការអនុវត្តកម្មវិធីកសាងច្បាប់ក្រិដ្ឋ ចំណុះទៅលើវិស័យទទួលបន្ទុក។

  ការកែលំអរការផ្លាស់ប្តូរថ្មី ដែលគួរឲ្យកត់សម្គាល់ទៀតអំពីសកម្មភាពនីតិបញ្ញត្តិរបស់
រដ្ឋសភាក្នុងឆ្នាំ២០១២គឺក្នុង​ចន្លោះសម័យប្រជុំរដ្ឋសភា២លើក ​សន្និសីទសមាជិកសភា
ឯកទេស សន្និសីទ Onlines ជាមួយការចូលរួមរបស់សមាជិកសភាអ្នកគ្រប់គ្រង អ្នកជំ
នាញការ អ្នកវិទ្យាសាស្ត្រត្រូវបានរៀបចំឡើង។

          ក្នុងសម័យប្រជុំទាំង​ ទី៣​និងទី៤នៃឆ្នាំ២០១២នេះ រដ្ឋសភាវៀតណាម​នីតិកាល
ទី១៣ ​បានអនុម័តលើគំរោងច្បាប់ចំនួន២២ ជាបរិមាណច្បាប់ដ៏ធំត្រូវបានអនុម័ត បើ ប្រៀបនឹងបណ្ដាសម័យប្រជុំមុននេះ។ រដ្ឋសភាក៏បានពិភាគ្សាផ្ដល់មតិអំពីគំរោងច្បាប់
ចំនួន ១២ផ្សេងៗទៀត ដើម្បីបន្តកែសម្រួលសុក្រិដ្ឋអនុម័តនៅបណ្ដាសម័យប្រជុំ
ក្រោយៗ។ លេចធ្លោគឺច្បាប់បង្កាប្រឆាំងអំពើពុករលួយ (វិសោធនកម្ម) ច្បាប់រដ្ឋធានី ច្បាប់សមុទ្រវៀតណាម ច្បាប់ការងារ (វិសោធនកម្ម)។ អាត្រា​អនុម័តលើបណ្ដាច្បាប់
នេះ សុទ្ធតែខ្ពស់ សឲ្យឃើញគុណភាពរបស់បណ្ដាគំរោងច្បាប់នេះ។

រដ្ឋសភាវៀតណាម បានអនុម័ត្តលើ សេចក្ដីសម្រេចចិត្តសំខាន់ជាច្រើន។ ក្នុងនោះ 
មាន សេចក្ដីសម្រេចចិត្ត អំពីការបោះប្រជាមតិ ប្រជាជន អំពី​សេចក្ដី​ព្រៀង រដ្ឋធម្មនុញ្ញ
 ឆ្នាំ ១៩៩២​ សេចក្ដីសម្រេចចិត្តអំពីការសួរ​ដេញ​ដោល និងឆ្លើយការសួរដេញដោល 
…។ល។ ប្រធានរដ្ឋសភា Nguyen Sinh Hung បានអះអាងថា÷

          “ ច្បាប់ទាំងនេះ ត្រូវបានពិនិត្យមើលយ៉ាងម៉ត់ចត់ ជាមួយស្មារតីផ្លាស់​ប្តូរ​ថ្មី ធា
នាការ ក្តាប់ជាប់ជាមួយស្ថានភាពជាក់ស្ដែង ជីវភាពរស់នៅ។ ពិសេសគឺ ​រដ្ឋសភាបាន
អនុម័ត្ត លើ សេចក្ដីសម្រេចចិត្ត អំពីការផ្តល់ទំនុកទុកចិត្ត ការបោះឆ្នោតទំនុកទុកចិត្ត ​ចំពោះបណ្ដាអ្នកកាន់ដំណែងសំខាន់ របស់រដ្ឋ ​ត្រូវ​បានរដ្ឋសភា ក្រុមប្រឹក្សារ ប្រជាជន បោះឆ្នោត ឬអនុម័ត្ត។ នេះគឺជា ជំហានផ្លាស់ប្តូរថ្មីសំខាន់ ក្នុងជីវភាពនយោបាយ ប្រទេសជាតិ សំដៅអនុវត្តតាមការផ្ដួចផ្តើមគំនិតរបស់រដ្ឋ បណ្ដាការកំណត់នៃច្បាប់ 
រួមចំណែកលើកកំពស់សិទ្ធិធ្វើជាម្ចាស់ របស់ប្រជាជន។”

          ជាពិសេស ឆ្នាំ ២០១២ ក្នុងកម្មវិធីធ្វើការ រដ្ឋសភា បានអនុម័ត្ត ទៅលើ ​សេចក្ដី
សម្រេចចិត្ត  គំរោងការបន្តផ្លាស់ប្តូរថ្មី លើកកំពស់គុណភាព ប្រសិទ្ធភាព  នៃសកម្ម ភាពរបស់រដ្ឋសភា។ តាមនោះ រួមចំណែកផ្លាស់ប្តូរ របៀបរៀបចំ​ការងារ ធានាការ អនុវត្តតាមភារកិច្ច សិទ្ធិរបស់រដ្ឋសភា ស្ថាប័នរដ្ឋសភា និង​សមាជិកសភា។

          រដ្ឋសផាក៏បានផ្តល់មតិ ជាលើកដំបូង អំពីសេចក្ដីព្រៀងធ្វើវិសោធនកម្ម ​រដ្ឋធម្ម
នុញ្ញ  ឆ្នាំ ១៩៩២។ បន្ទាប់ពីការស្ទង់មតិប្រជាជន សេចក្ដីព្រៀងធ្វើ​វិសោធនកម្ម  រដ្ឋ ធម្មនុញ្ញនេះនឹងកែសម្រួល សុក្រិដ្ឋ ដើម្បីជូនរដ្ឋសភាអនុម័ត្ត ​នៅសម័យប្រជុំលើក ទី ៦ រដ្ឋសភា នីតិកាលទី ១៣ នាខែតុលាឆ្នាំ ២០១៣។ អនុប្រធានរដ្ឋសភា Uong Chu
 Luu បានសង្កត់ធ្ងន់ថា÷

          “ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកនេះ ដើម្បីមានច្បាប់រដ្ឋធម្មនុញ្ញមួយ​ដែល
 អះអាង​បាន​ឆ័ន្ទះ អធិបតេយ្យភាព របស់ប្រជាជន និងបំពេញ​បានតម្រូវការ​អភិវឌ្ឍន៍​ចីរភាព របស់ប្រទេសជាតិ ក្នុង សភាពការណ៍ថ្មីៗ។ ​​សិទ្ធិអំណាចរបស់រដ្ឋទាំងមូល 
សុទ្ធតែ​ចំណុះ​ទៅលើប្រជាជន។”

          រដ្ឋសភាវៀតណាម បានដាក់ចេញគោលដៅគឺដល់ឆ្នាំ ​២០២០ ត្រូវកសាងអោយ
បាន ប្រព័ន្ធច្បាប់មួយពេញលេញ ព្រមៗគ្នា ឯកភាព មានចរិត​លក្ខណះស្ថិរភាព …។ល។ ផ្លាស់ប្តូរថ្មីសកម្មភាពនីតិបញ្ញាត្តិ របស់រដ្ឋសភា ​ក្នុងឆ្នាំ ២០១២ បានរួមចំណែក អភិវឌ្ឍន៍  ខឿនសេដ្ឋកិច្ច ទីផ្សារតាមការ​កំណត់ សាធារណះរដ្ឋ សង្គមនិយម តាមទិសចីរភាព។ ទន្ទឹមនឹងនោះ ​ធានាអោយខឿនសេដ្ឋកិច្ច វៀតណាមធ្វើសមាហរណកម្មជ្រាលជ្រៅ និង​ទូលំទូលាយជាង ក្នុងតំបន់ និងអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ