សម័យប្រជុំលើកទី៤រដ្ឋសភាវៀតណាមនីតិកាលទី១៣ជាមួយស្មារតីផ្លាស់ប្តូរថ្មីប្រជាធិបតេយ្យ

សម័យប្រជុំលើកទី៤រដ្ឋសភាវៀតណាមនីតិកាលទី១៣ជាមួយស្មារតីផ្លាស់ប្តូរថ្មីប្រជាធិបតេយ្យ - ảnh 1
សម័យប្រជុំលើកទី៤រដ្ឋសភាវៀតណាមនីតិកាលទី១៣ជាមួយស្មារតីផ្លាស់ប្តូរថ្មីប្រជាធិបតេយ្យនិងប្រសិទ្ធភាព។


      VOV-ប្រសិទ្ធភាពការងាររបស់សម័យប្រជុំលើកទី៤រដ្ឋសភាវៀតណាម​នីតិកាលទី១៣បានឃើញច្បាស់ពេលដែលរដ្ឋសភាបានអនុម័តលើគំរោង
ច្បាប់​ចំនួន៩។ ក្នុងនោះមានគំរោងច្បាប់ទាក់ទិនដល់ជីវភាពរស់នៅ​សេដ្ឋកិច្ច
សង្គមដូចជាច្បាប់បង្កាប្រឆាំងអំពើរពុករលួយ (វិសោធនកម្ម) ច្បាប់​រដ្ឋធានីជា
ដើម។ សេចក្តីសំរេចចិត្តសំខាន់ចំនួន២ក៏ត្រូវបានអនុម័តគឺសេចក្តី​សំរេចចិត្ត
អំពីការបោះឆ្នោតទំនុកទុកចិត្តចំពោះអ្នកកាន់ដំណែងដោយរដ្ឋសភា ក្រុម
ប្រឹក្សាប្រជាជនជ្រើសរើសរឺអនុម័ត សេចក្តីសំរេចចិត្តអំពីការយកមតិ​ប្រជាជន​អំពីពង្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២។ តាមលោក Nguyen Hanh Phuc ប្រធានខុទ្ទកាល័យរដ្ឋសភាថា​សម័យប្រជុំរដ្ឋសភាលើកនេះទទួលបានជោគ
ជ័យ​លើជ្រុងជ្រោយជាច្រើន។

       “បរិយាកាសនៅសាលប្រជុំនាពេលកន្លងទៅស្មោះត្រង់។ ប្រការនេះ
កាន់តែបានបង្ហាញ​នូវ​​ភាពប្រជាធិបតេយ្យខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ មតិ
របស់បណ្ដាសមាជិកសភាមាន​ចរិតលក្ខណ់ស្ថាបនាចង់ឲ្យការគ្រប់គ្រងរបស់
រដ្ឋាភិបាលល្អជាង។ លើកនេះ រដ្ឋសភាបានអនុម័តលើសេចក្តីសំរេចចិត្តអំពី
ការបោះឆ្នោតទំនុកទុកចិត្តចំពោះអ្នកកាន់ដំណែងដោយរដ្ឋសភា ក្រុមប្រឹក្សា
ប្រជាជនជ្រើសរើសរឺអនុម័ត។ ​ខ្ញុំចាត់ទុក​ថា នេះជាប្រការថ្មីនិងល្អ។”

សម័យប្រជុំលើកទី៤រដ្ឋសភាវៀតណាមនីតិកាលទី១៣ជាមួយស្មារតីផ្លាស់ប្តូរថ្មីប្រជាធិបតេយ្យ - ảnh 2
តាមលោក Nguyen Hanh Phucប្រធានខុទ្ទកាល័យរដ្ឋសភាថា សម័យប្រជុំរដ្ឋសភាលើកនេះទទួលបានជោគជ័យលើជ្រុងជ្រោយជាច្រើន។

       ការផ្លាស់ថ្មី១ ក្នុងបណ្ដាការផ្លាស់ប្តូរថ្មី​ របស់សម័យប្រជុំ ​រដ្ឋសភាវៀត​ណាម​លើកនេះគឺ ការដែលរដ្ឋាភិបាលបានមានរបាយការសរុប ​នៅ​រដ្ឋសភា​អំពីការ អនុវត្តរាល់សេចក្ដីសម្រេចចិត្តរបស់រដ្ឋសភា អំពីការសួរដេញដោល និងឆ្លើយ
ការសួរដេញដោល នៅសម័យប្រជុំលើកទី២ និងលើកទី ៣ រដ្ឋសភា​នីតិកាល
ទី ១៣។ នេះគឺជាលើកដំបូងដែលរដ្ឋាភិបាលបានមានរបាយការណ៍ជាក់ស្ដែង
អំពីការអនុវត្តរាល់ខ្លឹមសារ ដែលសមាជិករដ្ឋាភិបាល បាន​សន្យាចំពោះមុខ
រដ្ឋសភា និងអ្នកបោះឆ្នោតនៅទូទាំងប្រទេស នៅក្នុងការសួរ​ដេញដោលនិង
ឆ្លើយការសួរដេញដោល នៅសម័យប្រជុំមុននេះ។ 

        នៅសម័យប្រជុំលើកទី ៤ រដ្ឋសភានីតិកាលទី ១៣ រដ្ឋសភាបានពិនិត្យ
មើល ពិភាក្សា ផ្តល់មតិជាលើកដំបូងអំពីសេចក្ដីព្រៀងច្បាប់ ធ្វើវិសោធនកម្ម
រដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៩២ និងអនុម័ត្តទៅលើ សេចក្ដីសម្រេចចិត្ត អំពីការបោះ​ប្រជាមតិប្រជាជន អំពីសេចក្ដីព្រៀង រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២។ បន្ទាប់ពីការ
ស្ទង់មតិប្រជាជន សេចក្ដីព្រៀងធ្វើវិសោធនកម្ម នៃរដ្ឋសភា នឹងត្រូវបានដាក់
ជូន​រដ្ឋសភាអនុម័ត្ត ក្នុងសម័យប្រជុំ លើកទី ៦ រដ្ឋសភានីតិកាល ទី១៣ នាខែ
តុលាឆ្នាំ២០១៣។ ស្ដីអំពីបញ្ហានេះ អនុប្រធានរដ្ឋសភាវៀតណាម លោក ​
Uong Chu Luu បានសង្កត់ធ្ងន់ថា៖    

         "ការកែទម្រងរដ្ឋធម្មនុញ្ញលើកនេះ គឺសំដៅបំពេញតម្រូវការអភិវឌ្ឍន៍​ដោយចីរភាពរបស់ប្រទេសជាតិ ក្នុងសភាពការណ៍ថ្មី។ រដ្ឋធម្មនុញ្ញធ្វើ
វិសោធន​កម្ម បានអះអាងថា៖ ប្រជាជនគឺជាកំពូលនៃម្ចាស់សិទ្ធអំណាច
របស់រដ្ឋ។ ​សិទ្ធអំណាចទាំងអស់របស់រដ្ឋ ចំណុះទៅលើប្រជាជន ។”

សម័យប្រជុំលើកទី៤រដ្ឋសភាវៀតណាមនីតិកាលទី១៣ជាមួយស្មារតីផ្លាស់ប្តូរថ្មីប្រជាធិបតេយ្យ - ảnh 3
អនុប្រធានរដ្ឋសភាវៀតណាម លោក Uong Chu Luu

        ការងារឃោសនា ផ្សព្វផ្សាយអំពិសម័យប្រជុំលើកនេះ ក៏បានកែ​ទម្រង
មួយជំហានដែរ។ ចំនួនកិច្ចប្រជុំរបស់រដ្ឋសភា ដែលត្រូវបានផ្សាយបន្តផ្ទាល់
លើទូរទស្សន៍ និងវិទ្យុ គឺ១៣ពេល (​កើន ៥ពេល បើប្រៀបនឹងសម័យប្រជុំ​
មុននេះ)។​ពិសេស​គឺរដ្ឋសភាបានលៃទុកពេលវេលាជាច្រើន ដើម្បីពិភាក្សា
អំពីទិសដៅ​ អភិវឌ្ឍន៍សេដស្ឋកិច្ច សង្គម ក្នុងរយះពេលខាងមុខ និងអនុម័ត្ត
ទៅលើ​ បណ្ដាគោលដៅជាសារវ័ន្ត របស់ឆ្នាំ ២០១៣។

           នៅសម័យប្រជុំរដ្ឋសភាវៀតណាម លើកនេះ សមាជិកសភាបានពង្រីក
ស្មារតីអធិបតេយ្យភាព ប្រាជ្ញា ។ សម័យប្រជុំលើកនេះបានសម្ដែងការប្តេជ្ញាចិត្ត
ផ្លាស់ប្តូរថ្មី សកម្មភាពរបស់រដ្ឋសភា ដែលអ្នកបោះឆ្នោត និងប្រជាជនក្នុងទូទាំង
ប្រទេសសង្ឃឹម។ តាមនោះ រួមចំណែកនាំប្រទេសជាតិឈានឡើង អនុវត្ត
កិច្ចការផ្លាស់ប្តូរថ្មីប្រកបដោយជោគជ័យ ដើម្បីបុព្វហេតុប្រជាជនសម្បូរធូធារ
ប្រទេសខ្លាំងមាំមួន សង្គម​ប្រជាធិបតេយ្យ​ សមភាព និងអរិយធ៌ម៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ