ព្រឹទ្ធាចារ្យ Ksor Preo: ជនមានកិត្យានុភាពនៅភូមិ Drok ឃុំ Chu A Thai ខេត្ត Gia Lai
(VOVWORLD) - ព្រឹទ្ធាចារ្យ Ksor Preo រស់នៅភូមិ Drok ឃុំ Chu A Thai ស្រុក Phu Thien ខេត្ត Gia Lai ជាអ្នកមានកិត្យានុភាពក្នុងចំណោមអ្នកមុខអ្នកការសាសនា។ លោកជាគំរូដ៏ភ្លឺមួយរូបក្នុងការកសាងផែនមហាសាមគ្គីជនជាតិនៅក្នុងមូលដ្ឋានផងដែរ។
ព្រឹទ្ធចារ្យ Ksor Preo គឺជាជនមានកិត្យានិភាពម្នាក់នៅក្នុងភូមិ Drok ឃុំ Chu A Thai ខេត្ត Gia Lai (រូបថត៖ Ngoc Anh/VOV5) |
ព្រឹទ្ធាចារ្យ Ksor Pro កើតនៅឆ្នាំ ១៩៤៨ ជាជនជាតិ Jrai។ បច្ចុប្បន្ន លោកជាអនុប្រធានសមាគមជនចាស់ជរាឃុំ Chu A Thai ប្រធានក្រុម សមាគមប្រូតេស្តង់ភាគខាងត្បូងវៀតណាមនៅភូមិ Drok។
ក្នុងនាមជាប្រធានក្រុមសមាគមប្រូតេស្ដង់ភាគខាងត្បូងវៀតណាម នៃភូមិ Drok ព្រឹទ្ធាចា្យ Ksor Preo ណែនាំ និងផ្សព្វផ្សាយដល់គ្រឹសាសនិក និងប្រជាជនឱ្យរស់នៅល្អទាំងខាងផ្លូវលោកនិងខាងផ្លូវធម៌ គោរពស្នេហាជាតិ សាមគ្គីគ្នាដើម្បីកសាងស្រុកកំណើតស្រស់ស្អាត។ ព្រឹទ្ធចារ្យ Ksor Preo បានសំណេះសំណាលថា៖ “បក្សបានជឿជាក់ ហើយប្រជាជនក៏បោះឆ្នោតឲ្យខ្លួនដែលជាអ្នកមានកិត្យានុភាពក្នុងភូមិ។ តាមបទពិសោធន៍របស់ខ្ញុំ អ្នកមានកិត្យានុភាពត្រូវតែដើរតួនាទីចំនួន ៣។ ទីមួយគឺគ្រួសារ ទីពីរគឺសង្គម និងទីបីគឺរដ្ឋ។ តួនាទី និងទំនួលខុសត្រូវដ៏ធំបំផុតរបស់ខ្ញុំ គឺចលនាឲ្យប្រជាជនគោរពតាមគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស ដើម្បីកុំឲ្យមានការបំពានច្បាប់ ដែលរដ្ឋបានកំណត់។ ជាពិសេស ប្រយុទ្ធប្រឆាំងនឹងការវិវត្តប្រែប្រួលដោយសន្តិវិធី។
លោក Ksor Preo ខ្លួនឯងតែងតែរស់នៅជាគំរូ ដូច្នេះលោកត្រូវបានប្រជាជនទុកចិត្ត និងគោរព។ លោក Ksor Bhat ជនជាតិ Jrai ប្រធានក្រុមប្រូតេស្តង់ភាគខាងត្បូងវៀតណាម នៅភូមិ Plei Mun Mak ឃុំ Ia Ke ស្រុក Phu Thien បានឲ្យដឹងថា៖ “លោក Ksor Preo ជាអ្នកមានសមត្ថភាព និយាយបាននិងធ្វើបាន។ លោកបានរួមវិភាគទានយ៉ាងច្រើនដល់សង្គម។ បើមានការខ្វែងគំនិត បាត់សាមគ្គីភាពក្នុងភូមិ លោកសម្រុះសម្រួលដើម្បីប្រជាជនក្នុងភូមិសាមគ្គីគ្នាវិញ។ លោកបានឃោសនាឲ្យប្រជាជនមិនស្តាប់ជនអាក្រក់ ចលនាឲ្យប្រជាជនធ្វើសេដ្ឋកិច្ច ដើម្បីរួចផុតពីភាពក្រីក្រប្រកបដោយនិរន្តរភាព”។
ព្រឹទ្ធាចារ្យ Ksor Preo សកម្មសេនាធិការដល់អាជ្ញាធរមូលដ្ឋាន និងសម្របសម្រួលកងកម្លាំងមុខងារក្នុងតំបន់ ដើម្បីកៀរគរប្រជាជនឲ្យធ្វើផលិត កម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ច។ លោកក៏បានលើកទឹកចិត្តប្រជាជនឲ្យចូលរួមថែរក្សាវប្បធម៌ ប្រពៃណីជនជាតិ ស្ម័គ្រចិត្តបរិច្ចាគដីកសាងផ្លូវជនបទ...។ លោក Nay Jak ជនជាតិ Jrai ភូមិ Plei Mun Mak ឃុំ Ia Ake ស្រុក Phu Thien បានឲ្យដឹងថា៖ “លោក Ksor Preo ជាអ្នកដឹកនាំគំរូម្នាក់ក្នុងការងារសង្គម។ លោកបានកៀរគរប្រជាជនឲ្យធ្វើការងារយ៉ាងសកម្ម ធ្វើសេដ្ឋកិច្ចលក្ខណៈគ្រួសារ និងកសាងភូមិដ៏សម្បូរសប្បាយ។ លោកជាអ្នកមានកិត្យានុភាពល្អ។ លោកបានឃោសនាឲ្យប្រជាជន គោរពតាមគោលការណ៍ច្បាប់របស់រដ្ឋយ៉ាងម៉ឺងម៉ាត់ ហើយមិនស្តាប់ជនអាក្រក់ឡើយ”។
ប័ណ្ណសរសើរព្រឹទ្ធាចារ្យ Ksor Preo (រូបថត៖ Ngoc Anh/VOV5) |
ក្នុងពេលជួបជុំភូមិ ព្រឹទ្ធាចារ្យ Ksor Preo តែងតែលើកទឹកចិត្តប្រជាជន ជាពិសេសយុវជនឲ្យជៀសវាងការរៀបការមុនអាយុ និងការរៀបការជាប់សាច់សារសាលោហិត។ អាស្រ័យហេតុនេះ អាពាហ៍ពិពាហ៍កុមារ និងការរៀបការជាប់សាច់សារលោហិតនៅភូមិ Drok និយាយដោយឡែក និងឃុំ Chu A Thai និយាយរួម ត្រូវបានលុបចោលបន្តិចម្តងៗ។ ព្រឹទ្ធាចារ្យ Ksor Preo បានឲ្យដឹងថា៖ “យើងផ្សព្វផ្សាយអំពីអាពាហ៍ពិពាហ៍កុមារ អាពារពិពារជាប់សាច់សារលោហិត និងបោះបង់ចោលទំនៀមទម្លាប់ និងទំនៀមទម្លាប់ហួសសម័យ។ យើងចលនាប្រជាជន បើមានគម្រោង ឬកម្មវិធីរបស់រដ្ឋ ប្រជាជននិងរដ្ឋធ្វើការជាមួយគ្នា។ បញ្ហាលំបាកបំផុតក្នុងការអនុវត្ត គឺដោយសារកម្រិតចំណេះដឹងរបស់ប្រជាជននៅទាប ដូច្នេះយើងត្រូវខិតជិតប្រជាជន ពន្យល់ឱ្យបានច្បាស់លាស់នូវគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស និងរដ្ឋ ដើម្បីឱ្យប្រជាជនជឿទុកចិត្ត ផ្ទៀងស្តាប់ និងអនុវត្តបានល្អ”។
ព្រឹទ្ធចារ្យ Ksor Preo មានស្នាដៃលេចធ្លោក្នុងការងារឃោសនា និងគៀងគរប្រជាជនគ្រប់មជ្ឈដ្ឋានឱ្យចូលរួមក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ នៅស្រុក Phu Thien។ លោកក៏ត្រូវបានសមាគមជនចាស់ជរាស្រុក Phu Thien ទទួលស្គាល់ថា ជាព្រឹទ្ធាចារ្យម្នាក់ដែលធ្វើអាជីវកម្មល្អនៅថ្នាក់ស្រុក។ ចំពោះការលះបង់និងការរួមចំណែកក្នុងមូលដ្ឋាន ព្រឹទ្ធចារ្យ Ksor Preo ទទួលបានប័ណ្ណសរសើរជាច្រើនពីថ្នាក់ឃុំ ស្រុក និងខេត្ត ផងដែរ៕