សេរីភាពខាងជំនឿសាសនាក្រឡេកមើលពីមហាពិធីបុណ្យវិសាខបូជា ឆ្នាំ ២០២៥

(VOVWORLD) - មហាពិធីបុណ្យវិសាខបូជាអង្គការសហប្រជាជាតិ ឆ្នាំ ២០២៥ ដែលប្រារព្ធឡើងនៅទីក្រុងហូជីមិញ (ថ្ងៃទី ៦-៨ ឧសភា) បានអះអាងជាមួយសហគមន៍អន្តរជាតិ អំពីគោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់បក្សនិងរដ្ឋវៀតណាម ដោយមានការគោរព និងធានាសេរីភាពខាងជំនឿសាសនាជានិច្ច។ ព្រឹត្តិការណ៍នេះក៏ជាសក្ខីភាពបញ្ជាក់ពីស្ថានភាពជាក់ស្តែងនៃជីវភាពសេរីភាពខាងសាសនានៅវៀតណាម និងចំពោះវឌ្ឍនភាពជាច្រើន ក្នុងការធានាសិទ្ធិមនុស្ស។

សេរីភាពខាងជំនឿសាសនាក្រឡេកមើលពីមហាពិធីបុណ្យវិសាខបូជា ឆ្នាំ ២០២៥ - ảnh 1ប្រធានរដ្ឋ លោក លឿង គឿង និងព្រះតេជគុណ Thich Tri Quang  ធម្មាធិបតីនៃសមាគមព្រះពុទ្ធសាសនាវៀតណាម អញ្ជើញចូលរួមពិធីបើកមហាពិធីបុណ្យវិសាខបូជា អង្គការសហប្រជាជាតិឆ្នាំ ២០២៥  (រូបថត៖ Vinh Phong/VOV5)

ប្រតិភូចំនួន ២.៧០០ នាក់ ដែលចូលរួមមហាពិធីបុណ្យវិសាខបូជាឆ្នាំ ២០២៥ ក្នុងនោះមានប្រតិភូអន្តរជាតិចំនួន ១.៣០០ នាក់មកពីប្រទេស និងតំបន់ដែនដីចំនួន ៨៥ និងរួមមានបទអន្តរាគមន៍ច្រើនជាង ១.០០០ បទ  បានបង្ហាញពីភាពទាក់ទាញនៃស់ព្រឹត្តិការ ណ៍សាសនា និងវប្បធម៌អន្តរជាតិដ៏ធំបំផុតមួយ ដែលត្រូវបានអង្គការសហប្រជាជាតិទទួលស្គាល់។

នេះជាលើកទីមួយហើយដែលទីក្រុងហូជីមិញធ្វើជាម្ចាស់ផ្ទះ ប៉ុន្តែជាលើកទី បួនដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ រួមចំណែកកត់សម្គាល់ឋានៈរបស់វៀត ណាមនៅលើវេទិកាព្រះពុទ្ធសាសនាអន្តរជាតិ។

កត់សម្គាល់ឋានៈរបស់វៀតណាមក្នុងវេទិកាព្រះពុទ្ធសាសនាអន្តរជាតិ

ក្រឡេកមើលឡើងវិញ ការប្រារព្ធមហាពិធីបុណ្យវិសាខបូជារបស់អង្គការសហប្រជាជាតិចំនួនបីលើកមុន ដែលបានប្រារព្ធឡើងនៅប្រទេសវៀតណាម ព្រះតេជគុណ Thich Duc Thien អនុប្រធាន និងជាអគ្គលេខាធិការក្រុមប្រឹក្សាភិបាលនៃសមាគមព្រះពុទ្ធសាសនាវៀតណាមបានមានពុទ្ធដីការថា នៅឆ្នាំ ២០០៨ មហាពិធីបុណ្យបានប្រារព្ធ ឡើងនៅមជ្ឈមណ្ឌលសន្និបាតជាតិ My Dinh នៃទីក្រុងហាណូយ ដែលជួយមិត្តភក្តិអន្តរជាតិមើលឃើញពីការអភិវឌ្ឍរបស់ប្រទេសវៀតណាម បន្ទាប់ពីកិច្ចការផ្លាស់ប្តូរថ្មី កែទម្រង់ និងការបើកទ្វាររបស់ប្រទេសជាតិ។

សេរីភាពខាងជំនឿសាសនាក្រឡេកមើលពីមហាពិធីបុណ្យវិសាខបូជា ឆ្នាំ ២០២៥ - ảnh 2មានប្រតិភូប្រមាណ ២៧០០នាក់ ចូលរួមពិធីបុណ្យវិសាខបូជា ឆ្នាំ ២០២៥ ដែលក្នុងនោះមានប្រតិភូអន្តរជាតិចំនួន ១៣០០ នាក់ មកពី ៨៥ប្រទេស និងដែនដី (រូបថត៖ Vinh Phong/VOV5)

ក្នុងឆ្នាំ ២០១៤ និង ២០១៩ មហាពិធីបុណ្យវិសាខបូជាត្រូវបានប្រារព្ធឡើងនៅវត្តចំនួនពីរគឺ Bai Dinh - Ninh Binh និង Tam Chuc - Ha Nam ដែលបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះសហគមន៍ពុទ្ធសាសនាពិភពលោក អំពីទ្រង់ទ្រាយ និងការអភិវឌ្ឍនៃទីសក្ការៈបូជារបស់ព្រះពុទ្ធសាសនាវៀតណាម។

លើកនេះ (ឆ្នាំ២០២៥) វៀតណាមជាម្ចាស់ផ្ទះទទួលរៀបចំមហាពិធីបុណ្យវិសាខបូជា នៅឯគ្រឹះស្ថានបណ្តុះបណ្តាលអប់រំរបស់សមាគមព្រះពុទ្ធសាសនា វៀតណាម ដើម្បីជួយមិត្តអន្តរជាតិមើលឃើញពីទ្រង់ទ្រាយនៃការអភិវឌ្ឍន៍របស់ព្រះពុទ្ធសាសនាវៀតណាមក្នុងយុគសម័យថ្មី; មើលឃើញពីជីវភាពជាក់ស្តែងនៃសេរីភាពជំនឿសាសនា និងសមភាពរវាងសាសនាក្នុងសង្គមវៀត ណាម។

ការរៀបចំមហាពិធីបុណ្យវិសាខបូជា ឆ្នាំ ២០២៥ នៅទីក្រុងធំមួយក្នុងចំណោមទីក្រុងធំបំផុត ពោរពេញដោយភាពស្វាហាប់បំផុតក្នុងប្រទេស វៀតណាម ក៏ជាសក្ខីភាពនៃបរិយាកាសធ្វើសកម្មភាពសាសនានៅវៀត ណាម តែងតែត្រូវបានរដ្ឋាភិបាលបង្កលក្ខណៈងាយស្រួល។ ពិធីប្រពៃណីព្រះពុទ្ធសាសនាធ្វើឡើងយ៉ាងឱឡារិក និងជាសាធារណៈ ដោយមានការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងសមាគមព្រះពុទ្ធសាសនាវៀតណាម ស្ថាប័នមានសមត្ថភាព និងអាជ្ញាធរមូលដ្ឋាន។ ទន្ទឹមជាមួយគ្នានោះ សកម្មភាព វប្បធម៌ សិក្សាធម៌ និងតាំងពិព័រណ៍អន្តរជាតិជាច្រើន ដែលបានរៀបចំឡើងដ៏សម្បូរបែបក្នុងឱកាសនេះ បង្ហាញពីការបើកចំហ និងការគោរពរបស់រដ្ឋាភិបាលវៀតណាមចំពោះសកម្មភាពជំនឿសាសនា។ ពុទ្ធបរិស័ទ Pham Thi Vi (ព្រះនាម Dieu Loc) បានសម្តែងចំណាប់អារម្មណ៍ថា៖ “មហាពិធីបុណ្យវិសាខបូជាប្រារព្ធឡើងសម្រាប់ពុទ្ធសាសនិក ទូទាំងពិភពលោកមកជួបជុំគ្នានៅទីនេះ។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋ ដែលបានផ្តល់ឱកាសដល់ប្រជាជន និងពុទ្ធសាសនិកបានប្រារព្ធពិធីថ្ងៃនេះ។ ពិតជារំភើបចិត្តខ្លាំងណាស់ដែលយើងមានវត្តមាននៅទីក្រុងហូជីមិញ ដើម្បីចូលរួមក្នុងមហាពិធីបុណ្យនេះ”។

អះអាងពីការយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលរបស់រដ្ឋាភិបាល វៀតណាមចំពោះសកម្មភាពសាសនា

ការធ្វើជាម្ចាស់ផ្ទះរៀបចំសកម្មភាពសាសនាសំខាន់ៗ របស់អង្គការសហប្រជាជាតិជាលើកទីបួននៅវៀតណាម បង្ហាញយ៉ាងច្បាស់នូវការចាប់អារម្មណ៍ និងបង្កលក្ខណៈងាយស្រួលសម្រាប់អង្គការសាសនា ចូលរួមក្នុងសកម្មភាពអន្តរជាតិ។

សេរីភាពខាងជំនឿសាសនាក្រឡេកមើលពីមហាពិធីបុណ្យវិសាខបូជា ឆ្នាំ ២០២៥ - ảnh 3លោកប្រធានរដ្ឋលឿង គឿង អញ្ជើញថ្លែងមតិក្នុងពិធីបើកមហាពិធីបុណ្យវិសាខបូជា ឆ្នាំ ២០២៥ (រូបថត៖ Vinh Phong/VOV5)

ការរៀបចំមហាពិធីដ៏ជោគជ័យ បង្ហាញពីការអនុវត្តជាក់ស្តែងនូវគោលនយោបាយរបស់បក្ស និងរដ្ឋវៀតណាមស្តីពីការគោរពសិទ្ធិសេរីភាពខាងជំនឿសាសនារបស់ប្រជាជន; ធានាឱ្យមានការបង្កើតលក្ខណៈងាយស្រួលសម្រាប់សកម្មភាពស្របច្បាប់របស់អង្គការសាសនា; បំពេញតម្រូវការសាសនារបស់ប្រជាជនកាន់សាសនា។ ការចូលរួមរបស់មនុស្សរាប់លាននាក់នៅក្នុងព្រឹត្តិការណ៍នៃមហាពិធីបុណ្យនេះដោយភាពរីករាយ ទំនុកចិត្ត ភាព ពិសិដ្ឋ និងសណ្តាប់ធ្នាប់ គឺជាសក្ខីភាពបង្ហាញយ៉ាងច្បាស់អំពីការថែទាំ និងការលើកកម្ពស់ជីវភាពរស់នៅទាំងខាងសម្ភារៈ និងខាងស្មារតីសម្រាប់ប្រជាជន។  នេះបើយោងតាមការបញ្ជាក់របស់លោកប្រធានរដ្ឋវៀតណាម លឿង គឿង ក្នុងពិធីបើកវិសាខបូជា ឆ្នាំ ២០២៥។

“បក្ស និងរដ្ឋវៀតណាមជានិច្ចកាលវាយតម្លៃខ្ពស់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សាសនា ក្នុងនោះមានព្រះពុទ្ធសាសនា ប្រតិបត្តិក្នុងក្របខ័ណ្ឌច្បាប់ អនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយគោរព និងការ ពារសេរីភាពជំនឿសាសនារបស់ប្រជាជនគ្រប់រូប ហើយចាត់ទុកថា នោះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់កសាង ផែនមហាសាមគ្គីជនជាតិទាំង មូល”។

សម្រាប់ពុទ្ធសាសនិក ព្រឹត្តិការណ៍សាសនា នយោបាយពិសេសនេះគឺជាឱកាសមួយដើម្បីបញ្ជាក់ឡើងវិញនូវស្មារតីដ៏ធំធេង របស់ព្រះពុទ្ធសាសនា វៀតណាមក្នុងការពង្រឹងផែនមហាសាមគ្គីជនជាតិទាំងមូល សាមគ្គីសាសនា តភ្ជាប់ថែមទៀតនូវស្មារតី ព្រះពុទ្ធសាសនារួមដំណើរជាមួយប្រទេសជាតិនិងសង្គមនិយម។

នៅប្រទេសវៀតណាម ព្រះពុទ្ធសាសនាបានផ្សាភ្ជាប់យ៉ាងជ្រាលជ្រៅជាមួយនឹងប្រវត្តិសាស្ត្រកសាង និងការពារជាតិ។ ព្រះពុទ្ធសាសនាបានក្លាយទៅជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃជីវភាពវប្បធម៌ និងព្រលឹងវិញ្ញាណរបស់ប្រជាជនវៀតណាម។ ការរៀបចំពិធីបុណ្យវិសាខបូជាលើកទី៤ ប្រកប ដោយជោគជ័យ បានបង្ហាញថា សេរីភាពខាងសាសនារបស់ប្រជាជនវៀត ណាម តែងតែត្រូវបានរដ្ឋគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ