សម័យប្រជុំលើកទី២ រដ្ឋសភានីតិកាលទី១៥៖ បង្កើតបន្ថែមកម្លាំងចលករសម្រាប់ការស្ដារនិងអភិវឌ្ឍ

(VOVWORLD) - សម័យប្រជុំលើកទី២ រដ្ឋសភាវៀតណាមនីតិកាលទី១៥ បានបិទបញ្ចប់ នៅរដ្ឋធានីហាណូយ កាលពីចុងសប្ដាហ៍កន្លងទៅ ក្រោយរយៈពេល១៦ថ្ងៃធ្វើ ការ។ ទោះជារយៈពេលធ្វើការមិនវែងដូចនឹងសម័យប្រជុំនៅចុងឆ្នាំរបស់រដ្ឋ សភានីតិកាលមុនៗក៏ដោយ ប៉ុន្តែនៅសម័យប្រជុំលើកនេះ រដ្ឋសភាបានអនុម័ត លើសេចក្ដីសម្រេចចិត្តសំខាន់ជាច្រើន ដែលបង្កើតបន្ថែមកម្លាំងចលករសម្រាប់ ការស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមឡើងវិញ។

សម័យប្រជុំលើកទី២ រដ្ឋសភានីតិកាលទី១៥៖ បង្កើតបន្ថែមកម្លាំងចលករសម្រាប់ការស្ដារនិងអភិវឌ្ឍ - ảnh 1រូបថត៖ quochoi.vn
ជាសម័យប្រជុំទី២ជាបន្តបន្ទាប់នៃអាណត្តិរដ្ឋសភានីតិកាលទី១៥ ប្រព្រឹត្ត ទៅក្នុងបរិបទដែលប្រទេសជាតិកំពុងផ្ដោតសំខាន់ទៅលើការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ សំណើរឥតងាករេដែលបានថ្នាក់ដឹកនាំរដ្ឋសភាដាក់ចេញនោះ គឺត្រូវកាត់ បន្ថយជាអតិបរមានូវពេលវេលាប្រជុំ ប៉ុន្តែនៅតែធានាគុណភាពខ្ពស់បំផុត សម្រាប់របៀបវារៈនៃកិច្ចប្រជុំ។
ភាពបត់បែន ច្នៃប្រឌិតក្នុងការរៀបចំនិងប្រតិបត្តិការរបស់រដ្ឋសភា
នៅសម័យប្រជុំលើកទី២ រដ្ឋសភានិងស្ថាប័ននានាក្រោមឱវាទរដ្ឋសភា បានឆ្លៀតប្រើប្រាស់ពេលវេលាទាំងអស់ដើម្បីទទួលយក កែសម្រួល បកស្រាយ និងសុក្រិតខ្លឹមសារ។ អាស្រ័យហេតុនោះ រដ្ឋសភាបានសម្រេចរបៀបវារៈទាំង ស្រុង។ សំណើរជាច្រើនអំពីការផ្លាស់ប្ដូរថ្មីរបៀបរៀបចំសម័យប្រជុំតាមទម្រង់ អនឡាញត្រូវបានអនុវត្តន៍ ឧទាហរណ៍ថាជាលើកដំបូងដែលរដ្ឋសភាបែងចែក ក្រុមពិភាក្សាទាំងនៅក្នុងអគាររដ្ឋសភាផងនិងទាំងនៅតាមខេត្ត ក្រុងក្រោមឱវាទមជ្ឈឹម ផង ក្នុងបរិមាណឡើងដល់៧៣ក្រុម។ ចំនួនយោបល់របស់សមាជិករដ្ឋសភានៅ សម័យប្រជុំលើកនេះ ក៏ខ្ពស់ជាងសម័យប្រជុំលើកមុនៗផងដែរ។ តាមការធ្វើ ស្ថិតិបានបង្ហាញថា សមាជិកសមាជិការដ្ឋសភាបានថ្លែងមតិយោបល់ចំនួនជិត៣ ពាន់លើកនៅក្នុងសម័យពិភាក្សាតាមក្រុម និងជិត៥០០លើកនៅក្នុងសម័យ ពិភាក្សាពេញអង្គ។
ចំពោះសម័យប្រជុំដោយផ្ទាល់វិញ ដោយស្ដែងចេញពីតថភាពជាក់ស្ដែង និងសំណើរនៃការងារប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋ សភាបានយល់ព្រមអនុញ្ញាតឲ្យគណៈប្រតិភូសមាជិករដ្ឋសភាទីក្រុងហូជីមិញ ចូលរួមសម័យប្រជុំតាមទម្រង់អនឡាញ ដើម្បីធានាសិទ្ធិនិងកាតព្វកិច្ចរបស់ សមាជិករដ្ឋសភានៅមូលដ្ឋាន។ សម័យប្រជុំលើកនេះក៏បានចាប់ផ្ដើមសាកល្បង ការបោះឆ្នោតអេឡិចត្រូនិក ដែលមិនត្រឹមតែជាដំណោះស្រាយជាបណ្ដោះ អាសន្នដើម្បីឆ្លើយតបនឹងជម្ងឺរាតត្បាតប៉ុណ្ណោះទេ ថែមទាំងឆ្ពោះទៅកាន់ គោលដៅឆ្ងាយជាងទៀតនោះគឺ រដ្ឋសភាអាចប្រជុំតាមទម្រង់អនឡាញពេញ សម័យប្រជុំ ដើម្បីអាចពិនិត្យមើល សម្រេចដោយទាន់ពេលវេលាលើបញ្ហាចំណុះ សមត្ថកិច្ច។ សមាជិការដ្ឋសភា Trinh Thi Tu Anh នៅខេត្ត Lam Dong បានវាយ តម្លៃថា៖    
“សម័យប្រជុំនេះសម្រេចបានជោគជ័យជាច្រើន។ ក្នុងបរិបទដែលជម្ងឺរាត ត្បាតមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញនោះ យើងបានរៀបចំសម័យប្រជុំប្រកប ដោយសុវត្ថិភាពនិងផ្លែផ្កា។ ប្រការនោះត្រូវបានបង្ហាញតាមរយៈការរៀបចំយ៉ាង ល្អនូវសម័យប្រជុំវគ្គទី១តាមទម្រង់អនឡាញ។ ទីមួយគឺ មានការរៀបចំឯកសារ យ៉ាងល្អ ហើយបានផ្ញើរទាន់ពេលវេលា។ ទីពីរ បច្ចេកវិទ្យាព័ត៌មាន ការតភ្ជាប់ បណ្ដាញត្រូវបានធានាយ៉ាងរលូន។ សកម្មភាពត្រួតពិនិត្យសុខាភិបាលសម្រាប់ សមាជិករដ្ឋសភា និងអ្នកបម្រើក៏ត្រូវបានអនុវត្តន៍យ៉ាងយកចិត្តទុកដាក់ផងដែរ”។
រាល់ចំណុចថ្មីទាំងនោះ គឺជាសក្ខីភាពដ៏រស់រវើកដែលបង្ហាញឲ្យឃើញភាព ប៉ិនប្រសព បត់បែន ច្នៃប្រឌិតរបស់ថ្នាក់ដឹកនាំរដ្ឋសភានិងគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភាក្នុងការរៀបចំសម័យប្រជុំឲ្យបានសមស្របនឹងលក្ខណៈនិង កាលៈទេសៈទាំងអស់។
ពិភាក្សា អនុម័តលើខ្លឹមសារសំខាន់ៗដើម្បីស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ច
លទ្ធផលដ៏សែនសំខាន់នៃសម័យប្រជុំលើកទី២រដ្ឋសភានីតិកាលទី១៥ គឺជាការដែលរដ្ឋសភាបានពិភាក្សា និងអនុម័តលើសេចក្ដីសម្រេចចិត្តដ៏សំខាន់ ជាច្រើនដើម្បីជួយសេដ្ឋកិច្ចវៀតណាមស្ដារនិងអភិវឌ្ឍឡើងវិញ។ នោះគឺការ អនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពី៖ ផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្នាំ២០២២; ផែនការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញដំណាក់កាល២០២១-២០២៥។ ជា ពិសេស រដ្ឋសភាបានពិចារណា សម្រេចលើផែនការមេ ប្រើប្រាស់ដីធ្លីជាតិ ដំណាក់កាល២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៥០ និងផែនការប្រើប្រាស់ ដីធ្លីដំណាក់កាល២០២១-២០២៥។ រដ្ឋសភាក៏បានស្នើឲ្យរដ្ឋាភិបាលប្រញាប់ ប្រញាល់កសាងនិងរៀបចំអនុវត្តន៍យ៉ាងប្ដូរផ្ដាច់នូវកម្មវិធីស្ដារ អភិវឌ្ឍសេដ្ឋកិច្ច សង្គមឡើងវិញ ជាមួយនឹងដំណោះស្រាយ យន្តការប្រកបដោយលក្ខណៈលោត ផ្លោះ អាចធ្វើទៅបាន ប្រសិទ្ធភាព ដោយផ្តោតសំខាន់លើការបង្កើតកម្លាំង ចលករថ្មីសម្រាប់កំណើនសេដ្ឋកិច្ចឲ្យបានសមស្របនឹងនិន្នាការអភិវឌ្ឍនៃសេដ្ឋកិច្ចពិភពលោកនាបច្ចុប្បន្ន។
ក្នុងការងារប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាត រដ្ឋសភាដាក់ចេញគោលដៅ សម្របខ្លួនប្រកបដោយសុវត្ថិភាពទៅនឹងជម្ងឺកូវីដ-១៩ ការពារសុខភាព អាយុ ជីវិតរបស់ប្រជាជនជាអាទិភាពចម្បង។ រដ្ឋសភាស្នើឲ្យរដ្ឋាភិបាលប្រញាប់ ប្រញាល់បង្ហើយរួចរាល់ ចេញផ្សាយ និងរៀបចំអនុវត្តឲ្យមានប្រសិទ្ធភាព រលូន និង ព្រមៗគ្នានូវយុទ្ធសាស្ត្រទូទៅអំពីការបង្ការ ប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាត ព្រម ទាំងកសាងវិធានការ សេណារីយ៉ូជាក់លាក់ ច្បាមជាប់នឹងស្ថានភាព កុំឲ្យ អកម្ម ភ្ញាក់ផ្អើលចំពោះករណីដែលអាចកើតមានយ៉ាងស្មុគស្មាញជាងរយៈពេលមុននេះ។
ដោយឡែកសម័យប្រជុំអំពីការសួរដេញដោល ឆ្លើយសំណួរដេញដោល របស់លោកនាយករដ្ឋមន្រ្តីនិងសមាជិករដ្ឋាភិបាលនានា ពិតជាបានលើកឡើង បញ្ហាគ្រប់ជ្រុងជ្រោយនិងលម្អិតបំផុតពាក់ព័ន្ធដល់ការងារប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ក៏ដូចជាការស្ដារសេដ្ឋកិច្ចសង្គមផងដែរ។ សមាជិករដ្ឋសភា Nguyen Tri Thuc នៃគណៈប្រតិភូទីក្រុងហូជីមិញបានវាយតម្លៃថា៖
“ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការប្រតិបត្តិរបស់ប្រធានសម័យប្រជុំ លើកនេះ។ ច្បាស់លាស់ ល្អិតល្អន់ ហើយមានការប្រតិបត្តិស្ទើរតែដាច់ខាតតាម ពេលវេលាសួរដេញដាលនិងពិភាក្សា។ សំណួរទាំងអស់របស់សមាជិករដ្ឋសភា ក៏សុទ្ធតែផ្ដោតទៅលើខ្លឹមសារជាក់លាក់ ច្បាមជាប់នឹងជីវភាពសង្គម ហើយបាន ផ្ទេរបន្តមតិយោបល់របស់ម្ចាស់ឆ្នោតទៅកាន់រដ្ឋសភាយ៉ាងត្រឹមត្រូវនិងស្មោះ ត្រង់បំផុត។ សមាជិករដ្ឋាភិបាលក៏បានឆ្លើយយ៉ាងច្បាស់លាស់ផងដែរ”។
សម័យប្រជុំលើកទី២ រដ្ឋសភានីតិកាលទី១៥ បានបិទបញ្ចប់។ ជោគជ័យ នៃសម័យប្រជុំបន្តបង្ហាញនូវរដ្ឋសភាមួយដែលធ្វើសកម្មភាព បន្តផ្លាស់ប្ដូរថ្មីនិង រួមដំណើរ ជានិច្ចកាលដាក់ប្រជាជននិងអាជីវកម្មនៅជាមជ្ឈភាពក្នុងការសម្រេច ចិត្តទាំងអស់ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ