អេហ្ស៊ីបនិងការសាកល្បងបន្ទាប់ពីការបោះឆ្នោត។

Vovworld- ការ​រៀបចំ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​របស់អេហ្ស៊ីបត្រូវ​បាន​
រៀបចំ​ឡើងក្នុង​រយៈពេល ​២ថ្ងៃ គឺ​ថ្ងៃ​ ទី២៦  ទី២៧ ឧសភា​នេះដោយ មាន​ការចូល
រួម​របស់ប្រជាជន​អេហ្ស៊ីប​ជិត ៥៤លាននាក់​។តាមបណ្តាអ្នកសង្កេតការណ៍គឺលោក​​
Abdel Fattah al-Sissiអតីតមេបញ្ជាការកងទ័ព​និងជាអតីតរដ្ឋមន្រ្តីការពារជាតិត្រូវ​
បាន​គេ​មើល​ឃើញ​ថា និង ជា​បេក្ខជន​ ដែល​នំា​មុខ​ដាច់​ឆ្ងាយពី បេក្ខជន Hamdine
Sabahi ជា​គូប្រជែង​របស់​ខ្លួន​ខ្លំាង​ណាស់។អតីតរដ្ឋមន្រ្តីការពារជាតិAbdel Fattah al-Sissiជាអ្នកដែលបានដឹកនាំកងទ័ពធ្វើពលប្រហារ ផ្តួលរំលំអតីត ប្រធានាធិបតី
Hosni Mubarackនាខែកក្កដាឆ្នាំ២០១៣។មុនពេលឈរឈ្មោះ ជាបេក្ខជន​​លើករូប
នេះបានលាលែងពីដំណែងមេបញ្ជាការកងទ័ព។លោកAbdel Fattah al-Sissiបាន
សន្យាថា៖ប្រសិនបើជាប់ឆ្នោតលោកនឹងផ្តោតសំខាន់លើការអភិវឌ្ឍន៍កសិកម្ម
ផ្ទះនៅនិងតំបន់ក្រី​ក្រ។ប៉ន្តែតាមមជ្ឈដ្ឋានអ្នកវិភាគថា៖ប្រសិនបើជាប់ឆ្នោតលោក
Abdel Fattah al-Sissiនឹងជួបប្រទះនឹងការសាកល្បងធំជាច្រើន។ជាពិសេសគឺការ
សាកល្បងក្នុងការស្តារស្ថិរភាពខាងម៉ាក្រូសេដ្ឋកិច្ចនិងបំ ពេញតម្រូវការអំពីការងារ
ធ្វើនិងកែលំអរជីវភាពរស់នៅរបស់ប្រជាជន។រួមជាមួយនោះគឺជាការប្រឆាំង
ជំទាស់ពីបណ្តាសមាជិកនៃ ក្រុម​ភាតរៈអ៊ីស្លាមនិងការបង្កើងសកម្មភាពរបស់បណ្តា
អតីតទាហានអ៊ីស្លាមជ្រុលនិយមទៀតផង។


                         

អេហ្ស៊ីបនិងការសាកល្បងបន្ទាប់ពីការបោះឆ្នោត។ - ảnh 1

បេក្ខជន​​ Abdel Fattah al-Sissi (រូបឆ្វេង) និង​បេក្ខជន Hamdine Sabahi នៅការបោះឆ្នោត​ប្រធានាធិបតី​អេហ្ស៊ីប(រូបថត អិនធឺណែត)

ភារកិច្ចចំនួន២ដ៍លំបាក។
៣ឆ្នាំកន្លងមកការខាតបង់ថវិការរបស់​អេហ្ស៊ីប បានស្មើ១៤%នៃផលិតផលក្នុងស្រុក
សរុប(GDP)និងប្រាក់បំណុលសាធារណះក៍កើនជាង១០០%នៃ GDPផងដែរ។កំណើន
សេដ្ឋកិច្ចសម្រេចបានប្រមាណ២%ក្នុង១ឆ្នាំតែប៉ុណ្ណោះវិបត្តិនយោបាយនៅក្នុងប្រទេស
បានធ្វើឲ្យប្រភពរូបីយប័ណ្ណដែលទទួលបានពីវិស័យទេសចរណ៍និងការវិនិយោគ
បរទេសថយចុះ។​ជាង​នេះទៅទៀតអត្រាបាត់អាជីពនិងអតិផរណាសុទ្ឋតែកើនឡើង
យ៉ាងខ្លាំងក្លា។នាបច្ចុប្បន្ននេះប្រជាជន អេហ្ស៊ីបជាង១/៤កំពុងរស់នៅក្រោមកំរិតក្រីក្រ។
ក្នុងពេលជាមួយនេះដែរអត្រាបាត់អាជីពមានជាង១៣%។កាលពីខែមករាឆ្នាំ២០១១មក
ប្រទេសនេះបានដំណើរការចរចារជាមួយមូលនិធិរូបីយវត្ថុអន្តរជាតិ(IMF)ចំនួន៣លើក
សំដៅស្ថិរភាពសេដ្ឋកិច្ច។ប៉ុន្តែការចរចារទាំងនេះត្រូវផ្អាកដោយសារលក្ខ័ណតឹងរឹង។
ក្នុងស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់​អេហ្ស៊ីប កំពុងជួបការលំបាកដូច្នោះជាពិតប្រាកដ
 ប្រធានាធិបតី​ថ្មី​នឹងត្រូវមកដល់IMFជាថ្មីម្តងទៀតនិងយល់ព្រមរាល់លក្ខ័ណ្ឌដែល
អង្គការនេះដាក់ចេញ។

ការបែងចែកថ្នាក់ក្នុងសង្គមប្រព្រឹត្តទៅតទៅទៀត។
មុនការបោះឆ្នោត ក្រុម​ភាតរៈអ៊ីស្លាម​បានប្រកាសបដិសេដការបោះឆ្នោតនេះ។ពូកគេ
ភ័យខ្លាចថា៖លោក Abdel Fattah al-Sissiនឹងដំណើរការបង្រ្កាបក្រុមនេះពីព្រោះរដ្ឋ
អំណាចជាបណ្តោះ អាសន្ន អេហ្ស៊ីប មុននេះបានចាត់ទុកអង្គការនោះ ជាអង្គការ
ភេរកម្ម១។ការព្រួយបារម្មណ៍នេះបានក្លាយទៅជាការពិតរពេលដែល៖លោក Abdel
Fattah al-Sissiប្រកាសថា៖ ក្រុម​​ភាតរៈអ៊ីស្លាមនិងគ្មានឱកាសវិលត្រឡប់មកឆាក
នយោបាយទេបើសិនជាលោកឈ្នះឆ្នោត។
ពីបំរែបំរួលនានាពោលខាងលើសាធារណះមតិចាត់ទុកថា៖ប្រសិនបើជាប់ឆ្នោតជា
ប្រធានាធិបតីលោក Abdel Fattah al-Sissiនឹងជួបប្រទះនឹងការលំបាកសាកល្បងជា
ពុំខាន។ទោះបីជាលទ្ឋផលនៃការបោះឆ្នោតនេះយ៉ាងណាក្តីប៉ុន្តែដំណើរការកែទម្រង់
របស់ប្រទេសនេះត្រូវការច្រើនឆ្នាំថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ