រដ្ឋាភិបាលវៀតណាមជំរុញខ្លាំងការជួយឧបត្ថម្ភអង្គភាពអាជីវកម្ម

( VOV World)_គំនូរសេដ្ឋកិច្ចវៀតណាម ក្នុងរយះពេល២ខែ​ដើមឆ្នាំ២០១៣កំពុង មានសញ្ញាសកម្មជាច្រើន ​ពេលដែលសន្ទស្សន៍​ប្រើប្រាស់ក្នុងខែកុម្ភះ   ( ក្រោយបុណ្យ
តេត)  កើនទាបជាងបើប្រៀបនឹង​បណ្ដាឆ្នាំមុនៗ និងអត្រាបំណូលអាក្រក  របស់ផ្នែក ធនាគារត្រូវបានធ្លាក់ពី៨% ចុះ៦%។ ប៉ុន្តែ ដើម្បិទទួលបានគោលដៅរួមដែលរដ្ឋាភិ
បាល វៀតណាមបានដាក់ចេញនោះ គឺ កំណើនខ្ពស់ជាង សន្ទស្សន៍អតិផរណាទាប ជាងឆ្នាំមុនៗ ក្នុងរយះពេល១០ខែជាបន្តរបស់ឆ្នាំ ២០១៣ បណ្ដាក្រសួង ​ស្ថាប័នតំបន់ ត្រូវប្តេជ្ញាចិត្ត ខំប្រឹងប្រែងជាច្រើនជាងទៀត ក្នុងការអនុវត្តបណ្ដាការផ្តួចផ្តើមគំនិត
របស់រដ្ឋាភិបាល ដែលក្នុងនោះយកចិត្តទុកដាក់ដល់ការជួយឧបត្ថម្ភអង្គភាពអាជីវកម្ម
ស្ដាផលិតកម្មឡើងវិញ។ ​

រដ្ឋាភិបាលវៀតណាមជំរុញខ្លាំងការជួយឧបត្ថម្ភអង្គភាពអាជីវកម្ម - ảnh 1
រដ្ឋាភិបាលវៀតណាមជំរុញខ្លាំងការជួយឧបត្ថម្ភអង្គភាពអាជីវកម្ម(internet)

ទោះបីគំនូរសេដ្ឋកិច្ចរួមរបស់វៀតណាមក្នុងរយៈពេល២ខែដើមឆ្នាំមានការផ្លាស់
ប្តូរក្តីប៉ុន្តែស្ថានភាពផលិតកម្មអាជីវកម្មរបស់អង្គភាពអាជីវកម្មនៅជួបប្រទះនឹងការលំ
បាកជាច្រើន។ ឧទាហរណ៍គឺបរិមាណអង្គភាពអាជីវកម្ម​ត្រូវផ្អាក​សកម្មភាពក្នុងរយៈ ពេល២ខែកន្លងទៅគឺជាង៨៦០០អង្គភាព ក្នុងពេលនោះ​បរិមាណអង្គភាពអាជីវ កម្ម
ទើប នឹងបានបង្កើតត្រឹមតែមាន៨ពាន់អង្គភាព។ ប្រការនេះបានសឲ្យឃើញថាបណ្ដា
ដំណោះ ស្រាយជួយដោះស្រាយការលំបាកសំរាប់អង្គភាពអាជីវកម្ម មិនត្រឹម តែបន្ត អនុវត្តប៉ុណ្ណោះទេថែមទាំងត្រូវបានបញ្ជាយ៉ាងម៉ឹងម៉ាត់ជាងទៀតផង។ រដ្ឋមន្ត្រីប្រធាន
ខុទ្ទកាល័យ​រដ្ឋាភិបាល​ Vu Duc Dam បានលើកច្បាស់ថា៖

“សេចក្តីសំរេចចិត្តអំពីការគ្រប់គ្រងសេដ្ឋកិច្ចសង្គមក៏ដូចជាដោះស្រាយការលំ
បាកសំរាប់អង្គភាពអាជីវកម្មត្រូវបានជាក់ស្ដែងបនីយកម្មទៅក្នុងផែនការចែកចាយនិង
អនុវត្តមុនប្រើប្រៀបនឹងបណ្ដាឆ្នាំ។រដ្ឋាភិបាលក៏ផ្សព្វផ្សាយដល់​បណ្ដា​ក្រសួងផ្នែក​និង ខេត្តគឺការផ្តួចផ្តើមគំនិត ​ដោះស្រាយការលំបាកជំពាក់ជំពិន។ ​ខ្លឹមសារណា​មិន​ទាន់​ច្បាស់ត្រូវកំណត់ឲ្យច្បាស់។”

          ក៏តាមលោក Vu Duc Dam ថាកម្មវិធីធំៗអំពីការរៀបចំ​រចនា​សម្ព័ន្ធ​សេដ្ឋកិច្ចឡើង
វិញ ធនាគារ អង្គភាពអាជីវកម្មរដ្ឋ វិនិយោគ​ដែល​នាយក​រដ្ឋមន្ត្រីបានអនុម័តនោះ ក្រសួង
ស្ថាប័នដំបន់​ក៏ត្រូវរៀបចំបញ្ជា​ណែនាំអនុវត្ត​ដំបូងបង្អស់គឺត្រូវកសាងបែបបទគ្រប់គ្រាន់​ដើម្បីអនុវត្តកម្ម​វិធីនេះ។

          ក្នុងឆ្នាំ២០១៣​វៀតណាមអនុវត្តគោលដៅចំគឺធានាកំណើនផង ទប់ស្កាត់អតិផរ
ណាផង។ ក្នុងនោះកំណើនឥណទានជាឧបករសំខាន់។​ដើរទន្ទឹមនឹងការជំរុញកំណើន ឥណទានជាដំណើការកែសម្រួលការប្រាក់និងដោះស្រាយប្រាក់បំណូលដើម្បីអង្គភាព
អាជីវកម្មទាក់ទងបានទុនស្ដាផលិតកម្មអាជីវកម្ម។​រដ្ឋាភិបាលបានស្នើរទេសភិបាលធ
នាគារជាតិ រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគច្បាមជាប់គោល
ដៅនេះ លោក Vu Duc Dam បានឲ្យដឹងទៀតថា៖

“រួមជាមួយការកែសម្រួលការប្រាក់ នេះគឺជាការដោះស្រាយបញ្ហាប្រាក់បំណុលសំ
រាប់អង្គភាពអាជីវកម្ម។ នេះគឺជាភារកិច្ចដ៏សែនសំខាន់ ក្នុង ឆ្នាំទាំងមូល  និងពិសេសគឺ
ក្នុង ខែដើមឆ្នាំនេះ រដ្ឋាភិបាលបានបញ្ជាណែនាំទេសាភិបាលធនាគារ និងគ្រប់ ក្រសួង  ស្ថាប័ន ដោះស្រាយខ្លាំងក្លាជាង ដើម្បីចំនួនទឹកប្រាក់មកដល់អង្គភាពអាជីវកម្មនានា 
ដើម្បីអង្គភាពអាជីវកម្ម អាចស្ដាផលិតកម្មឡើងវិញ។”

          ការស្ដារផលិតកម្មឡើងវិញ ដែលក្នុងនោះមានការដោះស្រាយការ លំបាកចំពោះ អង្គភាពអាជីវកម្ម ជាភារកិច្ចសំខាន់ របស់រដ្ឋាភិបាល ក៏ដូចជាបណ្ដាក្រសួង ស្ថាប័ន តំបន់
 ពិសេសគឺនៅក្នុងសភាពការសេដ្ឋកិច្ចនៅមានការលំបាកជាច្រើន។ អនុវត្តព្រមៗគ្នា  និង ឯកភាព តាមគោលការណ៍នេះក្នុងរយះ ពេល១០ខែជាបន្តរបស់ឆ្នាំ ២០១៣  ជាភារកិច្ច
របស់ គ្រប់ក្រសួង ស្ថាប័ន  តំបន់ ដើម្បីសម្រេចរាល់គោលដៅដែលរដ្ឋាភិបាលបានដាក់
ចេញ សំរាប់ ឆ្នាំ ២០១៣ តាមសេចក្ដីសម្រេចចិត្ត របស់រដ្ឋសភាវៀតណាម អំពីការរក្សារ
កំណើន សេដ្ឋកិច្ច និងធានាស្ថិរភាពសុខុមាលភាពសង្គម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ