វៀតណាមជំរុញខ្លាំងការធ្វើសមាហរណកម្មរួមជាមួយសហគមន៍សេដ្ឋកិច្ចអាស៊ាន

(VOV)_សន្និសីទរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៤៨ ត្រូវបានប្រារព្វឡើងនាថ្ងៃទី
៣សីហា នៅទីក្រុងវៀងច័ន្ទ (ប្រទេសឡាវ)។ ប្រព្រឹត្តទៅជាលើកដំបូង ​បន្ទាប់ពីពេល
សហគមន៍សេដ្ឋកិច្ចអាស៊ានត្រូវបានបង្កើត សន្និសីទលើកនេះបន្តឆ្ពោះទៅខ្លឹមសារ
អាទិភាពនានាក្នុងសរសរគ្រឹះសេដ្ឋកិច្ច ជំរុញការអនុវត្តផែនការសហគមន៍សេដ្ឋកិច្ច
អាស៊ាន ដល់ឆ្នាំ ២០២៥។ វៀតណាម ដោយតួនាទីជា​ប្រទេសសមាជិកមួយ បន្តមាន
ការរួមវិភាគទានជាក់ស្ដែងសំរាប់ដំណើការនេះ។

វៀតណាមជំរុញខ្លាំងការធ្វើសមាហរណកម្មរួមជាមួយសហគមន៍សេដ្ឋកិច្ចអាស៊ាន - ảnh 1
វៀតណាមជំរុញខ្លាំងការធ្វើសមាហរណកម្មរួមជាមួយសហគមន៍សេដ្ឋកិច្ចអាស៊ាន

នាថ្ងៃទី៣១ធ្នូឆ្នាំ២០១៥ គូសសញ្ញាសំខាន់មួយ ក្នុងប្រវត្តិសាស្ត្រ៤៨ឆ្នាំ​កសាងនិង
អភិវឌ្ឍន៍របស់អាស៊ាន ​សហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ត្រូវបានបង្កើតឡើង ដោយ
គោលដៅឆ្ពោះទៅតំបន់អាស៊ានមួយប្រកបដោយស្ថិរភាព សម្បូរធូធារ និងប្រកួត
ប្រជែង។ 

          AEC​ បង្កើនកម្លាំងអភិវឌ្ឍន៍

        ក្នុងចំណោមសរសរចំនួន៣ AEC ត្រូវបានចាត់ទុកដើរតួនាទីសំខាន់ជាងគេ។ 
​គោល​ដៅរបស់ AEC រួមមានការកសាងទីផ្សារ​ និងមូលដ្ឋានផលិកម្ម១​ឯក​ភាព​តំបន់
សេដ្ឋកិច្ចប្រកួតប្រជែង តំបន់អភិវឌ្ឍន៍តុល្យភាព និងធ្វើសមាហរណកម្មជា​មួយខឿន
សេដ្ឋកិច្ចសកល។ ៧ខែកន្លងទៅ ចាប់ពីពេលAEC បានបង្កើតមក​ប្រទេសអាស៊ាន
ទាំងឡាយបានយកចិត្តទុកដាក់អនុវត្តសេរីភាពក្នុងវិស័យធំៗចំនួន៣ គឺ៖​សេរីភាព
ពាណិជ្ជកម្មទំនិញ សេរីភាពពាណិជ្ជកម្មសេវាកម្ម សេរីភាព​វិនិយោគ ហិរញ្ញវត្ថុ និង
ពលកម្ម។ ជាក់ស្ដែង បណ្ដាប្រទេសអាស៊ានជំរុញខ្លាំង​ដំណើការកាត់បន្ថយពន្ធ បែប
បទគយ និងវិធានការណ៍បង្កលក្ខណះងាយស្រួលខាងពាណិជ្ជកម្មផ្សេងៗទៀត។

          ដើម្បីសម្រេចគោលដៅកសាងតំបន់សេដ្ឋកិច្ចប្រកួតប្រជែង ក្នុងរយៈពេល
​កន្លងទៅ AEC បានឆ្ពោះទៅសកម្មភាពសំខាន់ចំនួន៤ រួមមាន៖គោលនយោ​បាយ
ប្រកួតប្រជែង ការពារអតិថិជន ការពារកម្មសិទ្ធិបញ្ញា និងអភិវឌ្ឍន៍ហេដ្ឋា​រចនា
សម្ព័ន្ធ។ អាស៊ានក៏បានឯកភាពជំរុញការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី
 និងកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចលើគ្រប់វិស័យ។

          AEC នាំមកនូវឱកាសធំធេងសំរាប់វៀតណាម

        ការបង្កើត AECនេះ បានគូសសញ្ញាសំខាន់មួយ ក្នុងដំណើការធ្វើ​សមាហរ​ណ​
កម្ម​របស់អាស៊ាន។ ការរីកធំធាត់របស់សហគមន៍នាំមកនូវផលប្រយោជន៍​សំរាប់តំ
បន់ទាំងមូល ហើយក្នុងនោះមានវៀតណាម។ AEC នាំមកនូវឱកាសទាក់​ទងនឹងទី
ផ្សារធំទូលាយជាងមុន​សំរាប់វៀតណាម។ ហើយ​​ AEC​ ក៏បានបង្កើននូវ​ភាព​​ទាក់
ទាញសំរាប់បរិយាកាស​វិនិយោគ​ អាជីវកម្មរបស់វៀតណាម​ផងដែរ​។ សាស្ត្រចារ្យ 
បណ្ឌិត​ Trinh​ Thi Thu Huong អនុប្រធានដេប៉ាតេម៉ង់​ សេដ្ឋកិច្ចនិងអាជីវកម្ម
​អន្តរជាតិ ​មហាវិទ្យាល័យពាណិជ្ជកម្មបរទេសហាណូយ បានចាត់ទុកថា៖

          “ ឱកាសអំពីទីផ្សារសំរាប់អង្គភាពអាជីវកម្មវៀតណាមគឺច្បាស់លាស់ណាស់​។
 ទីផ្សារនៅទីនេះគឺទីផ្សាររបស់ប្រជាជនចំនួន៦០០លាននាក់ ធំទី៣លើ​ពិភពលោក។
 ហើយទីផ្សារនេះនៅកៀកនឹងវៀតណាម ដូច្នេះ អង្គភាពអាជីវកម្មត្រូវសំលឹង​ឃើញ
អត្ថប្រយោជន៍ដែលនៅក្បែខ្លួន។”

ខំប្រឹងប្រែងធ្វើសមាហរណកម្មលើគ្រប់វិស័យក្នុងអាស៊ាន

        យល់ដឹងច្បាស់អំពីឱកាសនានាដែល AECនាំមក វៀតណាមបានត្រៀម​ខ្លួន
យ៉ាងម៉ត់ចត់ដើម្បីធ្វើសមាហរណកម្ម។ លោក Nguyen Quang Vinh នាយក​ខុទ្ទកា
ល័យអង្គភាពអាជីវកម្ម ដើម្បីការអភិវឌ្ឍន៍និរន្តរភាព សភាពាណិជ្ជកម្ម ​ឧស្សាហ
កម្មវៀតណាម បានសង្កត់ធ្ងន់ថា៖

          “ ឧទាហរណ៍ ក្នុងរយៈពេលកន្លងទៅ វៀតណាម បានចេញសេចក្ដីសម្រេច
​លេខ ១៩ស្ដីអំពីកំណែទម្រង់បរិយាកាសប្រកួតប្រជែង និងលើកកំពស់សមត្ថភាព
របស់រដ្ឋាភិបាល។ នេះជាកម្លាំងជំរុញសំខាន់ ដើម្បីគ្រប់ក្រសួង ស្ថាប័នកែ​ទម្រង់
បែបបទ កាត់បន្ថយពេលវេលាបង់ពន្ធ …លៗ ប្រការទាំងនេះ រួមជាមួយ​គោលន
យោបាយជួយឧបត្ថម្ភអង្គភាពអាជីវកម្មវៀតណាម លើកកំពស់​សមត្ថភាពប្រកួត
ប្រជែងរបស់ខ្លួន អាចជំរុញការធ្វើសមាហរណគម្មចូល AEC ប្រកបដោយជោគជ័យ។”

          រួមជាមួយអាស៊ាន វៀតណាមកំពុងខំប្រឹងប្រែងធ្វើសមាហរណកម្ម កែ​ទម្រង់
បែបផែនសេដ្ឋកិច្ចប្រកបដោយបើកទូលាយ​សមស្របជាមួយ​បទដ្ឋាន​អន្តរជាតិ។ AECមួយ ធ្វើសមាហរណកម្មលើគ្រប់វិស័យ នឹងនាំមកនូវផល​ប្រយោជន៍ច្រើន ចំ
ពោះវៀតណាមប៉ុន្តែក្នុងនោះមាន​ការលំបាកសាក​ល្បងមិនតិចដែរ។ ដូច្នេះ ការ
ចូលរួមសន្និសីទលើកនេះ វៀតណាមម្ចាស់ការផ្តើម​គំនិត រួមជាមួយអាស៊ាន ជំរុញ
ការអនុវត្តផែនការសហគមន៍សេដ្ឋកិច្ចអាស៊ាន៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ