អាស៊ានប្តេជ្ញាចិត្តអនុវត្តឲ្យបានគោលដៅកសាងសហគមន៍

អាស៊ានប្តេជ្ញាចិត្តអនុវត្តឲ្យបានគោលដៅកសាងសហគមន៍ - ảnh 1
សន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៦បានប្រព្រឹត្តទៅនាខែមុននៅប្រ៊ុយណេ (vov.vn)



        VOV-ចាប់បដិសន្ធិនាថ្ងៃទី៨សីហាឆ្នាំ១៩៦៧​នៅទីក្រុងបាងកក-ថៃ​អាស៊ាន
ដោយមានប្រទេសចំនួន៥ជាសមាជិកត្រូវបានបង្កើតឡើងក្នុងដំបន់មួយដែល
ធ្លាប់កើតមានឡើង​សង្គ្រាមជំលោះដ៏ធ្ងន់ធ្ងរមានភាពក្រីក្រនិងអន់ខ្សោយនោះ
នាបច្ចុប្បន្ន​ប្រមូលផ្ដុំបានប្រទេសអាស៊ី-អាគ្នេយ៍ចំនួន១០ប្រទេស នាំមកការផ្លាស់
ប្តូរជា​សារវន្តអំពីចរិតលក្ខណៈរបស់សមាគមក៏ដូចជាស្ថានភាពដំបន់។ អាស៊ាន-
១០ បានបង្កើតឡើងកំលាំងពលំនិងការស្រុះចិត្តគំនិតដើម្បីបង្កើតទំនាក់ទំនងថ្មី
ដោយឈរលើ​មូលដ្ឋានមិត្តភាពយល់ដឹងគ្នានិងទំនុកទុកចិត្តជួយឧបត្ថម្ភគ្នាទៅ
វិញទៅមក ជួយ​ឲ្យអង្គការនេះមានជំហានលោតផ្លោះខាងសេដ្ឋកិច្ចនិងនយោបាយ។

        សមិទ្ធិធំបំផុតរបស់អាស៊ានក្នុងរយៈពេល៤៦ឆ្នាំកន្លងមកគឺបានអនុម័តលើ​
ធម្មនុញ្ញអាស៊ាន ជាមូលដ្ឋានដើម្បីអាស៊ានអនុវត្តកិច្ចសន្យាបង្កើតសហគមន៍
អាស៊ាន​លើសសរស្នូលចំនួន៣គឺ សន្តិសុខ នយោបាយ សេដ្ឋកិច្ចនិងវប្បធម៍នាឆ្នាំ
​២០១៥។ ក្នុងកាលៈទេសៈពិភពលោកមានការបំរែបំរួលដ៏ស្មុគស្មាញ បរិយាកាស​សន្តិសុខកំពុងត្រូវគំរាមកំហែងនោះ អាស៊ានយល់ដឹងច្បាស់លាស់កាន់តែត្រូវប្តេជ្ញា
​ចិត្តអនុវត្ត​កិច្ចសន្យារបស់ខ្លួន។ អគ្គលេខាធិការអាស៊ានលោក Le Luong Minh អះអាង
ថា៖

         “នៅសល់តែជិត២ឆ្នាំទៀតគឺអាស៊ានត្រូវសំរេចគោលដៅកសាងសហគមន៍
អាស៊ាននាឆ្នាំ២០១៥។ ដូច្នេះការប្តេជ្ញាចិត្តរបស់អាស៊ានគឺបង្កើនកំលាំងផ្ទៃក្នុង​ខំប្រឹងប្រែងដើម្បីបង្កើតសហគមន៍នាឆ្នាំ២០១៥លើសសរទាំង៣។ តាំងពីពេល​នេះ​តទៅអាស៊ានបានត្រៀមរៀបចំឲ្យការងារអនុវត្តដើម្បីធានាអាស៊ានបន្តអភិវឌ្ឍន៍​សមាហរណកម្មស៊ីជម្រៅជាង លើគ្រប់វិស័យជាង ប្រែអាស៊ានក្លាយទៅជា​ដំបន់​មានកំលាំងប្រគួតប្រជែងសេដ្ឋកិច្ចខ្ពស់​ជាអង្គការដំបន់មួយមានការអភិវឌ្ឍន៍​ប្រហាក់ប្រហែលគ្នាចីរភាពនិងសមភាព។”

          អាស៊ានមានលទ្ធភាពទទួលបានគោលដៅរបស់ខ្លួនត្រូវតាមកាលកំណត់
ដែលបានដាក់ចេញដោយផ្អែកលើមូលដ្ឋានដែលមានស្រាប់។ ប្រសិនបើ​ក្រឡេក
មើលក្នុង​ជោគជ័យរបស់សន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៦បាន
ប្រព្រឹត្តទៅ​នាខែមុននៅប្រ៊ុយណេអាចឃើញច្បាស់ប្រការនេះ។ “អាស៊ានជាតែ
មួយ” នោះគឺ​សារដ៏ខ្លីនិងប្រហែលជាមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រក្នុង៤៦កិច្ចប្រជុំ
របស់សន្និសីទ​ប្រចាំឆ្នាំរដ្ឋមន្ត្រីការបរទេសអាស៊ាន សេចក្តីថ្លែងការរួមមួយត្រូវបាន
បណ្ដារដ្ឋមន្ត្រី​ការបរទេសអនុម័តយ៉ាងលឿនដូច្នេះឡើយ។ ជាពិសេសបញ្ហាមួយ
ដែលត្រូវបាន​ចាត់ទុកជាលំបាកបំផុតក្នុងអាស៊ានគឺទទួលបានទស្សនៈរួមអំពីការ
ដោះស្រាយ​ជំលោះលើសមុទ្រខាងកើត។ ចែករំលែកជាមួយអ្នកយកព័ត៌មាននៅ
ខាងក្រៅ​សន្និសីទលើកនេះនៅប្រ៊ុយណេ រដ្ឋមន្ត្រីការបរទេសវៀតណាមលោក
Pham Binh Minh បានអះអាងថា៖

        “បញ្ហាសមុទ្រខាងកើតជាការយកចិត្តទុកដាក់រួមរបស់ប្រទេសក្នុងដំបន់។ នេះជាប្រការត្រូវបានឯកភាពខ្ពស់ក្នុងអាស៊ាននិងអាស៊ានចាត់ទុកការដោះស្រាយ
បញ្ហាសមុទ្រខាងកើតដោយសន្តិវិធីអត់ធ្មត់មិនប្រើប្រាស់អំពើរហឹង្សា ការគំរាម
កំហែង​ប្រើប្រាស់អំពើរហឹង្សានិងអនុវត្តត្រូវនឹងច្បាប់អន្តរជាតិ ក្នុងនោះមាន
អនុសញ្ញា​អំពី​ច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិឆ្នាំ១៩៨២​សេចក្តី
ថ្លែងការណ៍ស្ដីពីការ​ប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) រវាង
អាស៊ាននិងចិន។ ជា​ពិសេសបណ្ដាភាគីបានឯកភាពជំរុញដំណើរការសុក្រិដ្ឋក្រម
ប្រតិបត្តិដំបន់នៅ​សមុទ្រខាងកើត (COC) ជាមួយចិន។”

        ស្មារតីសាមគ្គីភាពឯកភាពរបស់អាស៊ាន ពិសេសគឺក្នុងការដោះស្រាយបញ្ហា​រសើបបានមានការប្រែប្រួលដ៏ច្បាស់លាស់។ រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី Marty
Netalegawa បានសង្កត់ធ្ងន់ថា៖

         “រយៈពេលពីឆ្នាំទៅមិញរហូតដល់ដល់ឆ្នាំនេះបានមានការខុសប្លែកក្នុង
អាស៊ានអំពីការដោះស្រាយបញ្ហាសមុទ្រខាងកើត។ ខ្ញុំចាត់ទុកថា យើងទទួលបាន
ការឯកភាពខ្ពស់​អំពី​រាល់គោលដៅសារវន្តរបស់ក្រមប្រតិបត្តិដំបន់នៅសមុទ្រខាង
កើត (COC)។ ពីព្រោះនេះជាឯកសារបង្កើតក្របខ័ណ្ឌកត្តិយុតសំខាន់ផ្អែកទៅលើការ
កំណត់នៃច្បាប់ដើម្បីកែប្រែកាយវិការរបស់បណ្ដាភាគីនៅសមុទ្រខាងកើត។ មុន
បង្អស់នោះ​គឺដើម្បីគោលដៅសន្តិភាពស្ថិរភាពសន្តិសុខនិងសេរីភាពខាងនាវាចរណ៍
ជំរុញ​កិច្ចសហប្រតិបត្តិការកសាងទំនុកទុកចិត្តទប់ស្កាត់ជំលោះឡើងជណ្ដើរនិង
ដោះស្រាយដោយសន្តិវិធីលើមូលដ្ឋានច្បាប់អន្តរជាតិនិងអនុសញ្ញាច្បាប់សមុទ្រ។”

        ក្នុងកំណាត់ផ្លូវជាបន្ត អាស៊ាននឹងត្រូវប្រឈមមុខនឹងការសាកល្បងជាច្រើន។ ប៉ុន្តែការប្រឈមមុខនឹងការសាកល្បងក៏ជាឱកាសដើម្បីអាស៊ានសុក្រិដ្ឋខ្លួនឯង។
ដាក់​ផលប្រយោជន៍រួមរបស់ប្លុកលើផលប្រយោជន៍នៃប្រទេសនីមួយៗជារបៀបដែល
អាស៊ានកំពុងខំប្រឹងប្រែងអនុវត្ត។ ជាមួយមូលដ្ឋានរាល់សមិទ្ធិផលដ៏ល្អ​ប្រសើរ​ក្នុង
រយៈពេល៤៦ឆ្នាំកន្លងមក អាស៊ានពិតប្រាកដនឹងបន្តអភិវឌ្ឍន៍នាំមកនូវ​ជីវភាព​រស់នៅសន្តិភាពសម្បូរធូរធារនិងសម្បូរុងរឿងសំរាប់ប្រជាជនទាំងអស់​ក្នុង​ដំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ