ស្ថិរភាពដ៍ស្តួចស្តើងនៅម៉ាលី

​​​​​​​​​                        

ស្ថិរភាពដ៍ស្តួចស្តើងនៅម៉ាលី - ảnh 1
កងទ័ពម៉ាលី(រូបថត​Internet)

Vovworld-រួមជាមួយសេចក្តីប្រកាសរបស់ លោកFrancois Hollandស្តីពីជ័យជំនះ
របស់កងទ័ពម៉ាលី ​បារាំងនៅទីក្រុង Timbuktu និងការដែលជនម៉ាលីរាប់រយនាក់
ស្វគមកំលាំងចម្រុះបារាំងម៉ាលីឈានចូលទីក្រុងនេះបានសរឲ្យឃើញនូវបំណង
សន្តិភាពរបស់ប្រជាជននៃប្រទេសនេះ។មុននោះនាថ្ងៃទី២៦មករាកងកំលាំង
នាំមុខដោយបារាំងក៍ដណ្តើមបានទីក្រុង​Gao ជីទីក្រុងធំបំផុតនៅភាគខាងជើងម៉ាលី។
នេះត្រូវបាន​ចាត់ទុកជាជ័យជំនះសំខាន់តាំងពីពេលយុទ្ឋនាការយោធាដេញពួកឧទ្ទាម
ចេញផុតពីតំបន់នេះចាប់ផ្តើមនាថ្ងៃទី១១មករា។ទន្ទឹមនឹងសេចក្តីប្រកាសពោលខាង
លើ ប្រធានាធិបតីបារាំងលោកFrancois Hollandបានអះអាងថេមទៀតថា៖ការផ្តល់
មកស្ថិរភាពសំរាប់ម៉ាលីជាកាតព្វកិច្ចរប​ស់បារាំង។ប៉ុន្តែនេះជាគោលដៅពិបាកអនុវ​ត្ត
ពេលដែលនៅម៉ាលីមានបញ្ហាជាច្រើនត្រូវដោះស្រាយ។នោះគឺការដណ្តើមបានទីក្រុង
សំខាន់ៗនៅភាគខាងជើងបង្ខំឲ្យពួកឧទ្ទាមផ្ទេរសកម្មភាពទៅដំបន់ភ្នំដាច់ស្រយ៉ាល
តែប៉ុណ្ណោះ។ក្នុងពេលនោះកំលាំងឥស្លាមនិយមនៅម៉ាលីជានិច្ចកាលទទួលបានខ្ទង់
ប្រាក់ធំធេងពីអង្គការជួញដូរមនុស្សឬជួញដូរគ្រឿងញៀនឆ្លងដែនម៉្យាងទៀតស្តានភាព
នយោបាយសង្គមក៍ជាកត្តាជះឥទ្ឋីពលដល់ស្ថិរភាពនៅម៉ាលីផងដែរ។

​​​​​​​​                           

ស្ថិរភាពដ៍ស្តួចស្តើងនៅម៉ាលី - ảnh 2
កងទ័ព ​បារាំង(រូបថត​Internet)


លើវស័យនយោបាយប្រទេសនេះគ្មានប្រធានាធិបតីកាលពីខែមិនាឆ្នាំ២០១២និងគ្មាន
នាយករដ្ឋមន្រ្តីកាលពីខែធ្នូ២០១២មកនេះជាលក្ខណះងាយស្រួលសំរាប់ពួកភេរករនិង
ក្រុមឧក្រិដជនបង្កើនសកម្មភាពអំពីភូមិសាស្រ្តម៉ាលីជាប្រទេស១ដែលមានព្រំដែនជាប់
នឹងប្រទេសផ្សេងចំនួន៧ដោយហេតុនេះសភាពការណ៍សន្តិសុខតាមព្រំដែនមិនអាច
ត្រួតពិនិត្យឲ្យអស់បានឡើយ។ក្នុងសភាពការណ៍នោះគ្រោះអាសន្នពួកឧទ្ទាមវិលត្រឡប់មកជាគ្រោះអាសន្នងាយកើត
មានឡើង។ក្នុងសន្និសីទកំពូលសហភាពអាហ្រ្វ៊ិកនៅEthiopia នាថ្ងៃទី២៨និងទី២៩មករា
ប្រធានប្លុកនេះលោក HailemariamDesalegn  នាយករដ្ឋមន្រ្តី Ethiopiaអោដឹងថា៖សហភាព
អាហ្រ្វ៊ិកនិថជួយជាប្រាក់ចំនួន៥០លានដុល្លារអាមេរិកឲ្យយុទ្ឋនាការយោធានៅម៉ាលី។ក្នុងពេលនោះតាមអគ្គលេខាធិការអ.ស.បលោកBan Ki Moon ថា៖ក្រុមប្រឹក្សាសន្តិសុខ
អ.ស.បកំពុងពិនិត្យមើលការជួយឧបត្ថម្ភជាភស្តុភាសំរាប់បណ្តាប្រទេសនៅទ្វីបអាហ្រ្វ៊ិក។

ក្រោយរយះពេលជាង២សប្តាហ៍ដំណើការយុទ្ឋនាការយោធាបារាំងទទួលបានគោលដៅ
គឺដណ្តើមបានសិទ្ឋិត្រួតត្រានៅផាគខាងជើងម៉ាលី។ប៉ុន្តែសមិទ្ឋផលនេះនៅបង្កប់ហានិភ័យ
ជាច្រើននិង ស្ថិរភាព នៅម៉ាលីគឺស្តួចស្តើងណា់ស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ