វៀតណាម-ន័រវ៉ែសពង្រឹងនិងពង្រីកទំនាក់ទំនងសហប្រតិបត្តិការប្រកបដោយភាពល្អប្រសើ

(VOV)_ទទួលសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក ​Nguyen
Tan Dung នាយករដ្ឋមន្ត្រីន័រវ៉ែស លោកស្រី Erna Solberg បានមក​បំពេញ​ទស្សនកិច្ច
​ជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ មេសា។ ដំណើរ​ទស្សនកិច្ច
លើកនេះរបស់លោកស្រី Erna Solberg  គឺសំដៅបង្កើនកម្លាំងចលករ​ថ្មី​ បង្កើនថែម
ទៀតទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិាររវាងប្រទេស​ទាំងពីរ។ 

វៀតណាម-ន័រវ៉ែសពង្រឹងនិងពង្រីកទំនាក់ទំនងសហប្រតិបត្តិការប្រកបដោយភាពល្អប្រសើ - ảnh 1
នាយករដ្ឋមន្ត្រី ន័រវ៉ែស លោកស្រី Erna Solberg

        ក្នុងដំណើរទស្សនកិច្ចលើកនេះ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ពិភាក្សា​អំពី
ទិសដៅជាក់ស្ដែងនានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជ​កម្ម វិនិ
យោគ …លៗ ដំណើរទស្សនកិច្ចលើកនេះដើរតួនាទីដ៏សែនសំខាន់ ក្នុង​ការបង្កើន
ទំនាក់ទំនងទ្វេភាគី ក៏ដូចជារួមចំណែកលើកកំពស់ការយល់ដឹង ដែល​ទាក់ទិនដល់របៀបវារះ អភិវឌ្ឍន៍ អនុវត្តគោលដៅ​សហសវត្សរ៍ និងគោលដៅ​អភិវឌ្ឍន៍ចីរភាព
 របស់អង្គការសហប្រជាជាតិ។

        ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ

       វៀតណាមនិងន័រវ៉ែស បង្កើតទំនាក់ទំនងការទូតនាថ្ងៃទី២៥ វិច្ឆកា ឆ្នាំ ១៩៧១។
 ក្នុងរយៈពេលជាង៤០ឆ្នាំកន្លងទៅ ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានអភិវឌ្ឍន៍​
យ៉ាងសកម្ម លើគ្រប់វិស័យ ៖​នយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គម។​ ប្រទេសទាំងពីរ
ក៏បានអនុវត្តការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់។ 

        ក្នុងវិស័យសេដ្ឋកិច្ច ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគី ​ នាឆ្នាំ ២០១៤ ទទួលបាន
ជាង៣០៧លានដុល្លារអាមេរិក (កើន២៧% បើប្រៀប​នឹងឆ្នាំ ២០១៣)។ បណ្ដាមុខ
ទំនិញនាំចេញស្នូលរបស់វៀតណាម ទៅន័រវ៉ែស គឺ៖ ​សំលៀកបំពាក់ ស្បែកជើង 
ឈើ និងផលិតផលពីឈើ គ្រាប់ស្វាយច័ន្ទី។ វៀតណាមនាំចូលពីន័រវ៉ែក៖ ជលផល
 ម៉ាស៊ីន និងសម្ភារះ។ ខែឧសភា ឆ្នាំ ២០១២ វៀតណាមនិងប្លុកពាណិជ្ជកម្ម​សេរី
 ទ្វីបអឺរ៉ុប (​EFTM)  រួមមានប្រទេសន័រវ៉ែស ​អៀកឡង់ និង Liechtenstein ដំណើការ
ចរចារ អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (​FTA) ។ បណ្ដាភាគី បានបញ្ចប់កិច្ចប្រ
ជុំទី១១នៅទីក្រុងហូជីមិញ (ភាគខាងត្បូង​វៀតណាម) នាខែមករា ឆ្នាំ ២០១៥។ 
គិតដល់ចុងខែកុម្ភះ ឆ្នាំ ២០១៥ ន័រវ៉ែសបាន​មានគំរោងការណ៍វិនិយោគនៅវៀត
ណាមចំនួន៣០គំរោង ដោយមានទុនចុះ​បញ្ជី​​ជាង១២០លានដុល្លារអាមេរិក 
ឈរលំដាប់ថ្នាក់ទី៣៧​/១០១​ ប្រទេសនិងតំបន់ដែនដីដែល​វិនិយោគនៅវៀត
ណាម។ 

        ស្ដីពីទំនាក៉ទំនងការទូតរវាងវៀតណាមនិងន័រវ៉ែស ជាង​៤០ឆ្នាំ កន្លងមក ​
ឯកអគ្គរដ្ឋទូតន័រវ៉ែសប្រចាំនៅវៀតណាម លោកស្រី Siren Gjerme Eriksen បាន
ចាត់ទុកថា៖

        “ន័រវ៉ែសនិងវៀតណាម​មានទំនាក់ទំនងការទូតបាន៤៤ឆ្នាំហើយ ប្រកប
ដោយ​ភាព​ស៊ីជំរៅ​ និង​អភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ វៀតណាមទទួលបានការរីកចំ
រើនគួរអោយ​កត់សម្គាល់ ក្នុងការងារកាត់បន្ថយភាពក្រីក្រ អភិវឌ្ឍន៍ និងធ្វើស
មាហរណកម្ម​ក្នុងតំបន់និងអន្តរជាតិ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ន័រវ៉ែសយកចិត្តទុក
ដាក់ជាច្រើនដល់​ការកសាងសមត្ថភាពបច្ចេកទេស។ យើងខ្ញុំបានសហការ
ជាមួយវៀតណាមក្នុង​វិស័យបំរ៉ែបំរួលអាកាសធាតុ ក៏ដូចជាសហប្រតិបត្តិការ
ជាមួយបណ្ដាវិទ្យាស្ថានស្រាវជ្រាវ និងមហាវិទ្យាល័យនានារបស់វៀតណាម
ដែរ។”

        វៀតណាមនិងន័រវ៉ែសពង្រឹងនិងពង្រីកទំនាក់ទំនងសហប្រតិបត្តិការ
អភិវឌ្ឍន៍

       ទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-ន័រវ៉ែស ត្រូវបានតភ្ជាប់​តាំងចាប់
ពី​ពេល​ភាគីទាំងពីរ​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្ដីពី​កិច្ចសហ
ប្រតិបត្តិការអភិវឌ្ឍន៍ នាខែតុលាឆ្នាំ ១៩៩៦។ ប្រាក់ជំនួយសរុបដែល​បានន័រវ៉ែស
 ផ្តល់សំរាប់អោយវៀតណាមគឺ៣២០លានដុល្លារអាមេរិក។ រួមជាមួយនោះ ន័រ
វ៉ែសនៅមានបណ្ដាកម្មវិធីឥណទានអនុគ្រោះសំរាប់វៀតណាមទៀតផង។ នា​
ប៉ុន្មានឆ្នាំកន្លងទៅ ន័រវ៉ែសជានិច្ចកាលគាំទ្រ ជួយឧបត្ថម្ភវៀតណាម ក្នុងបុព្វហេតុ
​ផ្លាស់ប្តូរថ្មី កាត់បន្ថយភាពក្រីក្រ និងធ្វើសមាហរណកម្មអន្តរជាតិ។​

        ឆ្នាំ២០១៥ ជាឆ្នាំចុងក្រោយ នៃដំណើការអនុវត្តបណ្ដាគោលដៅអភិវឌ្ឍន៍​
សហសវត្សរ៍ ( MDGs) របស់អង្គការសហប្រជាជាតិ និងក៏ជាពេលវេលា​ដែល
​បណ្ដាប្រទេសជាសមាជិក អង្គការសហប្រជាជាតិ ដំណើការចរចារ សំដៅ​កសាងរបៀបវារះ អភិវឌ្ឍន៍ក្រោយឆ្នាំ ២០១៥ កសាងបណ្ដាគោលដៅអភិវឌ្ឍន៍​ចីរភាព 
(​SDGs ) ។ នេះក៏​ជាខ្លឹមសារ១ដែលបាននាយករដ្ឋមន្ត្រីន័រវ៉ែស ​លោកស្រី​ Erna
 Solberg លើកឡើង ក្នុងដំណើរបំពេញទស្សនកិច្ចលើកនេះនៅវៀតណាម។​ ឯក
អគ្គ​រដ្ឋទូតន័រវ៉ែសប្រចាំនៅវៀតណាម លោកស្រី Siren Gjerme Eriksen បាន​អោយ
ដឹងថា៖

        “លោកស្រីនាយករដ្ឋមន្ត្រី​ Erna Solberg មកបំពេញទស្សនកិច្ចនៅវៀតណាម
 ​លើកនេះ  ក្នុងថានះជាសហ​ប្រធានក្រុមពិគ្រោះយោបល់ អំពីបណ្ដា​គោលដៅ​
សហសវត្សរ៍ (​MDGs) នៃអង្គការសហប្រជាជាតិ។ ​លោកស្រីនាយក​រដ្ឋមន្ត្រី​បាន
ជ្រើសរើស​ទីមកដល់ជាវៀតណាមដោយសារ​វៀតណាមទទួលបានសមិទ្ធិផល​​
សំខាន់​ជាច្រើន ក្នុងការអនុវត្តគោលដៅសហសវត្សរ៍ ។ ​លោកស្រីនាយករដ្ឋមន្ត្រី
ន័រវ៉ែស ​នឹងលើកទឹកចិត្តវៀតណាមបន្តការអនុវត្តការងាររបស់ខ្លួន ដើម្បីដោះ
ស្រាយ​ការងារនៅសេសសល់។”

        ក្នុងឱកាសនេះដែរ ស្ថានទូតន័រវ៉ែស ​ និងសមាជិកសម្របសម្រួលអចិន្ត្រៃយ៍
 របស់​អង្គកា​រ​សហប្រជាជាតិ ប្រចាំនៅទីក្រុងហាណូយ នឹងចុះហត្ថលេខាលើកិច្ច
ព្រមព្រៀង​ ផ្តល់ជំនួយគិតជាទឹកប្រាក់ចំនួន ១,៣លានដុល្លារអាមេរិក សំរាប់គំ
រោងការណ៍ អង្គការសហប្រជាជាតិ១នៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ