វៀតណាម-ដាណឺម៉ាកឆ្ពោះទៅទំនាក់ទំនងសហប្រតិបត្តិការចីរភាព

វៀតណាម-ដាណឺម៉ាកឆ្ពោះទៅទំនាក់ទំនងសហប្រតិបត្តិការចីរភាព - ảnh 1
វៀតណាម-ដាណឺម៉ាកឆ្ពោះទៅទំនាក់ទំនងសហប្រតិបត្តិការចីរភាព (chaobuoisang.vn)



        Vovworld-ស្ថិតនៅភាគខាងជើងទ្វីបអឺរ៉ុប ដាណឺម៉ាកជាប្រទេសលោកខាង​លិចមួយក្នុងចំណោមប្រទេសលោកខាងលិចដំបូងដែលបង្កើតទំនាក់ទំនង
ការទូតជា​មួយវៀតណាម(នាថ្ងៃទី២៥វិច្ឆិកាឆ្នាំ១៩៧១)។ ដាណឺម៉ាកក៏ជាប្រទេស
មានចលនា​ប្រជាជនគាំទ្រយ៉ាងខ្លាំងក្លាការតស៊ូប្រឆាំងចក្រពត្តិអាមេរិកសង្គ្រោះ
ជាតិរបស់​ប្រជាជនវៀតណាម។ គិតតាំងពីពេលបង្កើតទំនាក់ទំនងការទូតមក
ទំនាក់ទំនង​មិត្តភាព​និងកិច្ចសហប្រតិបត្តិការប្រពៃណីវៀតណាម-ដាណឺម៉ាក
បានអភិវឌ្ឍន៍ដ៏ល្អប្រសើរ។ ប្រទេសទាំងពីរជានិច្ចកាលផ្លាស់ប្តូរគណៈប្រតិភូ
ជាន់ខ្ពស់។ ក្នុង​ដំណើរទស្សនកិច្ចនៅដាណឺម៉ាករបស់នាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Tan Dung នាខែកញ្ញាឆ្នាំ២០០៩ ប្រទេសទាំងពីរបានឯកភាពបង្កើត
ទំនាក់ទំនងដៃគូដើម្បីការអភិវឌ្ឍន៍ដោយឈរលើមូលដ្ឋាន​សមភាព ស្ថិរភាពយូរ
អង្វែងនិងមានផលប្រយោជន៍ដូចគ្នា។ ក្នុងឱកាសដំណើរ​បំពេញ​​ទស្សនកិច្ច
របស់ព្រះរាជ្យទាយាទដាណឺម៉ាក Frederik (ខែវិច្ឆិកា​ឆ្នាំ​២០១១) ប្រទេសទាំងពីរ
បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្ដីអំពីការបង្កើត​ទំនាក់​ទំនង “ដៃគូ
យុទ្ធសាស្ត្រក្នុងវិស័យបំរែបំរួលអាកាសធាតុ ថាមពល បរិស្ថាន​និង​កំណើន
បៃតង”។

        ដាណឺម៉ាកជាប្រទេសមួយក្នុងចំណោមប្រទេសភាគខាងជើងទ្វីបអឺរ៉ុប​ដែលឆាប់វិនិយោគចូលមកវៀតណាម។ គិតមកដល់ខែឧសភាឆ្នាំ២០១៣​
ដាណឺម៉ាកបាន​មានគំរោងការចំនួន១០៦នៅមានសុពលភាពដោយចំនួនទុន
ចុះបញ្ជីឡើងដល់៦៧៤លានដុល្លារអាមេរិក ឈរលំដាប់ថ្នាក់ទី២៥ក្នុងចំណោម
ប្រទេសនិងដំបន់ដែនដី​ចំនួន១០០វិនិយោគចូលមកវៀតណាម។ ដាណឺម៉ាក
ក៏ជាប្រទេសមួយក្នុង​ចំណោម​ប្រទេសដំបូងទីដែលផ្ដល់ជំនួយអភិវឌ្ឍន៍
សំរាប់វៀតណាមហើយនាបច្ចុប្បន្ននៅក្នុងចំណោម​ប្រទេសផ្ដល់ជំនួយ​ ODA ឥតសំណងច្រើនបំផុតសំរាប់វៀតណាម។ គិតតាំង​ពី​ឆ្នាំ​១៩៧១មក ដាណឺម៉ាក
បានផ្ដល់ទុន ODA ជិត១ពាន់២រយលានដុល្លារអាមេរិកសំរាប់វៀតណាម។
នាបច្ចុប្បន្ន វៀតណាមជាប្រទេសតែមួយគត់នៅទ្វីប​អាស៊ីត្រូវបានដាណឺម៉ាក
អនុវត្តកម្មវិធីស្រាវជ្រាវទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ ទន្ទឹមនឹងការ
ជួយឧបត្ថម្ភប្រភពទុន ដាណឺម៉ាកក៏ផ្ទេរ​ប្រគល់​បច្ចេកវិទ្យាសំរាប់វៀតណាម
ក្នុងបណ្ដាវិស័យផ្គត់ផ្គងទឹកស្អាត​ដោះស្រាយ​បំពុល​បរិស្ថាន។ រដ្ឋមន្ត្រីក្រសួង
ពាណិជ្ជកម្មនិងវិនិយោគដាណឺម៉ាក Pia Olsen Dyhr ក្នុងដំណើរទស្សនកិច្ចនៅ
វៀតណាមនាពេលថ្មីៗនេះបានសង្កត់ធ្ងន់ថា៖

        “ការផ្ទេរប្រគល់បច្ចេកវិទ្យាគ្រប់គ្រងដោះស្រាយបរិស្ថានសំរាប់វៀតណាម ដើរទន្ទឹមនឹងយុទ្ធសាស្ត្រកំណើនបៃតងរបស់រដ្ឋាភិបាលដាណឺម៉ាកចំពោះវៀត
​ណាម។ ខ្ញុំជឿជាក់ថា ការអភិវឌ្ឍន៍នេះមិនត្រឹមតែជួយឲ្យយើងដោះស្រាយ​
បញ្ហា​នាបច្ចុប្បន្ននៅវៀតណាមប៉ុណ្ណោះទេថែមទាំងជួយឲ្យយើងប្រឈមមុខ
នឹងបញ្ហារីងស្ងួតធនធានលើពិភពលោកទៀតផង តាមរយៈនោះនាំមកកំណើន
ចីរភាពនៅ​ប្រទេសទាំងពីរដាណឺម៉ាកនិងវៀតណាម។”

        ក្នុងដំណាក់កាលថ្មី ខណៈដែលសេដ្ឋកិច្ចពិភពលោកមានការផ្លាស់ប្តូរជា​
ច្រើន វៀតណាមនិងដាណឺម៉ាកកំពុងមានឱកាសថ្មីជាច្រើនដើម្បីជំរុញ​កិច្ច
សហប្រតិបត្តិការ។ ឯកអគ្គរដ្ឋទូតដាណឺម៉ាកប្រចាំនៅវៀតណាម​John Nielsen
បានចាត់ទុកថា ប្រទេសទាំងពីរ ពិសេសគឺសហគមន៍អង្គភាពអាជីវកម្មត្រូវ​ធ្វើអាជីវកម្មរាល់សក្ដានុភាពឧត្តមភាពរបស់ភាគីនីមួយៗដើម្បីកិច្ចសហប្រតិប
ត្តិការនាំមកផលប្រយោជន៍ខ្ពស់បំផុត រួមចំណែកជាក់ស្ដែងបនីយកម្មទំនាក់
ទំនង​ដៃគូ​វៀតណាម-ដាណឺម៉ាក។

        “សក្ដានុភាពសហប្រតិបត្តិការរវាងបណ្ដាអង្គភាពអាជីវកម្មវៀតណាមនិង​ដាណឺម៉ាកគឺធំធេងណាស់។ បើប្រៀបនឹងប្រទេសផ្សេងៗក្នុងដំបន់ វៀតណាម​
មាន​ឧត្តមភាពប្រគួតប្រជែងដូចជាទីផ្សារពលកម្មដ៏សម្បូរតំលៃបលកម្មទាប។
វៀតណាម​ត្រូវ​ប្រមូលផ្ដុំបង្កើតទំនាក់ទំនងដៃគូជាមួយអង្គភាពអាជីវកម្ម
ដាណឺម៉ាក។”

         បណ្ដាគ្រឹះដ្ឋាននៃទំនាក់ទំនងដ៏ល្អប្រសើរនាពេលកន្លងមករវាងវៀតណាម
និងដាណឺម៉ាកពិតប្រាកដជាលក្ខណៈងាយស្រួលដើម្បីប្រទេសទាំងពីរផ្លាស់ប្តូរ
ស្វែងរកវិធានការជំរុញទំនាក់ទំនងឡើងកំពស់ថ្មីតាមរយៈដំណើរទស្សនកិច្ច​លើកនេះរបស់ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang។ ចំពោះវៀតណាម ដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រដាណឺម់ាករបស់ប្រធានរដ្ឋ​Truong Tan
Sang មិនត្រឹមតែគឺសំដៅពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពនិងកិច្ច​សហប្រតិបត្តិការលើច្រើនវិស័យជាមួយព្រះរាជាណាចក្រដាណឺម៉ាកប៉ុណ្ណោះ
ទេ ​ថែមទាំងបន្តអនុវត្តគោលមាគ៌ាកិច្ចការបរទេសឯករាជ្យម្ចាស់ការ
ពហុបែបបនីយកម្ម​បណ្ដាទំនាក់ទំនងអន្តរជាតិ​លើកកំពស់តួនាតីនិង
កិត្យានុភាពរបស់វៀតណាមនៅ​ទ្វីបអឺរ៉ុបនិងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ