យថាទស្សន៍ពីការ ចាប់ផ្តើមដំណើរការចរចាសន្តិភាពរវាង ប៉ាឡេស្ទីនជាមួយអ៊ីស្រាអែល

Vovworld-ក្នុងការចរចារជាលើកដំបូងនៅក្រុងវ៉ាស៊ីន រដ្ឋមន្រ្តីយុត្តិធម៌​​ Tzipi Livni
និងទីប្រឹក្សានាយករដ្ឋមន្រ្តី ​លោក Yakov Molchoiជាដំណាងរបស់ភាគីអ៊ីស្រាអែល
និងលោក Saeb Erekat  អ្នកចរចារជាន់ខ្ពស់ជាដំណាងនៃភាគី​ប៉ាឡេ​ស្ទីន​។ភាគីទាំង
២បានយល់ព្រមទទួលយកអតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអ៊ីស្រាអែលលោក
Martin Indyk  ធ្វើជាអ្នកកណ្តាលក្នុងការចរចារសន្តិភាពលើកនេះ​។ការចរចារ
ប្រមូលផ្តុំទៅលើការទទួលបាននូវសន្ឋិសញ្ញាសន្តិភាពជាបណ្តោះអាសន្ន១ដើម្បីបង្កើត
រដ្ឋ ប៉ាឡេ​ស្ទីន​១នៅដំបន់ត្រើយខាងលិចក្រោយពីភាគី អ៊ីស្រាអែលដកចេញប៉ុន្តែមិន
កំណត់អំពីផ្លូវព្រំដែនចុងក្រោយទេ។តំបន់នេះត្រូវការកិច្ចព្រមព្រៀងស្តីពិសន្តិសុខនៃ
ភាគីទាំង៣គឺអាមេរិក​ អ៊ីស្រាអែលនិង​ប៉ាឡេ​ស្ទីនព្រមទាំងលុបចោលទីប្រជុំជនហ្ស៊ីប
មួយចំនួននៅទីនេះទៀតផង។នៅ​មុន​ពេល​ការចាប់ផ្តើម​ដំណើរការ​ចរចា​សន្តិភាព​ជា​
ថ្មី​វិញ​នាថ្ងៃទី២២កក្កដាមន្ត្រី​អ៊ីស្រាអែល​១រូបបានអោយដឹងថា៖ ប្រទេសនេះគ្រោង​ដោះ
លែង​អ្នកទោស​ប៉ាឡេ​ស្ទីន​ ដែល​ជាប់គុក​ជា​យូរ​ឆ្នាំ ប្រហែល​៨០​នាក់​។ប្រធានាធិបតី
ប៉ាឡេ​ស្ទីនលោក Shimon Peres គូសបញ្ជាក់ថា៖ការ ចាប់ផ្តើម​ដំណើរការ​ចរចា​សន្តិភាព​
ជា​ថ្មី​ឡើងវិញ​រវាង ប៉ាឡេ​ស្ទីនជាមួយអ៊ីស្រាអែលជាឳកាសល្អអស្ចារ្សសំរាប់ភាគីទាំង២។ឯនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu អះអាងថា៖ការចរចារជាមួយ
ប៉ាឡេ​ស្ទីនជាអត្ថប្រយោជន៍ស្លាប់រស់របស់អ៊ីស្រាអែលនិងអោយដឹងថា៖ភាគីអ៊ីស្រាអែល
ឈានចូលការចរចារដោយស្មារតីស្មោះត្រង់។
​ 
                      

យថាទស្សន៍ពីការ ចាប់ផ្តើមដំណើរការចរចាសន្តិភាពរវាង ប៉ាឡេស្ទីនជាមួយអ៊ីស្រាអែល - ảnh 1
រូបថត​Internet

​​​សហគមន៍អន្តរជាតិក៏បានផ្សព្វផ្សាយនូវបណ្ដាសេចក្ដីថ្លែងការណ៍យ៉ាងសកម្ម​អំពីការ
តភ្ជាប់វង់ចរចាររវាង ប៉ាឡេស្ទីននិងអ៊ីស្រាអែល។ អគ្គលេខាធិការអង្គការសហប្រជាជាតិ 
លោក Ban Ki Moon បានចាត់​ទុកថា÷​បណ្ដាថ្នាក់ដឹកនាំរបស់​ប៉ាឡេស្ទីននិងអ៊ីស្រាអែល​ត្រូវបង្ហាញ​នូវទឹកចិត្តក្លាហាន និងការទទួលខុសត្រូវ ដើម្បីរក្សារបណ្ដាវងចរចារសន្តិភាព
ថ្មីដែលទើបនឹងបានស្ដាឡើងវិញនោះ ដំណាងជាន់ខ្ពស់ ទទួលបន្ទុកគោលនយោបាយ
សន្តិសុខនិងកិច្ចការបរទេសរបស់EU Catherine Ashton បានចាត់ទុកថា÷ចុងក្រោយ យើង
បានឃើញនូវ​គោលដៅ​ជាក់ស្ដែង អំពី÷​សន្តិភាព សន្តិសុខ …ជាដើម។  លទ្ធផលសកម្មដូច្នេះ ប៉ុន្តែភាគីនានាសុទ្ធតែយល់ច្បាស់ថា÷ការតភ្ជាប់វង់ចរចារឡើងវិញ
ជារឿងមួយ និងលទ្ធផលនៃការចរចារនេះគឺជារឿងផ្សេងទាំងស្រុង។ ប្រការនេះជាការពិត
ជាក់ស្ដែងមួយ ពីព្រោះប៉ាឡេស្ទីននិងអ៊ីស្រាអែល នៅមានការខ្វែងគំនិតដ៏ជ្រាលជ្រៅ ពីយូរ
ណាស់មកហើយ។ ប្រការនេះបានបញ្ជាក់ច្បាស់លាសគឺ÷ពេលដែលបណ្ដាមន្ត្រីប៉ាឡេស្ទីន បានអោយដឹងថា÷ 
គេនៅរក្សារសំណូពរស្នូលគឺ នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu ត្រូវទទួល
ស្គាល់ខ្សែរផ្លូវព្រំដែន ពីឆ្នាំ១៩៦៧ ជាចំណុចចាប់ផ្តើម ដើម្បីបើកខ្សែរផ្លូវព្រំដែនសំរាប់រដ្ឋ
ប៉ាឡេស្ទីនក្នុងពេលអនាគត។ នាពេលនោះ សម្ព័ន្ធមិត្តឆ្វេងនិយមនានារបស់ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu ​ប្តេជ្ញាចិត្ត​ថា៖ អ៊ីស្រាអែលនិងគ្មានការផ្លាស់ប្តុរថ្មីអ្វីទៀតទេ។
ការចាប់ផ្តើម​ដំណើរការ​ចរចា​សន្តិភាព​ជា​ថ្មី​វិញរវាងអ៊ីស្រាអែលជាមួយ ប៉ាឡេ​ស្ទីន​ដែលត្រូវ
ខកខានកាលពីខែកញ្ញាឆ្នាំ២០១០មកត្រូវបានចាត់ទុកជាឱកាសដ៍ល្អក្នុងការស្តារដំណើរការ
សន្តិភាពនៅមជ្ឈឹមបូពា៏ឡើងវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ