អនុវត្តគោលនយោបាយប្រកបដោយល្អជាងទៀតចំពោះអ្នកមានគុណូបការះ

លោកអ្នកនាងជាទីមេត្រី!

          នាថ្ងៃទី ២៧ កក្កដា បក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាម រំលឹកខួប​អនុស្សាវ រីយ៍ លើកទី៦៥ទិវាយុទ្ធជនពិការ ពលី។ សកម្មភាពជាច្រើនថែទាំអ្នកមានគុណូបការះ ត្រូវបានរៀបចំឡើង។ ក៏ក្នុងឱកាសនេះ ​បទបញ្ញាត្តិ​ធ្វើវិសោធនកម្ម បំពេញបន្ថែម មាត្រាមួយចំនួន របស់ បទបញ្ញាត្តិ​អទិភាពចំពោះអ្នកមានគុណូបការះ ចំពោះបដិវត្តន៍  ត្រូវបានប្រធានរដ្ឋវៀតណាមចុះហត្ថលេខាប្រកាសជាសាធារណះ សុក្រិដ្ឋប្រព័ន្ធ
គោលនយោបាយ ចំពោះអ្នកមានគុណូបការះ ចំពោះ​បដិវត្តន៍ របស់បក្ស រដ្ឋវៀត
ណាម។ ដោយប្រធានបទ៖ “អនុវត្តគោលនយោបាយប្រកបដោយល្អជាងទៀត ចំពោះអ្នកមានគុណូបការះ“ របស់អ្នកយក​ព័ត៍មាន​ Thu Hoa និងស្ដីអំពីបញ្ហានេះ។

អនុវត្តគោលនយោបាយប្រកបដោយល្អជាងទៀតចំពោះអ្នកមានគុណូបការះ - ảnh 1
បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី​៦៥ទិវាយុទ្ធជនពិការ យុទ្ធជនពលី(http://thanhnienviet.vn/

          ក្នុង មាត្រាចំនួន ២៣ ដែលត្រូវបានធ្វើវិសោធនកម្ម បំពេញបន្ថែម ក្នុងច្បាប់ធ្វើ​វិសោធនកម្ម បំពេញបន្ថែម មាត្រាមួយចំនួន នៃច្បាប់អាទិភាពចំពោះអ្នកមានគុណូប
ការះ ខ្លឹមសារសំខាន់បំផុតគឺ សកម្មជនបដិវត្តន៍ ឬ ចូលរួមការតស៊ូ ត្រូវខ្មាំងសត្រូវចាប់
ឃុំ ឃាំងខ្លួន ​មុននោះទទួលបានការជួយឧបត្ថម្ភម្ដង់ ​នាបច្ចុប្បន្ន​ផ្ទេទៅ​ទទួលការជួយ ឧបត្ថម្ភជាប្រចាំខែ។ រដ្ឋក៏បាន​ផ្តល់ការជួយ​ឧបត្ថម្ភ​ចំពោះ  អ្នកបំរើវីរះអ្នកម្ដាយវៀត
ណាម ​សកម្មជន​ក្នុងការតស៊ូត្រូវពុលជាតិគីមីពុលព័​ណ៍​លឿងទុំ ចុះខ្សោ​យ​សមទ្ធភាព ធ្វើពលកម្ម ពី៨១%ឡើងទៅ។ តាមតួរលេខស្ថិតិ វៀតណាមនឹងមាន អ្នកមានគុណូបការះ ចំនួន ៩០ ០០០​នាក់ នឹងបានទទួលការជួយឧបត្ថម្ភនេះ។ 

          នៅវៀតណាម នាបច្ចុប្បន្ន ​អ្នកមានគុណូបការះចំនួន ៨,៨ លាននាក់  ស្មើនឹង  ១០%ចំនួនប្រជាជន។ គិតដល់នាបច្ចុប្បន្ន ប្រព័ន្ធគោលនយោបាយ  ចំពោះអ្នកមាន គុណូបការះ នៅវៀតណាម បានសម្រេច ធ្វើជាមូលដ្ឋាន​សំរាប់សកម្មភាព ៖”តបស្នង
សង់គុណ”  កាន់តែបើកទូលាយ និងស៊ីជំរៅថែមទៀត។    លោក Nguyen Duc hai លេខា គណះកម្មាធិការបក្ស ខេត្ត Quang Nam (ភាគកណ្ដាលវៀតណាម) បានអោយ
ដឹងថា៖

          “ខេត្ត Quang Nam អនុវត្តសកម្មភាពតបស្នងសង់គុណ​ជាច្រើន​យកចិត្តទុកដាក់
ផ្ទាល់ដល់មុខ សញ្ញា គោលនយោបាយ មានអ្នកមានគុណូបការះ នៅបណ្ដាតំបន់លំ
បាក។ ​ដំបូងបង្អស់ យើងខ្ញុំជំរុញ កម្មវិធីជួយឧបត្ថម្ភផ្ទះ​នៅ ​ចំពោះអ្នកមានគុណូបការះ
យ៉ាងលឿន ។ ពិនិត្យមើលឡើងវិញនូវគោលនយោបាយទាំងមូល ពិសេសគឺនៅមូល
ដ្ឋាន  ធ្វើយ៉ាងម៉េច អោយត្រូវ និងយ៉ាងលឿន ចំពោះបណ្ដាមុខសញ្ញាគោលនយោបាយ”

អនុវត្តគោលនយោបាយប្រកបដោយល្អជាងទៀតចំពោះអ្នកមានគុណូបការះ - ảnh 2
បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី​៦៥ទិវាយុទ្ធជនពិការ យុទ្ធជនពលី(http://thanhnienviet.vn/

ទន្ទឹមនឹងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់បក្សរដ្ឋនិងការជួយ ឧបត្ថម្ភរបស់
ប្រជាជន យុទ្ធជនពិការ សាច់ញ្ញាត្តិrbs’យុទ្ធជនពលីនិងជនមាន គុណូបការៈចំពោះ
ប្រទេស ជាច្រើនបានខំប្រឹងប្រែងឈានឡើងឥតឈប់ឈរក្នុងការរៀន សូត្រការងារ ពលកម្មផលិតកម្មសក្តិសមជា “ពលរដ្ឋគំរូ” “គ្រួសារបដិវត្តគំរូ” ជាគំរូដើម្បីសហគម
និងសង្គម ធ្វើតាម។ លោកស្រី Duong Thi Mong ជនមាន គុណូបការៈនៅខេត្ត Yen Bai បានអះអាងថា៖

          “បក្សនិងរដ្ឋជានិច្ចកាលយកចិត្តទុកដាក់ជាពិសេសចំពោះជនមានគុណូបការៈ។
យើងខ្ញុំ ក៏ខំប្រឹងប្រែងពង្រីកប្រពៃណីដែលមានស្រាប់របស់គ្រួសារ និងចលនាអប់រំ កូនចៅធ្វើល្អជាងស័គសមជាមួយជនមានគុណូបការៈចំពោះបដិវត្ត។”

          ពីស្ថានភាពជាក់ស្ដែងក្នុងប៉ុន្មានឆ្នាំកន្លងមក បក្សរដ្ឋវៀតណាមបាននិង កំពុងបន្ត សុក្រិដ្ឋប្រព័ន្ធគោលនយោបាយរបបអនុគ្រោះជនមានគុណូបការៈចំពោះបដិវត្តតាម
ទិសសមស្របនឹងថាអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ជំរុញសហគមសង្គម ជំរុញនិងបើក
ទូលាយ ថែមទៀតចលនា​ “តបស្នងសងគុណ”ជាដើម។ ប្រធានរដ្ឋ Truong Tan Sang ថ្លែងមតិនៅសន្និសីទស្ងើចសរសើរជនមានគុណូបការៈនាពេល ថ្មីៗនេះបានលើកច្បាស់
ថា៖

          “ទោះបីយកចិត្តទុកដាក់ជួយឧបត្ថម្ភអស់ពីកំលាំងកាយចិត្តប៉ុន្តែជីវភាព របស់
យុទ្ធជនពិការ គ្រួសារយុទ្ធជនពលី ជនមានគុណូបការៈចំពោះបដិវត្តមួយ ចំនួននៅ តែជួបការលំបាក។ សេចក្តីសំរេចចិត្តមហាសន្និបាតលើកទី១១របស់​បក្ស​កុម្មុយនីស្ដ វៀតណាមបានដាក់ចេញភារកិច្ចត្រូវបន្តចលនាគ្រប់ប្រភពកំលាំងរួមជាមួយរដ្ឋថែទាំ
ល្អជាងជីវភាពរស់នៅសម្ភារៈនិងស្មារតីសំរាប់គេ។ បង្កលក្ខណៈ​ដើម្បី​ជនមានគុណូប
ការៈ អភិវឌ្ឍន៍សេដ្ឋកិច្ចដើម្បីលើកកំពស់ជីវភាពរស់នៅសម្ភារៈនិងស្មារតីមានកំរិតរស់ នៅខ្ពស់ជាងកំរិតមធ្យមរបស់ប្រជាជននៅដំបន់។”

          ដូច្នេះគិតតាំងពីឆ្នាំ២០១៣​បណ្ដាគោលនយោបាយអាទិភាពជនមាន​គុណូប ការៈចំពោះបដិវត្តនឹងបានអនុវត្តលើគ្រប់វិស័យនៅវៀតណាម។ ក្រៅពី​បណ្ដាខ្លឹមសារ អនុគ្រោះជនមានគុណូបការៈដូចជាក្នុងអាជ្ញាអនុគ្រោះជនមាន​គុណូបការៈ រដ្ឋនឹង មានកម្មវិធីចំណាយបន្ថែមប្រាក់ប្រមាណ៧០០ ពាន់លាន​ដុងដើម្បី​ជួយឧបត្ថម្ភ ជន មានគុណូបការៈនៅជួបការលំបាកអំពីផ្ទះនោ។ តាមកំរោង​ថវិការ​រដ្ឋសរុបចំណាយឲ្យ សកម្មភាពនេះឆ្នាំ២០១៣នឹងប្រមាណជាង៣៦លានលានដុង។​ជាមួយរបៀប វិធាន ការនិងរបៀបធ្វើច្នៃប្រឌិតរបស់ស្ថាប័នផ្នែកដំបន់ ការថែទាំឲ្យ​ជីវភាពរស់នៅជនមាន
គុណូបការៈ ចំពោះបដិវត្តនឹងបានអនុវត្តល្អជាង រួមចំណែក​ធានាសុខុមាលភាពសង្គម ជំរុញបុព្វហេតុផ្លាស់ប្តូរថ្មីឧស្សាហុបនីយកម្ម-ទំនើបភាវូបនីយកម្មប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ