អង្គភាពអាជីវកម្មវៀតណាមបង្កើនការវិនិយោគទៅលើវិស័យកសិកម្ម

(VOVworld)-តាមការវាយតម្លៃរបស់អ្នកជំនាញការសេដ្ឋកិច្ច វិស័យកសិកម្មវៀត
ណាមកំពុងមានឱកាសទាក់ទាញទុនវិនិយោគដើម្បីរៀបចំរចនាសម្ព័ន្ធ លើគ្រប់
ជ្រុងជ្រោយឡើងវិញ។ នាប៉ុន្មានឆ្នាំថ្មីៗនេះ សម្ព័ន្ធក្រុមហ៊ុនវៀតណាមជាច្រើន
កំពុងបង្វែរទិសវិនិយោគចូលក្នុងវិស័យកសិកម្ម រួមជាមួយនោះគឺមាន រដ្ឋាភិ
បាលវៀតណា​មក៏បានជួយឧបត្ថម្ភនិងបង្កលក្ខណៈងាយស្រួលសម្រាប់ អង្គ
ភាពអាជីវកម្មមានឱកាសចូលរួមក្នុងការអភិវឌ្ឍន៍កសិកម្មផងដែរ។ នេះជា
សញ្ញា វិជ្ជមានសម្រាប់ដំណើការអភិវឌ្ឍន៍កសិកម្មរបស់ប្រទេសជាតិ។

       រដ្ឋាភិបាលនិងនាយករដ្ឋមន្ត្រីរដ្ឋាភិបាលជានិច្ចកាលយកចិត្តទុកដាក់ បញ្ជាណែនាំឲ្យសុក្រិដ្ឋប្រព័ន្ធយន្តការ គោលនយោបាយជួយឧបត្ថម្ភបណ្តា សមាសភាពសេដ្ឋកិច្ចវិនិយោគចូលក្នុងកសិកម្មនិងជនបទ។​ជាពិសេស
ក្នុងឆ្នាំ ២០១៤​និង២០១៥ រដ្ឋាភិបាលបានចេញផ្សាយសេចក្តីសម្រេចចិត្ត
ចំនួន២ សំដៅជម្រុញថែមទៀតនូវការកែលំអរបរិយាកាសធ្វើអាជីវកម្ម។
ប្រការនេះ អះ អាងនូវការប្តេជ្ញារបស់រដ្ឋាភិបាល ក្នុងការលើកកំពស់គុណ
ភាពកសិកម្មនិង​ជន បទវៀតណាម។

អង្គភាពអាជីវកម្មវៀតណាមបង្កើនការវិនិយោគទៅលើវិស័យកសិកម្ម - ảnh 1
អង្គភាពអាជីវកម្មវៀតណាម បង្កើន ការវិនិយោគទៅលើវិស័យកសិកម្ម

     សញ្ញាសកម្មពីសកម្មភាពវិនិយោគរបស់អង្គភាពអាជីវកម្មសម្រាប់ផ្នែក
កសិកម្ម

       វៀតណាមក៏ដូចជាបណ្តាប្រទេសអាស៊ាន ដែលមិនសូវមានអង្គភាព
អាជីវកម្មយកចិត្តទុកដាក់វិនិយោគលើវិស័យកសិកម្ម។ តាមស្ថិតិរបស់ក្រ
សួងកសិ កម្មនិងអភិវឌ្ឍន៍ជនបទថា ការវិនិយោគរបស់អង្គភាពអាជីវកម្ម
មិនទាន់សមស្រប នឹងសក្តានុភាពក៏ដូចជាតម្រូវការអភិវឌ្ឍន៍របស់ផ្នែក
កសិកម្មនៅឡើយ។

       រដ្ឋាភិបាល បានបង្កលក្ខណៈងាយស្រួលសម្រាប់អង្គភាពអាជីវកម្មវិនិ យោគចូលវិស័យកសិកម្ម ជនបទ។ ការវិនិយោគរបស់ឯកជនក្នុងប្រទេស
ចូល វិស័យកសិកម្ម ជនបទបានកើនឡើងពីចំនួន២.៤០០អង្គ​ភាពអាជីវ
កម្មនាឆ្នាំ២០០៧ ឡើងដល់៣.៦៣០អង្គភាពអាជីវកម្មនាឆ្នាំ២០១៣។ មាន
អង្គភាពជាច្រើនទទួល បានជោគជ័យ ក្នុងការអនុវត្តបច្ចេកវិទ្យាខ្ពស់ បង្កើត
ទីផ្សា ដូចជា Vinamilk ,TH Truemilk ។ល។រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិ
វឌ្ឍន៍ជនបទវៀតណាម លោក Cao Duc Phat បានឲ្យដឹងថា៖

       “ការរៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញរួមជាមួយកម្មវិធីគោល
ដៅ ជាតិកសាងជនបទថ្មី ជាការបដិវត្ត២នៃកសិកម្មនិងជនបទ។ ដើម្បី
អនុវត្តល្អ កម្មវិធីចំនួន២នេះ ត្រូវមានការចូលរួមសកម្មពីបណ្តាសមាសភាព
សេដ្ឋកិច្ច​ តាំងពីមជ្ឈឹមដល់តំបន់ផងដែរ”។

     បង្កលក្ខណៈងាយស្រួលសម្រាប់អង្គភាពអាជីវកម្មវិនិយោគចូលក្នុង
កសិកម្ម

       នៅសន្និសីទ “ទាក់ទាញអង្គភាពអាជីវកម្មវិនិយោគទៅលើកសិកម្ម​
ជន បទ” បានប្រព្រឹត្តទៅនាថ្ងៃទី២៨មិថុនា ឧបនាយករដ្ឋមន្ត្រី Hoang
Trung Hai បានអះអាងថា ដើម្បីអភិវឌ្ឍន៍ល្អនូវប្រៀបខ្លាំងរបស់ផ្នែកកសិកម្ម
រដ្ឋាភិបាលនឹង ប្រមូលផ្តុំវិនិយោគទៅលើមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធដូចជា
ធារាសាស្រ្ត គមនាគមន៍ ជនបទ រួមជាមួយគ្នានោះ បង្កើនការជួយឧបត្ថម្ភ
អង្គភាពអាជីវកម្មវិនិយោគ ចូលក្នុងកសិកម្ម។

        “នៅពេលដែលចូលរួមវិស័យកសិកម្ម អង្គភាពអាជីវកម្មអាចពង្រីក
បានលទ្ធភាព  ច្នៃប្រឌិតក្នុងការផលិត។ យើងក៏គប្បីមានយន្តការ ដើម្បី
ពង្រីកឲ្យអស់ សមត្ថភាពនេះ។ ត្រូវពង្រីកការតភ្ជាប់នៃបណ្តាសម្ព័ន្ធសមា
គមមុខទំនិញ ជាពិសេស គឺជាការផ្សាភ្ចាប់របស់អង្គភាពអាជីវកម្មខ្លួនឯង
ផងដែរ”។

       ដើម្បីផ្នែកកសិកម្មវៀតណាមបន្តបង្កើនកម្លាំងខ្លាំងនិងនិរន្តរភាព
នោះគឺត្រូវ មានការចូលរូមសកម្មពីក្រុមអាជីវករថែមទៀត។ ដោយមានការ
រួមកម្លាំងកាយចិត្ត និង ការវិនិយោគរបស់អង្គភាពអាជីវកម្មចូលក្នុងវិស័យក
សិកម្ម គឺរាល់ការជំពាក់ ជំពិនអំពីទុន ការអនុវត្តវិទ្យាសាស្រ្តខ្ពស់ចូលក្នុង
ផលិតកម្ម សមត្ថភាពក្រគួតប្រជែងលើទីផ្សារកសិកម្មរបស់វៀតណាមមិន
ត្រូវបានដោះ​ស្រាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ