វិបត្តិនៅស៊ីរីពុំទាន់មានដំណោះស្រាយ

Vovworld-ស្របពេលដែលសម័យប្រជុំប្រចាំឆ្នាំនៃមហាសន្និបាតអ.ស.បជាវេទិកា
នយោបាយធំបំផុតលើផែនដីកំពុងប្រព្រិត្តទៅនៅ New York (អាមេរិក )ដោយ ផ្តោត ទៅលើដំណោះស្រាយឲ្តវិបត្តិនយោបាយនៅស៊ីរី នោះថ្ងៃទី២៦កញ្ញាទីស្នាក់ នៃអគ្គ សេនាធិការដ្ឋានកងទ័ពស៊ីរីនៅរដ្ឋធានី Damascus បែជាកក្រើកញ័រឡើង ដោយការផ្ទុះ
គ្រាប់ បែកចំនួន២ជាបន្តបន្ទាប់។អំពើហឹង្សាបានកើតមានឡើងក្នុងស្ថានភាពការខំ
ប្រឹង ប្រែងការទូតររបស់សហគំន៍អន្តជាតិមិននាំមកសញ្ញាណាគួរឲ្យចាប់អារម្មណ៍។ទន្ទឹមនឹងនោះសាធារណះមតិមិនរង់ចាំយ៉ាងច្រើនទៅលើកិច្ចប្រជុំនេះទេ។
   

វិបត្តិនៅស៊ីរីពុំទាន់មានដំណោះស្រាយ   - ảnh 1
វិបត្តិនៅស៊ីរីពុំទាន់មានដំណោះស្រាយ (http://vov.vn)

ការវាយប្រហារតម្រង់ទៅលើទីស្នាក់ការចម្បងរបស់ស៊ីរីអនុវត្តដោយកំលាំងប៉ះបោរ
ជាការវាយប្រហារទី២ នៅរដ្ឋធានី Damascus ក្នុងរយះពេល២ថ្ងៃកន្លងទៅ។ទោះបី រដ្ឋាភិបាលជូនដំណឹងថា៖មហន្តរាយដែលកើតមានឡើងគឺមិនគួរចាប់អារម្មណ៍ប៉ុន្តែ ព្រឹត្តិការណ៍នេះបានធ្វើឲ្យគេភ្នកនឹកដល់ការវាយប្រហារដោយគ្រាប់បែកមុនេះ១ខែ
ធ្វើឲ្យមន្រ្តីសន្តិសុខស៊ីរីចំនូន៤​នាក់ត្រូវស្លាប់និងស៊ីរីលុះជ្រៅក្នុងស្ថានភាពហឹង្សាពី១
ថ្ងៃទៅ១ថ្ងៃ។អ្នកជំនាញការជាច្រើននាក់ចាត់ទុកថារាល់ការផ្តើមគំនិតនិងដំណោះ
ស្រាយ នយោបាយនៃដំបន់និងអន្តជាតិរហូតមកដល់ពេលនេះពុំទាន់ទទួលបាន ជោគជ័យគឹដោយសាររដ្ឋាភិបាលស៊ីរីមិនប្រតិបត្តិតាមបណ្តាកិច្ចសន្យាអន្តជាតិ។និងមូលហេតុសំខាន់១ទៀតគឺសហគមន៍អន្តជាតិខ្វះការស្រុះចិត្តគំនិតក្នុងសេចក្តី
សំរេសចសំខាន់នានាស្តីអំពីស៊ីរី។គួរចងចាំថា៖ផែនការសន្តិភាព៦ខរបស់អតីតបេស
កជន ពិសេសរបស់អ.ស.បនិងសម្ព័ន្ឋភាពអារ៉ាបលោក Kofi Annan ទទួលបានការ
គាំ្ររបស់ ភាគីទាំងឡាយ។ប៉ុន្តែការខ្វះយន្តការសកម្មភាពបានធ្វើឲ្យដំណើរការ
អនុវ​ត្តផែនការសន្តិភាពនេះជួបបការឧបសគ្រនិងទទួលបរាជ័យ។ ទោះបីជា បណ្ដា
ប្រទេស លោកខាងលិច និងប្រទេសអារ៉ាប់ បានអំពាវនាវជាបន្តបន្ទាប់ ប្រធានាធិបតី 
Bashar Al- Assad លាលែងពី​ដំណែងក្តី​ប៉ុន្តែ រហូតមកដល់ពេលនេះ មិនទាន់មាន ប្រទេសណាមួយ ទទួលស្គាល់ជាផ្លូវការភាគីប្រឆាំងស៊ីរី ដូចជា របបដឹកនាំស្រប​
ច្បាប់ទេ។ ទន្ទឹមនឹងនោះ មិន​គិតដល់បញ្ហា ប្រទេសមួយចំនួន ក្នុងតំបន់  ផ្គត់ផ្គង់
អាវុធអោយ កងកម្លាំង​ប្រឆាំង តាមរយះបណ្ដាមូលដ្ឋានរបស់គេនៅប្រទេស ទួរគី។ ក្នុងពេលនោះ ក្រុមប្រឹក្សារសន្តិសុខ អង្គការសហប្រជាជាតិ បានចេញសេចក្ដី
សម្រេចចិត្តជាច្រើនដោយអំពាវនាវ ប្រធានាធិបតី Bashar Al- Assad លាលែងពី
ដំណែង។​ប៉ុន្តែ ប្រការនេះជានិច្ចកាលជួបប្រទះនឹងសិទ្ធិវេតូរបស់រុស្ស៊ី និងចិន។ មជ្ឈដ្ឋានអ្នកវិភាគបានអះអាងថា៖ សមត្ថភាព លោក Bashar Al- Assad លាលែង
ពីដំណែង​ គឺពិបាកកើតមានឡើង ប៉ុន្តែ សេចក្ដីសង្ឃឹមអំពី ដំណោះស្រាយមួយ 
សំរាប់ ស៊ីរី នៅមាន ប្រសិនបើភាគីនានា ស្វែងរកបានការស្រុះចិត្តគំនិតជាមួយគ្នា-ជាកត្តាស្នូល ដើម្បីធានាអោយដំណោះស្រាយអំពីសន្តិភាពនៅស៊ីរី។

ក្នុងពេល សហគមន៍អន្តរជាតិ កំពុងស្វែងរកដំណោះស្រាយ សំរាប់ការវិវាទនៅ
ស៊ីរី គឺប្រទេសនៅមជ្ឈឹមបូពា៍នេះ កំពុង​ប្រឈមមុខនឹង វិបត្តិជាច្រើន  បណ្ដាលឡើង ដោយសង្គ្រាមស៊ីវិល។ វិបត្តិស្បៀងអាហារ ដោយរដូវមិនទៀង ប្រជាជនត្រូវរង់របួស ប៉ុន្តែខ្លាច់ទៅព្យាបាលជំងឺនៅមន្ទីពេទ្យ។ កុមារមិនបានទៅសាលារៀន…។ល។សភាពការណ៍នៅស៊ីរី ត្រូវបានបេសកជនពិសេសរបស់ អង្គការសហប្រជាជាតិ និង 
សម្ព័ន្ធអារ់ាប់ lakhdar Brahimi ទទួលស្គាល់ថា៖ ​ស្ថានភាព​នៅស៊ីរីកាន់តែអាក្រក់ទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ មិនគ្រាន់តែគំរាមកំហែង​ដល់សន្តិសុខនិងសន្តិភាពនៅក្នុងតំបន់ ប៉ុណ្ណោះទេ ថែមទាំងចំពោះ​ពិភពលោកទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ