សហរដ្ឋអាមេរិកក្រោយការបោះឆ្នោត៖ ឆ្ពោះទៅរកសាមគ្គីភាព និងការផ្សះផ្សារគ្នា

(VOVWORLD) - សហរដ្ឋអាមេរិកទើបឆ្លងកាត់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជាប្រវត្តិសាស្រ្តជាមួយនឹងការប្រកួតប្រជែងដ៏ប្ដូរផ្ដាច់រវាងប្រធានាធិបតីកាន់អំណាចលោកDonald Trumpតំណាងគណបក្សសាធារណរដ្ឋនិងលោកJoe Biden តំណាងគណបក្សប្រជាធិបតេយ្យ។ 
សហរដ្ឋអាមេរិកក្រោយការបោះឆ្នោត៖ ឆ្ពោះទៅរកសាមគ្គីភាព និងការផ្សះផ្សារគ្នា - ảnh 1លោក Joe Biden និងលោកស្រី Kamala Harris មានសុន្ទរកថាប្រកាសជ័យជំនះ (ព្រឹកថ្ងៃទី ៨-១១ ម៉ោងនៅប្រទេសវៀតណាម) (រូបថត៖ AP)

ទោះជានាបច្ចុប្បន្ននេះសេតវិមានមិនទាន់បានប្រកាសបញ្ជាក់លទ្ធផល ក៏ដោយ ប៉ុន្តែការបោះឆ្នោតបានសរឲ្យឃើញការបំបែកបំបាក់នៃសហរដ្ឋអាមេរិក។ ហើយបេសកកម្មរបស់ប្រធានាធិបតីទី ៤៦ ក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិកគឺត្រូវសាមគ្គីគ្នា និងផ្សះផ្សារប្រជាជន។ នេះមិនមែនជាភារកិច្ចងាយស្រួលឡើយ ក្នុងបរិបទដែលសហរដ្ឋអាមេរិកកំពុងប្រឈមនឹងការលំបាកជាច្រើន ជាពិសេសគឺការឆ្លងរាលដាលនៃជំងឺរាតត្បាតកូវីដ ១៩ ផងដែរ។

សហរដ្ឋអាមេរិកបំបែកបំបាក់គ្នា

មជ្ឈដ្ឋានអ្នកវិភាគបានចាត់ទុកថា សហរដ្ឋអាមេរិកនៅឆ្នាំ ២០២០ ត្រូវបានបែកបាក់គ្នាក្រោយពីច្រើនទសវត្សរ៍។ បរិមាណអ្នកបោះឆ្នោតទៅបោះឆ្នោតមានចំនួនជាឯកទគ្គកម្មនៅតាមកន្លងជាច្រើនដើម្បីបង្ហាញពីឆន្ទៈនយោបាយ ក្នុងបរិបទដែលជំងឺរាតត្បាតគឺជាសញ្ញាសរឲ្យឃើញការបែកបាក់គ្នារវាងអ្នកគាំទ្រគណបក្សសាធារណរដ្ឋនិងគណបក្សប្រជាធិបតេយ្យ។ យោងតាមការស្ទង់មតិរបស់APក្រោយការបោះឆ្នោត ថា អ្នកគាំទ្រគណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋមានទស្សនៈខុសពីគ្នាយ៉ាងច្បាស់លាស់អំពីបញ្ហាអាទិភាព និងបញ្ហាប្រឈមរបស់ប្រទេសជាតិ។ ជាក់ស្ដែង អ្នកបោះឆ្នោតឲ្យលោក Biden មានគោលបំណងថា រដ្ឋាភិបាលសហរដ្ឋនឹងផ្តល់អាទិភាពលើការកាត់បន្ថយការឆ្លងរាលដាលជំងឺរាតត្បាតកូវីដ ១៩ ទោះបីខឿនសេដ្ឋកិច្ចអាំចរងការខាតបង់បន្ថែមក៏ដោយ។ ផ្ទុយទៅវិញអ្នកបោះឆ្នោតភាគច្រើន ដែលគាំទ្រលោក Trump មានគោលបំណង ចង់មានវិធីអភិក្រមដោយផ្តោតលើសេដ្ឋកិច្ច។ លើសពីនេះទៀត អ្នកបោះឆ្នោតប្រមាណ ៥០ ភាគរយដែលបានបោះឆ្នោតឱ្យលោក Trump ចាត់ទុកសេដ្ឋកិច្ចនិងការងារជាបញ្ហាជួរមុខរបស់ប្រទេស។ ទោះយ៉ាងណាក៏ដោយមានអ្នកបោះឆ្នោតត្រឹមតែ ១០ %ប៉ុណ្ណោះដែលជ្រើសរើសលោក Biden បានយល់ព្រមអំពីទស្សនៈនេះ។ ទាក់ទងនឹងបញ្ហាជាតិសាសន៍ អ្នកបោះឆ្នោតភាគច្រើនឲ្យលោកBiden បានចាត់ទុកការរើសអើងជាតិសាសន៍គឺជាបញ្ហាដ៏ធ្ងន់ធ្ងរបើប្រៀបធៀបទៅនឹងអត្រាជាង ៥០% របស់អ្នកបោះឆ្នោតឲ្យលោក Trump ។ រូបភាពមួយដែលទទួលបានការចាប់អារម្មណ៍ពីសាធារណៈមតិនៅពេលដែលហាងជាច្រើនត្រូវបង្កើនការប្រុងប្រយ័ត្ន ដោយបារម្ភអំពីកុបកម្មក្រោយការបោះឆ្នោត ដែលធ្លាប់ជានិមិត្តរូបនិងជាឱកាសមួយដើម្បីបង្ហាញពីសេរីភាពនិងប្រជាធិបតេយ្យរបស់សង្គមអាមេរិក។

សូម្បីតែការរាប់សន្លឹកឆ្នោតក៏ធ្វើឲ្យប្រជាជនអាមេរិកបែកបាក់គ្នាផងដែរ។ ប៉ុន្មានថ្ងៃ ក្រោយពីការបោះឆ្នោត ការឈ្លោះប្រកែកគ្នានៅតែកើតមាន។ អ្នកគាំទ្រប្រធានាធិបតី Trump បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅតាមការិយាល័យរាប់សន្លឹកបោះឆ្នោត។ នៅកន្លែងជាច្រើនហ្វូងមនុស្សដែលមានចំនួនចាប់ពីរាប់សិបទៅរាប់ពាន់នាក់ដែលគាំទ្រប្រធានាធិបតីលោក Donald Trump បានចាត់ទុកថា គណបក្សប្រជាធិបតេយ្យ។ ក្នុងពេលនោះប្រធានាធិបតី លោក Donald Trump បានប្រកាសប្ដឹងអំពីលទ្ធផលនៃការបោះឆ្នោត។ ក្រៅពីការបែកបាក់គ្នាអំពីនយោបាយនោះ សហរដ្ឋអាមេរិកក៏ប្រឈមនឹងការបែកបាក់អំពីជាតិសាសន៍ផងដែរ។ ជាក់ស្ដែង ក្នុងឆ្នាំ ២០២០ បានកើតមានចលនាបាតុកម្មទាមទារអោយមានសមភាពសំរាប់មនុស្សស្បែកខ្មៅ ក្រោយពីការស្លាប់របស់ លោក George Floyd ព្រមទាំងរលកអំពើហឹង្សាកើនឡើង ដែលបង្កអស្ថិរភាពដល់តំបន់ជាច្រើនរបស់សហរដ្ឋអាមេរិក។

អំពាវនាវឱ្យមានសាមគ្គីភាពនិងការផ្សះផ្សារគ្នា

វាយតម្លៃអំពីស្ថានភាពសហរដ្ឋអាមេរិកបច្ចុប្បន្ននេះ អ្នក ប្រវត្តិវិទូ Barbara Perryនាយកមជ្ឈមណ្ឌលMiller ដែលមានជំនាញខាងសិក្សាស្រាវជ្រាវប្រវត្តិសាស្រ្តប្រធានាធិបតី ចំណុះសាកលវិទ្យាល័យVirginia (សហរដ្ឋអាមេរិក) បានចាត់ទុកថា លើកលែងតែក្នុងសម័យសង្គ្រាមស៊ីវិល លោកមិនដែលគិត សហរដ្ឋអាមេរិកបានឆ្លងកាត់ដំណាក់កាលណា ដែលការបំបែកបំបាក់គ្នាបានបង្កប់នូវគ្រោះថ្នាក់ជាច្រើនដូចលើកនេះឡើយ។

ចំពោះការខ្វែងគំនិតគ្នាក្នុងសង្គមអាមេរិកនោះ ក្នុងសុន្ទរកថាក្រោយការបោះឆ្នោត  (ថ្ងៃទី ៧ ខែវិច្ឆិកា) បេក្ខជនJoe Biden បានផ្ដល់សារថា៖ "ពង្រឹងសាមគ្គីភាព និងខិតខំប្រឹងប្រែងបន្ធូរស្រាលការបែកបាក់គ្នាក្នុងឆាកនយោបាយអាមេរិក" ។ លោក Joe Biden បានសង្កត់ធ្ងន់ថានេះជាពេលវេលាដើម្បីផ្សះផ្សារសហរដ្ឋអាមេរិក។ លោកបានសន្យាថានឹងមិនស្វែងរកការបែកបាក់គ្នាឡើយ ពោលគឺស្វែងរក ឯកភាពវិញ។

សហរដ្ឋអាមេរិកកំពុងប្រឈមនឹងបញ្ហាជាច្រើនដូចជាការរីករាលដាលនៃជំងឺកូវីដ ១៩ការខ្វែងគំនិតគ្នាអំពីជាតិសាសន៍ការថែទាំសុខភាពកិច្ចការបរទេស។ ក្នុងបរិបទនេះ សហរដ្ឋអាមេរិកដែលបែកបាក់គ្នានឹងជួបការលំបាកខ្លាំង ក្នុងការអនុវត្តរាល់គោលនយោបាយដើម្បីអភិវឌ្ឍន៍ប្រទេស។ មានតែសាមគ្គីភាព និងការផ្សះរផ្សារគ្នាតែប៉ុណ្ណោះ ទើបជួយប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិកដឹកនាំប្រទេសជំនះពុះពារលើការសាលល្បងក្នុងអាណត្តិ ៤ ឆ្នាំខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ