វៀតណាមនិងមីយ៉ាន់ម៉ាគូសទំព័រប្រវត្តិសាស្ត្រថ្មីក្នុងទំនាក់ទំនងទ្វេភាគី

(VOVworld)-ប្រធានាធិបតីសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាលោក Htin Kyaw និង
 លោកជំទាវកំពុងមានដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី២៦ដល់
ថ្ងៃទី ២៨តុលា តាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋលោក Tran Dai Quang ។​ដំណើរ
ទស្សនកិច្ចនេះជាព្រឹត្តិការណ៍នយោបាយសំខាន់រវាងប្រទេសទាំងពីរផងដែរ។

វៀតណាមនិងមីយ៉ាន់ម៉ាគូសទំព័រប្រវត្តិសាស្ត្រថ្មីក្នុងទំនាក់ទំនងទ្វេភាគី - ảnh 1
រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាមលោក​Phung Xuan Nha ទទួលប្រធានាធិបតីមីយ៉ាន់ម៉ាលោក Htin Kyaw នៅព្រលានយន្តហោះអន្តរជាតិ Noi Bai


នេះជាដំណើទស្សនកិច្ចវៀតណាមលើកដំបូងរបស់ប្រធានាធិបតីសាធារណរដ្ឋស
ហភាព មីយ៉ាន់ម៉ា លោក Htin Kyaw ចាប់តាំងពីរពេលលោកទទួលដំណែងនាថ្ងៃទី
៣០មិនា មក ដែលបានអនុវត្តឡើងបន្ទាប់ពីប្រធានាធិបតី លោក Htin Kyaw បាន
អញ្ជើញចូល រួមកិច្ចជុំជាន់ខ្ពស់សហប្រតិបត្តិការ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀត
ណាមលើកទី៨ (CLMV ៨) សន្និសីទជាន់ខ្ពស់យុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋ
កិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គលើកទី៧ (ACMECS 7) និងវេទិកាសេដ្ឋកិច្ច
ពិភពលោកស្តីពីតំបន់ មេគង្គដោយវៀតណាមទទួលរៀបចំនោះ។​ដំណើរទស្សន
កិច្ចនេះបានអះអាងថា ថ្នាក់ ដឹកនាំនៃប្រទេសទាំងពីរសុទ្ធតែផ្តោតការយកចិត្តទុក
ដាក់ពិសេស ជម្រុញទំនាក់ទំ​នង មិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើ
គ្រប់វិស័យរវាងវៀតណាមនិង​មីយ៉ាន់ម៉ាដោយឥតឈប់ឈរផងដែរ។

        មានការផ្សាភ្ជាប់ដោយលក្ខណៈស្រដៀងគ្នាច្រើន

        វៀតណាមនិងមីយ៉ាន់ម៉ាមានទំនាក់ទំនងតាំងពីយូរណាស់មកហើយ ដែល
មាន លក្ខណៈស្រដៀងគ្នាជាច្រើនអំពីវប្បធម៌និងសាសនា។ បច្ចុប្បន្ន ប្រទេសទាំង
ពីរជា សមាជិកអាស៊ាន។ នាឆ្នាំ១៩៧៥ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនការ
ទូតជាផ្លូវការ ។ រហូតមកដល់ពេលនេះ ទំនាក់ទំនងមិត្តភាពប្រពៃណីនិងកិច្ចសហ
ប្រតិបត្តិការលើ គ្រប់វិស័យរវាងវៀតណាមនិងមីយ៉ាន់ម៉ាមានការអភិវឌ្ឍន៍ជាក់
ស្តែងប្រកបដោយប្រ​សិទ្ធិភាពនិងទទួលបានសមិទ្ធិសំខាន់ៗជាច្រើន។ នាខែមិថុនា
ឆ្នាំ២០១៣ ប្រទេសទាំង ពីរបានបង្កើតសមាគមសមាជិកសភាមិត្តភាពវៀតណាម-
មីយ៉ាន់ម៉ានិងសមាគមសមា ជិកសភាមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម។ នាខែសីហា
ឆ្នាំ២០១៤ វៀតណាមបានបង្កើត សមាគមមិត្តភាពវៀតណាម-មីយ៉ាន់ម៉ា សំដៅ
បង្កើនការយល់ដឹងគ្នានិងជួបប្រាស្រ័យ ទាក់ទងរវាងប្រជាជននៃប្រទេសទាំងពីរ។
នៅឆ្នាំ២០១៥វិញ ប្រទេសទាំងពីរបានរៀប ចំសកម្មភាពជាច្រើនរំលឹកខួបលើកទី៤០
នៃទិវាបង្កើតទំនាក់ទំនងការទូត និងរៀបចំកិច្ច ប្រជុំលើកទី៨នៃគណៈកម្មាធិការ
ចម្រុះស្តីពីទំនាក់ទំនងសហប្រតិប​ត្តិការទ្វេភាគី វៀត ណាម-មីយ៉ាន់ម៉ាផងដែរ។

        កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវិនិយោគជាចំណុចភ្លឺ

        ស្តីពីទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ វៀតណាមនិងមីយ៉ាន់ម៉ា
បាន​កំណត់និងរក្សាវិស័យសហប្រតិបត្តិការអាទិភាពចំនួន១២​ដែលក្នុងនោះមាន​
វិស័យកសិកម្ម ជលផល ហិរញ្ញវត្ថុ ធនាគារ អាកាសចរណ៍ វិនិយោគពាណិជ្ជកម្មជា
ដើម​។ នាប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនងសហប្រតិប​ត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំង
ពីរ ទទួលបានផ្លែផ្កាគួរឲ្យកត់សម្គាល់។ កិតដល់ខែកក្កដាឆ្នាំ២០១៦ ទំហំពាណិជ្ជ
កម្មទ្វេ ភាគីទទួលបាន២៩៩លានដុល្លាអាមេរិក​ កើន ១៥,៩%បើប្រៀបនឹងរយៈ
ពេលដូចគ្នា នាឆ្នាំទៅមិញ។​មុខទំនិញនាំចេញក៏កាន់តែសម្បូរបែបពីមួយថ្ងៃទៅមួយ
ថ្ងៃ ដែលក្នុង នោះមានមុខទំនិញ ដែកថែប ផលិតផលពីលោហៈ គ្រឿងយន្ត និង
គ្រឿងបន្លាស់មួយ ចំនួន។ ទន្ទឹមជាមួយគ្នានោះ សម្ព័ន្ធសមាគមអង្គភាពអាជីវកម្ម
វៀតណាមធ្វើការវិនិ យោគទៅមីយ៉ាន់ម៉ាត្រូវបានបង្កើតនិងដំណើរសកម្មភាពប្រ
កបដោយប្រសិទ្ធភាព។​ជា ពិសេសនាថ្ងៃទី៤មិនាឆ្នាំ២០១៦ មីយ៉ាន់ម៉ាបានអនុញ្ញាត
ឲ្យធនាគារវិនិយោគនិងអភិវឌ្ឍ​ន៍វៀតណាមបង្កើតសាខានៅមីយ៉ាន់ម៉ា។

        កម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគី

        វៀតណាមនិងមីយ៉ាន់ម៉ាក៏បានរៀបចំសកម្មភាពកិច្ចការបរទេសជាប្រចាំ រួមចំ
 ណែកពង្រឹងនិងពង្រីកទំនាក់ទំនងសហប្រតិបត្តិការមិត្តភាព។ លើបណ្តាវេទិកាតំ
បន់ និងអន្តជាតិ ប្រទេសទាំងពីរក៏បានរួមសហការនិងគាំទ្រគ្នាទៅវិញទៅមកនៅ
បណ្តា វេទិកាពហុភាគី។​វៀតណាមបានគាំទ្រមីយ៉ាន់ម៉ាចូលរួមសហគមន៍ប្រជា
ជាតិអាស៊ី អាគ្នេយ៍​(អាស៊ាន) វេទិកាសហប្រតិបត្តិការអាស៊ី-អឺរ៉ុប (ASEM)។ ហើយ
មីយ៉ាន់ម៉ា បាន គាំទ្រវៀតណាមចូលរួមអង្គការពាណិជ្ជកម្មពិភពលោក (WTO)
និងរួមជាមួយប្រទេស អាស៊ីនានាឯកភាពគាំទ្រវៀតណាមចុះឈ្មោជាសមាជិក
មិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិជាដើម។

        ក្នុងដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមលើកនេះ ប្រធានាធិបតីមីយ៉ាន់ម៉ា
 លោក Htin Kyaw និងថ្នាក់ដឹកនាំវៀតណាមនិងធ្វើការពិនិត្យឡើងវិញរាល់វិស័យ
សហប្រតិបត្តិការនិងផ្លាស់ប្តូរលើវិធានការជម្រុញកិច្ចសហប្រតិបត្តិការថ្មីដែលភាគី
ទាំងពីរ មានការយកចិត្តទុកដាក់ដូចគ្នា។​លទ្ធផលនៃដំណើរទស្សនកិច្ចនេះក៏បានរួម
ចំណែក ពង្រឹងទំនាក់ទំនងនយោបាយជិតស្និទ្ធរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេស
ទាំងពីរ ព្រម ទាំងបង្កើនកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងមិត្តភាពប្រពៃណីនិង
កិច្ចសហប្រតិបត្តិ ការលើគ្រប់វិស័យវៀតណាម-មីយ៉ាន់ម៉ា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ