វៀតណាមតែងតែដើរឈានមុខជានិច្ចនិងខិតខំប្រឹងប្រែងអនុវត្តអនុសញ្ញាស្តីពីច្បាប់សមុទ្រ

(VOVWORLD) - ថ្ងៃទី ១០ ខែ ធ្នូនេះ គឺជាខួប ៤២ ឆ្នាំនៃប្រទេសដំបូងគេដែលបានចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (១០ ធ្នូ ១៩៨២-១០ ធ្នូ ២០២៤)។ នេះគឺជាក្របខ័ណ្ឌច្បាប់ដ៏ពេញលេញ ដែលគ្រប់គ្រងរាល់សកម្មភាពនៅសមុទ្រ និងមានតម្លៃជាប្រវត្តិសាស្ត្រដ៏សំខាន់ក្នុងការគ្រប់គ្រងសមុទ្រនិងមហាសមុទ្រ។ ក្នុងនាមជាប្រទេសសមាជិកនៃអនុសញ្ញាចាប់តាំងពីឆ្នាំ ១៩៩៤ ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ វៀតណាមតែងតែដើរឈានមុខ និងមានការខិតខំប្រឹងប្រែងដោយឥតឈប់ឈរក្នុងការអនុវត្តអនុសញ្ញាស្តីពីច្បាប់សមុទ្រ។

វៀតណាមតែងតែដើរឈានមុខជានិច្ចនិងខិតខំប្រឹងប្រែងអនុវត្តអនុសញ្ញាស្តីពីច្បាប់សមុទ្រ - ảnh 1អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ត្រូវបានបើកឱ្យចុះហត្ថលេខាជាផ្លូវការនៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ១៩៨២ ហើយចូលជាធរមានជាផ្លូវការនៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ១៩៩៤ (រូបថត៖ baochinhphu.vn)

អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ត្រូវបាន បើកការចុះហត្ថលេខាជាផ្លូវការនៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ១៩៨២ ហើយចូលជាធរមានជាផ្លូវការនៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ១៩៩៤។ រហូតមកដល់ពេលនេះ UNCLOS មានចំនួន ១៦៨ ប្រទេសជាសមាជិក។ នៅឆ្នាំ ១៩៩៤ វៀតណាមជាប្រទេសទី ៦៣ ដែលបានផ្តល់សច្ចាប័នលើ UNCLOS ១៩៨២។

ក្របខ័ណ្ឌច្បាប់សំខាន់ៗ

UNCLOS ១៩៨២ ត្រូវបានចាត់ទុកថាជា "រដ្ឋធម្មនុញ្ញនៃសមុទ្រនិងមហាសមុទ្រ" នៃសហគមន៍អន្តរជាតិ ដែលជាសន្ធិសញ្ញាអន្តរជាតិមានសារៈសំខាន់បំផុតទីពីរ បន្ទាប់ពីធម្មនុញ្ញអង្គការសហប្រជាជាតិ។

ក្នុងរយៈពេល ៤២ ឆ្នាំកន្លងមកនេះ UNCLOS ១៩៨២ បានបង្ហាញពីតួនាទីរបស់ខ្លួនជាមូលដ្ឋានគ្រឹះផ្នែកច្បាប់ដ៏សំខាន់សម្រាប់អភិបាលកិច្ចមហាសមុទ្រពិភពលោក។ ច្បាប់ និងគោលការណ៍នៃ UNCLOS ១៩៨២ ត្រូវបានប្រើប្រាស់ដើម្បីដោះស្រាយ ឬគ្រប់គ្រងជម្លោះដែនសមុទ្ររាប់សិប ជុំវិញពិភពលោក។ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Minh Vu បានអះអាងថា៖ “ការចាប់បដ្តិសន្ធិនៃអនុសញ្ញាស្តីពីច្បាប់សមុទ្រ បង្កើត បទប្បញ្ញត្តិពេញលេញ និងហ្មត់ចត់ ស្តីពីសិទ្ធិទទួលបានតំបន់ដែនសមុទ្រ និងដាក់ចេញមូលដ្ឋានសម្រាប់កំណត់ដែនសមុទ្រ។ នេះក៏ជាមូលដ្ឋានសម្រាប់ប្រទេសនានាក្នុងការបង្កើតសិទ្ធិអធិបតេយ្យភាព និងយុត្តាធិការលើតំបន់ដែនសមុទ្រ ព្រមទាំងកំណត់យន្តការដោះស្រាយជម្លោះដោយចាប់បង្ខំ ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី ក៏ដូចជាជម្លោះដែលកើតឡើងរវាងប្រទេសពាក់ព័ន្ធនឹងការបកស្រាយ និងអនុវត្តន៍អនុសញ្ញា”។

UNCLOS ១៩៨២ ក៏ជាក្របខ័ណ្ឌច្បាប់ដ៏សំខាន់បំផុតសម្រាប់អង្គការអន្តរជាតិអន្តររដ្ឋាភិបាល ជាពិសេសអង្គការដែនសមុទ្រអន្តរជាតិ (IMO) អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) និងអង្គការស្បៀងអាហារនិងកសិកម្ម FAO ផ្សព្វផ្សាយឯកសារនយោបាយ និងសន្ធិសញ្ញាអន្តរជាតិស្តីពីដែនសមុទ្រ អាកាសចរណ៍ ពាណិជ្ជកម្មអន្តរជាតិ សន្តិសុខដែនសមុទ្រ ការគ្រប់គ្រង ការអភិរក្ស ការធ្វើអាជីវកម្មជលផល និងការការពារបរិស្ថានសមុទ្រ។

វៀតណាមតែងតែជាសមាជិកសកម្មរបស់ UNCLOS ១៩៨២

ក្នុងនាមជាប្រទេសជាប់មាត់សមុទ្រ ដែលក្នុងនោះមានប្រជុំកោះ Hoang Sa និង Truong Sa   វៀតណាមមានអត្ថប្រយោជន៍ជាច្រើនទាក់ទងនឹងសមុទ្រ។ ដោយទទួលស្គាល់សារៈសំខាន់នៃសមុទ្រ វៀតណាមបានខិតខំប្រឹងប្រែងជាច្រើនក្នុងការប្រតិបត្តិ UNCLOS ១៩៨២។ ទន្ទឹមនឹងនោះ វៀតណាមប្តេជ្ញាចូលរួមជាមួយសហគមន៍អន្តរជាតិក្នុងការកសាងសណ្តាប់ ធ្នាប់ដោយយុត្តិធម៌ ជំរុញការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការនៅសមុទ្រ។

នៅចំពោះមុខការប្រែប្រួលនៃបរិយាកាសនយោបាយ និងសន្តិសុខអន្តរ ជាតិវៀតណាមបានអះអាងម្តងហើយម្តងទៀតនូវជម្រើសរបស់ខ្លួនក្នុងការគោរពនីតិរដ្ឋ និងច្បាប់អន្តរជាតិ ដែលតម្លៃខ្ពស់បំផុតនៃជម្រើសនេះគឺសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដែលភាគីទាំងអស់មានផលប្រយោជន៍ដូចគ្នា។ ទស្សនៈនេះរបស់វៀតណាម ក៏ស្របនឹងប្រទេសជាច្រើនដែរ។ លោកស្រីបណ្ឌិត Pham Lan Dung អតីតនាយិកាស្តីទីនៃបណ្ឌិត្យសភាការទូត ប្រធានសមាគមច្បាប់អន្តរជាតិអាស៊ី សម្រាប់អាណត្តិឆ្នាំ ២០២៣-២០២៥ បានឲ្យដឹងថា៖ “បណ្តាប្រទេសនានាបានវាយតម្លៃខ្ពស់ចំពោះតួនាទី និងតម្លៃនៃច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ដោយហេតុនោះបានបញ្ជាក់ពីភាពជាសកល និងខ្ជាប់ខ្ជួននៃអនុសញ្ញាស្តីពីច្បាប់សមុទ្រដែលបានបង្កើតក្របខ័ណ្ឌច្បាប់ ក្នុងនោះ សកម្មភាពទាំងអស់នៅលើសមុទ្រ និងមហាសមុទ្រត្រូវបានអនុវត្ត។ ទាំងនេះជាសកម្មភាពដែលបង្ហាញពីស្មារតីនីតិរដ្ឋ ដែលជាបំណងប្រាថ្នារបស់សហគមន៍អន្តរជាតិ”។

បរិបទថ្មីក៏កំពុងបង្កបញ្ហាប្រឈមជាច្រើនចំពោះ UNCLOS ១៩៨២ បន្ទាប់ពីជាង ៤ ទសវត្សរ៍។ នោះគឺជាការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា តម្រូវការសម្រាប់អភិបាលកិច្ច សិទ្ធិធ្វើអាជីវកម្មធនធានសមុទ្រ និងមហាសមុទ្រ ការប្រែប្រួលអាកាសធាតុ សន្តិសុខដែនសមុទ្រ សិទ្ធិមនុស្សនៅសមុទ្រ...។ ដូច្នេះ វៀតណាមតែងតែសុក្រិតឥតឈប់ឈរនូវប្រព័ន្ធច្បាប់ជាតិ និងអនុវត្តបទប្បញ្ញត្តិនៃ អនុសញ្ញាស្តីពីការគ្រប់គ្រង និងការប្រើប្រាស់សមុទ្រដោយសន្តិភាព និងនិរន្តរភាព។ ក្នុងនោះ “យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃសេដ្ឋកិច្ចសមុទ្រវៀត ណាមដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥” កំណត់យ៉ាងច្បាស់លាស់នូវគោលដៅធ្វើឱ្យវៀតណាមក្លាយជាប្រទេសរឹងមាំពីសមុទ្រ សម្បូរទៅពីសមុទ្រ និងកំណត់នូវទំនួលខុសត្រូវសេវាកម្មពង្រឹង និងផ្សព្វផ្សាយអន្តរជាតិ កិច្ច សហប្រតិបត្តិការលើវិស័យដែនសមុទ្រ សកម្មដោះស្រាយជម្លោះ និងការខ្វែងគំនិតគ្នានៅសមុទ្រខាងកើតដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេស UNCLOS ១៩៨២។

UNCLOS ១៩៨២ គឺជាជម្រើសដ៏ត្រឹមត្រូវ និងជាយុទ្ធសាស្ត្របំផុតរបស់វៀតណាម ចាប់តាំងពីពេលដែលវៀតណាមបានចុះហត្ថលេខាដើម្បីចូលរួម រហូតដល់រដ្ឋសភាវៀតណាមបានផ្តល់សច្ចាប័នកាលពី ៣០ ឆ្នាំមុនរហូតមកដល់បច្ចុប្បន្ន។ បច្ចុប្បន្ននេះ តម្លៃនៃ UNCLOS ១៩៨២ ត្រូវបានលើកតម្កើងឡើង ហើយវៀតណាមកំពុងខិតខំប្រឹងប្រែងអនុវត្តន៍ជានិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ