សញ្ញាសម្គាល់នៃទំនាក់ទំនងការទូតរវាងវៀតណាមជាមួយដៃគូមួយចំនួនក្នុងឆ្នាំ២០១៧

(VOVWORLD) -ឆ្នាំ២០១៧ជាឆ្នាំគូសសញ្ញានូវសមិទ្ធិលេចធ្លោបំផុតលើវិស័យការទូតពហុភាគី ដែល នាំវៀតណាមធ្វើសមាហរណកម្មអន្តរជាតិកាន់តែស៊ីជម្រៅ រួមចំណែកលើកកំពស ឋានៈរបស់ប្រទេសជាតិលើឆាកអន្តរជាតិ។ ទន្ទឹមជាមួយគ្នានោះដែរ ទំនាក់ទំនងទ្វេភាគី រវាងវៀតណាមជាមួយដៃគូសំខាន់ៗមួយចំនួនក៏ត្រូវបានជម្រុញប្រកបដោយប្រសិទ្ធិ ភាពនិងក្លាយទៅជា “ចំណុចភ្លឺ”ក្នុងទំនាក់ទំនងកិច្ចការបរទេសឆ្នាំ២០១៧ របស់វៀតណាម។
សញ្ញាសម្គាល់នៃទំនាក់ទំនងការទូតរវាងវៀតណាមជាមួយដៃគូមួយចំនួនក្នុងឆ្នាំ២០១៧ - ảnh 1ឆ្នាំ២០១៧ជាឆ្នាំគូសសញ្ញានូវសមិទ្ធិលេចធ្លោបំផុតលើវិស័យការទូតពហុភាគី ដែល នាំវៀតណាមធ្វើសមាហរណកម្មអន្តរជាតិកាន់តែស៊ីជម្រៅ រួមចំណែកលើកកំពស ឋានៈរបស់ប្រទេសជាតិលើឆាកអន្តរជាតិ 

ឆ្នាំ២០១៧ ស្ថានភាពលើពិភពលោកនិងតំបន់មានបម្រែបម្រួលយ៉ាងស្មុគស្មាញ ដែលជះឥទ្ធិពលផ្ទាល់ទៅលើវៀតណាម។ ក្នុងបរិបទនោះ ទំនាក់ទំនងរវាងវៀតណាម ជាមួយដៃគូមានសក្កានុភាព ជាពិសេសគឺប្រទេសមហាអំណាច កាន់តែស៊ីជម្រៅ នាំ មកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រទេសជាតិ។

        សញ្ញាពិសេសក្នុងទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក

        ឆ្នាំ២០១៧បានឈានចូលប្រវត្តិសាស្ត្រនៃទំនាក់ទំនងវៀតណាម-អាមេរិក ដែល បានបញ្ជាក់តាមរយៈដំណើរទស្សនកិច្ចចំនួន២លើក។ នោះគឺដំណើរទស្សនកិច្ចនៅ អាមេរិករបស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc នាដើមខែមិថុនាឆ្នាំ២០១៧ និងដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump នាខែវិច្ឆិកាឆ្នាំ២០១៧ ក្នុងឱកាសចូលរួមសន្និសីទជាន់ខ្ពស់វេទិកាសហប្រតិ បត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC)។ តាមរយៈដំណើរទស្សនកិច្ចចំនួនពីរលើក នេះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan  Phuc បានក្លាយទៅជានាយករដ្ឋមន្ត្រីអាស៊ី អាគ្នេយ៍ដើមដំបូងទៅទស្សនកិច្ចនៅសេតវិមានក្នុងអាណត្តិប្រធានាធិបតីអាមេរិក លោក Donald Trump។ ទន្ទឹមជាមួយគ្នានោះ លោក Donald Trump ក៏ជាប្រធានាធិប តីដំបូងក្នុងប្រវត្តិសាស្ត្រក្លាយទៅជាប្រធានាធិបតីអាមេរិកមកបំពេញទស្សនកិច្ចនៅ វៀតណាមភ្លាមក្រោយពេលទទួលដំណែង។ បណ្ឌិត Tran Viet Thai នៅវិទ្យាស្ថាន ការទូត បានចាត់ទុកថា៖

        “ចាប់តាំងពីរបានប្រក្រតីភាពទំនាក់ទំនងវៀតណាម-អាមេរិក រហូតមកដល់ពេល នេះ សម្លឹងមើលឡើងវិញលើអតីតប្រធានាធិបតីអាមេរិកចំនួន៣ជំនាន់ គឺប្រធានាធិបតីBill Clinton  ប្រធានាធិបតី George Bush និងប្រធានាធិបតីលោក Obama គឺសុទ្ធតែ បានមកបំពេញទស្សនកិច្ចនៅវៀតណាមផងដែរ។ សម្បីតែ លោក Bill Clinton ដែល ជាអ្នកសម្រេចប្រក្រតីទំនាក់ទំនងការទូតជាមួយវៀតណាមនោះ គឺលោកក៏បានមក ទស្សនកិច្ចនៅវៀតណាមនាចុងអាណត្តិរបស់ខ្លួន។ រីឯប្រធានាធិបតីលោក Donald Trump គឺសម្រេចមកទស្សនកិច្ចនៅវៀតណាមតាំងពីដើមអាណ្តិម្លេះ ប្រការនេះបាន ឆ្លុះបញ្ជាំងនូវឋានៈរបស់វៀតណាមដែលកំពុងកើនឡើងក្នុងគោលនយោបាយកិច្ចការ បរទេសនិងក្នុងទំនាក់ទំនងជាមួយអាមេរិក”។

        ដំណើរទស្សនកិច្ចពោរពេញទៅដោយអត្ថន័យសំខាន់ ជាការគូសសញ្ញាថ្មីក្នុង ទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយ និងបង្ហាញនូវការផ្លាស់ប្តូរសកម្មនៃទស្សនៈរបស់ ថ្នាក់ដឹកនាំអាមេរិកជាមួយវៀតណាម។ នោះគឺគោរពរបរនយោបាយរបស់វៀតណាម។

        ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-ចិនអភិវឌ្ឍន៍ ស្ថិរភាពនិងមាំមួន

        សម្រាប់ចិន ឆ្នាំ២០១៧ក៏ជាឆ្នាំទទួលស្គាល់ទំនាក់ទំនងកាន់តែស៊ីជម្រៅ ស្ថិរភាព ជាមួយនឹងសកម្មភាពកិច្ចការបរទេសយ៉ាងផុសផុល។ អគ្គលេខាបក្សកុម្មុយនិស្តវៀត ណាម លោក Nguyen Phu Trong ប្រធានរដ្ឋ លោក Tran Dai Quang បានអនុវត្ត ដំណើរទស្សនកិច្ចនៅចិន។ ជាម្ចាស់ផ្ទះរៀបចំឆ្នាំ APEC ២០១៧ ក៏បាននាំវៀតណាម ក្លាយទៅជាប្រទេសដើមដំបូងទទួលអគ្គលេខានិងជាប្រធានរដ្ឋចិន លោក Xi Jinping មកបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម បន្ទាប់ពីមហាសន្និបាតលើកទី១៩នៃ បក្ស កុម្មុយនិស្តចិន។

        ព្រឹត្តិការណ៍នេះ បានបង្ហោះនូវសញ្ញាពិសេសមួយ សរឲ្យឃើញនូវការប្តេជ្ញារបស់ ប្រទេសទាំងពីរសំដៅរក្សាទំនាក់ទំនងទ្វេភាគី អភិវឌ្ឍន៍ស្ថិរភាពនិងមាំមួន។ នៅក្នុង ជំនួបចរចាបន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចអគ្គលេខានិងជាប្រធានរដ្ឋចិន លោក Xi Jinping អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអះអាងថា៖

        “ការអភិវឌ្ឍន៍ស្ថិរភាព យូរអង្វែងនិងសមិទ្ធិផលទទួលបានក្នុងទំនាក់ទំនងរវាងបក្ស ទាំងពីរ រដ្ឋទាំងពីរ ជាកត្តាមិនអាចខ្វះបានសម្រាប់ស្ថិរភាពនិងការអភិវឌ្ឍន៍របស់ប្រ ទេសនីមួយៗ។ បក្ស រដ្ឋនិងប្រជាជនវៀតណាម ជានិច្ចកាលគោរពនិងមានបំណង រួម ជាមួយបក្ស រដ្ឋនិងប្រជាជនចិន បង្កើនចំណងមិត្តភាពជាប្រពៃណី រឹតបន្តឹងកិច្ចសហ ប្រតិបត្តិការ នាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋ ទាំងពីរមានការអភិវឌ្ឍន៍ដោយឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ”។

        អះអាងនូវទំនាក់ទំនងស្អិតរមួតជាមួយប្រទេសជិតខាងជាភាតរៈ

ទំនាក់ទំនងជាមួយប្រទេសជិតខាងបន្តជាអាទិភាពខ្ពស់ក្នុងគោលមាគា គោល នយោបាយកិច្ចការបរទេសរបស់បក្សនិងរដ្ឋវៀតណាមនាឆ្នាំទៅ។

សម្រាប់កម្ពុជា កិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម-កម្ពុជាឆ្នាំ២០១៧បាន គូសសញ្ញានូវកំណាត់ផ្លូវ៥០ឆ្នាំសហប្រតិបត្តិការ។ ដំណើរទស្សនកិច្ចរបស់អគ្គលេខា បក្ស លោក Nguyen Phu Trong នៅកម្ពុជានាខែកក្កដាឆ្នាំ២០១៧ បានបង្កើតផែនគ្រឹះ រឹងមាំដើម្បីនាំទំនាក់ទំនង “អ្នកជិតខាងល្អប្រសើ មិត្តភាពជាប្រពៃណី សហប្រតិបត្តិ ការលើគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង” ជាមួយកម្ពុជាឡើងកំពស់ថ្មី។

រីឯសម្រាប់ឡាវ ឆ្នាំ២០១៧ជាឆ្នាំពិសេសក្នុងទំនាក់ទំនងវៀតណាម-ឡាវ គូស សញ្ញានូវរយៈពេល៥៥ឆ្នាំបង្កើតទំនាក់ទំនងការទូតនិងរយៈពេល៤០ឆ្នាំចុះហត្ថលេខា លើសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការ។ សកម្មភាពជាច្រើនបានប្រព្រឹត្តទៅក្នុង ឆ្នាំមិត្តភាពវៀតណាម-ឡាវ។ ការដែល អគ្គលេខា និងប្រធានរដ្ឋឡាវ លោក Bounhang Vorachit អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ក្នុងបរិបទដែលប្រទេសទាំងពីររៀបចំប្រកបដោយជោគជ័យ ឆ្នាំសាមគ្គីភាព មិត្តភាព ២០១៧ ជាការគូរសញ្ញានូវទំនាក់ទំនងពិសេស វៀតណាម-ឡាវ។

ឆ្នាំ២០១៧ ជាឆ្នាំពោរពេញទៅដោយព្រឹត្តិការណ៍និងសមិទ្ធិកិច្ចការបរទេស សំខាន់ៗ បង្កើតបុព្វបទរឹងមាំ ដើម្បីវៀតណាមបន្តធ្វើសមាហរណកម្មអន្តរជាតិ តាម គោលមាគាកិច្ចការបរទេសសន្តិភាព ម្ចាស់ការ ពហុបែប ពហុភាគី យកផលប្រយោជន៍ ជាតិជាចម្បង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ