វៀតណាមផ្ដល់អាទិភាពដល់ការធានាសន្តិសុខ សុវត្ថិភាពសម្រាប់ជីវភាពរស់នៅរបស់ប្រជាជន

(VOVWORLD) - មហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀត ណាមបានដាក់ចេញចក្ខុ វិស័យអភិវឌ្ឍប្រទេសជាតិដល់ឆ្នាំ២០៣០ ដោយកំណត់ថា សន្តិសុខមនុស្សគឺជាមជ្ឈ ភាព ជាគោលដៅដើម្បីធានាឲ្យការអភិវឌ្ឍនយោបាយសង្គម។ ដើម្បីអនុវត្តន៍ គោលដៅនេះ វៀតណាមយកការកសាងសង្គមមួយដ៏មានសណ្ដាប់ធ្នាប់ វិន័យ ជា ភារកិច្ចចម្បង ក្នុងគោលដៅធានាឲ្យប្រជាជនគ្រប់រូបរស់នៅក្នុងបរិយាកាសដោយ សុវត្ថិភាពនិងល្អប្រសើរ។

វៀតណាមផ្ដល់អាទិភាពដល់ការធានាសន្តិសុខ សុវត្ថិភាពសម្រាប់ជីវភាពរស់នៅរបស់ប្រជាជន - ảnh 1សន្និសីទទូទាំងប្រទេសអំពីការស្រាវជ្រាវ សិក្សារៀនសូត្រនិងជ្រួតជ្រាបសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣របស់បក្ស ត្រូវបានផ្សាយផ្ទាល់តាមប្រព័ន្ធវីដេអូពីសាលប្រជុំ Dien Hong អគាររដ្ឋសភា។ (រូបថត៖ VNA)
សន្តិសុខមនុស្សជាកត្តាដ៏សំខាន់ដែលចូលរួមចំណែកធានាស្ថិរភាពនយោបាយ សង្គម  
មហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាម បានយកចិត្តទុកដាក់ ពិសេសដល់បញ្ហាសន្តិសុខមនុស្ស ដោយចាត់ទុកថានេះជាភារកិច្ចមួយក្នុងចំណោម ភារកិច្ចស្នូល ដែលត្រូវតែអនុវត្តន៍ សំដៅជំរុញភាពជឿនលឿន សមភាពសង្គម ឆ្ពោះ ទៅការលើកកំពស់គុណភាពជីវភាពរស់នៅនិងសុភមង្គលរបស់ប្រជាជន។ ការធានា សន្តិសុខជាតិផ្សាភ្ជាប់នឹងសន្តិសុខមនុស្ស សន្តិសុខសេដ្ឋកិច្ច សន្តិសុខអ៊ីនធឺរណិតនិង ការកសាងសង្គមដ៏មានសណ្ដាប់ធ្នាប់ វិន័យ ព្រមទាំងសន្តិសុខក្រៅដែនដីទៀតផង។ ប្រការនេះត្រូវបានរដ្ឋមន្រ្តីក្រសួងនគរបាល លោក To Lam បញ្ជាក់នៅសន្និសីទទូទាំង ប្រទេសអំពីការស្រាវជ្រាវ សិក្សារៀនសូត្រ ជ្រួតជ្រាបសេចក្ដីសម្រេចចិត្តនៃមហាសន្និ បាតលើកទី១៣របស់កប្ស កាលពីថ្ងៃទី២៨ មីនា កន្លងទៅ។
“បក្សយើងបានកំណត់យ៉ាងច្បាស់លាស់ថា ដាក់កត្តាមនុស្ស សន្តិសុខមនុស្ស នៅទីតាំងមជ្ឈភាពនៃគ្រប់សកម្មភាព។ ការពារសន្តិសុខមនុស្ស ជាគោលដៅផង ព្រម ទាំងជាកម្លាំងចលករផងដើម្បីធានាស្ថិរភាពនយោបាយសង្គមនិងការកសាង អភិវឌ្ឍ ប្រទេសជាតិប្រកបដោយវិបុលភាព ស្ថិតស្ថិរជារៀងរហូត។ សេចក្ដីសម្រេចចិត្តនៃ មហាសន្និបាតលើកទី១៣របស់បក្សក៏បានចែងច្បាស់ផងដែរថា សន្តិសុខ សុវត្ថិភាពគឺ ជាកត្តាមួយក្នុងចំណោមកត្តាចម្បងក្នុងជីវភាពរស់នៅរបស់ប្រជាជន។ ហេតុដូច្នេះ ការការពារសន្តិសុខជាតិក៏ជាការការពារជីវភាពរស់នៅរបស់ប្រជាជនផងដែរ”។
ការតស៊ូការពារសន្តិសុខជាតិឈានឡើងគោលដៅចុងក្រោយគឺកសាងនិងថែ រក្សាបរិយាកាសសង្គមដោយសុខសាន្តត្រាណដើម្បីប្រជាជនគ្រប់គ្នារស់នៅដោយ សន្តិភាព។ ដោយសារមានតែការរក្សារឹងមាំសន្តិសុខ ទើបប្រជាជននឹងនរចិត្តធ្វើផលិត កម្ម ហើយប្រជាជនធ្វើផលិតកម្មដោយស្ថិរភាព ទើបខឿនសេដ្ឋកិច្ចមានការរីក ចម្រើន។ ដូច្នេះហើយ ភាពខ្លាំងមាំមួននៃប្រទេសមួយត្រូវបានបង្ហាញតាមរយៈការ អភិវឌ្ឍសេដ្ឋកិច្ចដោយស្ថិរភាព ការរក្សារឹងមាំនូវសន្តិសុខនយោបាយនិងការធានា សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម។
វៀតណាមផ្ដល់អាទិភាពដល់ការធានាសន្តិសុខ សុវត្ថិភាពសម្រាប់ជីវភាពរស់នៅរបស់ប្រជាជន - ảnh 2លោក Do Hung Viet ប្រធាននាយកដ្ឋានទទួលបន្ទុកបណ្ដាអង្គការអន្តរជាតិ ចំណុះក្រសួងការ បរទេស។ (រូបថត៖ VNA)
វៀតណាមជានិច្ចកាលគោរពសិទ្ធិរស់នៅដោយសុវត្ថិភាពរបស់ប្រជាជន
នៅវេទិកាពហុភាគីនានា វៀតណាមតែងតែមានសុឆន្ទៈសហប្រតិបត្តិការជាមួយ ប្រទេសដទៃនិងអង្គការអន្តរជាតិជាច្រើន សំដៅកែលម្អដោយឥតឈប់ឈរនិងធានា សិទ្ធិសារវ័ន្តនិងត្រឹមត្រូវរបស់មនុស្ស។ ចាប់តាំងពីថ្ងៃទី១ មេសា ឆ្នាំ២០២១ វៀតណាម នឹងចូលកាន់តំណែងជាប្រធានប្ដូរវេននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ មូលបទមួយក្នុងចំណោមមូលបទអាទិភាពទាំង៣ដែល វៀតណាមលើកយកមក ពិភាក្សាក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខនោះ គឺការធានាឲ្យប្រជាជននៅតំបន់ ដែលកើតមានជម្លោះ មានជីវភាពរស់នៅដោយសុវត្ថិភាពនិងស្ថិរភាព។ លោក Do Hung Viet ប្រធាននាយកដ្ឋានទទួលបន្ទុកបណ្ដាអង្គការអន្តរជាតិ ចំណុះក្រសួងការ បរទេស ឲ្យដឹងថា៖
“វៀតណាមមានបំណងចង់ជំរុញបញ្ហានេះដើម្បីក្រុមប្រឹក្សាសន្តិសុខក៏ដូចជា អ.ស.បនិងប្រទេសដទៃ មានការយកចិត្តទុកដាក់ ការពារមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗចំពោះជីវភាពរស់នៅរបស់ជនស៊ីវិលក្នុងជម្លោះប្រដាប់អាវុធ។ នោះគឺមូល ដ្ឋានសុខាភិបាល មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធអំពីអគ្គីសនី ទឹក សន្តិសុខស្បៀងអាហារ អនាម័យ សាលារៀន ជាដើម”។
វៀតណាមតែងតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលដៅជំរុញ ការពារនិងធានា ដោយឥតឈប់ឈរនូវសិទ្ធិមនុស្សសម្រាប់ប្រជាជនទាំងអស់។ សន្តិសុខមនុស្សត្រូវ បានកំណត់ជាកត្តាគន្លឹះក្នុងដំណើរការអភិវឌ្ឍប្រទេសជាតិ។ វៀតណាមកំពុងស្ថិតក្នុង សម័យអភិវឌ្ឍនិងធ្វើសមាហរណកម្មអន្តរជាតិ ដោយមានកាលានុវត្តភាពនិងបញ្ហា ប្រឈមលាយឡំគ្នា ហេតុដូច្នេះ ការតស៊ូការពារសន្តិសុខជាតិ នឹងបន្តចូលរួមចំណែក ដល់ការជំរុញបុព្វហេតុឧស្សាហូបនីយកម្មនិងទំនើបកម្មដើម្បីនាំប្រទេសជាតិអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ