សក្តិសមនិងបំណងប្រាថ្នារបស់អ្នកបោះឆ្នោត

សក្តិសមនិងបំណងប្រាថ្នារបស់អ្នកបោះឆ្នោត - ảnh 1
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung (Image: Internet)


ការសួដេញដោល ដើម្បីធ្វើឲ្យច្បាស់លាស់ជាងនូវការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ
ផ្នែក វិស័យដែលខ្លួនគ្រប់គ្រងធ្វើអោយបញ្ហាដែលបានសួដេញដោលត្រូវបានដោះ
ស្រាយលឿនជាង ល្អជាង ត្រឹមតាមច្បាប់និងឆ្លើយតបនឹងគោលបំណងប្រាថ្នារបស់
ប្រជាជន។ ហេតុដូច្នេះ នៅសម័យប្រជុំនិមួយៗ របស់រដ្ឋសភាវៀតណាមបណ្ដា
សម័យសួដេញដោលនិងឆ្លើយកាសួដេញដោល ជានិច្ចកាលទទួលបានការទន្ទឹងរង់
ចាំច្រើនបំផុតរបស់អ្នកបោះឆ្នោត។ អ្នកបោះឆ្នោត Le Thi Hoa នៅឃុំ Ia Dok ស្រុក
Duc Co ទីក្រុង Pleiku ខេត្ត Gia Lai បានថ្លែងថា៖ 

“ខ្ញុំឃើញថា បណ្ដារដ្ឋមន្ត្រីឆ្លើយ ដ៏ស្មោះត្រង់អំពីបញ្ហាដែលអ្នកបោះឆ្នោតយកចិត្ត
ទុកដាក់។ ប៉ុន្តែ បញ្ហាដែលខ្ញុំយកចិត្តទុកដាក់នាបច្ចុប្បន្នគឺការវិនិយោគសាធារណះ។ ខ្ញុំឃើញថា ការវិនិយោគសាធារណះ នាបច្ចុប្បន្ន នៅដំបន់មួយចំនួននៅទុកចោល
រាំរ៉ៃ ខ្វះការប្រមូលផ្តុំ និងសំណង់ជាច្រើន មិនសមស្របជាមួយតម្រូវការជាក់ស្ដែង
របស់ដំបន់។ ដូច្នេះ វាមិនទាន់ពង្រីកបានប្រសិទ្ធភាពដូចជាគោលបំណងទេ។ ខ្ញុំ
សង្ឃឹមថា ក្នុងរយះពេលខាងមុខនេះ យើងនឹងមានដំណោះស្រាយណាមួយ ដើម្បី វិនិយោគសាធារណះផ្សារភ្ជាប់ជាមួយការពិតជាក់ស្ដែង និងពង្រីកបានប្រសិទ្ធភាព
ជាង។”

បណ្ដាបញ្ហាដែលទាក់ទិនដល់ជីវភាពរស់នៅផ្ទាល់របស់ប្រជាជន ដូចជា៖ អគ្គីសនី
ប្រេងស៊ាំង តំលៃទីផ្សារ ការសួដេញដោល និងឆ្លើយការសួដេញរបស់បណ្ដាសមាជិក
សភា ចំពោះរដ្ឋមន្ត្រី ក្រសួងឧស្សហ ពាណិជ្ជកម្ម Vu Huy Hoang ទាក់ទាញការយក
ចិត្តទុកដាក់ជាពិសេសរបស់អ្នកបោះឆ្នោតក្នុងទូទាំងប្រទេស។ តាមអ្នកបោះឆ្នោត
Vu Ngoc Luu សង្កាត់ Quyet Thang ទីក្រុង Son La បានអោយដឹងថា៖

“យើងខ្ញុំឃើញថាបណ្ដារដ្ឋមន្ត្រីឆ្លើយសំនួរបស់រដ្ឋសភាក៏ដូចជាអ្នកបោះឆ្នោតជាមួយ
ស្មារតីស្ថាបនា មានការទទួលខុសត្រូវល្អ។ នៅចំពោះមុខយើងខ្ញុំឃើញថា មានជំនឿ
ទុកចិត្តទៅលើការគ្រប់គ្រងរបស់រដ្ឋមន្ត្រីក៏ដូចជាប្រទេសជាតិ។”

នៅសម័យប្រជុំលើកនេះ ជាលើកដំបូងរដ្ឋមន្ត្រីក្រសួងនគបាល Tran Dai Quang បាន
ឆ្លើយការសួរដេញដោលផ្ទាល់នៅសាលប្រជុំ។ រដ្ឋមន្ត្រីបានឆ្លើយសំនួរជាច្រើនទាក់ទិន
ដល់បញ្ហាដែលអ្នកបោះឆ្នោតយកចិត្តទុកដាក់ក្នុងវិស័យសន្តិសុខសណ្ដាប់ធ្នាប់។ អ្នកបោះឆ្នោតជាច្រើនក៏បានលើកឡើងបណ្ដាផ្នែកជំពាក់ជំពិនក្នុងវិស័យដែលរដ្ឋ មន្ត្រីទទួលបន្ទុកដូចជាស្ថានភាពជនល្មើសកើនឡើង ជាពិសេសគឺមុខសញ្ញាជា
អនីតិជន។ អ្នកបោះឆ្នោត Tran Thai Hiep នៅ Dong Thap បាន ថ្លែងថា៖

“នៅដំបន់ជនបទជាច្រើនស្ថានភាពសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមមានការប្រព្រឹត្ត
តាមទិសអាក្រក់។ យុវជនមួយចំនួនបានបង្កើតជាក្រុមៗ បង្កធ្វើ ឲ្យ បណ្ដាលបាត់ស
ណ្ដាប់ធ្នាប់សង្គម។ទន្ទឹមនឹងនោះនៅមានផ្នែកតូចមួយក្នុងកំលាំងនគបាលប្រជាជន
មិនទាន់ហាត់ពុតលត់ដំហ្វឹកហាត់សិលធម៍គុណធម៍រស់នៅ។ ដូច្នេះការកែប្រែរបៀប
ធ្វើការរបស់កំលាំងនគបាលត្រូវបានអនុវត្តល្អជាង។”

ទន្ទឹមនឹងការយល់ព្រមនឹងសំនួរនិងចំលើយសួរដេញដោលទាក់ទិនដល់ការគ្រប់គ្រង
បែងចែកវិនិយោគសាធារណជាដើម អ្នកបោះឆ្នោតក៏ជឿជាក់និងសង្ឃឹមទៅលើ
រដ្ឋសភានិងសមាជិករដ្ឋាភិបាលនឹងប្តេជ្ញាចិត្តតស៊ូប្រឆាំងនិងគ្រោះពុករលួយនិង
ការខ្ជះខ្ជាយទ្រពសម្ប័ត្តិរបស់រដ្ឋរបស់ប្រជាជន។ អ្នកបោះឆ្នោត Duong Hien Van
ខ័ណ្ឌ Son Tra ទីក្រុង Da Nang មានបំណងថា៖

“ក៏ដូចជាអ្នកបោះឆ្នោតផ្សេងៗលើទូទាំងប្រទេស ខ្ញុំចង់ឲ្យបណ្ដារដ្ឋមន្ត្រីក៏ដូចជា
រដ្ឋាភិបាលក្រោយការសួរដេញដោលលើកនេះ ស្នើរថ្នាក់ដឹកនាំខាងលើរកឃើញ
មូលហេតុជាក់ស្ដែងបំផុតដើម្បីដោះស្រាយស្ថានភាពពុករលួយខ្ជះខ្ជាយ។ ធ្វើយ៉ាង
ម៉េចធានាបានប្រភពពន្ធរបស់ប្រជាជនដែលបានបង់ជូនរដ្ឋត្រូវបានប្រើប្រាស់មាន
ប្រសិទ្ធភាព ដូច្នេះប្រជាជនទើបជឿទុកចិត្ត។”

ជាមួយរបៀបសួរដេញដោលនិងឆ្លើយសំនួរដេញដោលដ៏ខ្លីច្បាស់លាស់អាចឃើញ
ថាមានកិច្ចប្រជុំណាបណ្ដាដំណាងសំនួរដេញដោលចំពោះនាយករដ្ឋមន្ត្រីនិងសមាជិក
រដ្ឋាភិបាលត្រូវបានឆ្លើយយ៉ាងសមរម្យដូចជាសម័យប្រជុំលើកទី៣នេះ។ ប្រការនេះ
បានសឲ្យឃើញថា បណ្ដាសមាជិកសភានីតិកាលទី១៣បានបង្ហាញនូវការទទួល
ខុសត្រូវខ្ពស់របស់ខ្លួនចំពោះអ្នកបោះឆ្នោ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ