ផ្សាភ្ជាប់ប្រជាជននៅក្នុងសហគមន៍ASEAN

Vovworld-ដោយគោលដៅ​” អាស៊ាន១ដែលក្នុងនោះម​នុស្សដើ​រតួនាទីស្នូល “
សហគមន៍ASEANដែលបង្កើតឡើងនាថ្ងៃទី៣១ធ្នូ២០១៥នឹងក្លាយទៅជាកំលាំង
ចលករដើម្បីអនុវត្តបំណងប្រាថ្នារបស់ប្រជាជន។នោះគឺជាខឿនរដ្ឋបាលល្អ១
ស្តង់ដារស់នៅខ្ពស់ជាងការអភិវឌ្ឍន៍ដ៍ចិរភាពនិងមានឱកាសធំ​ៗសំរាប់ជនគ្រប់រូប។
រហូតមកដល់ពេលនេះប្រទេសជាសមាជិកអាស៊ានទាំងឡាយបានសម្រេចជាសារវ័ន្ត
នូវការងារត្រៀមឲ្យការចាប់បដិសន្ឋិនៃសហគមន៍ក្នុងនោះផ្តោតសំខាន់ទៅលើការ
លើកកំពស់នៃការយល់ដឹងរបស់ប្រជាជនក្នុងសហគមន៍ASEAN។


                             

ផ្សាភ្ជាប់ប្រជាជននៅក្នុងសហគមន៍ASEAN - ảnh 1

យុទ្ឋនាការផ្សព្វផ្សាយ១ដ៍សម្បូរ​បែប
ឆ្នាំ២០១៥ម៉ាឡេស៊ីទទួលដំណែងជាប្រធានអាស៊ាន។ដោយប្រធានបទ“ ប្រជាជន
របស់យើង សហគមន៍ របស់យើងនិងទស្សន​វិស័យ របស់យើង “ឯកអគ្គរដ្ឋទូតម៉ាឡេ
ស៊ីប្រចាំនៅវៀតណាមលោកDato Azmil Zabidiអោយដឹងថា៖អាទិភាពចម្បងរបស់
ប្រទេសនេះក្នុងឆ្នាំ២០១៥គឺឆ្ពោះទៅការបង្កើតសហគមន៍អាស៊ានដោយគោលដៅ​” សហគមន៍១ដែលក្នុងនោះម​នុស្សដើ​រតួនាទីស្នូល “។ហេតុដូច្នេះម៉ាឡេស៊ីបានមានការ
ត្រៀមឲ្យឆ្នាំអាស៊ាន២០១៥និងសហ​គមន៍អាស៊ានយ៉ាងសកម្មពីមុនៗសំដៅលើក
កំពស់ការយល់ដឹងរបស់ប្រជាជន។លោកមានប្រសាសន៍ថា៖“ម៉ាឡេស៊ីបានមានការ
ខិតខំប្រឹងប្រែងជាច្រើនក្នុងការងារអប់រំឃោសនាក្នុងប្រ​ជាជនអំពីអាស៊ាននិងការ
ចាប់បដិសន្ឋិនៃសហគមន៍អាស៊ានតាមរយះស​កម្មភាពដ៍សម្បូបែប។ពីខែមករាដល់​
ខែវិច្ឆិកាឆ្នាំ២០១៤ម៉ាឡេស៊ីបានលាតត្រដាងអនុវត្តកម្មវិធីឃោសនាចំនួន៤៤។កម្មវិធី
នេះបានផ្តល់ព៏ត៌មានយ៉ាងគ្រប់គ្រាន់ដល់ប្រជាជនអំពី អាស៊ាននិងការចាប់បដិសន្ឋិ
នៃសហគមន៍អាស៊ាន។ “
ប្រទេសជាសមាជិកអាស៊ានផ្សេងៗក៍មានរូបភាពឃោសនាដ៍សម្បូរបែបផងដែរ។
សិង្ហាបុរីបានបង្កើតមូលនិធីអាស៊ានក្នុងបំណងជួយឧបត្ថម្ភជាចំណយដល់ការងារផ្សព្វ
ផ្សាយ។ឡាវបង្កើនការជូនដំណឹងអត្ថបទស្តីពីអាស៊ានដែលបានចុះផ្សាយនៅប្រទេស
ក្រៅហើយបញ្ចូលខ្លឹមសារស្តីពីអាស៊ានក្នុងសកម្មភាពកីឡាវប្បធម៌និងអប់រំ។ថៃបង្កើត
បណ្ណាល័យស្តីពីអាសាននៅសាលានានា។ ការជួបប្រាស្រ័យរបស់​យុវជននិងការ
តាំងពិព័ណ៌ស្តីពីសហគមន៍អាស៊ានជាច្រើនត្រូវបាន រៀបចំឡើងនៅប្រ៊ុយណេ។
រដ្ឋាភិបាលហ្វីលីពីនបានអនុញ្ញត្តិឲ្យកសាងខ្សែភាពយន្តទូរទស្សន៍ស្តីអំពីប្រវត្តិបង្កើតនិង
ការអភិវឌ្ឍន៍អាស៊ាននិងខ្សែភាពយន្តឯកសារឧទ្ទេសនាមអំពីប្រទេសអាស៊ានទាំង១០។
ល។ក្នុងពេលជាមួយគ្នានោះឥណ្ឌូនេស៊ីយកចិត្តទុកដាក់ដល់ការងារពត៌មានដើម្បី
បង្កើនការផ្សាភ្ជាប់រវាងប្រជាជននៃប្រទេសនេះជាមួយប្រជាជន ប្រទេសអាស៊ានដទៃ
ទៀត។ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាមលោក Mayerfasអះអាងថា៖
សកម្មភាពដែលបានអនុវត្តនៅប្រទេសនិ​មួយៗបាន​បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អាស៊ាន
ក្នុងការកសាងសហគមន៍អាស៊ាន។លោកអោយដឹងថា​“ ប្រទេសអាស៊ានទាំងឡាយ
កំពុងខិតខំប្រឹងប្រែងយ៉ាងច្រើនក្នុងការកសាង សហគមន៍អាស៊ាន។យើងខ្ញុំមានបំណង
ថា៖ប្រជាជនឥណ្ឌូនេស៊ីនិយាយដោយឡែកនិងប្រជាជននៃបណ្តាប្រទេសអាស៊ាន
និយាយរួមយល់បានថា៖ពួកគេជាផ្នែក១របស់អាស៊ាន។ “

                                  

ផ្សាភ្ជាប់ប្រជាជននៅក្នុងសហគមន៍ASEAN - ảnh 2
រូបថតVOV

វៀតណាមសកម្មធ្វើសមាហរណកម្ម
ទស្សនះមុនក៍ដូចជាក្រោយរបស់វៀតណាមគឺបង្កើនការជូនព័ត៌មានការយល់ដឹងរបស់
ប្រជាជនអំពីអាស៊ានសហគមន៍អាស៊ានផងនិងរួមដៃកសាងសហគមន៍អាស៊ានអភិវឌ្ឍន៍
រឹងមាំក្រោយថ្ងៃបង្កើតផង។ម្លោះហើយការងារឃោសនាស្តីពីសហគមន៍អាស៊ានជាដំណើរការណ៍១ដ៍យូរអង្វែង។លោកNguyen Tu ឯកអគ្គ​រដ្ឋទូតនិងជាប្រធានដំណាងអាស៊ានប្រចាំនៅវៀតណាមចាត់ទុកថា៖“ដើម្បីជួយប្រជាជនមានការយល់ដឹងអំពីសហគមន៍អាស៊ាន
និងផលប្រយោជន៍ដែលសហគមន៍ផ្តល់មកសំរាប់ជ​ន​ម្នាក់ៗវៀតណាមបានអញ្ជើញ
ដំណាងរបស់ប្រទេសអាស៊ានផ្សេងចំនួន៩មកសំណេះសំណាលនិងចែករំលែកបទ
ពិសោជន៍ស្តីពីការងារត្រៀមឲ្យការចាប់បដិសន្ឋិនៃសហគមន៍ក៍ដូចជាបទពិសោធន៍ក្នុង
ការផ្សព្វផ្សាយលើកកំពស់ការយល់ដឹងរបស់ប្រជាជន ជាដើម។“
ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីនេះសហគមន៍អាស៊ាន១សាមគ្គីក្នុង​”ទស្សនវិស័យ១អត្តសញ្ញាណ១និងសហគមន៍១ “ជាសារដែលបណ្តាប្រទេសចង់ផ្ញើរដល់សហគមន៍
អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ