វៀតណាមរួមវិភាគទានបង្កើនតួនាទីរបស់ASEAN

វៀតណាមរួមវិភាគទានបង្កើនតួនាទីរបស់ASEAN - ảnh 1
វៀតណាមរួមវិភាគទានបង្កើនតួនាទីរបស់ASEAN


      Vovworld-លទ្ឋផលធំបំផុតនៃ សន្និសីទកំពូល ASEAN​លើកទី២១លើកនេះ
​គឺ​បណ្តា​ថ្នាក់ដឹកនាំ ASEAN​បានប្តេជ្ញាចិត្តជំរុញដំណើរការកសាងសហគមន៍
ASEAN​ ​នាឆ្នាំ២០១៥ សំរេចត្រូវល្បឿននិងបណ្តាបទដ្ឋានដែលបានលើកឡើង​ក្នុងសរសរនិមួយៗនៃហគមន៍ជាពិសេសសរសរសេដ្ឋកិច្ច។ តាមនោះASEAN ត្រូវប្រមូលផ្តុំទៅលើការអភិវឌ្ឍន៍ស្មើគ្នា  និងរឹងមាំ​បង្រួញគំលាតអភិវឌ្ឍន៍នៅ
ក្នុង​ដំបន់​ និងធ្វើឲ្យ ASEAN ក្លាយទៅជាទីផ្សារតែមួយគត់ដែលមានសមត្ថភាព
ប្រកួតប្រជែងខ្ពស់ព្រមទាំងធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចសកល។ បណ្តា
ថ្នាក់ដឹក​នាំ ASEAN ក៍បានបញ្ជាជំរុញខ្លាំងការតភ្ចាប់នៅក្នុងដំបន់មុនបង្អស់គឺក្នុង
​ASEAN បន្ទាប់នោះគឺបើកទូលាយទៅដំបន់អាស៊ីបូព៌ា។
       ក្នុងសន្និសីទលើកនេះបណ្ដាថ្នាក់ដឹកនាំអាស៊ានបានអះអាងនូវការបន្តពង្រីក តួនាទីស្នូលរបស់អាស៊ាន​ ក្នុងការធានាបរិយាកាសសន្តិភាពស្ថិរភាពសន្តិសុខ
និង​​​​អភិវឌ្ឍន៍ក្នុងតំបន់ក៏ដូចជាកិច្ចសហប្រតិបត្តិការនិងទិសដៅដោះស្រាយ
បញ្ហា​ក្នុងតំបន់។ ស្តីពីប្រការនេះ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក  
Pham Binh Minh បានឲ្យដឹងថា៖

      “សន្និសីទលើកនេះបានអនុម័ត្តលើសេចក្តីថ្លែងការណ៍សំខាន់មួយចំនួន
ក្នុង​នោះ មានសេចក្តីថ្លែងការណ៍ ភ្នំពេញ ស្តីអំពីសិទ្ធិមនុស្ស។ អាស៊ាននិងចិន
បាន​អនុម័ត្ត លើចសេចក្តីថ្លែងការណ៍រំលឹកខួបអនុស្សារវរីយ៍លើកទី ១០ ឆ្នាំនៃ
ការអនុវត្តសេចក្តីថ្លែងការស្តីពីការប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត
(DOC)។ បណ្ដា​ថ្នាក់ដឹកនាំអាស៊ានក៏បានឯកភាពអំពីការបង្កើតវិទ្យាស្ថាន
សន្តិភាពសម្រុះ សម្រួល ដែលបង្ហាញនូវគោលបំណងកសាងតំបន់អាស៊ាន
សន្តិភាព ស្ថិរភាព។ ទន្ទឹមនឹងនោះបណ្ដាថ្នាក់ដឹកនាំអាស៊ានក៏អនុម័តលើ
សេចក្តីថ្លែងការជាច្រើនជាមួយដៃគូររបស់អាស៊ានដូចជាចិនអាមេរិកជប៉ុនលើ​វិស័យកិច្ចសហប្រតិបត្តិការសមុទ្រទេសចរណ៍គមនាគមន៍​និងដឹកជញ្ជូន
ផងដែរ។”

វៀតណាមរួមវិភាគទានបង្កើនតួនាទីរបស់ASEAN - ảnh 2
រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh



      គណៈប្រតិភូវៀតណាមដឹកនាំដោយនាយករដ្ឋមន្ត្រី Nguyen Tan Dung ចូល​
រួម សន្និសីទលើកនេះ ដោយមានទិសស្លោកថា៖ វៀតណាមយកចិត្តទុកដាក់
និង សកម្ម​រួមវិភាគទានក្នុងការបង្កើនតួនាទីស្នូលនិងកិច្ចសហប្រតិបត្តិការក្នុង
ប្លុកអាស៊ាន ក៏​ដូច​ជាកសាងអាស៊ានសាមគ្គីភាពរឹងមាំ បើកទូលាយទំនាក់ទំនង
សហប្រតិបត្តិការ​ជាមួយបណ្ដាដៃគូរ​ ដើម្បីសន្តិភាពស្ថិរភាពនិង​កិច្ច
សហប្រតិបត្តិការក្នុងតំបន់។ រដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh ឲ្យដឹង
ថែមទៀតថា៖

      “យើងរួមជាមួយបណ្ដាប្រទេសអាស៊ានរួមវិភាគទានទៅក្នុងការកសាង
គោលការណ៍ប្រតិបត្តិ ធ្វើយ៉ាងម៉េចដើម្បីអាស៊ានមានក្រមប្រតិបត្តិក្នុងការ​រក្សា​
សន្តិភាពរបស់ដំបន់ ក៏ដូចជាលើបណ្ដាវិស័យសេដ្ឋកិច្ចសង្គមវប្បធម៍ផ្សេងៗ។
យើង​បានរួមចំណែកទៅក្នុងការរក្សាបរិយាកាសសន្តិភាព ស្ថិរភាពនៅដំបន់
អាស៊ី-អាគ្នេយ៍និងពិសេសគឺដំបន់សមុទ្រខាងកើត។ យើងរួមចំណែកកសាង
សេចក្តី​ថ្លែងការណ៍របស់អាស៊ានជាមួយចិន សេចក្តីថ្លែងការណ៍រំលឹកខួបលើក
ទី១០ឆ្នាំ DOC និងការដែលបណ្ដាប្រទេសគាំទ្រអាស៊ាននិងចិនរួមគ្នាអនុវត្ត
សេចក្តីថ្លែងការណ៍ អំពី DOC។”

        ក្រៅពីនោះនៅក្នុងឱកាសនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏មានការ
ជួបសន្ទនាទ្វេភាគីជា​មួយ​ដៃគូរនានាក្នុងដំបន់ទៀតផង។ តាមរយៈបណ្ដាការ
ជួបសន្ទនានេះ ទំនាក់ទំនងរវាងវៀត​ណាមជាមួយបណ្ដាប្រទេសដៃគូរត្រូវបាន
បន្តបង្កើនឲ្យកាន់តែស៊ីជម្រៅនិងជាក់ស្ដែងជាងទៀត។

        សន្និសីទកំពូលអាស៊ានលើកទី២១និងបណ្ដាសន្និសីទទាក់ទិន បានបន្សល់​
ទុក​នូវរបត់ពិសេសចំពោះវៀតណាម ពីព្រោះនៅសន្និសីទលើកនេះ ថ្នាក់ដឹកនាំ​អាស៊ានបានសំរេចចិត្តតែងតាំងអនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Le
Luong Minh កាន់ដំណែងអគ្គលេខាធិការអាស៊ានអណត្តិ៥ឆ្នាំ (២០១៣-
២០១៧)។ នោះ​គឺអគ្គលេខាធិការវៀតណាមដើមដំបូងនៅអង្គការអាស៊ាន។
ប្រការនេះ បានបង្ហាញនូវតួនាទី​របស់​វៀតណាមក៏ដូចជាទំនុកទុកចិត្តរបស់
ប្រទេសសមាជិកអាស៊ានចំពោះវៀតណាម។

        ជោគជ័យរួមរបស់សន្និសីទកំពូលអាស៊ានលើកទី២១ នៅរាជធានីភ្នំពេញ-
កម្ពុជា ជាថ្មីម្ដងទៀតអះអាងនូវជំនឿជាក់អំពីអាស៊ានមួយសហប្រតិបត្តិការ
តភ្ជាប់​សមាហរណកម្មស៊ីជម្រៅ និងចូលរួមសកម្មជាងទៅក្នុងបណ្ដាបញ្ហា
សកល។ ព្រឹត្តិការណ៍ថ្នាក់ដឹកនាំអាស៊ានទទួលបានការឯកភាព អំពីការបោះ
ជំហាន​ជាក់ស្ដែងសំដៅកសាងសហគមន៍អាស៊ានមួយខ្លាំងមាំមួនតភ្ជាប់ជិត
ស្និទ្ធ ប្លុកនយោបាយ​ឯកភាពមួយ។ និងក្នុងនោះមានការខំប្រឹងប្រែងនិងរួម​
វិភាគទាន​ធំធេងរបស់វៀតណាមសមាជិក​សកម្មមានការទទួលខុសត្រូវ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ