យថាទស្សន៍សហប្រតិបត្តិការវៀតណាម-EU

យថាទស្សន៍សហប្រតិបត្តិការវៀតណាម-EU  - ảnh 1
សិក្ខាសាលាកម្មវិធីស្ដីពីជំនួបសន្ទនាយុទ្ធសាស្ត្រជួយឧបត្ថម្ភអនុវត្ត PCA (vovworld.vn)


        VOV-គិតតាំងពីពេលបង្កើតទំនាក់ទំនងការទូតនាឆ្នាំ១៩៩០មកនិងការចុះ​ហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌសហប្រតិបត្តិការឆ្នាំ១៩៩៥ ពិសេសគឺ​
ក្រោយ​ពីចុះហត្ថលេខាលើកិច្ចប្រមព្រៀងដៃគូរនិងកិច្ចសហប្រតិបត្តិការលើ​គ្រប់​
វិស័យវៀតណាម- EU (PCA) នាថ្ងៃទី២៧មិថុនាឆ្នាំ២០១២នៅទីក្រុង Brussells
បែលហ្សិកមក ទំនាក់ទំនងរវាងវៀតណាមនិងបណ្ដាប្រទេសសមាជិក EU បាន
និងកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើគ្រប់វិស័យ។ ស្ដីពីទំនាក់តំនងនេះ អតីត
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Khoan បានចាត់ទុកថា៖

        “ទំនាក់ទំនងវៀតណាម- EU និយាយរួមនិងទំនាក់ទំនងពាណិជ្ជកម្មនិយាយ​ដោយឡែកបានមានចំណុចពិសេសដូចតទៅ លឿនអំពីល្បឿន ធំអំពីទ្រង់ទ្រាយ
ល្អអំពី​គុណភាព​ទូលាយអំពីក្របខ័ណ្ឌ រឹងមាំអំពីមូលដ្ឋានកត្តិយុត ត្រូវនឹង
សំណូមពរ​និងគោលដៅដែល​វៀតណាមបានដាក់ចេញ។ ដោយសារចំណុច
ពិសេសទាំងនោះ ទំនាក់ទំនង​វៀតណាម- EUបានស្រូបយកតួនាទី១ដ៏ពិសេស
ក្នុងទំនាក់ទំនងរវាងវៀតណាមជាមួយប្រទេសផ្សេងៗ។”

        EU នាបច្ចុប្បន្នជាដៃគូរមួយក្នុងចំណោមដៃគូរសំខាន់ជួរមុខរបស់វៀតណាម​
លើ​វិស័យជាច្រើនពីនយោបាយការទូតសហប្រតិបត្តិការអភិវឌ្ឍន៍ ពាណិជ្ជកម្ម​វិនិយោគវិទ្យាសាស្ត្របច្ចេកវិទ្យាដល់ការទប់ទល់នឹងការសាកល្បងសកលលោក
ទាំងមូល។ ថ្នាក់ដឹកនាំវៀតណាម- EUជានិច្ចកាលអះអាងនូវសារៈសំខាន់នៃ
ទំនាក់ទំនងនិងចង់ឲ្យបង្កើនថែមទៀតនូវទំនាក់ទំនងនេះដើម្បីសក្កិសមនឹង​សក្ដានុភាពនិងតួនាទីរបស់ភាគីទាំងពីរ។ ថ្លែងមតិនៅសិក្ខាសាលាកម្មវិធីជួប​សន្ទនាយុទ្ធសាស្ត្រជួយឧបត្ថម្ភអនុវត្តកិច្ចព្រមព្រៀងដៃគូរនិងកិច្ចសហប្រតិបត្តិការ
វៀតណាម- EU ដែលប្រព្រឹត្តទៅនាថ្ងៃទី៤មិថុនានៅទីក្រុងហាណូយ ប្រធាន​
គណៈ​ប្រតិភូ EU ប្រចាំនៅវៀតណាមលោក Franz Jessen បានលើកច្បាស់ថា៖

        “វៀតណាមមានតួនាទីសំខាន់សកម្មចំពោះ EU។ យើងខ្ញុំស្វាគមនិង​យកចិត្ត​ទុកដាក់ដល់កិច្ចសន្យារបស់វៀតណាមគឺចែករំលែកការទទួលខុសត្រូវអន្តរជាតិ
ជាច្រើនថែម​ទៀត។ យើងខ្ញុំមានបំណងបន្តការសន្ទនានិងសហប្រតិបត្តិការជា
មួយវៀតណាមនៅ​វេទិការ​អន្តរជាតិ។ យើងខ្ញុំចាត់ទុកថា វៀតណាមនិង EU មាន
ទស្សនៈរួមគឺជំរុញ​សិទ្ធិ​មនុស្សនិងនីតិរដ្ឋគឺជាកំលាំងចលករនៃការអភិវឌ្ឍន៍។ នេះ
ក៏ជាប្រធានបទដែល​ត្រូវបាន EU យកចិត្តទុកដាក់តាមដាននិងការសន្ទនាសិទ្ធិ
មនុស្សរវាងភាគី​ទាំងពីរ​គឺជាឧទារហណ៍គំរូអំពីលទ្ធភាពបង្កើនកិច្ចសហប្រតិបត្តិការ
ទ្វេភាគីកិច្ចព្រមព្រៀង PCA។”

យថាទស្សន៍សហប្រតិបត្តិការវៀតណាម-EU  - ảnh 2
ប្រធានគណៈប្រតិភូ EU ប្រចាំនៅវៀតណាមលោក Franz Jessen (vovworld.vn)

        ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិង EU ក៏មានកំណើនគួរឲ្យចាប់​អារម្មណ៍។​​ ក្នុងកាលៈទេសៈដែលវិបត្តិសេដ្ឋកិច្ចនោះ ពាណិជ្ជកម្មទ្វេភាគីនាឆ្នាំ​២០១២នៅតែ
ទទួលបានជិត២៩,១ពាន់លានដុល្លារអាមេរិក កើនជិត២០%បើ​ប្រៀបនឹងឆ្នាំ២០១១។
EU បានក្លាយទៅជាទីផ្សារនាំចេញធំបំផុតរបស់វៀត​ណាម​និងជាទីផ្សារធំសំរាប់មុខ
ទំនិញនាំចេញសំខាន់មួយចំនួនដូចជាស្បែកជើងតម្បាញសំលៀកបំពាក់ជលផល
ជាដើម។ នាពេលខាងមុខ EU នឹងលៃទុកឲ្យវៀតណាមខ្ទង់ជួយ​ឧបត្ថម្ភមួយក្នុងតំលៃ
ជាប្រាក់ជាង១៥លានអ៊ឺរ៉ូដើម្បីអនុវត្តបណ្ដាសកម្មភាព​សេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគ
ដែលបានលើកឡើងក្នុងកិច្ចព្រមព្រៀង PCA។ លោក Franz Jessen បានចាត់ទុកថា៖

        “សេដ្ឋកិច្ចវៀតណាមនិង EU មានចរិតលក្ខណៈបំពេញបន្ថែមឲ្យគ្នាខ្ពស់ យើង
ត្រូវផ្អែកទៅលើការខុសប្លែកអំពីរចនាសម្ព័ន្ធរបស់ខឿនសេដ្ឋកិច្ចទាំងពីរ​សំដៅ
បង្កើនថែមទៀតទំនាក់ទំនងសេដ្ឋកិច្ច។​ នេះជាមូលហេតុដែលយើងខ្ញុំចង់​ឲ្យ​បណ្ដាគោលការណ៍ទាក់ទិនដល់ពាណិជ្ជកម្មនិងវិនិយោគក្នុងកិច្ចព្រមព្រៀង PCA នឹងបានបំពេញបន្ថែមដោយកិច្ចព្រមព្រៀង FTA វៀតណាម- EU។”

        បណ្ដាកិច្ចព្រមព្រៀងក្នុង PCA ជាបុព្វបទសំខាន់ដើម្បីភាគីទាំងពីរបង្កើត​
បណ្ដា​យន្តការ​សហប្រតិបត្តិការជាក់ស្ដែង រួមចំណែកបើកទូលាយទំនាក់​ទំនង​
សហប្រតិបត្តិការ​រវាង​វៀត​ណាម​និង EU ក្នុងរយៈពេលខាងមុខតាមទិស “ទំនាក់​ទំនងដៃគូរស្មើរភាព សហប្រតិបត្តិការ​លើ​គ្រប់វិស័យនិងយូអង្វែងដើម្បីសន្តិភាព​និងអភិវឌ្ឍន៍របស់ដំបន់និងពិភពលោក”។ ការ​ខំប្រឹងប្រែងពីភាគីទាំងពីរអនុវត្ត​
កិច្ច​ព្រមព្រៀងនេះនៅដំណាក់កាលនាបច្ចុប្បន្ននឹងបើក​ចេញ​នូវយថាទស្សន៍ថ្មី
ក្នុងទំនាក់ទំនងសហប្រតិបត្តិការវៀតណាម- EU៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ