វៀតណាមនិងឡាវជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងនិងប្រកបដោយប្រសិទ្ធភាព
(VOVWORLD) - តបតាមការអញ្ជើញរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋនៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ លោក ថងលូន ស៊ីសូលីត ប្រធានរដ្ឋនៃសាធារណៈ រដ្ឋសង្គមនិយមវៀតណាមលោក លឿង គឿង នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេស ឡាវចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៥ ខែមេសា។ ដំណើរទស្សនកិច្ចនេះនឹងរួមចំណែក ដល់ការអនុវត្តខ្លឹមសារសហប្រតិបត្តិការជាច្រើនរវាងប្រទេសទាំងពីរឱ្យកាន់តែជាក់ ស្តែង និងមានប្រសិទ្ធភាពនាពេលខាងមុខ។
នេះគឺជាដំណើរទស្សនកិច្ចនៅឯបរទេសលើកដំបូងរបស់លោកប្រធានរដ្ឋ លឿង គឿង ក្នុងឆ្នាំនេះ។ ដំណើរទស្សនកិច្ចបានបង្ហាញពីការគោរពនិងអាទិភាពខ្ពស់របស់វៀតណាមចំពោះឡាវ និងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃបក្សទាំងពីរ និងប្រទេស ទាំងពីរក្នុងការជំរុញទំនាក់ទំនងសាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើ គ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឡាវ។
សញ្ញាសម្គាល់ដ៏សំខាន់ក្នុងទំនាក់ទំនងវៀតណាម-ឡាវ
ដំណើរទស្សនកិច្ចនៅឡាវលើកនេះរបស់លោកប្រធានរដ្ឋ លឿង គឿង ធ្វើឡើងក្នុងបរិបទដែលប្រទេសទាំងពីរកំពុងត្រៀមរៀបចំយ៉ាងសកម្មឲ្យមហាសន្និបាតតំណាង ទូទាំងប្រទេសនៃបក្សនីមួយៗ។ នេះជាសក្ខីភាពដែលបង្ហាញឲ្យឃើញពីការយកចិត្ត ទុកដាក់ពិសេស ការត្រៀមរៀបចំយ៉ាងប្រុងប្រយ័ត្ន ដើម្បីធានាថា បក្សទាំងពីរនឹង បន្តតួនាទីដឹកនាំប្រទេសជាតិឆ្ពោះទៅមុខដោយឥតឈប់ឈរ។ លើសពីនេះ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងឱកាសដែលប្រទេសទាំងពីរ ប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍សំខាន់ៗជាច្រើនក្នុងប្រវត្តិសាស្ត្រជាតិ ក្នុងនោះមាន ពិធីរំលឹកខួបនៃការរំដោះភាគខាងត្បូង និងឯកភាពប្រទេសវៀតណាម... ឆ្នាំនេះ ក៏ត្រូវបានចាត់ទុកថា ជាឆ្នាំដែលមានអត្ថន័យសំខាន់ពិសេសសម្រាប់ទំនាក់ទំនង រវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរផងដែរ។
លោក ស្រី Khamphao Eunthavan ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពឡាវ ប្រចាំ នៅវៀតណាម។ (រូបថត៖ VOV5) |
ហេតុដូច្នេះ ដំណើរទស្សនកិច្ចលើកនេះរបស់លោកប្រធានរដ្ឋ លឿង គឿង ប្រព្រឹត្តទៅក្នុងបរិបទដែលមានអត្ថន័យប្រវត្តិសាស្រ្តយ៉ាងជ្រាលជ្រៅ ហើយជាសញ្ញាសម្គាល់ដ៏សំខាន់ក្នុងទំនាក់ទំនងប្រពៃណីល្អប្រសើររវាងឡាវ និងវៀតណាម។ លោក ស្រី Khamphao Eunthavan ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពឡាវ ប្រចាំ នៅវៀតណាម បានមានប្រសាសន៍ថា៖
“ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់សមមិត្តប្រធានរដ្ឋ លឿង គឿង ទៅកាន់ប្រទេស ឡាវ មានអត្ថន័យសំខាន់ណាស់ ព្រោះនេះជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់ លោកក្នុងនាមជាប្រធានរដ្ឋ។ ព្រឹត្តិការណ៍នេះរួមចំណែកក្នុងការពង្រឹងនិងពង្រីកទំនាក់ ទំនងពិសេស សាមគ្គីភាពស្មោះត្រង់ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាង វៀតណាម-ឡាវ និងឡាវ-វៀតណាម។ ដំណើរទស្សនៈកិច្ចលើកនេះ នឹងត្រូវបាន ស្វាគមន៍ក្នុងបរិយាកាសដ៏ឧឡារិក និងពោរពេញដោយមោទនភាពពីសំណាក់ ប្រជាជន ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់ឡាវ”។
លោកស្រី Khamphao Eunthavan ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាមឆ្លើយសម្ភាសន៍របស់អ្នកសារព័ត៌មាននៃ VOV5។ |
បើកយថាទស្សន៍សម្រាប់កិច្ចសហប្រតិបត្តិការ
ក្រៅពីកិច្ចពិភាក្សាការងារ និងការពិនិត្យលើកិច្ចសហប្រតិបត្តិការនយោបាយទ្វេភាគីរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ក្នុងដំណើរទស្សនកិច្ចលើកនេះ ភាគីទាំងពីរនឹងមានការពិភាក្សាដ៏ស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផងដែរ។ នៅក្នុងកិច្ចប្រជុំលើកទី ៤៧ នៃគណៈកម្មាធិការសហប្រតិបត្តិការអន្តររដ្ឋាភិបាលឡាវ-វៀតណាមក្នុងខែមករា ឆ្នាំ ២០២៥ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពនៃ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី។ កាលពីឆ្នាំមុន ទំហំពាណិជ្ជ កម្មទ្វេភាគីសរុបសម្រេចបាន ២ ពាន់លានដុល្លារអាមេរិក។ នៅក្នុងត្រីមាសទីមួយនៃ ឆ្នាំនេះ តួលេខនេះបានឈានដល់ ១ ពាន់លានដុល្លារអាមេរិក។ ក្នុងកិច្ចប្រជុំនោះ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានឯកភាពខ្ពស់ និងបានដឹកនាំក្រសួង ស្ថាប័ន ពាក់ព័ន្ធបន្តខិតខំប្រឹងប្រែង ស្រាវជ្រាវ និងអនុវត្តន៍ដំណោះស្រាយជំរុញពាណិជ្ជកម្ម សំដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥។ ដូច្នេះ ដំណើរទស្សនកិច្ចលើកនេះ របស់លោកប្រធានរដ្ឋ លឿង គឿង នឹងបន្តបង្កើត កម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជាពិសេស ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ជាពិសេសគម្រោងវិនិយោគរបស់វៀតណាម នៅឡាវ។ លោកស្រី Khamphao Eunthavan ឯកអគ្គរដ្ឋទូតឡាវ ប្រចាំនៅវៀតណាម បានមានប្រសាសន៍ថា៖
“ភាគីទាំងពីរនឹងពិភាក្សាអំពីគម្រោងដែលបានឯកភាព និងលើកឡើងនៅក្នុង កិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការអន្តររដ្ឋាភិបាលនាពេលថ្មីៗនេះ រួមទាំង វិស័យដូចជា កសិកម្មបច្ចេកវិទ្យាខ្ពស់ ការធ្វើអាជីវកម្មរ៉ែ ការសាងសង់រោងចក្រវារី អគ្គិសនី ជាដើម។ ខ្ញុំមើលឃើញថា រដ្ឋាភិបាលនៃប្រទេសទាំងពីរកំពុងបង្កើនការ ជួយឧបត្ថម្ភ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិន ព្រមទាំងលើកទឹក ចិត្តពួកគេស្រាវជ្រាវការបង្កើតសួនឧស្សាហកម្មបច្ចេកវិទ្យាទំនើបវៀតណាម-ឡាវ និងជំរុញពាណិជ្ជកម្មតាមព្រំដែនឱ្យកាន់តែជាក់ស្ដែងថែមទៀត”។
ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទៅកាន់ប្រទេសឡាវ ក៏រួមចំណែកជំរុញការអនុវត្តកិច្ចព្រមព្រៀង និងការសន្យារវាងបក្សទាំងពីរ ប្រទេសទាំងពីរ ជាពិសេសកិច្ចព្រមព្រៀង និងគោលជំហរដែលការិយាល័យនយោបាយនៃ ប្រទេសទាំងពីរសម្រេចបានក្នុងឆ្នាំ ២០២៤។ ដំណើរទស្សនកិច្ចនឹងរួមចំណែករឹតបន្តឹង និងពូនជ្រុំថែមទៀតនូវទំនាក់ទំនងមិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេស និងកិច្ច សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងឡាវ -វៀតណាម និងវៀតណាម-ឡាវ ដែលត្រូវ បានថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរពូនជ្រុំយ៉ាងយកចិត្តទុកដាក់ក្នុងរយៈ ពេល៦០ឆ្នាំកន្លងមកនេះ (ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ១៩៦២ - ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥)៕