វៀតណាម-ហូឡង់សហប្រតិបត្តិការដោយប្រសិទ្ធភាពក្នុងការទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុនិងវិស័យកសិកម្ម

(VOVWORLD) -នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc កំពុងមានដំណើរទស្សនកិច្ចព្រះរាជាណាចក្រហូឡង់ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១១ កក្កដា តាមសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte។ ដំណើរទស្សនកិច្ច បានប្រព្រឹត្តទៅក្នុងបរិបទដែលទំនាក់ទំនងរវាងវៀតណាមនិងហូឡង់កំពុងមានការ អភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធិភាព ជាពិសេស លើវិស័យកសិកម្មនិងទប់ទល់ជាមួយ បម្រែបម្រួលអាកាសធាតុ។

ហូឡង់ជាប្រទេសមួយស្ថិតនៅឆ្នេរសមុទ្រអឺរ៉ុបខាងលិច។ ទោះបីជាផ្នែក កសិកម្មរបស់ប្រទេសនេះ ត្រឹមតែស្រូបយក១,៦%នៃផលិតផលក្នុងស្រុកសរុប (GDP) ក៏ដោយ ប៉ុន្តែហូឡង់ជាប្រទេសនាំចេញបរិមាណធំនូវផលិតផលកសិកម្ម ។ ការផលិតកសិកម្មនៅហូឡង់គឺផ្តោតសំខាន់លើកត្តានិរន្តរភាពបរិស្ថាននិងសង្គម។

វៀតណាម-ហូឡង់សហប្រតិបត្តិការដោយប្រសិទ្ធភាពក្នុងការទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុនិងវិស័យកសិកម្ម - ảnh 1អង្ករ ជាទំនិញកសិផលមានបៀបខ្លាំងដែលវៀតណាមនាំចេញទៅហូឡង់ (រូបថតៈLê Sen/TTXVN ) 

        ក្នុងពេលជាមួយគ្នានោះ វៀតណាមជាប្រទេសមានប្រវត្តិសាស្ត្រសេដ្ឋកិច្ចផ្សាភ្ជាប់ជាមួយកសិកម្ម ដោយមានឧត្តមភាពធម្មជាតិអំពីភូមិសាស្ត្រនិងអាកាស ធាតុ។ នាប៉ុន្មានឆ្នាំកន្លងទៅ ផ្នែកកសិកម្មវៀតណាមបានមានការបោះជំហានយ៉ាងខ្លាំងនិងទទួលបានសមិទ្ធិច្រើនគួរឲ្យកត់សម្គាល់។

        វៀតណាមនិងហូឡង់បានក្លាយទៅជាដៃគូយុទ្ធសាស្ត្រអំពីកសិកម្មនិរន្តរភាព និងបម្រែបម្រួលអាកាសធាតុ។ ភាគីទាំងពីរបានកំណត់វិស័យអាទិភាពចំនួន៥ ក្នុង នោះមានការបន្សំាជាមួយបម្រែបម្រួលអាកាសធាតុ គ្រប់គ្រងទឹក កសិកម្ម ថាមពល សេដ្ឋកិច្ចសមុទ្រនិងសេវាដឹកជញ្ជូន logistics។

        ដៃគូយុទ្ធសាស្ត្រអំពីកសិកម្មនិរន្តរភាព

        វៀតណាមនិងហូឡង់សុទ្ធតែជាប្រទេសនាំចេញកសិកម្មធំលើពិភពលោក និង សុទ្ធតែស្ថិតនៅឆ្នេរសមុទ្រដោយមានទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្រ។ ប៉ុន្តែ វៀត ណាមនិងហូឡង់ក៏ត្រូវប្រឈមមុខនឹងរាល់ការសាកល្បងអំពីបម្រែបម្រួលអាកាស ធាតុ ជាពិសេសលើវិស័យគ្រប់គ្រងទឹកកសិកម្ម។ នាប៉ុន្មានឆ្នាំកន្លងទៅ ដោយបទ ពិសោធន៍របស់ខ្លួន ហូឡង់បានជួយវៀតណាមជាជំហានៗក្នុងការផ្លាស់ប្តូរវិទ្យា សាស្ត្រ បច្ចេកវិទ្យា។ ភាគីទាំងពីរក៏បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ ជា ច្រើនលើវិស័យកសិកម្មផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ហូឡង់ក៏បានជួយវៀតណាម កសាងយុទ្ធសាស្ត្រជាតិអំពីទឹក សម្រាប់វិស័យស្បៀងអាហារនិងប្រព័ន្ធអេកូឡួស៊ី ធានាសុវត្ថិភាពម្ហូបអាហារ និងចូលរួមបណ្តាកិច្ចព្រមព្រៀងជលផលអន្តរជាតិជា ដើម។

វៀតណាម-ហូឡង់សហប្រតិបត្តិការដោយប្រសិទ្ធភាពក្នុងការទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុនិងវិស័យកសិកម្ម - ảnh 2 ពិធីចុះហត្ថលេខាលើអនុស្សារណៈសហប្រតិបត្តិការលើវិស័យកសិកម្មរវាងសហគ្រាសហូឡង់ជាមួយវៀតណាមកាលពីខែមិនាឆ្នាំ២០១៧

(រូបថតៈMạnh Linh/TTXVN)

        ដើម្បីធ្វើអាជីវកម្មនូវប្រៀបខ្លាំងសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រ ទេសទាំងពីរនោះ សហគ្រាសកសិកម្មល្បីឈ្មោះមួយចំនួនរបស់ហូឡង់ ដូចជា ABC Logistic, Kooppert Biological និង Hortimar បានមកវៀតណាមស្វែងរកដៃគូសហ ប្រតិបត្តិការផងដែរ។ សហគ្រាសទាំងអស់នេះបាននាំមកជូនវៀត ណាមនូវ បច្ចេកវិទ្យា ខ្ពស់ ជឿនលឿន ជួយបង្កើនតម្លៃប្រាក់បន្ថែមពីគ្រាប់ពូជទៅដល់ចំណីអាហារកែច្នៃ។

        ការគូសសញ្ញាគួរឲ្យកត់សម្គាល់នៃកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រវាងប្រទេសទាំងពីរបានស្តែងច្បាស់តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូយុទ្ធសាស្ត្រអំពីកសិកម្មនិរន្តរភាពនិងសន្តិសុខស្បៀងអាហារឆ្នាំ ២០១៤។ ថ្នាក់ ដឹកនាំនៃប្រទេសទាំងពីរបានវាយតម្លៃថា កិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្ម រវាងវៀតណាមនិងហូឡង់មានការបោះជំហានគួរឲ្យកត់ សម្គាល់ ហើយទំនាក់ទំនង នេះនឹងមានឱកាសរីកចំរើនខ្លាំងក្លាថែមទៀតនាពេលខាងមុខ។

        នាំទំនាក់ទំនងវៀតណាម-ហូឡង់អំពីការទប់ទល់ជាមួយបម្រែបម្រួលអាកាស ធាតុក្លាយទៅជាគំរូ

        អស់រយៈពេល៤៤ឆ្នាំកន្លងទៅ ពីទំនាក់ទំនងដៃគូធម្មតា ទំនាក់ទំនងវៀត ណាមនិងហូឡង់បានក្លាយទៅជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើវិស័យទប់ទល់ ជាមួយបម្រែបម្រួលអាកាសធាតុនិងគ្រប់គ្រងទឹកកាលពីឆ្នាំ២០១០។ រហូតមក ដល់ ពេលនេះ ភាគីទាំងពីរបានរៀបចំសម័យប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិ បាលលើវិស័យពោលខាងលើចំនួន៦លើក។ នៅសម័យប្រជុំលើកទី៦ ដែលប្រព្រឹត្តទៅនៅ ប្រទេសហូឡង់នាខែមេសាឆ្នាំ២០១៧មុននេះ ភាគីទាំងពីរបានពិភាក្សាអំពីទិសដៅ សហប្រតិបបត្តិការ បច្ចុប្បន្នកម្ម និងអនុវត្តផែនការសកម្មភាពវាលសណ្តទន្លេ Cuu Long នាពេលខាងមុខ។

        កិច្ចសហប្រតិបត្តិការដើម្បីបន្សាំជាមួយបម្រែបម្រួលអាកាសធាតុក៏ត្រូវបាន ជម្រុញតាមថ្នាក់មូលដ្ឋាន។ រហូតមកដល់ពេលនេះ ខេត្ត ក្រុងជាច្រើនលើទូទាំង ប្រទេសវៀតណាម ដូចជាទីក្រុងហូជីមិញ ទីក្រុងហាណូយ ខេត្ត Binh Duong ខេត្ត Vinh Long ខេត្ត An Giang និងខេត្ត Dong Thap បានសហការយ៉ាងជិតស្និទ្ធជាមួយ តំបន់នានារបស់ហូឡង់លើវិស័យទីក្រុងបៃតង ផ្គត់ផ្គងទឹកស្អាត ប្រ ព័ន្ធបង្ហូរទឹក ដោះ ស្រាយទឹកសំណល់ បម្រែបម្រួលអាកាសធាតុនិងគ្រប់គ្រងគ្រោះអាសន្នទឹកជំនន់ទាក់ ទងដល់ទន្លេក្រហមផងដែរ។

        បច្ចុប្បន្ន វៀតណាមមានបំណងចង់ឲ្យហូឡង់ចែករំលែកបទពិសោធន៍ ប្រ ភពធនធានមនុស្ស និងជួយវៀតណាមដោះស្រាយរាល់បញ្ហាចំបាច់ដូចជា ប្រ ឆាំងនឹង ការរាំងស្ងួត  ការជ្រាបចូលនៃទឹកប្រៃ ជាពិសេសដោះស្រាយបញ្ហាបាក់ ដីតាមទន្លេ និងសមុទ្រ។

        ដំណើរទស្សនកិច្ចលើកនេះរបស់នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានរួមចំណែកពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការវៀតណាម-ហូឡង់លើគ្រប់ វិស័យ ជាពិសេស បើកចេញឱកាសសហប្រតិបត្តិការថ្មីលើវិស័យកសិកម្មជនបទ និងទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុ នាំវិស័យនេះក្លាយទៅជាគំរូឆ្នើមជាជំហានៗ សម្រាប់កិច្ចសហប្រតិបត្តិការនានាលើពិភពលោក៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ