យុទ្ធសាស្រ្តយោធាថ្មីរបស់អាមេរិក៖ពង្រីកតួនាទីការពារសន្តិសុខសកល

(VOVworld)-នាថ្ងៃទី១កក្កដាក​ន្លងទៅ អាមេរិកទើបនឹងប្រកាសយុទ្ធសាស្ត្រយោ
ធាជាតិថ្មីសម្រាប់ឆ្នាំ២០១៥ ដោយសង្កត់ធ្ងន់ទៅលើការផ្លាស់យុទ្ធសាស្រ្ត នេះ
ទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក។ ប្រការគួរឲ្យគត់សម្គាល់នោះគឺ ក្នុងយុទ្ធសាស្រ្ត
នេះ អាមេរិកបានសង្កត់ធ្ងន់ទៅលើប្រទេសជាគូប្រកួតប្រជែង​និងជាការគំរាម​កំហែងដល់សន្តិសុខអាមេរិក។ ដោយហេតុនេះ កងទ័ពនៃប្រទេសនេះត្រូវ
តែអះអាងនូវការទទួលខុសត្រូវរបស់មហាអំណាច១ក្នុងការធានាសណ្តាប់ធ្នាប់
និងសន្តិសុខសកល។

យុទ្ធសាស្រ្តយោធាថ្មីរបស់អាមេរិក៖ពង្រីកតួនាទីការពារសន្តិសុខសកល - ảnh 1
រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Ashton Carter (ឆ្វែង)និងប្រធាន
ក្រុមប្រឹក្សាសេនាធិការកងទ័ពអាមេរិកនាយឧត្តមសេនីយ៍Martin Dempseyក្នុងសន្និសីទ
កាសែត ប្រកាសយុទ្ធសាស្ត្រយោធា២០១៥នាថ្ងៃទី១កក្កដា(រូបថតៈ វិនាបញ្ចកោន)

       យុទ្ធសាស្រ្តយោធាជាតិ២០១៥ បានកសាង៤ឆ្នាំម្តង ដោយឈរលើមូល ដ្ឋានយុទ្ធសាស្រ្តសន្តិសុខជាតិ២០១៥។ យុទ្ធសាស្ត្រីថ្មី​អះអាងថា អាមេរិករក្សា
ខឿនការពារជាតិ១ ដែលក្នុងនោះ កម្លាំងកងទ័ពមានការហ្វឹកហាត់និងបំពាក់
សព្វាវុធល្អបំផុតនិងសន្យាបង្កើនកិច្ចការពារសន្តិសុខជាតិ ពង្រឹងសន្តិសុខ
សកលលោកជាដើម។

       ពង្រីកតួនាទីការពារសន្តិសុខសកលលោក

ទោះបីជាយុទ្ធសាស្រ្តយោធាជាតិ២០១៥ដោយវិមានបញ្ចកោណប្រកាសនាថ្ងៃ
ទី១កក្កដាបានសង្កត់ធ្ងន់ថា អាមេរិកជាប្រទេសមានប្រៀបខ្លាំងអំពីបច្ចេ កវិទ្យា
ថាមពល និងសម្ព័ន្ធមិត្តក៏ដោយ ប៉ុន្តែឯកសារនេះក៏បានទទួលស្គាល់​ថាឧត្តម
ភាពនេះក៏កំពុងប្រឈមមុខនឹងការសាកល្បងជាច្រើនដែរ។

       យុទ្ធសាស្ត្រយោធាឆ្នាំ២០១៥នេះគឺមានចំណុចថ្មីច្រើនប្រៀបនឹងឆ្នាំ ២០១១ គឺសំដៅឆ្លើយតបនឹងស្ថានភាពពិភពលោកដែលកំពុងមានបំរែបំរួលដូចបច្ចុប្បន្ន។
តាមឯកសារនេះ រុស្ស៊ីរងការចោទប្រកាន់ថា រំលោភទៅលើ កិច្ចព្រមព្រៀងជា
ច្រើនតាមរយៈសកម្មភាពយោធា ជាក់ស្តែងគឺសន្ធិសញ្ញា គាំជ្រូចរយៈមធ្យម។ របាយការណ៍យុទ្ធសាស្រ្តថ្មីរបស់អាមេរិក ក៏បានលើកត្រ ដែតថា អំពើរបស់ប៉េ
កាំងនាពេលថ្មីៗនេះ កំពុងបង្កើនភាពតានតឹងក្នុងតំបន់​អាស៊ីប៉ាស៊ីហ្វិក។​ការ
ប្រកាសទាមទារអធិបតេយ្យភាពនៅសមុទ្រខាងកើត របស់ចិនគឺរំលោភរាល់
ការកំណត់និងច្បាប់របស់អន្តរជាតិ។

       ដោយហេតុនេះ ក្នុងយុទ្ធសាស្ត្រយោធា២០១៥របស់ខ្លួន អាមេរិកសង្កត់ ធ្ងន់ទៅលើការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយសម្ព័ន្ធមិត្ត ដើម្បីរក្សាសន្តិសុខ និងសន្តិភាពនិងបន្តជម្រុញយុទ្ធសាស្រ្តបង្វែរទិសទៅទ្វីបអាស៊ីវិញដែរ។

       ផ្លាស់ប្តូរចំណុចស្នូលយុទ្ធសាស្រ្ត

       ក្នុងរបាយការណ័យុទ្ធសាស្ត្រឆ្នាំ២០១១របស់អាមេរិក ត្រូវបាននិយាយ
ដល់ យុទ្ធសាស្រ្តបង្វែរទិសទៅកាន់ទ្វីបអាស៊ីប៉ាស៊ីហ្វិក ប៉ុន្តែដល់របាយការណ៍
យោធាលើកនេះ ភារកិច្ចរបស់កងទ័ពអាមេរិកទើបបានកំណត់ជាក់លាក់តាម
ទិសបើកជំហរជាង។ យុទ្ធសាស្ត្រនេះបានសង្កត់ធ្ងន់ថា ទន្ទឹមនឹងកិច្ចការពារ សន្តិសុខសម្រាប់អាមេរិកនិងសម្ព័ន្ធមិត្ត យុទ្ធសាស្ត្រថ្មីថែមទាំងពង្រីកទំហំ ការពារសម្រាប់ដៃគូនិងប្រទេសមិនមែនជាសម្ព័ន្ធមិត្តប៉ុន្តែមានផលប្រយោជន៍ យុទ្ធសាស្រ្តរួមជាមួយអាមេរិកទៀតផង។

       នៅវេទិការអន្តរជាតិប្រចាំឆ្នាំ ស្តីពីសន្តិសុខនៅទ្វីបអាស៊ីប៉ាស៊ីហ្វិកជាថ្មីៗ
នេះ ប្រមុខបញ្ចកោនបានអះអាងនូវការប្តេជ្ញារបស់សេតវិមាន គឺកសាងបរិ យាកាសជឿជាក់គ្នាទៅវិញទៅមកក្នុងទំនាក់ទំនងរវាងអាមេរិកជាមួយប្រ
ទេសនានាក្នុងតំបន់ ជួយឲ្យប្រទេសទាំងអស់នេះដោះស្រាយបញ្ហាផ្ទាល់ខ្លួន
និងធានាស្ថិរភាព សន្តិសុខនៅប្រទេសនីមួយៗនោះផងដែរ។

       អាមេរិកជាប្រទេសមានកម្រិតថវិការយោធាច្រើនបំផុតគឺចំណាយ៦០០ ពាន់លានដុល្លារក្នុង១ឆ្នាំ។ក្រឡែកមើលយុទ្ធសាស្រ្តយោធារបស់អាមេរិកក្នុង​ ឆ្នាំ២០១៥នេះអាចសរឲ្យឃើញថា អាមារិកចង់អះអាងនូវតួនាទីជាមហអំណាច នាំមុខមិនត្រឹមតែអំពីសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងអំពីសក្តានុភាពយោធា
ទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ