លុបបំបាត់ មហាអាសន្នរោគមេរោគ អេបូឡា -ផ្លូវនៅវែង។

Vovworld-តាមតួលេខស្ថិតិថ្មីបំផុតរបស់ WHOថា៖តាំងពីពេល ករណី​ផ្ទុកមេរោគ
ដំបូងត្រូវបានរកឃើញនាខែមិនាឆ្នាំ២០១៤មក មេរោគ​អេបូឡា បាន​សម្លាប់​
មនុស្ស​ជាង ៤ពាន់ ៥រយនាក់និងករណីឆ្លងនៅអាហ្វ្រិកខាងលិចបាន​ឡើងដល់
៩២០០ករណី នៅ​ក្នុង​ប្រទេស​ឆ្លងសំខាន់​ធំបី​គឺ​លីបេរីយ៉ា ហ្គីណេ និង​សៀរ៉ាឡេ
អូន។នៅ អាមេរិក​ គេបានរកឃើញករណី​ឆ្លង​ថ្មី ទៅលើ​គិលានុបដ្ឋាយិកា ពីររូប
នៅក្នុង​រដ្ឋ​Texas។នៅអេស្ប៉ាញគេបាលស្គាល់ករណី​ឆ្លងមេរោគ អេបូឡា​១ករណី
ផងដែរ។ដូច្នេះ អាមេរិក​ និងអេស្ប៉ាញកំពុង​ប្រឈមនឹងការរាតត្បាត វីរុស
អេបូឡា​។
សញ្ញាសកម្មដំបូង។
យុទ្ឋនាការបង្ករនិងប្រយុទ្ឋនឹងម​ហាអាសន្នរោគនេះបានលេចចេញពេលដែល
វ៉ាក់សាំង អេបូឡា​VSV-EBOVផលិតដោយបណ្តាអ្នកវិទ្យាសាស្រ្តកាណាដា
ដែលបានអនុវត្តពិសោធន៍លើមនុស្សបានផ្តល់មកលទ្ឋផលដំបូង។វ៉ាក់សាំង
ផលិតដោយកាណាដាត្រូវបានបញ្ជូនដល់WHO​ប្រចាំនៅក្រុងGenevaនៃប្រទេស
ស្វីស។ក្នុងពេលជាមួយនោះរុស្ស៊ីនិង​ថៃបាន​អោយដឹងថា៖អាចផលិតបាន
វ៉ាក់សាំងបង្ការ ជម្ងឺ​ អេបូឡា ។នៅ​ប្រ​ទេសអស្ប៉ាញនិងអាមេរិកអ្នកជម្ងឺ​ អេបូឡា
បានមានសុខភា​ពល្អ។


                   

លុបបំបាត់ មហាអាសន្នរោគមេរោគ អេបូឡា -ផ្លូវនៅវែង។ - ảnh 1
រូបថតVNA

សកលលោកទាំងមូល​ខំប្រឹប្រែងប្រយុទ្ឋនឹងមេរោគ អេបូឡា
តាំងពី​ពេលអាសន្នរោគនេះ ផ្ទុះឡើងអង់គ្លេសនិងអាមេរិកជាប្រទេស២ដែលឈាន
ទៅមុខក្នុង​ការ​ជួយបណ្តាប្រទេសក្នុងប្រយុទ្ឋប្រឆាំងមេរោគនេះ។ប៉ុន្តែលទ្ឋផលមិន
​បានដូចការទន្ទឹមរង់ចាំនៅឡើយដោយសារករណីឆ្លងបាន​កើនឡើងជាបន្តបន្ទាប់។
រួមជាមួយការត្រួតពិនិត្យជំ​ងឺនិងកិច្ចសន្យាផ្តល់ជំនួយហិរញ្ញវត្ថុបណ្តាប្រទេសនៅ
បញ្ជូនកំលាំងបុគ្គលិកសុខាភិបាលមកដល់តំបន់កើតរោគទៀតផង។អង់គ្លេសនិង
អាមេរិក​បានបញ្ជូនទាហានរាប់រយនាក់ទៅកាន់តំបន់កើតរោគសំដៅទប់ស្កាត់
អាសន្នរោគនេះ។ប្រទេសគុយបាបាន​ប្រកាសថា៖ត្រៀមខ្លួនជាស្រេចសហការជាមួយ
អាមេរិកក្នុងយុទ្ឋនាការប្រឆាំងនឹងមេរោគនេះតាមរយះការចាត់វេជ្ជបណ្ឌិតនិ​ងកិលានុ
ដ្ឋា​ករទៅកាន់ សៀរ៉ាឡេអូន បេរីយ៉ា និងវហ្គីណេ ។
អនុវត្តកិច្ចសន្យាផ្តល់ជំនួយហិរញ្ញវត្ថុ
តាមការពិនិត្យរបស់WHOថា៖នឹងត្រូវការពេលវេលាជាច្រើនថែមទៀត​ដើម្បីលុប​បំ
បាត់អាសន្នរោគនេះទាំងស្រុង។ដើម្បីធ្វើបានប្រការនេះសកលលោកត្រូវបន្ថែម​
ប្រភពប្រាក់។រហូតមកដល់ពេលនេះប្រាក់របស់អ.ស.បនិងអង្គការផ្តល់ជំនួយ ឆ្លើយ
​តបបាន៣០%តម្រូវ​ការតែប៉ុណ្ណោះ។ដោយហេតុនេះបើសិនជាគ្មានសកម្មភាពជាក់
ស្តែងនោះ អេបូឡាអាចក្លាយទៅជាមហាសោនាដកម្មសកល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ