វៀតណាមធានាសុខុមាលភាពសង្គមដើម្បីជំរុញសិទ្ធិមនុស្ស


វៀតណាមធានាសុខុមាលភាពសង្គមដើម្បីជំរុញសិទ្ធិមនុស្ស - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung ថ្លែងមតិនៅសន្និសីទរដ្ឋមន្ត្រី ASEM អំពីពលកម្មការងារធ្វើលើកទី៤នាដើមខែតុលាឆ្នាំ២០១២នៅក្រុងហាណូយ។

        VOV-ធានាសុខុមាលភាពសង្គមផ្សាភ្ជាប់នឹងសិទ្ធិមនុស្សរួមមានសិទ្ធិមាន​ការងារធ្វើចំណូលផ្ទះនៅបានរៀនសូត្រថែទាំសុខភាពនិងប្រើប្រាស់ទឹកស្អាត
ជា​ដើម។ សុខុមាលភាពសង្គមសំរាប់ជនគ្រប់រូប ក្នុងនោះមានជនពិការជនក្រីក្រ
ជន​ចាស់ជរាកុមារកំព្រាជាដើម គឺសមស្របនឹងកំលាំងចលករគោលដៅក្នុង​បណ្ដាដំណាក់កាលបដិវត្តមុននេះនិងក្នុងបុព្វហេតុផ្លាស់ប្តូថ្មីនៅវៀតណាមនា​
បច្ចុប្បន្ន។ ប្រការនេះត្រូវបាននាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung អះអាងនៅសន្និសីទរដ្ឋមន្ត្រី ASEM អំពីពលកម្មការងារធ្វើលើកទី៤នាដើម​ខែ​
តុលា​ឆ្នាំ២០១២នៅក្រុងហាណូយ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន​លើក
​ច្បាស់ថា៖

         “ការអភិវឌ្ឍន៍សេដ្ឋកិច្ចតភ្ជាប់នឹងការធានាសុខុមាលភាពសង្គមគឺជាគោល
នយោបាយមុនក៏ដូចជាក្រោយមួយរបស់រដ្ឋាភិបាលវៀតណាម។ ក្នុងរយៈពេល កន្លងមករដ្ឋាភិបាលវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ការកសាងនិង
ការអនុវត្តរាល់គោលនយោបាយ វិធានការណ៍ អំពីសុខុមាលភាពសង្គម។ បណ្ដា
គោលនយោបាយពោលខាងលើត្រូវបានបំពេញបន្ថែមនិងសុក្រិតដោយឥតឈប់
ឈរ។ ដូច្នេះ រដ្ឋាភិបាលវៀតណាមទទួលបានលទ្ធផលដ៏សំខាន់ រួមចំណែកលើក
កំពស់ជីវភាពរស់នៅរបស់ប្រជាជន ស្ថិរភាពនយោបាយនិងសង្គម។"

វៀតណាមធានាសុខុមាលភាពសង្គមដើម្បីជំរុញសិទ្ធិមនុស្ស - ảnh 2
អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan (Image: Internet)

​​​​         ក្នុងប៉ុន្មានឆ្នាំកន្លងទៅ វៀតណាមទទួលបានសមិទ្ធិជាច្រើនលើវិស័យធានា សុខុមាលភាពសង្គមតភ្ជាប់នឹងការអនុវត្តសិទ្ធិមនុស្ស។ ក្នុងដំណាក់កាល ២០០៣
-២០១១ ចំណាយទៅលើសុខុមាលភាពសង្គមរបស់វៀតណាមស្រូបយក ៦.៦% 
នៃ GDP ក្នុងមួយឆ្នាំ ក្នុងនោះ ថវិការរដ្ឋស្រូបយក ៥១% ។ វៀតណាមបានចេញ
ផ្សាយគោលនយោបាយឥណទានអាទិភាពចំនួន ២០ សំរាប់ជនក្រីក្រជនពិការ ពលករនៅឯកបរទេស ជាដើម។  ការខំប្រឹងប្រែងរបស់វៀតណាមក្នុងការកាត់
បន្ថយភាពក្រីក្រនិងសមភាពភេទ ត្រូវបានទទួលស្គាល់ដោយ អ.ស.ប.។ ស្តីពី​លទ្ធភាពនៃការអនុវត្តគោលនយោបាយសមភាពភេទនៅវៀតណាម អនុប្រធាន
រដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអះអាងថា៖

        “លទ្ធផលអនុវត្តសមភាពភេទនៅវៀតណាមត្រូវបានរៀបចំណាត់ថ្នាក់ខ្ពស់ បើប្រៀបនឹងប្រទេសជាច្រើនមានសម័ត្ថភាពអភិវឌ្ឍន៍និងចំណូលស្មើគ្នា។ វៀត​ណាមក៏បានទទួលស្គាល់ជាប្រទេសបន្ថយគំលាតភេទលឿនបំផុតក្នុងរយៈពេល​២០ឆ្នាំកន្លងទៅនៅដំបន់អាស៊ី-អាគ្នេយ៍។ ជាមួយគោលនយោបាយរបស់បក្សនិង​រដ្ឋនិងការខំប្រឹងប្រែងរបស់ខ្លួន នារីវៀតណាមបានមានការរួមចំណែកសំខាន់ជា​ច្រើនក្នុងបណ្ដាវិស័យ។”

​​​​         ដល់ឥឡូវនេះវៀតណាមបានកសាងបានប្រព័ន្ធសុខុមាលភាពសង្គមកាន់
តែពហុបែបនិងលើគ្រប់វិស័យពីមួយថ្ងៃទៅមួយថ្ងៃ សមស្របជាងជាមួយរាល់
ប្រការ​ត្រូវបានកត់ត្រាក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។ មិនបញ្ឈប់តែត្រឹមនេះ
ទេ វៀត​ណាមបានដាក់គោលដៅដល់ឆ្នាំ២០២០ក្លាយទៅជាប្រទេសមានប្រព័ន្ធ
សុខុមាលភាពសង្គមប្រជាជនទាំងមូល។ ​វៀតណាមខំប្រឹងប្រែងក្នុងដំណាក់កាល
២០១២-២០២០ ជាមធ្យមប្រចាំឆ្នាំនឹងធានាចំណាយសរុបសំរាប់សុខុមាលភាព
សង្គម​ទទួល​បានប្រមាណ១៣,៥%នៃ GDP ទន្ទឹមនឹងនោះនឹងជំរុញអនុវត្តសេចក្តី
សំរេចចិត្ត​អំពីកាត់បន្ថយភាពក្រីក្រចីរភាពដំណាក់កាល២០១១-២០២០។ វៀត
ណាមនឹង​អនុវត្តកសាងរបាយការណ៍ជាតិអំពីសុខុមាលភាពសង្គមកសាងក្រុមតួ
លេខ​សុខុមាលភាពសង្គមនិងប្រៀបធៀបជាមួយអន្តរជាតិសំដៅបង្កការបោះ
ជំហានថ្មី​ក្នុងការធានាសុខុមាលភាពសង្គមដូចជាការងារជាក់ស្ដែងបំផុតដើម្បីធានា
សិទ្ធិ​មនុស្ស៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ