រដ្ឋសភាវៀតណាមសន្យានិងធ្វើសកម្មភាពដើម្បីពិភពលោកមួយអភិវឌ្ឍន៍ដ៏និរន្តរភាព

រដ្ឋសភាវៀតណាមសន្យានិងធ្វើសកម្មភាពដើម្បីពិភពលោកមួយអភិវឌ្ឍន៍ដ៏និរន្តរភាព - ảnh 1
រដ្ឋសភាវៀតណាមសន្យានិងធ្វើសកម្មភាពដើម្បីពិភពលោកមួយអភិវឌ្ឍន៍ដ៏និរន្តរភាព (VOV)


        Vovworld-រដ្ឋរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានលើក​ច្បាស់​ថា
រដ្ឋសភាគឺជាតំណាងនៃខឿនប្រជាធិបតេយ្យ។ សន្និសីទកំពូលប្រធាន​រដ្ឋសភា
បណ្ដាប្រទេសលើពិភពលោកលើកនេះជាឱកាសក្រឡែកមើលឡើងវិញកិច្ចសន្យា
ដែលប្រធានរដ្ឋសភាបណ្ដាប្រទេសលើពិភពលោកនាំចេញនិងអះអាងឡើងវិញ
រាល់កិច្ចសន្យានោះដោយខ្លឹមសារថ្មីសមស្របនឹងស្ថានភាពអន្តរជាតិ​ដែលកំពុង
ផ្លាស់ប្តូរជារៀងរាល់ថ្ងៃរៀងរាល់ម៉ោង។

ខំប្រឹងប្រែងកសាងរបៀបវារៈអភិវឌ្ឍន៍ដ៏និរន្តរភាព

        ប្រធានរដ្ឋសភាលោក Nguyen Sinh Hung អះអាងថា ប្រទេសនិងជនជាតិ​ទាំង
អស់លើពិភពលោកសុទ្ធតែមានក្តីសង្ឃឹមអំពីពិភពលោកមួយសន្តិភាពក៏ដូចជាការ
ប្តេជ្ញាកសាងខឿនប្រជាធិបតេយ្យមួយ។ ខណៈដែលសន្តិភាពនិង​ប្រជាធិបតេយ្យ
បានធានានោះ មូលដ្ឋានដើម្បីជំរុញភាពសម្បូររុងរឿងនិង​អភិវឌ្ឍន៍​ដ៏និរន្តរភាពទើប
ត្រូវបានធានា។

        តាមប្រសាសន៍លោក Nguyen Sinh Hung ថា​សហគមន៍ពិភពលោកកំពុងរួមដៃ
​ខំប្រឹងប្រែងកសាងរបៀបវារៈអភិវឌ្ឍន៍ដ៏និរន្តរភាពថ្មីដោយគោលដៅលុបបំបាត់ភាព
ក្រីក្រ បង្រួញគំលាតអសមភាពនិងការពារផែនដីសំរាប់ពិភពលោកក្រោយ​នេះ។
ដោយការប្តេជ្ញានយោបាយយ៉ាងខ្លាំងក្លាបណ្ដារដ្ឋសភាសមាជិករបស់ IPU បាន
អនុម័តលើសេចក្តីថ្លែងការណ៍រួមក្រុងហាណូយ បណ្ដាគោលដៅ​អភិវឌ្ឍន៍​ដ៏​និរន្តរភាព៖
ប្រែក្លាយពាក្យសម្ដីក្លាយទៅជាសកម្មភាព នៅមហាសន្និបាត IPU 132 ដែលបាន
រៀបចំនៅក្រុងហាណូយវៀតណាមនាខែមិនាកន្លងមក។

រដ្ឋសភាវៀតណាមដើម្បីពិភពលោកមួយសន្តិភាពនិងប្រជាធិបតេយ្យ

        ប្រធានរដ្ឋសភាលោក ​Nguyen Sinh Hung បានលើកច្បាស់ថា ឆ្លងកាត់​ច្រើន​ឆ្នាំ
តស៊ូដណ្ដើមឯករាជ្យជាតិរួមជាមួយប្រជាជនលើពិភពលោក ប្រជាជន​វៀតណាមជា
និច្ចកាលមានបំណងបានរួមរស់ក្នុងពិភពលោកសន្តិភាពនិង​ប្រជាធិបតេយ្យ។ ហេតុ
នេះហើយ ប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យសមភាព
អរិយ្យធម៍ ជាគោលដៅឆ្ពោះទៅដល់និងជាកំលាំងចលករ​អភិវឌ្ឍន៍របស់ប្រជាជាតិ
វៀតណាម។

        ដោយមានបំណងរក្សាសន្តិភាព វៀតណាមជានិច្ចកាលដោះស្រាយជំលោះ​
ដោយសន្តិវិធីលើមូលដ្ឋានគោរពគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ
ច្បាប់អន្តរជាតិសន្យាមិនប្រើប្រាស់អំពើរហឹង្សាឬគំរាមកំហែងប្រើប្រាស់អំពើរ​ហឹង្សា
ដើម្បីផលប្រយោជន៍និងសន្តិសុខរួមរបស់ដំបន់និងលើទូទាំងពិភពលោក។ វៀត
ណាមថ្កោលទោសយ៉ាងខ្លាំងក្លាអំពើរហឹង្សាគំរាមកំហែងប្រើប្រាស់អំពើរ​ហឹង្សា
ភេរវកម្មលើសកលលោក។

        ដើម្បីអនុវត្តគោលដៅអភិវឌ្ឍន៍ដ៏និរន្តរភាពវៀតណាមកំណត់សសរស្នូល​ចំនួន
៣នៃការអភិវឌ្ឍន៍គឺសេដ្ឋកិច្ចសង្គមនិងបរិស្ថាន ក្នុងនោះលើកកំពស់​និង​ពង្រីកតួនាទី
ធ្វើជាម្ចាស់របស់ប្រជាជនចាត់ទុកការអភិវឌ្ឍន៍និរន្តរភាពជាបុព្វហេតុនៃប្រជាជន
ទាំងមូល។

        នាចុងបញ្ចប់ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បាន​សង្កត់ធ្ងន់
នូវបំណងប្រាថ្នានិងសមស្របរបស់ប្រជាជនម្នាក់ៗលើផែនដីនេះគឺ​បានរួមរស់ក្នុង
ពិភពលោកមួយសន្តិភាពប្រជាធិបតេយ្យសម្បូរធូធារនិង​សុភមង្គល់។ សន្និសីទលើក
នេះនឹងរួមចំណែកឆ្លុះបញ្ចាំងនូវសម្លេងស្ដីពីកិច្ច​សន្យារបស់រដ្ឋសភាបណ្ដាប្រទេស
បង្ហាញនូវការទទួលខុសត្រូវរបស់រដ្ឋសភា​ក្នុង​ការកសាងពិភពលោកល្អប្រសើរមួយ
តាមរយៈច្បាប់និងគោលនយោបាយ​ប្រជាធិបតេយ្យឆ្លើយតបនឹងបំណងប្រាថ្នានិងក្តី
សង្ឃឹមរបស់ប្រជាជនលើ​ពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ