អេហ្ស៊ីបធ្លាក់ក្នុងអស្ថិរភាពថ្មី។

អេហ្ស៊ីបធ្លាក់ក្នុងអស្ថិរភាពថ្មី។ - ảnh 1
អេហ្ស៊ីបធ្លាក់ក្នុងអស្ថិរភាពថ្មី។ (AP)


        VOV-ក្នុងពេលដែលបណ្ដាអ្នកវិភាគកំពុងព្យាករណ៍បណ្ដាសេណារីអូសំរាប់
​វិបត្តិ​នយោបាយនៅអេហ្ស៊ីបនោះ នាថ្ងៃទី៣កក្កដា អ្នកប្រមុខកំលាំងប្រដាប់​អាវុធ​
អេហ្ស៊ីប Abdel Fattah al-Sisi បានចេញសេចក្តីប្រកាសថាផ្អាក់រដ្ឋធម្មនុញ្ញនិងតែង​តាំងចាងហ្វាងតុលាការរដ្ឋធម្មនុញ្ញកំពូល Adli Mansour ធ្វើជាថ្នាក់ដឹកនាំ​បណ្ដុះ​អាសន្ននៃប្រទេសនេះ។ ចាងហ្វាងរូបនេះនឹងធ្វើសច្ចាប្រនិធានទទួលដំណែង​ប្រធានាធិបតីបណ្ដុះអាសន្ននាថ្ងៃទី៤កក្កដា។​ ឧត្តមសេនីយ៍ al-Sisi ក៏អំពាវនាវ​ឲ្យដំណើរការបោះឆ្នោតប្រធានាធិបតីនិងរដ្ឋសភាមុនកាលកំណត់​បង្កើតគណៈ​កម្មាធិការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនិងគណៈកម្មាធិការសម្រុះសម្រួលជាតិ។ រួមជាមួយការទម្លាក់ដំណែងប្រធានាធិបតីនោះ កំលាំងសន្តិសុខអេហ្ស៊ីបបាននាំ
ចេញបទ​បញ្ជាចាប់ឃុំខ្លួនចំពោះមនុស្សចំនួន៣រយនាក់ចំណុះចលនាបងប្អូន
ឥស្លាម។ ស្ថាននីយ៍​ទូរទស្សន៍នៃអង្គការនេះក៏ត្រូវផ្អាកការផ្សាយរលកធាតុអាកាស
និងអ្នកគ្រប់គ្រងក៏ត្រូវចាប់ឃុំខ្លួន។ ក្នុងពេលនោះ តាមមធ្យោបាយឃោសនាដំបន់
ឲ្យដឹងថា ប្រធានាធិបតី Mohamed Morsi ក៏ត្រូវចាប់ឃុំខ្លួនផងដែរ។

        ត្រូវនឹងការព្រួយបារម្មណ៍របស់មជ្ឈដ្ឋានអ្នកវិភាគនោះ ក្នុងពេលដែលបណ្ដា​ការពិគ្រោះយោបល់ស្ដីអំពីការបង្កើតរដ្ឋាភិបាលថ្មីនៅប្រទេសនេះចាប់ផ្ដើមនោះ
ជំលោះ​បានកើតមានឡើង។ អង្គការបងប្អូនឥស្លាមបានចេញសេចក្តីប្រកាស​ព័រណ៍នាការដែលកងទ័ពផ្ដួលរលំប្រធានាធិបតី Morsi ជាសកម្មភាពក្បត់នឹង​បដិវត្តនិងប្រជាជនអេហ្ស៊ីបរាប់លាននាក់ជឿជាក់ទៅលើប្រជាធិបតេយ្យ។ ក្នុង​ពេលនោះអ្នកគាំទ្រនិងអ្នកប្រឆាំងប្រធានាធិបតី Morsi បានប៉ះទង្កិចគ្នានៅទីក្រុង
Alexandria។ ប្រសិនបើស្ថានភាពនេះបន្តឡើងជណ្ដើរនឹងធ្វើឲ្យដំណើរការ​បង្កើត​រដ្ឋាភិបាលថ្មីដោយកងទ័ពដាក់ចេញពិបាកសំរេចបាន។

        បំរែបំរួលថ្មីលើឆាកនយោបាយអេហ្ស៊ីបបានធ្វើឲ្យលោកខាងលិចព្រួយ​
បារម្មណ៍។ ពីទ្វីបអ៊ឺរ៉ុប ដំណាងជាន់ខ្ពស់សហភាពអ៊ឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស
លោកស្រី Catherine Ashton បានអំពាវនាវបណ្ដាភាគីនៅអេហ្ស៊ីបត្រឡប់មក​ដំណើរ
​ការ​ប្រជាធិបតេយ្យ ដំណើរការបោះឆ្នោតប្រធានាធិបតីនិងរដ្ឋសភាដោយ​សេរី
និងស្មើរភាពយ៉ាងលឿន។ ក្នុងសេចក្តីប្រកាសដែលបានផ្សាយពីសេតវិមាន​ប្រធានាធិបតីអាមេរិកលោក Barack Obama បានអំពាវនាវកងទ័ពអេហ្ស៊ីប​ប្រគល់​សិទ្ធិអំណាចឲ្យរដ្ឋាភិបាលស៊ីវិលយ៉ាងលឿនបំផុត។ ប៉ុន្តែអាមេរិកបដិសេធរិះគន់​សកម្មភាពរបស់កងទ័ពអេហ្ស៊ីបនិងចេញបទបញ្ជាជំលៀសចំពោះមន្ត្រីស្ថានទូតនៃ​ប្រទេសនេះនៅទីក្រុងគែ។ ប្រធានាធិបតី Obama ក៏សំណូមពរក្បាលម៉ាស៊ីន​រដ្ឋបាល​របស់ខ្លួនពិនិត្យការជួយឧបត្ថម្ភរបស់អាមេរិកសំរាប់រដ្ឋាភិបាលអេហ្ស៊ីប។

        ផ្ទុយនឹងការព្រួយបារម្មណ៍របស់លោកខាងលិច ក្នុងប្រតិកម្មថ្មីបំផុត បណ្ដា​ប្រទេសឈូងសមុទ្រពែកនាថ្ងៃទី៣កក្កដាបានស្វាគមការដែលកងទ័ពអេហ្ស៊ីប​ផ្ដួលរលំប្រធានាធិបតីឥស្លាម​ Morsi។ ព្រះមហាក្សត្រអារ៉ាបីសាអូឌីត Abdullah បានផ្ញើរសារទូរលេខជូនពរចំពោះលោក Adli Mansour ដែលត្រូវបានតែងតាំង​ជា​ថ្នាក់ដឹកនាំបណ្ដុះអាសន្ននៃប្រទេសនេះ។ UAE ក៏ស្វាគមកំលាំងប្រដាប់អាវុធ​អេហ្ស៊ីបក៏ដូចជាការផ្លាស់ប្តូរនៅទីនេះដែរ។

        ស្ថានភាពអេហ្ស៊ីបក្នុងប៉ុន្មានថ្ងៃខាងមុខពិតប្រាកដថានឹងមានបំរែបំរួលជា​ច្រើន។ ប្រជាជនអេហ្ស៊ីបជាង៨០លាននាក់ដែលត្រូវប្រឈមមុខនឹងខឿន​សេដ្ឋកិច្ច​ផ្អាក់ខាន
នាបច្ចុប្បន្នត្រូវបន្តរស់ក្នុងស្ថានភាពនយោបាយអស្ថិរភាព។​ ដុច្នេះហើយប្រហែលជា
ការរួចផុតពីសង្គ្រាមស៊ីវិលនិងជំលោះរវាងបណ្ដាភាគីនៅប្រទេស​អាហ្វ្រីកខាងជើង
នេះនៅវែងឆ្ងាយណាស់៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ