អនុវត្តសិទ្ធិជាម្ចាស់របស់ប្រជាពលរដ្ឋក្នុងការកសាងច្បាប់

(VOVWORLD) - អនុវត្តតាមសេចក្តីសម្រេចចិត្តលេខ ៦៧១/NQ ចុះថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២២ របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងសេចក្តីសម្រេចចិត្តលេខ ១៧០/NQ-CP ចុះថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២២ របស់រដ្ឋាភិបាលស្តីពីការប្រមូលមតិយោបល់របស់ប្រជាពលរដ្ឋចំពោះសេចក្តីព្រាងច្បាប់ស្តីពីច្បាប់ភូមិបាល (វិសោធនកម្ម) ដែលកំពុងត្រូវបានប្រព្រឹត្តទៅទូទាំងប្រទេស។  នេះជាសកម្មភាពនយោបាយដ៏ធំទូលាយមួយ មិនត្រឹមតែប្រមូលផ្តុំមតិយោបល់របស់សហគមន៍ ដើម្បីបំពេញសេចក្តីព្រាងច្បាប់ភូមិបាល (វិសោធនកម្ម) ប៉ុណ្ណោះទេ ថែមទាំងអនុវត្តគោលនយោបាយអនុវត្តសិទ្ធិធ្វើជាម្ចាស់របស់ប្រជាពលរដ្ឋ ក្នុងការតាក់តែងច្បាប់របស់វៀតណាមទៀតផង។
អនុវត្តសិទ្ធិជាម្ចាស់របស់ប្រជាពលរដ្ឋក្នុងការកសាងច្បាប់ - ảnh 1លោក Hoang Quoc Viet ប្រធានសាខាគ្រប់គ្រងដីធ្លី នៃមន្ទីរធនធានធម្មជាតិ និងបរិស្ថានខេត្ត Yen Bai ។ (រូបថត៖ baoyenbai.com.vn)

មុខសញ្ញាសម្រាប់ទទួលយកមតិយោបល់អំពីសេចក្តីព្រាងច្បាប់ភូមិបាល (វិសោធនកម្ម) រួមមានៈ ប្រជាជនគ្រប់វណ្ណៈទាំងអស់នៅក្នុងប្រទេស និងជនជាតិវៀតណាមនៅបរទេស។ ទីភ្នាក់ងាររដ្ឋនៅថ្នាក់មជ្ឈិម និងមូលដ្ឋាន; គណៈកម្មាធិការនៃរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់ និងអង្គការសង្គម-នយោបាយជាសមាជិកនៃអង្គការសង្គម-នយោបាយ-វិជ្ជាជីវៈ; អង្គការសង្គម-វិជ្ជាជីវៈ អង្គការសង្គម; សហគ្រាស សហករណ៍ គ្រួសារធុរកិច្ច និងអង្គការសេដ្ឋកិច្ច; វិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យ  អ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រ។

សកម្មភាពដែលឆ្លុះបញ្ចាំងពីឆន្ទៈ សេចក្តីប្រាថ្នា និងផលប្រយោជន៍របស់ប្រជាជន

មានខ្លឹមសារចំនួន ៩ នៃសេចក្តីព្រាងច្បាប់ភូមិបាល (វិសោធនកម្ម) ដែលត្រូវបានពិគ្រោះយោបល់ពីប្រជាជនគ្រប់ស្រទាប់វណ្ណៈនៅក្នុងប្រទេស និងជនជាតិវៀតណាមនៅក្រៅប្រទេស រួមមានៈ ផែនការមេ និងផែនការប្រើប្រាស់ដីធ្លី; ការប្រមូលដី និងគោលនយោបាយសំណង   ការតាំងទីលំនៅថ្មី គោលនយោបាយ; ការអភិវឌ្ឍមូលនិធិដីធ្លី; ការបែងចែកដី ការជួលដី ធ្វើការផ្លាស់ប្តូរគោលបំណងប្រើប្រាស់ដី; ធ្វើការចុះបញ្ជីដីធ្លី ការបញ្ជាក់ និងនីតិវិធីរដ្ឋបាល ទិន្នន័យ និងព័ត៌មានដីធ្លី ជាដើម។

បន្ទាប់ពីបានអនុវត្តអស់រយៈពេលជិត ២ ខែ មក ចាប់ពីថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៣ រហូតមកដល់ពេលនេះ ការប្រមូលមតិរបស់ប្រជាពលរដ្ឋលើសេចក្តីព្រាងច្បាប់ភូមិបាល (វិសោធនកម្ម) ទទួលបានលទ្ធផលវិជ្ជមាន ជាមួយនឹងការស្រុះចិត្តគំនិតជាច្រើន ដែលបង្ហាញពីអារម្មណ៍ និងការទទួលខុសត្រូវរបស់អង្គការ និងបុគ្គលចំពោះបញ្ហាដីធ្លី។ មតិភាគច្រើនបានសុទ្ធតែវាយតម្លៃថា សេចក្តីព្រាងច្បាប់ភូមិបាល (វិសោធនកម្ម) មានវិសាលភាពទូលំទូលាយ ពិសេសជាងនេះទៅទៀត ខ្លឹមសារដែលបានបញ្ជាក់ក្នុងសេចក្តីព្រាងច្បាប់នេះ គឺពិតជាសមហេតុផល និងជិតនឹងស្ថានភាពជាក់ស្តែង; ស្របតាមផលប្រយោជន៍ និងសេចក្តីប្រាថ្នារបស់ប្រជាជនភាគច្រើន។ លោក Hoang Quoc Viet ប្រធានសាខាគ្រប់គ្រងដីធ្លី នៃមន្ទីរធនធានធម្មជាតិ និងបរិស្ថានខេត្ត Yen Bai បានឲ្យដឹងថា៖ “គោលនយោបាយដីធ្លីសមស្របមានសារៈសំខាន់ សម្រាប់ប្រទេសជាតិនិយាយរួម និងខេត្ត Yen Bai និយាយដោយឡែក។ ជាពិសេស ដើម្បីជំនះលើចំណុចខ្វះខាតនៃច្បាប់ភូមិបាលចាស់ បង្កើតលក្ខខណ្ឌសម្រាប់ការកែលម្អផែនការមេ និងផែនការ; បទប្បញ្ញត្តិជាក់ស្តែងអំពីប្រភេទដីធ្លី ក៏ដូចជាទីផ្សារអចលនទ្រព្យ ការអនុវត្តការស្តារឡើងវិញ ការសំណង និងការតាំងទីលំនៅថ្មី ដើម្បីធានាបាននូវសុខដុមរមនានៃផលប្រយោជន៍រវាងរដ្ឋ អាជីវកម្ម និងប្រជាជន ជាពិសេសទាក់ទងនឹងកម្មវត្ថុត្រូវដកហូតដីធ្លី”។

ប្រជាជនភាគច្រើនបានសម្តែងការស្រុះចិត្តគំនិត និងយល់ព្រមជាមួយបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់នេះ; ទន្ទឹមនឹងនោះ បង្ហាញការជឿជាក់លើភាពត្រឹមត្រូវ វិទ្យាសាស្ត្រ និងដើម្បីផលប្រយោជន៍របស់ប្រជាជននៃសេចក្តីព្រាងច្បាប់នេះ បង្ហាញការជឿជាក់លើគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស និងរដ្ឋវៀតណាម។ មតិឆ្ពោះទៅការស្រុះចិត្តគំនិត ការយល់ដឹងក្នុងការតាក់តែងនិងការអនុវត្តច្បាប់ស្តីពីដីធ្លី; ដោះស្រាយទំនាក់ទំនងរវាងរដ្ឋ អ្នកវិនិយោគ និងអ្នកប្រើប្រាស់ដីធ្លីដោយសុខដុមរមនា ធានាសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋនៅពេលអនុវត្ត (វិសោធនកម្ម) ច្បាប់ភូមិបាល។ លោក  Mai Van Thach ប្រធានមន្ទីរធនធានធម្មជាតិ និងបរិស្ថានខេត្ត Lai Chau បានលើកមតិថា៖ “ចាំបាច់ត្រូវតាក់តែងច្បាប់ភូមិបាលជាមួយច្បាប់ផ្សេងទៀតប្រកបដោយសមកាលកម្ម ហើយឯកសារអនុក្រឹត្យស្របគ្នានឹងបទប្បញ្ញត្តិផ្សេងទៀតផងដែរ; បទប្បញ្ញត្តិមួយណាសម្រាប់មូលដ្ឋានត្រូវបានធ្វើសមកាលកម្មក្នុងចំណោមមូលដ្ឋាន ដើម្បីជួយសម្រួលដល់ដំណើរការអនុវត្ត។ វិសោធនកម្មច្បាប់ភូមិបាលគួរតែផ្តោតលើបញ្ហាដែលប្រជាពលរដ្ឋ និងអង្គការមានការយកចិត្តទុកដាក់។ ជាពិសេស តាមរយៈការត្រួតពិនិត្យ   សវនកម្ម និងអនុសាសន៍របស់មូលដ្ឋាន ដើម្បីធ្វើយ៉ាងម៉េចឲ្យច្បាប់ភូមិបាល អាចដោះស្រាយរាល់ការលំបាក  និងបញ្ហាជំពាក់ជំពិននៅថ្នាក់មូលដ្ឋាន”។

អនុវត្តសិទ្ធិជាម្ចាស់របស់ប្រជាពលរដ្ឋក្នុងការកសាងច្បាប់ - ảnh 2លោក  Mai Van Thach ប្រធានមន្ទីរធនធានធម្មជាតិ និងបរិស្ថានខេត្ត Lai Chau។ (រូបថត៖ baolaichau.vn)

លើកកម្ពស់សិទ្ធិធ្វើជាម្ចាស់របស់ប្រជាជនក្នុងការតាក់តែងច្បាប់

ផ្ទុយពីមតិមានលក្ខណៈវិជ្ជមានប្រកបដោយស្មារតីស្ថាបនាមកនិងមានការសុក្រិតនូវសេចក្តីព្រាងច្បាប់ភូមិបាល (វិសោធនកម្ម) បង្ហាញយ៉ាងច្បាស់ពីស្មារតីទទួលខុសត្រូវ និងការយល់ដឹងរបស់ប្រជាពលរដ្ឋចំពោះបញ្ហាដីធ្លីមក ប៉ុន្តែនៅមានមតិមួយចំនួនឆ្លៀតយកផលប្រយោជន៍ពីការបញ្ចេញមតិដើម្បីមួលបង្កាច់ បង្កការអុកឡុកលើបញ្ហាដីធ្លី ក៏ដូចជាធ្វើឲ្យបញ្ហាដីធ្លីទៅជាធ្ងន់ធ្ងរដោយចេតនា ដោយគោលបំណងអនុវត្តល្បិចកល់ខ្មៅងងឹត ប្រឆាំងនឹងបក្សនិងរដ្ឋវៀតណាម។ ល្បិចកល់ទាំងនេះ ទោះបីជាយកលេសថា  “ផ្តល់មតិយោបល់” ចំពោះសេចក្តីព្រាងច្បាប់ភូមិបាល (ធ្វើវិសោធនកម្ម) ប៉ុន្តែបំប្លែងដោយចេតនាមូលបង្កាច់ថា “រដ្ឋវៀតណាមធ្វើវិសោធនកម្មច្បាប់ភូមិបាល សំដៅបើកដៃឲ្យទីផ្សារដីធ្លី ដើម្បីនាំមកនូវផលប្រយោជន៍អាត្មានិយម ឬក្រុមផលប្រយោជន៍មួយចំនួន មិនមែន ដើម្បីផលប្រយោជន៍ប្រជាជនទាល់តែសោះ។ កាយវិការរបស់មុខសញ្ញាទាំងនេះបង្កប់ន័យថា "ការយកមតិយោបល់" សម្រាប់សេចក្តីព្រាងច្បាប់របស់វៀតណាមនេះ គ្រាន់តែជាការ “បង្គ្រប់កិច្ច” ដែលជា “យីហោប្រជាភិថុតិ”  ដោយបំប្លែងដោយចេតនានូវគោលបំណងល្អនៃវិសោធនកម្មច្បាប់ភូមិបាលនិយាយដោយឡែក និងក្រមច្បាប់ផ្សេងទៀតរបស់វៀតណាមនិយាយរួម។

ជាការពិត ការយកមតិលើសេចក្តីព្រាងច្បាប់ភូមិបាល (វិសោធនកម្ម) មានសារៈសំខាន់ណាស់។ ពីព្រោះថា ច្បាប់ភូមិបាលមិនត្រឹមតែជាច្បាប់សំខាន់ និងស្មុគ្រស្មាញដែលដើរតួនាទីយ៉ាងសំខាន់ក្នុងប្រព័ន្ធច្បាប់ដីធ្លីប៉ុណ្ណោះទេ ប៉ុន្តែក៏មានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយនិងឥទ្ធិពលលើការអនុវត្តគោលនយោបាយដែលបានចែងក្នុងច្បាប់ជាច្រើនទៀត ដូច្នេះហើយ ចំាបាច់ត្រូវកៀរគរការរួមចំណែកប្រកបដោយបញ្ញា និងការស្រុះចិត្តគំនិតរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ដើម្បីបំពេញសេចក្តីព្រាងច្បាប់ភូមិបាល (វិសោធនកម្ម)។ ការចូលរួមក្នុងការផ្តល់យោបល់និងតាក់តែងសេចក្តីព្រាងច្បាប់ភូមិបាល (វិសោធនកម្ម) ក៏ជាការលើកកម្ពស់សិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការធ្វើជាម្ចាស់ ប្រមូលផ្តុំនូវភាពវៃឆ្លាត បង្ហាញពីឆន្ទៈ និងសេចក្តីប្រាថ្នារបស់ប្រជាជន។ ជាពិសេស  បង្កើតឯកភាព និងការស្រុះចិត្តគំនិតក្នុងប្រជាជនចំពោះគោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋនៅលើបញ្ហាដីធ្លី។ ទន្ទឹមជាមួយគ្នានោះ ធានាបានលក្ខណៈសមកាលកម្ម និងលទ្ធភាពអនុវត្តន៍នៃប្រព័ន្ធច្បាប់ បំពេញតម្រូវការអភិវឌ្ឍន៍របស់ប្រទេសជាតិក្នុងសម័យកាលថ្មី។

ជាច្រើនឆ្នាំកន្លងមក បណ្តាអនុភាពអមិត្តបានវាយលុកឥតឈប់ឈរលើមូលដ្ឋានមនោគមវិជ្ជារបស់បក្ស ហើយបានប្រឆាំងនឹងគោលការណ៍ណែនាំ គោលនយោបាយ គោលមាគ៌ានិងច្បាប់របស់បក្ស និងរដ្ឋវៀតណាម ក្នុងនោះមានសកម្មភាពប្រជាធិបតេយ្យដូចជា៖ ការយកមតិរបស់ប្រជាជនសម្រាប់ការតាក់តែងច្បាប់ ក្រមច្បាប់។ ថ្វីត្បិតដូច្នេះក៏ដោយ  ការប្រមូលមតិរបស់ប្រជាពលរដ្ឋលើសេចក្តីព្រាងច្បាប់ភូមិបាល (វិសោធនកម្ម) បានដំណើរការទៅជាងពាក់កណ្តាលកំណាត់ផ្លូវ ហើយទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។ លទ្ធផលនេះគឺជាការឆ្លើយតបយ៉ាងខ្លាំងក្លាចំពោះល្បិចកល់ គោលនយោបាយលើកកម្ពស់ប្រជាធិបតេយ្យក្នុងការកសាងប្រព័ន្ធច្បាប់របស់បក្ស និងរដ្ឋវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ